Khmernote Media
  • ព័ត៌មានជាតិ

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជ្រាបថា កាលពីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ យើងពិនិត្យឃើញមានការចែករំលែកបន្តគ្នាក្នុងបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធនិងករណីបង្ក្រាបគ្រឿងញៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងពិនិត្យឃើញមានការបកស្រាយមួយចំនួនដែលធ្វើឲ្យមហាជនមានការយល់ច្រឡំមកលើការអនុវត្តច្បាប់របស់សមត្ថកិច្ច ។ ដើម្បីចៀសវាងការយល់ច្រឡំ យើងខ្ញុំសូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម÷ ១-កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោង ១៧:៣០នាទី នគរបាលមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់តាមគោលដៅធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃើញជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ជិះម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅ

    July 1, 2020
  • សិល្បៈ

    កាលពីយប់មិញនេះលោកអុឹម ជីវ៉ា បានបង្ហោះទាំងយប់ថាលើកលែងទោសឲ្យសុខា ក្រោយពេលដែលនាង សុខា ដែលធ្លាប់ជេរលោកពេញៗមាត់ បែរជាមកលុតជង្គង់សុំទោសលោកទាំងយប់ និងបានរៀបរាប់ថានាងដាច់បាយហើយ ព្រោះតាំងពីនាងជេរប្រមាថ លោក អ៉ឹម ជីវ៉ា រួចមក គ្មានអ្នកណាម្នាក់ហៅនាងទៅ live លក់ផលិតផលទៀតទេបងខ្ញុំសុំបងបានទេ? ស្រាប់តែអ្នកនាង កា កា បានចូលទៅ Comment លើផុសរបស់លោក អុឹម ជីវ៉ា ថា “អុឹម ជីវ៉ាឈប់ផុសរឿងគាត់ទៀតទៅ បើបងធ្វើអំពើល្អបងធ្វើទៅ ប៉ុន្តែសុំកុំផុសរឿងគាត់ទៀត ឃើញតែគេជេរគ្មានប្រយោជន៍អីទេ អំពើល្អរបស់បងធ្វើក្នុងចិត្តទៅ បើចង់ជួយគាត់គួរយកគាត់ទៅព្យាបាល ព្រោះឥឡូវគាត់មិនមានសមត្ថភាពក្នុងការខិតខំឬការយល់ដឹង ក្នុងប្រភេទការងារដែលយើងធ្វើទេ

    July 1, 2020
  • សុខភាព

    វ៉ាក់សាំង​ជំងឺ COVID-19 ថ្មី​បង្កើត​ដោយ​ក្រុមហ៊ុន Bharat Biotech របស់​ឥណ្ឌា​នឹង​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​នៅ​ខែ​កក្កដា​នេះហើយ។ សារព័ត៌មាន​BBC ចុះផ្សាយ​នៅថ្ងៃទី៣០ ខែមិថុនា នេះថា វ៉ាក់សាំង​នេះ​ជា​វ៉ាក់សាំង​ដំបូង​ដែល​បង្កើត​នៅ​ប្រទេស​ឥណ្ឌា​មាន​ឈ្មោះ​ថា Covaxin ហើយ​មាន​​ការ​រួមសហការ​ក្នុង​ការ​ផលិត​ជាមួយ​នឹង​វិទ្យាស្ថាន​ជាតិ​ផ្នែក​វីរុស និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា។ វ៉ាក់សាំង​នេះ​​បង្កើត​ចេញ​ពី​វីរុស​ដែល​គេ​វិភាគ និង​ធ្វើ​ឲ្យ​ខ្សោយ​ក្នុង​មន្ទីរពិសោធន៍។ ការ​តេស្ដ​វ៉ាក់សាំង​ទៅ​លើ​សត្វ​បាន​ឲ្យ​ដឹង​ថា​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​ភ្ញោច​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​យ៉ាង​មាន​ប្រសិទ្ធភាព។ អាជ្ញាធរ​គ្រប់គ្រង​ឱសថ​ប្រទេស​ឥណ្ឌា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Bharat Biotech ធ្វើ​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​ដំណាក់កាលទី១ និង​ទី២​ក្រោយ​ពី​ក្រុមហ៊ុន​ផ្តល់​នូវ​លទ្ធផល​ការ​សិក្សា​បឋម​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​មាន​ការ​ឆ្លើយ​តប​ពី​ប្រព័ន្ធ​ភាព​ស៊ាំ។ ដោយឡែក ការ​តេស្ដ​សាកល្បង​ទាំង​២​ដំណាក់កាល​នេះ​ធ្វើ​ឡើង​ដើម្បី​តេស្ដ​ថា​តើ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​ឬ​អត់ ​ជាង​ការ​រក​មើល​ថា​មាន​ប្រសិទ្ធ​ឬ​យ៉ាង​ណា។ ក្រៅ​ពី​ក្រុមហ៊ុន Bharat Biotech ក៏​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ដូចជា​ក្រុមហ៊ុន Zydus Cadilla ក្រុមហ៊ុន

