- Khmernote Media
- សង្គម
មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើបណ្តាញសង្គម Facebook ដោយសារតែបងស្រី Kaka KH ដែលគេស្គាល់ថាជាតារា Facebook ល្បីឈ្មោះមានឈាមជ័រជាអ្នកសិល្បៈនោះ បានធ្វើការរិះគន់ចំៗទៅលើអ្នកគ្រូ Melinda ដែលអះអាងថាជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ កំពុងរស់នៅក្រៅប្រទេស។ ក្នុងនោះដែរ Kaka KH បានធ្វើការរិះគន់ថា៖ “សុំទោសប៉ុន្តែដោយសារតែឃើញច្រើនវីដេអូហើយ ថ្ងៃនេះខ្ញុំសូមរិះគន់ជាស្ថាបនាបន្តិច នាមជាអ្នកគ្រូគឺជាមនុស្សដែលគេគោរពហើយតែងតែសង្ឃឹមថាអ្វីដែលអ្នកបង្រៀនគឺជាការច្បាស់លាស់។ ឃើញថានិយាយមិនច្បាស់ហើយការបង្រៀនឲ្យនិយាយប្រើពាក្យវិញគឺមានខុសច្រើនណាស់ ចូលចិត្តប្រាប់គេឱ្យប្រើពាក្យនេះជំនួសព្រោះពាក្យនោះវាហួសសម័យដូចជាវីដេអូនេះជាដើមមិនចឹង ប្រើពាក្យថាជាការចែករំលែកប៉ុន្តែនៅក្នុងសិស្សម្នាក់តម្លៃ$3000 តម្លៃនេះចង់ថ្លៃជាងគ្រូដែលគេកើតនៅស្រុកគេហើយចេះច្បាស់លាស់ទៅទៀត ពេលដែលគេរិះគន់ថាគេជាអ្នកទើស (Hater) កុំបង្រៀនភាសាអង់គ្លេសទៅដល់អ្នកដទៃទៀតទុកដូចជាការលេងសើច សូមអ្នកគ្រូទៅសិក្សាភាសាបានច្បាស់លាស់មុននឹងចង់បង្រៀនដល់អ្នកដទៃ កុំឱ្យអ្នកដែលមិនចេះស្ដាប់តាមអ្នកគ្រូហើយរឹតតែមិនចេះទៀត ។ “Please stop ruining the English
July 3, 2020 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសបុក Thida Mean បានបង្ហោះឲ្យដឹងពីករណីពស់ចឹងលើប្អូនស្រីម្នាក់ ដែលគេស្គាល់ថាជាពស់ពព្លាក់ ហើយបានចឹកប្អូនស្រីម្នាក់នោះ ពេលដែលប្អូនកំពុងលក់នៅក្រោមដើមឈើ ពស់ធ្លាក់មកចឹកចំស្មា។ គណនីប្អូនស្រី Thida Mean បានបង្ហោះឲ្យដឹងបន្តថា៖ “ពស់ចឹកគាត់ព្រឹកមិញ ពេលនេះគេអោយបញ្ជូនទៅភ្នំពេញហើយ សូមជួយសង្គ្រោះជីវិតគាត់ផង 😢 តើអាចជួយគាត់អោយរួចផុតពីពិសពស់នេះបានទេ?🙏 លេខមីងគាត់0884363732 កំពុងធ្វើដំណើរទៅភ្នំពេញ ពេលនេះយើងខ្ញុំបានប្រមូលថវិការបន្តិចបន្តួចជួយដល់ប្អូនស្រី សូមអរគុណទាំងអស់គ្នាពីទឹកចិត្តមួយនេះ។ ឥលូវនេះគេបានបញ្ជូនគាត់ពីពេទ្យនៅខេត្តកំពត មកព្យាបាលនៅភ្នំពេញ ប្រសិនបើបងប្អូនដឹងពេទ្យណាមានឯកទេសព្យាបាលខាងពស់ប្រភេទនេះចឹង សូមជួយទំនាក់ទំនងទៅលេខម្តាយគាត់ផង៕
July 3, 2020 - ព័ត៌មានជាតិ
