Khmernote Media
  • បច្ចេកវិទ្យា

    ក្រោយពីក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនម៉ូដែលត្រកូល A គឺ OPPO A92 កាលពីថ្មីៗនេះ។ បន្ទាប់ពីក្រុមហ៊ុន OPPO បានដាក់សម្ពោធរួចមក គឺសង្កេតឃើញថា ម៉ូដែលថ្មីនៃត្រកូល A រូបនេះពិតជាទទួលបានការគាំទ្រយ៉ាងភ្លក់ទឹក ភ្លក់ដី នឹកស្មានមិនដល់មែន។ ហើយក្នុងថ្ងៃដាក់សម្ពោធជាផ្លូវការនោះផងដែរ ក្រុមហ៊ុន OPPO ក៏បានប្រកាសឲ្យអតិថិជន ក៏ដូចជាហ្វេនៗ OPPO ធ្វើការកក់ទុកមុននូវស្មាតហ្វូន OPPO A92 ផងដែរ។ បន្ទាប់ពីក្រុមហ៊ុន OPPO បានប្រកាសកក់ទុកមុន OPPO A92 ជាផ្លូវការក្នុងរយៈពេល

    July 2, 2020
  • សិល្បៈ

    អតីតតារាចម្រៀងល្បីឈ្មោះ ពៅ បញ្ញាពេជ្រ បានធ្លាក់ខ្លួនពិការក្រោយត្រូវបានគេបាញ់ប្រហារកាលពីអំឡុងជាង១០ឆ្នាំមុន ហើយពេលនេះទៅណាមកណានាងត្រូវអង្គុយលើរទេះរុញជានិច្ច។ បច្ចុប្បន្ន ពៅ បញ្ញាពេជ្រ បានប្រកបរបរលក់ទំនិញតាម អនឡាញ ដោយមានទាំងសំលៀកបំពាក់និងគ្រឿងសំអាងផ្សេងៗ ហើយក៏មានអ្នកគាំទ្រច្រើនផងដែរ ប៉ុន្តែស្រាប់តែថ្ងៃនេះ ពៅ បញ្ញាពេជ្រ បានបង្ហោះសារចាក់ដោតមួយឃ្លានៅលើ Facebook ថា៖ “ពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំតែងតែអង្គុយសំលឹងមើលមេឃ ព្រោះធ្វើអោយខ្ញុំនឹកឃើញគ្រប់រឿងរ៉ាវ កើតមកជាមនុស្ស មានគ្រប់រសជាតិ មនុស្សមានគ្រប់យ៉ាង ខ្លះចេស ខ្លះចោះ ប៉ុន្តែ យើងចាំបាច់ស្អប់គ្នាធ្វើអី ឈ្លោះគ្នាធ្វើអី មុននឹងក្រោយ មនុស្សដែលយើង ស្អប់គុំគួន ក៏គង់តែស្លាប់ ឯមនុស្សយើងស្រលាញ់ក៏គង់តែស្លាប់

    July 2, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមសេច​ក្តី​បកស្រាយ​បំភ្លឺ​បន្ថែម ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​គណនី​ហ្វេ​ស​ប៊ុកឈ្មោះ អ៉ឹម សុភាព ដើម្បី​ទទួលបាន​ព័ត៌មាន​កាន់តែ​ច្បាស់លាស់​អំពី​ករណី​ចុះផ្សាយ​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​របស់​ហ្វេ​ស​ប៊ុក​ឈ្មោះ អ៉ឹ​ម សុភាព នៅ​ព្រឹក​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទៀន ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រី​ដើ​ម្បី​សួរសុខទុក្ខ​លោក​អនុសេនីយ៍ឯក អ៉ឹម ធា​វី ដែល​ទើ​ប​ចេញពី​មន្ទីរពេទ្យ​មក​សម្រាក​ព្យាបាល​នៅផ្ទះក្នុងឱកាស​នោះ​ក្រុមការងារ​បាន​យក​ជា​សម្ភារៈ និង​ថវិកា​ចំនួន ២,៣០០,០០០រៀល មកជួយ​ឧបត្ថម្ភ​ផងដែរ ។ លោក​អនុសេនីយ៍ឯក អ៉ឹម ធា​វី បាន​សម្តែង​ការសោកស្តាយ ដែល​សមាជិក​ម្នាក់​រប​ស់​ក្រុមគ្រួសារ​គាត់មិនដឹង​ព័ត៌មាន​ច្បាស់លាស់ បែរជា​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ ម្យ៉ាងវិញទៀត​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នគរបាល​ជាតិ​ផងដែរ ។ លោក អ៉ឹម ធា​វី សូម​ធ្វើ​ការបដិសេធ

