Khmernote Media
  • សិល្បៈ

    ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូរ៉ឺម៉កកង់បី ដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត Camry បាឡែន មួយគ្រឿងបណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ហើយដោយសារតែគ្មានលុយសង ក៏លើកដៃសំពះសុំទោសម្ចាស់រថយន្ត។ ហេតុការណ៍មួយនេះដែរត្រូវបានតារាសម្តែង ទឹម រដ្ឋា ទ្រាំមិនដោយសារតែនាងធ្លាប់ជួយប្រទះរឿងបែបនេះដោយផ្ទាល់ ហើយជាច្រើនដងទៀត ទើបធ្វើការបង្ហោះសារមួយឃ្លាផ្តាំទៅកាន់ពូរត់កង់បីមួយចំនួនថា៖ “ហេតុអី ?ហេតុអីមិនប្រយត្ន័ លោកពូតុកៗមួយចំនួនតូច បើកបរមិនប្រយត្ន័ប៉ះឡានគេ អាងអីលើកដៃសុំទោស ធ្វើចឹងធ្វើអីពូ?? ចុះបើពូរៀនប្រយត្ន័ទៅមិនល្អហេស ? ពូៗសុំគិតពិចារណាឡើងវិញផង ហើយបើសិនខាងឡានប៉ះតុកៗពួកគាត់វិញនោះ តើខាងឡានលើកដៃសុំទោសពូៗវិញបានអត់ ច្បាស់ជាកាងមិនឲ្យទៅណាទេ មកពីខ្ញុំធ្លាប់ឆ្លងកាត់ ហើយច្រើនដងទៀតផង (បានតែពាក្សសុំទោស) ចឹងខ្ញុំសូមផ្ញើជូនលោកពូរត់ តុកៗមួយចំននួតូច”

    June 30, 2020
  • ព័ត៌មានជាតិ

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺ និង បកស្រាយជូនសាធារណ:ជនឲ្យបានជ្រាបទាក់ទងទៅនឹងករណីសមត្ថកិច្ចចុះណែនាំអប់រំ និងបញ្ឈប់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង។ ជាភារកិច្ចជាប្រចាំរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សដែលតាមដាន ឆ្លើយតប និងមានវិធានការណ៍ចុះដល់ទីកន្លែងដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភ្លាមៗ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២៣:១០នាទីយប់ បន្ទាប់ពីទទួលបានទូរស័ព្ទប្តឹងពីប្រជាពលរដ្ឋថាមានករណីជួបជុំ ផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខាន នៅផ្លូវ៤៩០ កែងផ្លូវ១៣៥ ភូមិ០២ សង្កាត់ផ្សារដើមថ្កូវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវចំនួន២នាក់ បានចុះដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះ។ ប៉ុន្តែក្រុមជួបជុំផឹកស៊ីមានគ្នាប្រហែលជា ៣០នាក់ ក្នុងស្ថានភាពស្រវឹងខ្លាំង ដែលកំពុងផឹកស៊ី

    June 30, 2020
  • សុខភាព

    សារជាតិរបស់ក្មេង គ្នាយើងសុទ្ធតែដឹងច្បាស់ហើយ រពឹស ខូច ពិសេសចូលចិត្តលេងអ្វីប៉ាម៉ាក់ហាម ដូចជារឿងលេង​ដី​ជា​ដើម ​ចាប់​មិន​ឈ្នះ​ទេ​ ភ្លេចខ្លួនតែមួយភ្លែត ទៅលេងបាត់។ ប៉ាម៉ាក់ ភាគច្រើនមិនចូលចិត្តឲ្យកូនលេង​ដីទេ ព្រោះ​គិត​ថាកខ្វក់​ ប៉ុន្តែការសិក្សា​បែប​វិទ្យាសាស្រ្ត​រកឃើញ​ពីមូលហេតុនាំឲ្យក្មេងៗ​ចូលចិត្តលេងដី (សំដៅលើភក់ប៉ុណ្ណោះ) និង​គុណសម្បត្តិជាច្រើន​ថែមទៀត​ អត្ថបទខាងក្រោយអាចពន្យល់បាន។ ១- លេងដីភក់អាចធ្វើឲ្យក្មេងសប្បាយចិត្ត ការសិក្សាជាច្រើនអាចបង្ហាញថា រឿងមួយចំនួនដែលក្មេងៗចូលចិត្តលេង ចូលចិត្តធ្វើ គឺពួកគេស្គាល់ ដឹងឮ តាមរយៈសុភាវ​គតិ ​មានន័យថា ជាធម្មជាតិរបស់ក្មេង ពិសេសភាពសប្បាយរីករាយនៅពេលបានលេងដី (ដីភក់)។ ផ្អែកលើការសិក្សា​ថ្មីៗ​នេះបង្ហាញ​ថា ភាព​កខ្វក់​ក្នុងដី មានផ្ទុកពពួកបាក់តេរីតូចៗ ដែលគេហៅថា Mycobacterium Vaccae

