- Khmernote Media
- បច្ចេកវិទ្យា
ក្រោយពីមានការពិភាក្សារលើប្រធានបទ 5G កាលពីឆ្នាំ២០១៨ មក ប្រតិបត្តិករធំៗនៅជុំវិញពិភពលោកសុទ្ធតែកំពុងតែមានការមមាញឹកទៅលើការរៀបចំទីផ្សារ5G របស់ខ្លួន ហើយអ្វីដែលមកជាមួយនោះគឺការប្រកួតប្រជែងទីផ្សារ5Gនៃក្រុមហ៊ុនស្មាតហ្វូនធំៗ។ ក្នុងនាមជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតនោះ realme ក៏មិនខុសគ្នានោះដែរ កាលពីដើមឆ្នាំនេះ realmeបានប្រកាសថាស្មាតហ្វូនដែលបានដាក់លក់នៅក្នុងប្រទេសចិននៅក្នុងឆ្នាំ២០២០នេះ គឺសុទ្ធតែជាស្មាតហ្វូនដែលមានបច្ចេកវិទ្យាប្រព័ន្ធ5G។ ហើយទំនុកចិត្តនៃប្រព័ន្ធ5Gរបស់realmeគឺបានមកពីកម្លាំងបច្ចេកវិទ្យាពិត “ហ៊ានឆ្ពោះទៅមុខ”។ កន្លងមក realme បានរក្សាកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយខ្សែរសង្វាក់ផ្គត់ផ្គង់ ប្រតិបត្តិករនិងក្រុមហ៊ុនអីុនធើណេត realmeនឹងក្លាយជាម៉ាកទូរស័ព្ទដំបូងគេដែលគាំទ្រជាមួយទម្រង់Dual 5G ក្នុងជួរតម្លៃជាច្រើន។ រីឯនៅក្នុងទីផ្សារក្រៅប្រទេសក៏មិនខុសគ្នាដែរ ថ្មីៗនេះrealmeបានប្រកាសជាផ្លូវការថា ស្មាតហ្វូន5G ដែលមានមានការប្រកួតប្រជែងខ្លាំងបំផុតរបស់realmeគឺ X50 Pro បានជិតមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។ តើស្មាតហ្វូន Flagship នៅក្នុងឆ្នាំ២០២០ចាំបាច់ត្រូវមានបំពាក់អ្វីខ្លះ? នោះគឺប្រាកដជាបន្ទះឈីបsnapdragon 865
June 29, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមប្រភពព័ត៌មាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែមិថុនា បានសម្លាប់មនុស្ស ៣នាក់ និងរបួស ១០នាក់។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ៣នាក់ របួសធ្ងន់ ៦នាក់ និងរបួសស្រាល ៥នាក់ មូលហេតុបណ្តាលមកពីបើកបរលើសល្បឿនហួសការកំណត់ មិនប្រកាន់ស្តាំ មិនប្រកាន់ឆ្វេង ស្រវឹង និងកត្តាយានយន្ត ដែលនាំឲ្យខូចខាត ម៉ូតូ ៦គ្រឿង រថយន្តធុនតូច ៣គ្រឿង
June 29, 2020 - សុខភាព
ការថែទាំសុខភាពមាត់ធ្មេញ ជារឿងសំខាន់មួយដែលគ្នាយើងគួរយកចិត្តទុកដាក់ ព្រោះថា បើមិនដូច្នោះទេ នឹងអាចប្រឈមទៅនឹងអាការៈឈឺធ្មេញ ឬជំងឺមាត់ធ្មេញមួយចំនួន។ ជាមួយគ្នានោះ ការប្រើប្រាស់ច្រាសដុសធ្មេញ ជាចំណែកមួយសំខាន់នៃសុខភាពមាត់ធ្មេញ។ ដូចនេះ សមាគមទន្តពេទ្យសហរដ្ឋអាមេរិក ក៏បានណែនាំនូវរបៀបប្រើប្រាស់ច្រាសដុសធ្មេញ និងវិធីទុកដាក់ច្រាសដុសធ្មេញត្រឹមត្រូវ ដើម្បីសុខភាពមាត់ធ្មេញល្អប្រសើរចៀសផុតពីជំងឺផ្សេងៗដូចខាងក្រោម៖ ១.ផ្លាស់ប្តូរក្នុងរយៈពេល៣-៤ខែម្តង ក្រុមគ្រូពេទ្យធ្មេញ បានណែនាំថា រយៈពេលប្រើប្រាស់ច្រាសដុសធ្មេញយ៉ាងយូរត្រឹមបី ទៅបួនខែ គួរប្តូរចេញទោះបីច្រាសនៅមានសភាពល្អក៏ដោយ ព្រោះថាច្រាសដុសធ្មេញប្រើកាន់តែយូរថ្ងៃ ប្រសិទ្ធភាពរបស់វាកាន់តែថយទៅៗតាមហ្នឹងដែរ។ ម្យ៉ាងទៀត យើងក៏គួរគប្បីប្តូរច្រាសថ្មីផងដែរ ករណីដែលយើងមានជំងឺក្អក ផ្តាសាយជាប់យូរ ព្រោះមេរោគពីជំងឺនោះ អាចតោងជាប់សរសៃច្រាសនាំឱ្យយើងកើតជំងឺម្តងទៀត។ ២.ផ្លាស់ប្តូរពេលសរសៃច្រាសដុសធ្មេញសឹករិចរិល ពេលខ្លះ ច្រាសដុសធ្មេញរបស់យើងអាចសឹករិចរិលមុនរយៈពេលនៃការណែនាំរបស់ក្រុមទន្តពេទ្យ ពោលគឺរយៈពេលបីខែ។ ដូច្នេះ យើងក៏គួរប្តូរវាចេញដែរ