    July 2, 2020
  • សិល្បៈ

    តារាសម្តែងភេទទី៣ ដែលគេស្គាល់ឈ្មោះថា មីស្ទើឃ្វីន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ ក្រោយអាការៈជំងឺ មហរីករបស់លោកបានរើឡើងវិញ នេះបើតាមការអោយដឹងរបស់លោក អ៉ឹម ជីវ៉ា នៅលើទំព័រ Facebook របស់លោក។ លោក អ៉ឹម ជីវ៉ា បានអោយដឹងដែរថា ខណៈនេះដែរលោក វឌ្ឍនា ហៅមីស្ទើឃ្វីន កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយស្ថិតនៅក្នុងដំណាក់កាលសង្ឃឹមតិចបំផុតផងដែរ។ លោកបានបន្តទៀតថា ម្តាយគាត់បានខលទាំងយប់ដោយសម្លេងស្រែកយំថា កូនរបស់គាត់ខ្លាំងមែនទែនហើយ ជួយគាត់ផង គាត់គ្មានទីពឹងទេ ឥឡូវនេះអស់លុយហើយ គាត់មិនដឹងពឹងអ្នកណាទេ គាត់ក្រណាស់ ជួយគាត់ផង ។ សូមបញ្ជាក់ថា តារាសម្តែងភេទទី៣រូបនេះ មានជំងឺមហារីកកូនកណ្តុរនិងជំងឺសួត

    July 2, 2020
  • សិល្បៈ

    តារាសម្តែងល្បីឈ្មោះគឺអ្នកនាង ម៉ាក សែនសូនីតា ហៅតូតា បានចូលរោងការជាមួយនឹងលោក ប៉ុល វិបូ ដែលជាអតីតចាងហ្វាងផលិតកម្ម Angkor Picutre ដោយបានបញ្ចប់ភាវនៅលីវរបស់ខ្លួនកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០នេះ ដោយគិតមកទល់នឹងពេលនេះនាងបានរៀបការប្តូរពីឈ្មោះជាកញ្ញា ទៅជាអ្នកនាង អស់រយៈពេលជាង៣ខែមកហើយ។ អ្វីដែលគេចាប់អារម្មណ៍នោះគឺ តារាស្រីរូបនេះមិនបង្អង់យូរនោះទេ គឺស្រូតយកបុត្រ ទាន់ខ្លួននៅក្មេងតែម្តង។ អ្នកនាង ម៉ាក សែនសូនីតា បានបង្ហោះរូបថតមានផ្ទៃពោះលើកដំបូងក្នុងជីវិត កាលពីពេលថ្មីៗនេះ និងទទួលបានសារអបអរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ និងមិត្តសិល្បៈ តែតារាសម្តែងរូបនេះមិនទាន់បញ្ជាក់ទេថា កូនរបស់នាងជាកូនប្រុសរឺស្រី។ គួរបញ្ជាក់ផងដែរថា ក្រៅពីអាជីពជាអ្នកសិល្បៈ តូតា ក៏មានមុខជំនួញជាច្រើននៅក្នុងដៃ ហើយសុទ្ធតែជាជំនួញជោគជ័យ៕

    July 2, 2020
  • សុខភាព

    មន្ត្រី​សុខាភិបាល​សហរដ្ឋអាមេរិក​កំពុង​តាម​ដាន​មើល​ជំងឺ​ផ្ដាសាយ​ជ្រូក​ថ្មី​ដែល​គេ​រក​ឃើញ​នៅ​លើ​សត្វជ្រូក​នៅ​ប្រទេស​ចិន​ដែល​​មានលក្ខណៈដូចទៅ​នឹង ​វីរុស H1N1 ដែល​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ ២០០៩ និង​ជំងឺ​ផ្ដាសាយ​រាតត្បាត​កាល​ពី​ឆ្នាំ ១៩១៨ នេះ​បើ​យោង​តាម​លោក​វេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សា​វីរុស​កូរ៉ូណា​សហរដ្ឋអាមេរិក។ វីរុស​ផ្ដាសាយ​ជ្រូក​ថ្មី​ដែល​អ្នក​វិទ្យាសាស្ត្រ​ដាក់​ឈ្មោះ​ថា G4 EA H1N1 នៅ​មិន​ទាន់​មាន​ការ​ឆ្លង​មក​កាន់​មនុស្ស​ទេ ប៉ុន្តែ​វីរុស​មានលទ្ធភាព​​ឆ្លង​មក​មនុស្ស​បាន​ ហើយ​ក៏​​​អាចបង្កជា​ជំងឺ​រាតត្បាត​បាន ដោយសារ​​​មាន​ការ​ប្រែប្រួល​ហ្សែន។ គេ​រក​ឃើញ​វីរុស​ថ្មីនេះ​ មាន​លក្ខណៈ​ដូច​ទៅ​នឹង​វីរុស H1N1 និង​មាន​លក្ខណៈ​ខ្លះ​ដូច​វីរុស​ផ្ដាសាយ​កើត​កាល​ពីឆ្នាំ ១៩១៨ ដែល​រាល់​វីរុស​ផ្ដាសាយទាំង​អស់​គឺ​សុទ្ធ​តែមាន​សេស​សល់លក្ខណៈ​ខ្លះ​របស់​វីរុស​ចាស់​នេះ រួម​ទាំង​បំណែក​​ផ្សេង​ទៀត​ពី​ភ្នាក់ងារ​ផ្ទុក​វីរុស​ដូចជា​សត្វ​ជ្រូក​ជាដើម។ ជំងឺផ្ដាសាយ​ជ្រូក​ H1N1 និង​ជំងឺ​ផ្ដាសាយ​ឆ្នាំ ១៩១៨ សុទ្ធតែ​ជា​ជំងឺ​រាតត្បាត​ដែល​គួរ​ឲ្យ​ខ្លាច។ ជំងឺ​ផ្ដាសាយ​ជ្រូក H1N1 កើត​មាន​ឆ្លងលើក​ដំបូង​នៅ​ប្រទេស​ម៉ិកស៊ីកូ​នៅ​ខែ​មេសា

