- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ពាក្យចាស់ពោលថា “លួចគេបានវាគ្រាន់ ដល់ម្ចាស់គេទាន់វាក្រែល” ជាក់ស្ដែងស្ត្រីជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលបឹងកេងកងទី១ នៃអធិការដ្ឋានខណ្ឌ ធ្វើការឃាត់ខ្លួនជាក់ស្ដែងពីបទលួច (ទូរស័ព្ទដៃ) កាលពីម៉ោង០៣:៥០នាទីរសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចក្នុងផ្សារបឹងកេងកង ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ចាន់ ធាវី ហៅ ចាន់ ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវថ្នល់រទេះភ្លើង សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមើលកូនឲ្យបុគ្គលិករោងចក្រ ។
July 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ បន្ទាប់ពីចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសប្រទះឃើញជនសង្ស័យ២នាក់កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យក៏ឃាត់សួរនាំ និងសុំធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ក្នុងហោប៉ៅម្នាក់ជាង១០កញ្ចប់ សរុបជិត៣០កញ្ចប់ រួចនាំយកទៅសាកសួរបន្ត ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង០៣:០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចទល់មុខរោងចក្រអគ្គីសនីទី២ លើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួនពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះដូចជា ទី១.ឈ្មោះ សាន ម៉ារិទ្ធ
July 1, 2020 - រថយន្ត
សេដ្ឋីឡេវៀតណាម២នាក់ប្តីប្រពន្ធដែលមានគណនី Facebook ឈ្មោះ Mailisa Khánh (Hoàng Kim Khánh) បានបង្ហោះផ្អើលបណ្តាញសង្គម ក្រោយពេលដែលបង្ហាញឡានស្ព័រទំនើបម៉ាក McLaren Senna ដែលផលិតមានកំណត់នៅលើពិភពលោក ហើយមានតំលៃខ្ទង់ជាង១លានដុល្លារឯណោះ។ អ្វីដែលគេចាប់អារម្មណ៍នោះគឺ ម្ចាស់ប្រេនឡេ Mailisa របស់វៀតណាមនេះដែរ បានបំពាក់ស្លាកលេខកម្ពុជា ដើម្បីអោយត្រូវជាមួយឈ្មោះក្រុមហ៊ុន របស់ខ្លួន៕
July 1, 2020 - ព័ត៌មានជាតិ
កាលពីថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារបច្ចេកទេស រៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដឹកនាំដោយ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានខ្លឹមសារដូចខាងក្រោម ៖
July 1, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការប្រកាសនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា ការផ្ទេរកម្មសិទ្ធិយានយន្ត រកម្ចាស់ដើមមិនឃើញដែលត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឥឡូវនេះក្រសួងបានពន្យារពេលបន្ថែម៣ខែទៀតរហូតដល់ចុងខែកញ្ញា ឆ្នាំ២០២០វិញ។ ការសម្រេចពន្យារពេលនេះ ដើម្បីឲ្យម្ចាស់យានយន្ត ដែលបានទិញលក់តៗគ្នា រកម្ចាស់ដើមមិនឃើញអាចដាក់ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ យានយន្តមកជា របស់ខ្លួនបាន៕
July 1, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤ម៉៣០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ១១១ អ.យ.ឍ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ របស់លោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ៖ ឈ្មោះ ប៉ែន គីមស្រ៊ាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា និងសង្គ្រោះជនរងគ្រោះបានចំនួន ០៣នាក់ ស្រី (អនីតិជន
July 1, 2020 - PR
កាន់តែកៀកដល់ថ្ងៃ ដែលខ្សែភាពយន្តភាគខ្មែរដ៏ថ្មីសន្លាងរបស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន នឹងលេខមុខមាត់នៅលើកញ្ចក់ទូរទស្សន៍ នៅដើមខែ កក្កដា នេះគឺរឿង «អ្នកទីបី» ។ ជាខ្សែភាពយន្តមួយ ដែលឆ្លុះបញ្ចាំងពីតថភាពពិត នៃសង្គម សម្ភារៈនិយម ការអូសទាញ ជីវិតដែលបណ្តោយទៅតាមទំនោរនៃ អារម្មណ៍ភ្លើតភ្លើនមួយពេល។ អ្នកទីបី មិនត្រឹមតែជាសាច់រឿងដែលបង្ហាញពីជីវិតស្នេហាត្រីកោណ ក្នុងភាពល្ងង់ខ្លៅប៉ុណ្ណោះទេ ថែមទាំងជាប្រភេទរឿងដែលផ្តល់ជាបទពិសោធន៍ ការអប់រំ ប្រកាន់ចិត្ត និងទង្វើក្នុងភាពត្រឹមត្រូវ និងមិនត្រូវឈ្នះចាញ់ ដោយមិនខ្វល់ពីអ្វីល្អ និងអាក្រក់នោះទេ។ នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ ដោយសារតែការលួងលោម និងសង្គមសម្ភារៈនិយម អូសទាញផងនោះ រួមទាំងការខ្វះការពិចារណា ក៏ធ្វើឲ្យជីវិតអ្នកខ្លះជួបនឹងទុក្ខសោក និង បញ្ហាជាច្រើន
July 1, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២០ នឹងត្រូវលក់ ៣,០០០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង២,៧០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការកើនឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ២,៨៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៦០០រៀលក្នុងមួយលីត្រ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម
July 1, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ រដ្ឋបាលរាជធានីបានសម្រេចបិទការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ ៥៦៦ ដោយចាប់ពីផ្លូវលេខ ៣១៥ ដល់ផ្លូវលេខ ៣១៣ ដែលការបិទនេះ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ខែកក្កដា វេលាម៉ោង៧និង០០ព្រឹកនេះ រហូត ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ ផុតរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋនឹងអាចធ្វើចរាចរជាធម្មតាឡើងវិញ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដ្ឋានដាក់លូប្រអប់ទំហំ ២ម៉ែត្រ បួនជ្រុងនៅក្នុងផ្លូវលេខ ៣១៥ ក្នុងខណ្ឌទួលគោក ដែលជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ បានមកដល់ទីតាំងប្រសព្វផ្លូវលេខ ៥៦៦ហើយ ។ការដ្ឋាននេះ នឹងចាប់ផ្តើមបិទចរាចរជាបណ្តោះអាសន្នកំណាត់ផ្លូវលេខ៥៦៦ ចាប់ពីផ្លូវលេខ ៣១៥ ដល់ផ្លូវលេខ
July 1, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ ដោយទទួលបានព័ត៌មានពីក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួន ០៧ ទីតាំង នៅភូមិពុកឬស្សី ឃុំពុកឬស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
July 1, 2020