    June 30, 2020
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ នាយកដ្ឋាននីតិកម្ម នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះបានធ្វើការរៀបរាប់អំពី គុណវិបត្តិទាំង៦ចំនុចនៃការមិនកាត់ឈ្មោះយានយន្ត ដែលរកម្ចាស់ដើមពុំឃើញ ដែលមានដូចខាងក្រោមនេះ៖ – ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទល្មើសផ្សេងៗម្ចាស់ដើមនឹងត្រូវជាប់ការស៊ើបអង្កេតរបស់សមត្ថកិច្ច – ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត ផ្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ – ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្នក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរ លុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ – ប្រសិនបើត្រូវលក់យានយន្តបន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ – ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្តនោះ – ម្ចាស់ដើមមានសិទ្ធិគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថាយានយន្តរបស់ខ្លួនត្រូវចោរលួចបាត់។

    June 30, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងសាកល្បងម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន ០២គ្រឿង ដើម្បីអាចបោសសម្អាតនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ម៉ាស៊ីនទាំងពីរ គ្រឿងនេះ គឺជាអំណោយរបស់ទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។ ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ទាំង២នេះ នឹងជួយសម្រួលដល់ការបោកសម្អាតតាមដងផ្លូវ និងសួនច្បារឲ្យកាន់តែមានភាពងាយស្រួល និងមានអនាម័យ ដើម្បីឲ្យទីក្រុងភ្នំពេញរបស់យើងមានភាពស្រស់ស្អាត និងកាន់តែមានសោភណ្ឌភាព៕

    June 30, 2020
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសបុកលោក Panha So បានបង្ហោះឲ្យដឹងពីរូបទីងមោង សម័យថ្មី ដែលបានតុបតែងយ៉ាងស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍ទៀតផង ទីងមោងស្អាតៗនេះប្រហែលជាក្មេងៗ ឬបងប្អូនដែលធ្លាប់តែខ្លាចពីមុន លែងខ្លាចទៀតហើយ។ លោកបានបង្ហោះថា សូមជំរាបជូនដំណឹងទៅដល់បងប្អូនទាំងអស់គ្នាដែលចង់មកចូលរួមក្នុងពិធីដង្ហែទៀនព្រះវស្សានៅប៉ុន្មានថ្ងៃខាងមុខនេះ😊 សូមបងប្អូនទាំងអស់មេត្តាពាក់ម៉ាស់នឹងលាងដៃជាមួយនឹងអាកុលអោយបានគ្រប់ៗគ្នានឹងគ្រប់ៗពេលដើម្បីបង្ការនឹងទប់ស្កាត់ជំងឺកូវីត19ទាំងអស់គ្នាសូមចូលរួមដោយក្តីរីករាយនឹងសប្បាយទាំងអស់គ្នាណា។ សូមប្រិយមិត្តទស្សនារូបភាព និងវិដេអូទីងមោង ដែលលោកបានបង្ហោះ ថា ស្រស់ស្អាតប៉ុណ្ណាដែរ។ យោងតាមវចនានុក្រមសម្តេចជូន ណាត បានពន្យល់ពាក្យ ទីងមោង ឬ តាមោង ឲ្យដឹងថា (ព្នងថា ទីងម៉ូង “ខ្លា”) ពាក្យនេះប្រហែលជាជាប់មកពីកាលជាន់ដែលខ្មែរយើងប្រើព្នងជាទាសកម្មករ, កាលណាដែលកូនក្មេងតូចៗយំកិកកុក, ព្នងអ្នករក្សាកូនក្មេងនោះនិយាយបន្លាចថា “ទីងម៉ូងៗ” គឺថា “ខ្លាៗ”

