- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ចុះរដ្ឋបាលគ្រឿងញៀន ទូទាំងមូលដ្ឋានខណ្ឌ ដោយឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ និងវត្ថុតាងមួយចំនួនទៀត ។ នាយប់ថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនិងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ចាប់ពីម៉ោង១៩:៣០នាទី ដល់ម៉ោង២២:៣០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ, លោកអធិការ-អធិការរងនគរបាលខណ្ឌ, មេបញ្ជារងកងរាជអាវុធហត្ថខណ្ឌ,តំណាងយោធភូមិភាគពិសេស
July 2, 2020 - ព័ត៌មានជាតិ
នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ នេះ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត( គ.យ.ក.ស) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វឌ្ឍនភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ជូនសាធារណជនឱ្យបានជ្រាបផងដែរថា យុទ្ឋនាការនេះ ត្រូវបានប្រកាសដាក់ចេញឱ្យអនុវត្ត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ បើគិតត្រឹមថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ នេះ គ.យ.ក.ស បានដំណើរការចំនួន៤២ថ្ងៃប៉ុណ្ណោះ ជាលទ្ធផលសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត ដែលកកស្ទះចំនួន៣៤៥៤ សំណុំរឿង
July 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីសាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ កំលាំងរបស់គណៈបញ្ជាការឯកភាពបានចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងបានធ្វើការចាក់សោរកង់រថយន្តជាច្រើនគ្រឿង ដែលឈប់ចតលើចិញ្ចើមផ្លូវផ្តេសផ្តាស បណ្តាលអេាយបាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងធ្វើការផាកពិន័យតាមច្បាប់។ នៅក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងសមត្ថកិច្ចបានធ្វើការចាក់សោរកង់រថយន្តជាច្រើនគ្រឿង ហើយសាលាខណ្ឌទួលគោក ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់៕
July 2, 2020 - ព័ត៌មានជាតិ
នេះជាសាររម្លឹកមួយរបស់ផេកលោកវេជ្ជបណ្ឌិត Dr. Beat Richner ដែលបានបង្ហោះពីករណីក្មេងប្រុសម្នាក់ត្រូវរានទេវតា សង្កត់លើ បណ្តាឲ្យរបួសស្មងជើងស្តាំ។ ផេករបស់លោកបានសរសេរថា៖ “កូនប្រុសតូចអាយុ៣ឆ្នាំ មានរបួសស្មងជើងស្តាំនិងដាច់សរសៃឈាម ដោយសារ រានទេវតាធ្លាក់សង្កត់លើ ។ អរគុណ ក្រុមគ្រូពេទ្យឯកទេសកម្ពុជា ដែលបានជួយវះកាត់តសរសៃឈាមបានដោយជោគជ័យ និងសង្រ្គោះជើងកូនតូចម្នាក់នេះ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះនិងការពារជីវិត អរគុណ ដល់សប្បុរសជនគរប់រូប-មន្ទីរពេទ្យគន្ធបុប្ផា-មូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីសតាំងពីឆ្នាំ១៩៩២។ a 3-year old boy was injured his right
July 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោក វរសេនីយ៍ត្រី នួន តែន ប្រធានក្រុមសង្គោះបន្ទាន់៧១១ បានដឹកនាំក្រុមជំនាញបាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត-១៩ នៅតាមផ្ទះជួល បន្ទប់ជួល កម្មករ- កម្មការិនី ១០០បន្ទប់ និងនៅសាលាសង្កាត់ចាក់អង្រែក្រោម និងស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះដែរលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ
July 2, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តបាត់ដំបង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារបឹងឈូក និងផ្ទះលក់គ្រឿងទេស តាមបណ្ដោយផ្លូវទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមានដូចជា៖ ត្រីងៀត ពពុះសណ្ដែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ
