Khmernote Media
  • សិល្បៈ

    តារាចម្រៀង សុខ រក្សា និងតារាសម្តែង កុល ដាវី បានរៀបការជាមួយគ្នាកាលពីថ្ងៃទី០៨ មីនា ឆ្នាំ២០១៩ ដែលគិតមកទល់នឹងពេលនេះមានរយៈពេលជាងមួយឆ្នាំមកហើយ តែថ្ងៃនេះជាថ្ងៃដែលលោក សុខ រក្សា សប្បាយចិត្តជាងគេពេលដែលទទួលបានកាដូពិសេសពីភរិយា កុល ដាវី គឺនាងបានមានផ្ទៃពោះហើយ។ គួរបញ្ជាក់ផងដែរថា លោក សុខ រក្សា និង អ្នកនាង កុល ដាវី មានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាង៥ឆ្នាំ ទើបសម្រេចចិត្តរៀបការនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩។ បច្ចុប្បន្នអ្នកទាំង២បានរស់នៅយ៉ាងមានសុភមង្គល ជាមួយនឹងមុខរបរជាច្រើនក្រៅពីអាជីពសិល្បៈ៕

    June 30, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅមុននេះបន្តិចមានគ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះល្វែងមួយកន្លែងនៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបង្កឱ្យមានការភ្ញាក់ផ្អើរដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់អាជ្ញាធរហត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍សហការជាមួយនឹងរថយន្តពន្លត់អគ្គីភ័យកំពុងធ្វើការបាញ់ពន្លត់នៅកន្លែងកើតហេតុ។ ហេតុការអគ្គីភ័យនេះបានឆាបឆេះឡេីងនៅវេលាម៉ោងជិត៣រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានវត្តមានរបស់លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌចុះជួយអន្តរាគមន៍ផងដែរ ។ ក្នុងនោះក៏បណ្ដាលអោយមាន កម្លាំងប្រជាការពារខណ្ឌមានជ័យម្នាក់រងរបួស ធ្លាក់កញ្ចក់ពីលេី បណ្ដាលឲ្យ របួសដៃផងដែរ ។ សូមរងចាំដំណឹងបន្ថែម ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    June 30, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រមាននឹងចាត់វិធានការក្តៅចំពោះមន្រ្តីពាក់ព័ន្ធដែលឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភ ដែលនេះជាទង្វើខុសច្បាប់គ្មានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោនៅថ្ងៃទី៣០ ខែមិថុនាបានសរសេរឲ្យដឹងថា៖ ការងារផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារក្រីក្រនិងងាយរងគ្រោះនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាស់លាស់និងហ្មត់ចត់បំផុត ។ សម្តេចតេជោបញ្ជាក់ថា ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ សម្តេចបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”ដើម្បីធានាឲ្យបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល។ សម្តេចតេជោបញ្ជាក់ថា ការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់ដែលត្រូវធ្វើជាបន្តបន្ទាប់ទៀត។ ជាជំហានដំបូងនេះ“កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”បានផ្តល់ជូនចំនួន៦០ម៉ឺនគ្រួសារ ក្នុងនោះ៖ ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ + «សម្រាប់បណ្ណ [ក្រ-១]»

    June 30, 2020
  • សង្គម

    អាចារ្យអេ នាយកវិទ្យុ ABC បានធ្វើការឆ្លើយតប ទៅកាន់អ្នកនាង ស្រី ណារួម ដែលជាអគ្គនាយកក្រុមហ៊ុន ROUY INFINITY CO.,LTD ក្រោយពេលដែលអ្នកនាងបានចេញលិខិតមួយឆ្លើយតបទៅកាន់ អាចារ្យអេ ដែលបានវាយប្រហារមកលើរូបនាង និងបរិហាកេរ្តិ៍ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់បើសិនមិនបញ្ឈប់សកម្មភាព វាយប្រហារមកលើរូបនាងបន្តទៅទៀត។ ក្នុងនោះដែរអាចារ្យអេ នាយកវិទ្យុ ABC ក៏បានឆ្លើយតបវិញថាលោកសោកស្តាយចំពោះការយល់ច្រឡំថានាងជាជនជាតិថៃ ហើយលោកក៏បានកោតសរសើរចំពោះ ម៉ាដាមរួយ ដែលបានយកថវិការទៅចូលមូនិធិជួយដល់កុមារចំនួន៤ម៉ឺនដុល្លារ ដែលនេះជាតិចនិចឆ្លាតមួយ តែលោកមានអារម្មណ៍ថាលុយទាំងនោះជាលុយបាបទៅវិញ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