    June 29, 2020
  • បច្ចេកវិទ្យា

    កាលពីយប់មិញនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ដ៏ល្បីល្បាញ និងឈរលំដាប់លេខ1 នៅកម្ពុជា បានធ្វើការដាក់សម្ពោធតាមអនឡាញនូវស្មាតហ្វូនម៉ូដែលថ្មីត្រកូល A គឺបងធំ OPPO A92 នៅលើផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO និងតាមបណ្តាហ្វេសប៊ុកផេកសារព័ត៌មាន និងដៃគូសហការណ៌ធំៗ ក៏ដូចជាហ្វេសប៊ុកតារាល្បីៗ ដោយមានការ shares, comments ផ្អើលពេញ new feed កាលពីយប់មិញនេះ។ តើលោកអ្នកឆ្ងល់ទេថា ហេតុអ្វីបានជាគេនិយាយថា OPPO A92 គឺពិសេស មហាពិសេស ដោយមានពាក្យស្លោក “លំដាប់ A គ្រប់ពេល“? ចម្លើយនោះគឺ

    June 29, 2020
  • PR

    ឌូបៃ អារ៉ាប់រួម ២៩ មិថុនា ២០២០ – អ៊ែមមឺរឹតស្វាគមន៍ពង្រាងអនុស្សារណៈថ្មីនៃការធ្វើដំណើរតាមផ្លូវអាកាសចុងក្រោយបង្អស់ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរអន្តរជាតិសម្រាប់ពលរដ្ឋអារ៉ាប់រួម អ្នកស្រុកនិងភ្ញៀវទេសចរ ហើយនិងបើកទីក្រុងឌូបៃសម្រាប់ ពាណិជ្ជកម្ម និងភ្ញៀវទេសចធ្វើដំណើរកម្សាន្តចាប់ពីថ្ងៃទី ៧ ខែកក្កដា ខណៈពេលដែលដាក់ចេញនូវវិធានការប្រុងប្រយ័ត្នដើម្បីធានាសុខភាពនិងសុវត្ថិភាពរបស់អ្នកដំណើរនិងសហគមន៍។ • ឌូបៃនឹងបើកសម្រាប់ភ្ញៀវទេសចរចាប់ពីថ្ងៃទី ៧ ខែកក្កដា អ៊ែមមឺរឹតបើកដំណើរការផ្សព្វផ្សាយពីឌូបៃជាគោលដៅ • ពង្រាងអនុស្សារណៈថ្មីបានបើកការធ្វើដំណើរសម្រាប់ពលរដ្ឋអ៊ែមមឺរឹត អ្នកស្រុកនិងអ្នកទេសចរអន្តរជាតិដោយមានវិធានការណ៍ច្បាស់លាស់ដើម្បីការពារសុខភាពនិងសុវត្ថិភាពសហគមន៍ • បណ្តាញរបស់អ៊ែមមឺរឹតបានពង្រីកដល់ ៤៨ ទីក្រុង ពង្រាងអនុស្សារណៈទាំងនេះសម្រាប់ការធ្វើដំណើរចេញចូលពីអាកាសយានដ្ឋានឌូបៃត្រូវបានប្រកាសនៅក្រោមការណែនាំរបស់អនុប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីនៃប្រទេសអារ៉ាប់រួមនិងជាអ្នកគ្រប់គ្រងនៃទីក្រុងឌូបៃ អ្នកអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum

    June 29, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ប្រើ​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​:​៣០​នាទី ត្រង់ចំណុច​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​(​ទ្រី គឹម​ម៉េង​)​ស្ថិតនៅ​ខាងជើង​វត្ត​ត្រពាំង​សាលា ភូមិ​ត្រពាំង​សាលា សង្កាត់​ពង់​ទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។​ ​ជនរងគ្រោះ​ឈ្មោះ ពេជ្រ សុខា ភេទ​ប្រុស អាយុ​ប្រហែល ២៥​ឆ្នាំ កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅ​ភូមិ​ត្រពាំង​សាលា សង្កាត់​ពង់​ទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ ពៅ ម៉ៅ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​កម្មករសំណង់

    June 29, 2020
  • ព័ត៌មានជាតិ

    (ខេត្តបាត់ដំបង)៖ នៅថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តបាត់ដំបង បានធ្វើការដុតកម្ទេចចោលនូវប្រហិតចម្រុះខូចគុណភាពចំនួន ២,៤៥០ គីឡូក្រាម ។ ប្រហិតដែលនាំចូលខូចគុណភាណត្រូវបានស្នងការនគរបាលយកទៅទីចាក់សំរាម ក្នុងភូមិ ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលមានការចូលរួមពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបាត់ដំបង។ សូមជម្រាបផងដែរថា ប្រហិតចម្រុះខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីជំនាញ ត្រួតពិនិត្យឃើញ និងរឹបអូសបាននៅឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០

    June 29, 2020