Khmernote Media
  • សិល្បៈ

    តារាសម្តែងនិងជាតារាបង្ហាញម៉ូដភេទទី៣ គឺលោក វឌ្ឍនា ហៅ Mr.Queen បានទទួលមរណៈភាពកាលពីយប់មិញនេះវេលាម៉ោង ២យប់រំលងអាធ្រាត ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ដោយជំងឺមហារីកកូនកណ្តុរនិងជំងឺសួតរបេង រើឡើងវិញ។ ក្នុងនោះដែរក៏មានសិល្បៈករ សិល្បៈការនី ជាច្រើនបង្ហាញអារម្មណ៍សោកស្តាយចំពោះការស្លាប់របស់ Mr.Queen ខណៈដែលគ្រួសាររបស់លោកក្រខ្សត់សូម្បីគ្មានលុយដើម្បីធ្វើបុណ្យ។ ក្នុងនោះដែរលោក សាយ សៀរ៉ា ដែលជាតារាសម្តែងល្បីឈ្មោះមួយរូប ក៏បានបង្ហាញអារម្មណ៍សោកស្តាយនៅលើ Facebook លោកថា៖ “លោក Mr Queen គាត់បានទទួលមរណៈភាពហើយ នៅម៉ោង២យប់មិញ សពតំកលនៅវត្តអង្គតាមិញ បងខំជួយទាំងឈាម ទាំងលុយ នៅតែប្អូនមិនរស់ទៀត សូមប្អូនទៅបានក្តីសុខ

    July 3, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសជាកម្មករអូសរទេះបន្លែផ្លែឈើ ក្នុងផ្សារនាគមាសបានដេកស្លាប់នៅលើដំបូលស្តង់លក់ផ្លែឈើ សង្ស័យតែខ្យល់គរ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ២:៣០នាទីរំលងអាធ្រាត ចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅលើដំបូលស្តង់លេខ C២០ ក្នុងផ្សារលក់ផ្លែឈើ នាគមាស ស្ថិតនៅភូមិទី២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សពបុរសខាងលើមានឈ្មោះ យិន ថន អាយុ ៤៧ឆ្នាំ ជាកម្មករ អូសរទេះ ស្នាក់នៅលើស្តង់ខាងលើ និងមានស្រុកកំណើតភូមិ ព្រៃតា ញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ។ តាមសម្តីពីបុរសម្នាក់ត្រូវជាប្អូនជីដូនមួយ

    July 3, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីសាខា ប.ក.ក ខេត្តសៀមរាប ដោយមានការសហការជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅផ្សារក្រឡាញ់ និងដេប៉ូមួយចំនូនដែលនៅក្បែរផ្សារ ស្ថិតក្នុងភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារចំនួន ១៤ គំរូ មកធ្វើតេស្តបឋមរួមមាន៖ គុយទាវ មីលឿង សណ្ដែកបណ្ដុះ ប្រហុក

    July 3, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចជា៖ ទី១- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ទី២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងទី៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញតិ្តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉៕ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ​ឯកឧត្តម ​ផៃ ស៊ី​ផា​ន បានឲ្យដឹងថា “គោរពជម្រាបជូនប្រិយមិត្ត និងបណ្ដាញសារព័ត៌មាន FBFs កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

    July 3, 2020
  • ព័ត៌មានជាតិ

    បច្ចុប្បន្ន​ដំរីអាស៊ីកំពុងរងការគំរាមកំហែងពីព្រានព្រៃ​ និង​ឈ្មួញខុសច្បាប់មួយចំនួន​ សត្វ​ដំរី​ត្រូវបានចាត់បញ្ចូល​ជាប្រភេទ​ជិត​ផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បី​ការអភិរក្ស​ធម្មជាតិ​(IUCN)​។ នៅក្នុង​ប្រទេស​កម្ពុជា ​ដំរី​អាស៊ី​មានចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល ដែល​ភាគ​ច្រើនរស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។ ម្យ៉ាង​ទៀត គេ​ក៏​បាន​រក​ឃើញ​ថា​កូន​ដំរីព្រៃ​កំពុង​ទទួល​រង​ការគំរាមកំហែងដោយសារការដាក់អន្ទាក់ ដែលសកម្មភាពទាំងនេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការស្តារ​ប្រភេទសត្វនេះឡើងវិញដែរ​។ ប្រភព​៖Ministry of Environment