    June 30, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីឆក់កាបូបជនជាតិជប៉ុន នៅចំណុចមុខស្ថានីយ៍ប្រេង PTT តាមផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២:៤៦នាទី ដោយជនសង្ស័យ០៣នាក់ ។ ជនបង្កឡើងដោយជនសង្ស័យ ០៣នាក់នោះរួមមាន៖ ១-ឈ្មោះ ថោង សុវណ្ណ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង

    June 30, 2020
  • សិល្បៈ

    អតីតតារាចម្រៀងល្បីឈ្មោះ ពៅ បញ្ញាពេជ្រ បានជួបទុក្ខធំដោយសារតែបងថ្លៃរបស់នាងទទួលមរណៈភាពដោយរោគាពាធកាលពីម្សិលមិញនេះ នេះបើតាមការអោយដឹងរបស់កញ្ញា ពៅ បញ្ញាពេជ្រ នៅលើបណ្តាញសង្គម Facebook របស់នាង។ ក្នុងនោះដែរកញ្ញា ពៅ បញ្ញាពេជ្រ បានរៀបរាប់នៅលើបណ្តាញសង្គមនាងថា “ក្រុមគ្រួសារនាងខ្ញុំមានទុក្ខដោយបងថ្លៃខ្ញុំបានទទួលអនិច្ចកម្មដោយរោគាពាធ”។ គួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺ ពៅ បញ្ញាពេជ្រ បានធូរស្រាលហើយតែនាងមិនអាចដើរបានដូចធម្មតានោះទេ ហើយបច្ចុប្បន្ននាងបានប្រកបមុខរបស់លក់ទំនិញតាមអនឡាញ ដែលមានអ្នកគាំទ្រច្រើនគួរសម៕

    June 30, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ បានសម្រេចសម្រួលនីតិវិធីក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត ខណៈប្រជាពលរដ្ឋជួបបញ្ហាស្មុគស្មាញ និងរអ៊ូរទាំអំពីបែបបទបំពេញឯកសាររដ្ឋបាល ដើម្បីកាត់ឈ្មោះពីម្ចាស់ដើមនៃយានយន្តមកជាម្ចាស់កាន់កាប់ចុងក្រោយ។ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ បានសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានយន្ត បង់សេវា និងបង់ពន្ធប្រថាប់ត្រាក្នុងពេលតែមួយនៅទីតាំងផ្តល់សេវាតែមួយរួមគ្នានៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកាត់បន្ថយពេលវេលារបស់ប្រជាពលរដ្ឋ។ ថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែមិថុនានេះ លោកបានបញ្ជាក់ថា ប្រកាសរួមស្តីពីនីតិវិធីថ្មីនេះ នឹងស្នើគោលការណ៍ដាក់ឱ្យអនុវត្តនៅទីតាំងផ្តល់សេវារួមតែមួយ ដូចជាការបង់ប្រាក់សេវា និងពន្ធប្រថាប់ត្រារួមគ្នាក្នុងវិក្កយបត្រតែមួយ សម្រួលដល់ប្រជាពលរដ្ឋមានភាពងាយស្រួល កាត់បន្ថយនីតិវិធីស្មុគស្មាញ