យោងតាមការបង្ហោះរបស់លោកវេជ្ជបណ្ឌិត ប៊ូ វិបោន បានឲ្យដឹងពីព័ត៌មានអ្នកបន្ទាយមានជ័យ មានកូនភ្លោះ ៤នាក់ហើយ ក្រោយពេលដែលគាត់ធ្វើការអេកូមើល។ គាត់បានបង្ហោះវិដេអូអេកូ និងរូបភាពមួយចំនួនដោយគាត់បានសរសេរថា៖ ថ្ងៃនេះនៅបន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជបណ្ឌិត. បូ៑ វិបោន ផ្លូវលេខ ៣ បានពិនិត្យស្រ្តីមានផ្ទៃពោះ ដែលរស់នៅ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ឃើញថាគាត់មាន កូនភ្លោះ៤ អាយុ ៣ខែ ជាករណីពិសេស។ យើងខ្ញុំពិនិត្យជូនដោយពុំយកកំរៃ និងបានពន្យល់ប្អូនស្រី អោយទៅផ្ញើពោះនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ជូនពរប្អូនស្រីមានសុខភាពល្អ៕ ប្រភព៖ Bou Vibonne
July 3, 2020 - បច្ចេកវិទ្យា
ភ្នំពេញ៖ 5Gដែលជាបច្ចេកវិទ្យាពេញនិយមមួយក្នុងវិស័យបច្ចេកវិទ្យា និងតែងតែទទួលបានការចាប់អារម្មណ៍កន្លងមក។ នៅក្នុងប្រទេសកម្ពុជា ការដាក់ដំណើរការបច្ចេកវិទ្យា5Gនឹងនាំអោយការរស់នៅប្រចាំថ្ងៃរបស់អតិថិជនកាន់តែប្រសើរឡើង ហើយអត្ថប្រយោជន៍ផ្ទាល់ដែលទទួលបាននោះគឺស្មាតហ្វូនកាន់តែមានភាពរលូន នេះហើយជាមូលហេតុដែលមានក្រុមហ៊ុនទូរស័ព្ទកាន់តែច្រើនឡើងៗបាននាំយកទូស័ព្ទ5Gចូលមកក្នុងប្រទេសកម្ពជា ។ ហើយថ្មីៗនេះ realme បានប្រកាសជាផ្លូវការថា realme X50 Proដែលបានដាក់ប្រកាសនៅអឺរ៉ុបនោះ នឹងមកដល់ទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ ។ ហើយតាមរយៈព័ត៌មានផ្លូវការបានអោយដឹងថា realme X50 Pro ម៉ូឌែលនេះមានបំពាក់នូវបន្ទះឈីប snapdragon 865 ដែលមានតេស្តពិន្ទុខ្ពស់បំផុតក្នុងទីផ្សារបច្ចុប្បន្ន ដែលតេស្តពិន្ទុនៅលើ Antutu មានដល់ទៅជាង៦០ម៉ឺនពិន្ទុ ជាមួយនឹងកម្រិត refresh rate ខ្ពស់ 90Hz និងអេក្រង់ Samsung
July 3, 2020 - សុខភាព
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា បានឯកភាពគ្នាអនុញ្ញាតឲ្យបើកសាលារៀនជាបណ្ដើរៗឡើងវិញចាប់ពីខែក្រោយនេះតទៅ។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មានក្នុងស្រុកមួយ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនោះ បានបន្តថា ជាជំហានដំបូងក្រសួងនឹងបើកសាកល្បងសាលាអន្តជាតិ ១៥ ដែលមានស្តង់ដារខ្ពស់រួមមានសាលាភាសាជប៉ុន អង់គ្លេសអាម៉េរិកាំង និងបារាំងជាមុនសិន ដែលមានសិស្សប្រមាណ ២ ម៉ឺននាក់។ លោកស្រីបន្ថែមថា ប៉ុន្តែមុននឹងបើកសាលានីមួយៗត្រូវដាក់ពាក្យស្នើសុំបើកសាលាឡើងវិញមក ក្រសួងដើម្បីឲ្យក្រុមការងារក្រសួងចុះវាយតម្លៃ និងពិនិត្យមើលសាលាទាំងនោះ ស្របតាមស្តង់ដារតាមការណែនាំរបស់ក្រសួងសុខាភិបាលដែរ ឬយ៉ាងណាមុននឹងឈានដល់ការចុះអនុស្សរណៈអនុញ្ញាតឲ្យបើកជាផ្លូវការ។ លោកជំទាវបន្តទៀតថា សាលាទាំងនោះត្រូវគោរពទៅតាមលក្ខខណ្ឌរបស់ក្រសួងក្នុងនោះរួមមានត្រូវអនុវត្តរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គលដូចជាដាក់សិស្សក្នុងមួយថ្នាក់ ១៥ នាក់ និងត្រូវធ្វើតេស្តរក COVID-19