    July 2, 2020
  • សិល្បៈ

    លោក ខាន់ ជេមស៌ ដែលជាតារាចម្រៀងល្បីឈ្មោះម្នាក់បានរើសយកចម្រៀងមួយបទរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជារៀមច្បងរបស់លោកមកច្រៀងចែកជូនអោយមហាជនបានស្តាប់ ហើយលោកក៏បានបញ្ជាក់ថាបទចម្រៀងមួយបទនេះពិតជាតឹងខ្លាំងណាស់ រហូតលោកស្រែកស្ទើបែកបំពង់ក។ បទ “ស្មោះប៉ុណ្ណឹងមិនល្មម” ដែលជាសំនៀងដើមរបស់លោក ព្រាប សុវត្ថិ នេះដែរ លោក ខាន់ ជេមស៌ លើកយកមកច្រៀងដោយទទួលបានការកោតសរសើរ មិនតិចនោះទេ។ ក្នុងនោះដែរលោក ខាន់ ជេមស៌ ក៏បានផ្ញើរចម្រៀងមួយបទនេះទៅកាន់លោក ព្រាប សុវត្ថិ ដែលជារៀមច្បង និងជា Idol របស់លោកផងដែរ។ ចង់ដឹងថា លោក ខាន់ ជេមស៌

    July 2, 2020
  • សង្គម

    ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការឆ្លើយតបទៅកាន់លោក អាចារ្យអេ ដែលជានាយកវិទ្យុ ABC ក្រោយមានការភ័ន្តច្រលំមួយថា លោកជាបក្សពួកម៉ាដាមរួយ ខណៈពេលដែលលោកបានចូលទៅ Comment ពាក្យថា “រួយក៏ឌី ជាភាសាសៀម รวยก็ดี បកប្រែថា មានក៏ល្អ” ដោយឯកឧត្តមបានបញ្ជាក់ថា ពាក្យនេះលោកគ្រាន់តែបន្ទរបែបហួសចិត្តតែប៉ុណ្ណោះ។ ឯកឧត្តម ឃុន សាវឿន បានបកស្រាយនៅលើបណ្តាញសង្គម Facebook របស់លោកថា៖ “ជូនលោកអាចារ្យអេ A JA A-អាចារ្យ អេ

    July 2, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ជនសង្ស័យ០៣នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនន ក្រោយធ្វើសកម្មភាពលួចម៉ូទ័របូមទឹក កាមេរ៉ាសុវត្ថិភាព និងកង់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០១ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅចំណុចផ្ទះសំណាក់អរុណរស្មី ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះ០២នាក់៖ ទី១-ឈ្មោះ តាំ សឹមអុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះសុង សុធា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ហើយអ្នកទាំង០២នាក់រស់នៅភូមិថ្នល់ទទឹង ឃុំដណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    July 2, 2020
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរខេត្តកណ្តាល ឆ្លើយតបម្ចាស់គណនីហ្វេសប៊ុគ Rithy Ka និង Na Vuth ដែលបានបង្ហោះ និងShare មានខ្លឹមសារថា៖ ជូនដំណឹងដល់លោកប៉ូលីសដែលរង់ចាំលាដៃយកលុយពីប្រជាពលរដ្ឋចុះថតលើស្ពានមេត្តាបើកភ្នែកមើលលើស្ពានផងដែកគោលលើស្ពានព្រាតកង់ម៉ូតូបែកបង្ហែគ្នា (ខ្ញុំជាប្រជាពលរដ្ឋរស់នៅអ្នកលឿង ) សុំខ្លាចហើយ មានដែកគោលគ្រប់ប្រភេទ ថ្ងៃមុនប្តីដើររើសបាន មួយថង់ទាំងព្រឹក។ ក្រោយទទួលព័ត៌មានខាងលើភ្លាមក្រុមការងារប្រតិកម្មរហ័ស នៃអធិការនគរបាលស្រុកលើកដែក បានចេញរបាយការណ៍ ឆ្លើយតបទៅនឹងម្ចាស់គណនីខាងលើ ក៏ដូចជាសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមជ្រាប និងកុំមានការភាន់ច្រឡំ វិញថា៖ ស្ពានត្សឹបាសា(ស្ពានអ្នកលឿង) ជាជំនួយរបស់ប្រទេសជប៉ុន កម្លាំងផ្នែកសណ្តាប់ធ្នាប់ស្រុកលើកដែក ខេត្តកណ្តាល ទទួលខុសត្រូវត្រឹមពាក់កណ្តាលស្ពាន

    July 2, 2020