July 2, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការកក់ស្ទះសេវាមូលដ្ឋានដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាបានសម្រេចចេញប្រកាសផ្ទេរសមត្ថកិច្ចផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារទៅឱ្យអធិការ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ នៅតាមមូលដ្ឋានជាអ្នកទទួលបន្ទុកវិញ ខណៈដែលពីមុនមកការងារនេះគឺស្ថិតនៅក្រោមអធិការរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងស្នងការនគរបាលរាជធានី ខេត្ត ជាអ្នកទទួលបន្ទុក។ ក្នុងប្រកាសចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា អ្វីដែលក្រសួងសម្រេចបែបនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារជូនប្រជាជនដែលមានលំនៅឋាននៅកម្ពុជា។ សម្ដេចក្រឡាហោមបានបន្ដថា តាមរយៈប្រកាសនេះ ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មានសិទ្ធិពិនិត្យ និងសម្រេចផ្តល់សៀវភៅស្នាក់នៅទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់
July 2, 2020 - ព័ត៌មានជាតិ
កំពង់ធំ៖ រថយន្តសាំងយ៉ុង ១គ្រឿង វ៉ាជែងរថយន្ត១គ្រឿងទៀតក្នុងល្បឿនលឿនទៅបុកនារីជានិស្សិតពេញវ័យពេញទំហឹង ខណៈគាត់កំពុងជិះម៉ូតូឆ្លងថ្នល់ដោយអូសនារីរងគ្រោះប្រមាណជាង១០០ម៉ែត្របណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបង្កឲ្យភាពផ្អើលនេះបានកើតឡើងកាលវេលាម៉ោង១៦:៤០ល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៦ចំណុចទល់មុខក្លោងទ្វា មជ្ឈមណ្ឌលវិបស្សនាធុរៈ ស្ថិតនៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សាកសពនារីរងគ្រោះឈ្មោះ ទែន ឡៃឈា (ហៅស្រីណែត) ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅភូមិឃុំ កើតហេតុខាងលើ។ ចំណែកតៃកុងរថយន្តឈ្មោះ វ័ន វ៉ាន់ធូ ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិទួលរការ ឃុំកណ្តុរជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ
July 2, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០2 ខែកក្កដា ឆ្នាំ2០2០ មានករណីផ្ទុះធុងហ្គាសនៅជិតសាលាបឋមសិក្សា ទួលសង្កែ ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ករណីផ្ទុះធុងហ្គាសនោះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ពន្លត់បង្ការអគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ យើងបានអន្តរាគមន៍បាញ់ទឹកអោយរលត់ទាំងស្រុងហើយនៅពេលនេះ។ ក្នុងការពន្លត់នេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ២គ្រឿង ដោយប្រើប្រាស់អស់ទឹកចំនួនមួយឡាន ។ ប្រតិបត្តិការខាងលើនេះ មិនបង្កអោយមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ។ ប្រសិនបងប្អូនប្រជាពលរដ្ឋបានជួប ឬឃើញហេតុការណ៍អគ្គិភ័យកើតឡើង សូមទំនាក់ទំនងមកកាន់លេខ 666 ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
July 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នារីអ្នកលក់ឡេ និងគ្រឿងសំអាងរូបស្រស់ស្អាតម្នាក់ ខណៈនៅផ្ទះម្នាក់ឯង រួចដេកមិនលក់ក៏អារម្មណ៍ភ័យខ្លាច ព្រោះតែលឺសូរខ្យល់បក់ប្រាវៗ ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅសួរនាំទាំងយប់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅបុរីពិភពថ្មីចំការដូង ផ្លូវអក្សរ E ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមនារីវ័យក្មេងជាម្ចាស់ផ្ទះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ពេលព្រលប់រូបនាងបានចូលសំរានដូចធម្មតា លុះដល់ម៉ោង២ជិតម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២ កក្កដានេះ រូបនាងបានឬសូរសំឡេង ដូចជាមានអ្នកគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិរបស់នាង ហើយពេលនោះដែរដោយសារតែរូបគាត់ជាស្ត្រី ហើយនៅតែម្ដងឯងទៀត ក៏មានអារម្មណ៍ថា ភ័យខ្លាច ទើបទូរស័ព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះតែម្ដងទៅ។ បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន
July 2, 2020