July 3, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយក្លែងបន្លំឯកសារសារធារណៈ ធ្វើត្រាឃុំក្លែងក្លាយទៅលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និង ផ្ទះសម្បែង។ កើតហេតុថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦:៣០នាទី ចំណុចភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយសារតែក្លែងបន្លំឯកសារ និងធ្វើត្រាឃុំក្លែងក្លាយ ។ ករណីនេះជនរងគ្រោះមានចំនួន០២នាក់ ទីឥឈ្មោះ មៀច ផៃ ភេទប្រុស អាយ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជំទប់ទី១ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២-ឈ្មោះ ឡាង ថុលភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ
July 3, 2020 - ព័ត៌មានជាតិ
យោងតាមផេករបស់លោកស្រី Mam Somaly បានរៀបរាប់ឲ្យដឹងពីករណីឪពុកបង្កើតរំលោភតាំងពីអាយុ ៣ឆ្នាំ រហូតដល់៧ឆ្នាំ ក្មេងស្រីរងគ្រោះឈឺចាប់ ប្រាប់នរណាក៏គេមិនជឿសូម្បីតែម្តាយខ្លួនឯង។ បងស្រី Mam Somaly បានសរសេរថា៖ “អាសូរពេកហេីយ មួយយប់ទល់ភ្លឺ នាងតូចអាយុ ៧ ឆ្នាំម្នាក់នេះកេងថ្នូរ រហឹសដោយនិយាថា ខ្ញុំ ឈឺណាស់ ជួយខ្ញុំផង 😢😢 ឈឺចាប់ពេកហេីយ ក្មេងតូចត្រូវពុកបង្កេីតរំលោភតាំងពីអាយុជាង ៣ ឆ្នាំមកម្លេះ ម្តាយឃេីញកូនហូរឈាមស្មានតែមុតក៏ចេះតែទិញថ្នាំលាបអោយកូន💔រហូតកូនចេះនិយាយច្បាស់ កូនចេះតែប្រាប់ម្តាយ រហូតថាពុកធ្វេីអោយកូនមានឈាម កូនឈឺ តែម្តាយនៅតែមិនជឿ ១ ឆ្នាំកន្លងផុតកូនស្រីនៅតែនិយាយប្រាប់ថាពុកចាប់រំលោភ ម្តាយនៅតែមិនជឿ
July 3, 2020 - សិល្បៈ
ប្អូនស្រី ហេង សាន់ឌី ដែលជាអតីតបេក្ខភាពកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ បានបង្ហាញរូបភាពប៉ុន្មានសន្លឹកធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែសម្រស់របស់ប្អូនកាន់តែស្អាតឡើង ខណៈពេលដែលបច្ចុប្បន្នវ័យក៏កាន់តែធំពេញក្រមុំ។ គេនៅចាំបានថា នៅសម័យប្រឡងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ នាឆ្នាំ២០១៧ ប្អូនស្រី ហេង សាន់ឌី មានវ័យទើបតែ១៣ឆ្នាំប៉ុណ្ណោះ។ ក្រោយមកនាងក៏បានចូលសម្តែង MV នៅក្នុងបទចម្រៀងរបស់តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ នីសា គឺបទ «ពាក្យម៉ែក្នុងចិត្តកូន» ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបន្ទាប់មកទៀតក៏បានចូលរួមសម្តែងជាតួអង្គមួយរូបក្នុងរឿង