    June 30, 2020
  • PR

    ប៉ុន្មានសប្តាហ៍មកនេះក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា ឃើញថាមានការសកម្មមែនទែននៅលើបណ្តាញសង្គមហ្វេសប៊ុក។ បើតាមការសង្កេតឲ្យឃើញជាក់ស្តែងទៅលើការបង្ហោះលើរូបភាពក៏ដូចជាវីដេអូ មួយចំនួនគឺពាក់ពន្ធ័ទៅនឹងស្មាតហ្វូននៃត្រកូល X ជំនាន់ចុងក្រោយ ដែលទើបតែបានធ្វើការប្រកាស់ឲ្យដំណើរការថ្មីៗនៅទីផ្សារនៃប្រទេសចិន ផងដែរនោះគឺម៉ូឌែលស្មាតហ្វូន X50 Series ។ មួយវិញទៀតបើតាមរបាយការណ៏ និងការវិភាគរបស់ទស្សនៈមួយចំនួនបានរំពឹងថា ស្មាតហ្វូន X50 Series អាចនឹងបង្ហាញខ្លួននៅលើទីផ្សារបន្ទាប់គឺប្រទេស ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌា។ ប៉ុន្តែបើមើលទៅតាមភាពជាក់ស្តែងសន្ទុះនៃការផ្សព្វផ្សាយគឺប្រហែលមិនមែនប្រទេសទាំង 4 ទេ។ លើកនេះទីផ្សារកម្ពុជាប្រហែលជាសុំលេខរៀងទី 1 វិញម្តងហើយមើលទៅដែលនាំយកនូវស្មាតហ្វូននៃត្រកូល X ម៉ូឌែល vivo X50 Series

    June 30, 2020
  • PR

    ស្មាតហ្វូនស៊េរីA របស់ សាមសុង ផ្តល់ជូនលោកអ្នកនូវភាពស៊ីវីល័យ ទាន់សម័យ និងទាក់ទាញឥតខ្ចោះ…! (ភ្នំពេញ) ថ្ងៃទី 30 ខែមិថុនា ឆ្នាំ២០២០៖ ទូរស័ព្ទ Samsung ចេញមកមួយៗគឺថាកប់ៗម៉ង…មិនដែលធ្វើឲ្យអតិថិជនរបស់ខ្លួនខកចិត្តនោះទេជាមួយនឹងមុខងារទំនើបទាន់សម័យ ក៏ដូចជាតម្លៃគឺថាស័ក្តិសមគ្រប់ទម្រង់របស់អតិថិជនចង់បាន។ និយាយទៅបើអត់ទាន់ដកស្មាតហ្វូន Samsung ចេញមកគេអត់ទាន់ដឹងទេ…ទាល់តែបានឃើញទើបគេនាំគ្នាសួរថា… “ទូរស័ព្ទម៉ាកអីហ្នឹងរាងឡូយម្លេះ?”… “ទូរស័ព្ទស៊េរីអីហ្នឹងថតស្អាតយ៉ាងនេះ…ហើយថ្លៃម៉ាណ…វាមិនដែលតម្លៃប៉ុណ្ណឹង?” ឥឡូវនេះពួកគាត់ដែលជាអ្នកសួរសំណួរទាំងអស់នេះជាមួយនឹងក្រុមគ្រួសារ និងអ្នកស្គាល់គ្នាទាំងអស់បានក្លាយជាអតិថិជនដែលស្រឡាញ់ចូលចិត្ត ស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន សាមសុង អស់ហើយ! ធម្មតាទេទាំងខ្ញុំ…ទាំងគេអ្នកណាដែលមិនជាវនោះបើស្មាតហ្វូនស៊េរីថ្មីទាន់សម័យហើយមានតម្លៃសមរម្យ កាមេរ៉ាថតច្បាស់ឥតខ្ចោះ ផ្ទុកក៏បានច្រើន ដើរក៏លឿន ហើយថ្មក៏កាន់បានយូរទៀត…អ្នកណាដែលមិនទិញយកមកប្រើនោះ! ដោយសារតែភាពខ្លាំង និងលក្ខណៈពិសេសៗដូចនឹងកំពូលស្មាតហ្វូនមួយចំនួនផងដែរទាំងអស់នេះហើយទើបបានជាធ្វើឱ្យស្មាតហ្វូនតម្លៃមធ្យមស៊េរី Samsung

    June 30, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” ដូចខាងក្រោម៖ ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ + «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ

    June 30, 2020