    July 3, 2020
  • PR

    ភ្នំពេញ៖ បន្ទាប់​ពី​រក​ឃើញ​អ្នក​សំណាង​ឈ្នះ​ទឹក​ប្រាក់ ៥ លានរៀល នៅ​រាជធានី​ភ្នំពេញ និង​​ខេត្តសៀមរាប ឥលូវនេះភេសជ្ជៈ​ប៉ូវ​កម្លាំង M-150 បាន​រក​ឃើញ​អតិថិជន​​មាន​សំណាង​​ឈ្នះ​​ម្នាក់​​​ទៀត​​ហើយ នៅ​ខេត្ត​​បន្ទាយមានជ័យ ជា​អាជីវក​រ ក្នុង​ក្រុង​សិរីសោភ័ណ។ លោក​ លាង ចន្ទកេសា អតិថិជន​មាន​សំណាង​ឈ្នះ​ទឹក​ប្រាក់ ៥ លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ M-150 បាន​ឲ្យ​​ដឹង​ថា៖ រូប​លោក​ជា​អតិថិជន​ស្មោះ​ស្នេហ៍ ចូល​ចិត្ត​ពិសា​​ភេសជ្ជៈ M-150 តាំង​ពី​ក្រុមហ៊ុន​​មិន​​ទាន់​​ធ្វើ​​ប្រូម៉ូ​សិន​​​ដាក់​​រង្វាន់​មក​ម្ហេះ​។ ប៉ុន្តែ​ពេល​មាន​កម្មវិធី​ឈ្នះ​រង្វាន់​ លោក បាន​គិតថា ថ្ងៃ​ណា​មួយ​រូប​លោក​នឹង​​អាច​​មាន​​ឱកាស​ឈ្នះ​នឹង​គេ​ដែល​ ខណៈ​រយៈពេល​កន្លែង​មក​នេះ លោក​ឃើញ​​មាន​​អតិថិជន​​ប៉ុន្មាន​​នាក់​ហើយ​​បាន​​ឈ្នះ​​ទឹក​​ប្រាក់​ ៥ លាន​រៀល និង ៥០

    July 3, 2020
  • សង្គម

    មិត្តភក្តិតែងតែជួយគ្នាក្នុងគ្រាណាក៏ដោយ ជាក់ស្តែងលោកគ្រូពេទ្យធ្មេញម្នាក់មានឈ្មោះថា មេត្រី បានបង្ហោះពីការយកចិត្តទុកដាក់ជួយមិត្តភក្តិរបស់គាត់ដែលធ្លាប់ស្គាល់ទេ បច្ចុប្បន្នមិត្តភក្តិរបស់គាត់កំពុងស្ថិតក្នុងស្ថានភាពលំបាក ក៏គាត់បានជូនថវិកាចំនួន ១០ម៉ឺនរៀលជាក្រដាស ១០០រៀលសុទ្ធ និងឲ្យមិត្តរបស់គាត់ទុកចាក់សាំងរត់ម៉ូតូឌុប និងយកទៅចងការប្រាក់ទៀតផង។ គាត់បានបង្ហោះរៀបរាប់ថា៖ លោកគ្រូពេទ្យធ្មេញមេត្រី បានរៀបរាប់នៅលើបណ្តាញសង្គម របស់លោកថា៖ “100.000 រៀល​ ១០មុឺនរៀល​ ជួយ​ មិត្តល្អខ្ញុំក្នុងពេលគាត់លំបាកបំផុត លុយនេះអាចអោយសំលាញ់​ យកប្រេីប្រាស់តាមតំរូវការ​ ដូចជា​ ចាក់សាំងម៉ូតូ​ សំរាប់​អាជីវកម្ម​ រត់ម៉ូតូឌុប​ បាន​ យ៉ាងតិចក៏​ ១ខែដែរ! រឺអាចយកទៅ​ ចងការលុយ​ អោយអ្នកផ្សេងបន្តទៀត កេីនកូនលុយទៀតក៏បានដែរ នៅក្នុងសង្គមយេីង​សព្វថ្ងៃនេះ​ មានមនុស្សច្រេីន​ប្រភេទណាស់​