July 3, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២០៖ និយាយទៅអ្នកណាដែលមិនចង់ស្រណុកនោះ…? ហត់នឿយនឹងការងារសំខាន់ៗរាល់ថ្ងៃច្រើនផង…ហើយត្រូវចំណាយពេលវេលារាប់ម៉ោងចុកខ្នង ចុកដៃក្នុងការបោកសម្អាតសម្លៀកបំពាក់ទៀត! ដូច្នេះហើយទើបបានជាស្ត្រីមេផ្ទះគ្រប់រូបសម្រេចចិត្តទិញម៉ាស៊ីនបោកខោអាវមកជំនួសដៃ…ប៉ុន្តែផ្ទុយទៅវិញបើជ្រើសរើសម៉ាស៊ីនបោកដែលមិនស័ក្តិសមទៀតនោះជីវិតនឹងកាន់តែយ៉ាប់យ៉ឺនហើយ!! ខ្ញុំហ៊ាននិយាយអ៊ីចឹងម៉ង…!! សាកគិតមើលម៉ាស៊ីនបោកសម្លៀកបំពាក់ធម្មតាខ្លះធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់ ដាច់រហែកសាច់ក្រណាត់, ដាច់ឡេវ, ដាច់រូត, យារសាច់ក្រណាត់ និងមានជាប់កំណកសាប៊ូធ្វើឱ្យរមាស់មានបញ្ហាស្បែក និងជាពិសេសមានសំឡេងក្តុងក្តាំងដូចគេវាយស្គរអ៊ីចឹង…! ត្រូវអត់…? អ្នកធ្លាប់ជួបបានដឹងច្បាស់! ប៉ុន្តែឥឡូវនេះលោកអ្នកឈប់បារម្ភទៀតទៅ…!! រាល់បញ្ហាទាំងអស់នេះត្រូវបានដោះស្រាយបានយ៉ាងងាយបំផុតជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ដ៏ឆ្លាតវៃ សាមសុង ទ្វារខាងលើស៊េរីថ្មី 2020 ដែលមានសមត្ថភាពអស្ចារ្យព្រមទាំងបច្ចេកវិទ្យាថ្មីៗច្រើនដែលអាចផ្តល់ឱ្យលោកអ្នកជាពិសេសបងៗសុភាពនារីស្ត្រីមេផ្ទះទាំងអស់នូវភាពងាយស្រួល និងភាពទាន់សម័យបំផុតនឹកស្មានមិនដល់ដូចជា៖ * Digital Inverter Technology បច្ចេកវិទ្យា អ៊ីនវើទ័រលើម៉ូទ័រនេះជាប់ធន់, មានកម្លាំងខ្លាំងជាងមុនទោះបីបោកជាមួយទឹកពេញធុងក៏ដោយ, សំឡេងស្ងាត់ល្អ,
July 3, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានចាត់វិធានការ លើមន្ដ្រី ឃុំ-សង្កាត់មួយចំនួន ដែលមានភាពមិនប្រក្រតី ក្នុងការចែកប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រ ដើម្បីធានាតម្លាភាពក្នុងការផ្តល់ការជួយសង្គ្រោះ ជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ តាមបំណងប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលស្គាល់ថា មានមន្ដ្រីឃុំ-សង្កាត់ មួយចំនួនបានធ្វើការងារ មិនប្រក្រតីក្នុងការចែកប័ណ្ណជូនចំពោះគ្រួសារក្រីក្រ ហើយក្រសួងក៏បានធ្វើការណែនាំពួកគាត់ផងដែរ ជាពិសេសក្រសួងក៏បានធ្វើលិខិតទៅក្រសួងមហាផ្ទៃរួចហើយដែរ ដើម្បីអនុវត្តកិច្ចការងារនេះទៅតាមផ្លូវច្បាប់ ។ ឯកឧត្តមក៏បានអំពាវនាវ មន្ដ្រី ឃុំ-សង្កាត់ មិនត្រូវយកលុយកាកពីប្រជាពលរដ្ឋក្រីក្រឡើយ ត្រូវធ្វើទៅដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ និងកុំប្រកាន់បក្សពួក ឬនិន្នាការនយោបាយ
July 3, 2020