    July 1, 2020
  • ព័ត៌មានជាតិ

    ខេត្តប៉ៃលិន៖ ក្រោយពីទទួលបានការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ សេង សុគន្ធ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដប៉ៃលិន លោកស្រីវរសេនីយ៍ទោ ស ចិន្ដា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ចាត់ឲ្យលោកវរសេនីយ៍ទោ កន សារុន នាយការិយាល័យ ដឹងនាំកម្លាំងចុះធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈ ទៅលើអនីតិជន គឺកូនចុងរបស់ខ្លួន រហូតបានសម្រេចចំនួន២នាក់ ខណៈម្តាយជាប់រវល់ចេញទៅធ្វើការ ។ ការចាប់ឃាត់ខ្លួននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន

    July 1, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បង្គោលភ្លើងធំៗ ដែលបន្សល់ទុកចោលនៅចំកណ្តាលទ្រូងផ្លូវ ក្រោយការពង្រីកត្រង់តំបន់ផ្លូវណតប្រីត និងផ្លូវលេខ១០១៩ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ត្រូវបានសាធារណៈជនរិះគន់ធ្ងន់ៗ ដោយសារតែស្ថិតនៅចំកណ្ដាលផ្លូវ និងធ្លាប់បានបង្កឱ្យអ្នកដំណើរគ្រោះថ្នាក់ជាបន្តបន្ទាប់ រហូតបាត់បង់ជីវិតទៀតផង ជាក់ស្ដែងនៅវេលាម៉ោង០១:១០នាទីយប់រំលងអធ្រាត្រ ឈានថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២០នេះ មានរថយន្ត Mercedes Benz S550c ស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ បានបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងស្ថានភាពផ្លូវងងឹតផង ទៅជ្រុលបុកបង្គោលភ្លើងនោះពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ។ រថយន្តបង្កម៉ាក Mercedes Benz S550c

    July 1, 2020
  • កូវីដ-១៩

    ក្រសួង​សុខាភិបាល​បានធ្វើការ​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះ​ថា ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការព្យាបាលអ្នកជំងឺ កូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីបន្ថែមឡើយ។ អ្នក​ជា​សះស្បើយ​រូប​នេះ គឺជា​បុរស​ជនជាតិឥណ្ឌូនេស៊ី អាយុ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួន១០នាក់ប៉ុណ្ណោះ (ស្ត្រី ០១នាក់ និងបុរស ០៩នាក់)៕

    July 1, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ បុរសម្នាក់បានរងរបួសប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ ក្រោយត្រូវស្ត្រីម្នាក់យកកាំបិតប៉័ងតោមកកាត់។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោងម៉ោង១០ និង១០នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជនសង្ស័យមានឈ្មោះ រិទ្ធ ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចំណែកឯជនរងគ្រោះមានឈ្មោះ ខៀន សុខល័ក្ខ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើប៉ូលិសចរាចរណ៍ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះត្រូវបានជនសង្ស័យ ដែលជាស្រីកំណាន់

    July 1, 2020
  • សិល្បៈ

    មានការភ្ញាក់ផ្អើលមួយធ្វើអោយលោក អ៉ឹម ជីវ៉ា បង្ហោះនៅលើបណ្តាញសង្គម Facebook ទាំងយប់ក្រោយពេលដែលនាង សុខា ដែលធ្លាប់ជេរលោកពេញៗមាត់ បែរជាមកលុតជង្គង់សុំទោសលោកទាំងយប់ និងបានរៀបរាប់ថានាងដាច់បាយហើយ ព្រោះតាំងពីនាងជេរប្រមាថ លោក អ៉ឹម ជីវ៉ា រួចមក គ្មានអ្នកណាម្នាក់ហៅនាងទៅ live លក់ផលិតផលទៀតទេ។ លោក អ៉ឹម ជីវ៉ា បានរៀបរាប់ថា៖ “យប់នេះ សុខា មកលុតជង្គង់សុំទោសខ្ញុំទាំងយប់នៅហាង ប្អូនស្រីយេយេ ទាំងយប់ .! ដោយសានាងព្រមទទួលកំហុសគ្រប់បែបយ៉ាងទាំងអស់ ! ។ ព្រោះតាំងពីនាងបានសារភាពថា តាំងពីនាងជេប្រមាថមើលងាយខ្ញុំគឺសុខាគ្មានអ្នកហៅ Live

    June 30, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ថ្មីៗនេះ ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ ទឹកប៉ូវកម្លាំង X Boost ដែលកំពុងផ្សាព្វផ្សាយលក់ ភេសជ្ជៈ X Boost គ្មានការពិនិត្យទៅលើគុណភាព និងគ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ។ ដើម្បីជៀសវាងការខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលចំណីអាហារដែលផ្សព្វផ្សាយគ្មានលក្ខណៈវិទ្យាសាស្ត្រ និងបំផ្លើសហួសពីការពិតដូចជា៖ សិចបានយូរ វ៉ៃបានយូរខ្លាំង ឡើងលឿន សំបូរទឹកកាម លិង្គធំវែង កាត់បន្ថយទឹកនោមផ្អែម ជួយតំរងនោម តាមគណនីហ្វេសប៊ុកឈ្មោះ ទឹកប៉ូវកម្លាំង X Boost និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ក្រសួងសុខាភិបាល នឹងមានវិធានការទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ទឹកប៉ូវកម្លាំង

    June 30, 2020
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ នៅថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារបានលុង ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមានដូចជា៖ ងៀតបបែល ពពុះសណ្តែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះមន្រ្តីសាខា ក.ប.ប ខេត្តរតនគិរី បានធ្វើតេស្តរកកំហាប់អ៊ីយ៉ូតក្នុងអំបិលផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ

    June 30, 2020