    July 3, 2020
  • សិល្បៈ

    ដំណឹងដ៏សោកសៅមួយគឺលោក វឌ្ឍនា ហៅមីស្ទើឃ្វីន ដែលជាតារាសម្តែងភេទទី៣ បានទទួលមរណៈភាពកាលពីយប់មិញនេះនៅវេលាម៉ោង២រំលងអាធ្រាត ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ដោយសារជំងឺមហារីក។ កាលពីម្សិលមិញនេះដែរ មីស្ទើឃ្វីន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ ក្រោយអាការៈជំងឺ មហរីករបស់លោកបានរើឡើងវិញ ខណៈដែលគ្រូពេទ្យបញ្ជាក់ថាមានសង្ឃឹមតិចក្នុងការជួយសង្គ្រោះ។ សូមបញ្ជាក់ថា តារាសម្តែងភេទទី៣រូបនេះ មានជំងឺមហារីកកូនកណ្តុរនិងជំងឺសួត របេង បានធ្លាក់ខ្លួនឈឺរយៈពេល២ឆ្នាំហើយ ដោយសព្វថ្ងៃរស់ពឹងលើជំនួយសប្បុរសជនទាំងស្រុង ដោយក្រុមគ្រួសារដើខ្ចីលុយគេក៏គ្មានអ្នកអោយដែរ បញ្ហាដោយសាគ្រួសារក្រីក្រខ្លាំងពេក ណាមួយមានតែ2នាក់ម៉ែកូនក្នុងបន្ទប់ជួល់ ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នសពរបស់គាត់ត្រូវបានតំកល់ទុកនៅវត្តអង្គតាមិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

    July 3, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយសម្តេចបានបញ្ជាក់ច្បាស់ៗថា ចំពោះមន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋហើយរិះរកកលល្បិចនិងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង នេះបើតាមការអោយដឹងពីឯកឧត្តម ដួង តារា នៅលើទំព័រ Facebook របស់លោក។ ឯកឧត្តម ដួង តារា បានសរសេរនៅលើបណ្តាញសង្គមថា៖ “អំពេីបាប​ នឹងទទួលផលកម្មធ្ងន់ធ្ងរពីកណ្តាប់ដៃនាយករដ្ឋមន្រ្តី នៅព្រឹកមិញថ្ងៃទី ៣ ខែ កក្កដា ២០២០ ក្នុងពេលចាប់ផ្តើមបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន

    July 3, 2020
  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែ៖ មន្ត្រីបង្ក្រាបការក្លែងបន្លំ(ហៅកាត់ថា.ក.ប.ប) ខេត្តស្ទឹងត្រែងសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានចុះពិនិត្យទីតាំងវេចខ្ចប់អំបិលក្លែងបន្លំ(អំបិលអ៊ីយ៉ូដ) នៅភូមិរាជានុកូលសង្កាត់ ខេត្តស្ទឹងត្រែងនិងធ្វើកិច្ចសន្យាបញ្ឈប់ ការវេចខ្ចប់មានភាពកេងប្រវ័ញ្ញបែបនេះតទៅទៀត។ ក្នុងឱកាសចុះធ្វើពិសោធន៍អំបិលជាតិអ៊ីយ៉ូត នៅទីតាំងផ្ទះវេចខ្ចប់អំបិលនៅភូមិរាជានុកូលថ្ងៃទី០២ ខែកក្កដានេះលោក គឹមប្រុស ប្រធានសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តបានបញ្ជាក់ថា៖ នៅផ្ទះលោក ម៉ៅ នាថ ភេទប្រុស នៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងជាកន្លែងវេចខ្ចប់អំបិលក្លែងបន្លំ ដោយអ្នកវេចខ្ចប់នេះបានយកស្លាកសញ្ញារូបឡូហ្គូ (ផែនដីនិងព្រាប) ដែលមានឈ្មោះថា ( លីលីដា) អំបិលអ៊ីយ៉ូត មានយីហោភ្នំពេញផង-សៀមរាបផង -ស្ទឹងត្រែងផង ច្រកអំបិលក្រាប់ ក្លែងបន្លំថាមានជាតិអំបិលអ៊ីយ៉ូដ។ លោកបន្តថា៖ ការធ្វើបែបនេះគីផ្ទុយទៅនិងច្បាប់កម្មសិទ្ធបញ្ញា ហើយចំណីអាហារទៀតសោត គ្មានគុណភាព(អំបិលគ្រាប់នេះគ្មានជាតិអ៊ីយ៉ូត)ហើយមន្ត្រីជំនាញបានឱ្យម្ចាស់វេចខ្ចប់នេះ ធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ ករណីបើមានលើកក្រោយៗទៀតត្រូវផាកពិន័យតាមច្បាប់សុវត្ថិភាពចំណីអាហារ។ លោក

    July 3, 2020