June 29, 2020 - ព័ត៌មានជាតិ
នារីរូបស្រស់សោភាម្នាក់បានខ្ទាតបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាសូរ និងបុរសម្នាក់ទៀតជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 បានរងរបួសធ្ងន់ បែកមុខបែកមាត់រលាត់ដៃរលាត់ជើងពេញមួយតួខ្លួនតែម្ដង ត្រូវបានរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យឯកជនពន្លឹមកដឹកយកទៅសង្គ្រោះ បន្ទាប់ពីពួកគេទាំងពីរនាក់ជិះម៉ូតូ PCX ឌុបគ្នាធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿង បោះពួយយ៉ាងលឿនទៅបុកពេញទំហឹង អូសទាំងម៉ូតូទាំងមនុស្សជាង៣០ម៉ែត្រហើយបើករត់គេចខ្លួនបាត់។ ករណីគ្រោះថ្នាក់នេះធ្វើឲ្យសាច់ញាតិ និងមិត្តភក្តិ ក៏ដូចជាអ្នកបានស្គាល់ មានការសោកស្តាយជាខ្លាំង ហើយម្តាយរបស់នារីរងគ្រោះវិញ មានអារម្មណ៍រន្ធត់មិនអាចទទួលយកបាន រហូតដល់ស្រែកទ្រហ៊ោយំបោកខ្លួនដល់សន្លប់បាត់ស្មារតីទៀតផង ហើយមិនបានមកជូនដំណើរកូនស្រីលើកចុងក្រោយ ពេលបញ្ចុះសពនោះទេ។ គួរបញ្ជាក់ថា នៅពេលបានទទួលដំណឹងថាកូនស្រីស្លាប់ម្តាយយុវតីរងគ្រោះក៏បានបង្ហោះសារសោកស្តាយនៅលើហ្វេសបុករបស់គាត់ដោយធ្វើការសរសេរថា៖ “ហេតុអីបានដាច់ចិត្តទៅ😭 ហេតុអីបានមិននៅចាំម៉ាក់😭 ហេតុអីបានទៅ មិនលាម៉ាក់មួយម៉ាត់😭 ហ្អែងអត់ទាន់បានធ្វេីតាមសន្យាជាមួយម៉ាក់ទេ😭 តេីអោយម៉ាក់រស់នៅយ៉ាងមិចបន្តទៀត😭 កូនងេីបឡេីងប្រាប់ម៉ាក់មក😭 ឮអត់ម៉ាក់អោយងេីបឡេីង😭 ហេតុអីហ្អែងធ្វេីអោយម៉ាក់ឈឺចាប់យ៉ាងនេះ😭😭😭😭 ព្រះអេីយ: កូនម្តាយ😭😭😭😭😭”។
June 29, 2020 - ព័ត៌មានជាតិ
ស្រុកស្ទឹងហាវ-យោងតាមការរាយការណ៍ពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ត្រីផ្សោតធំមួយក្បាលដែលមានទម្ងន់ធ្ងន់យ៉ាងតិចប្រហែល១០០គីឡូក្រាម ត្រូវបានគេឃើញងាប់អណ្តែតមកលើដីឆ្នេរកែវផុសក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ។ ភ្លាមៗនោះគេនៅមិនទាន់ដឹងពីមូលហេតុ ដែលនាំអោយត្រីផ្សោតសមុទ្រនេះងាប់នៅឡើយ រង់ចាំខាងជំនាញជលផលចុះពិនិត្យ៕ ប្រភព៖ លោក Huy Bunleng
June 29, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ បានឲ្យដឹងថា “ទីបំផុត ដើមផ្កាក្ងោកនិងផ្កាសាគូរ៉ាជំទង់ៗ ចំនួន១០០០ដើម ត្រូវបានចាប់ផ្តើមដាំនៅលើកំណាត់ផ្លូវទៅកាន់ប្រាសាទបន្ទាយស្រីហើយ! កម្មវិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ដែលជាអ្នកផ្តួចផ្តើមគំនិត និងឧបត្ថម្ភដើមផ្កាទាំងអស់នេះជូនដល់រដ្ឋបាលស្រុកបន្ទាយស្រីដាំលម្អនៅតាមដងផ្លូវ។ ក្នុងនោះក៏មានការចូលរួមពីបងប្រធាន ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប យុវជនសសយកខេត្ត យុវជនស្ម័គ្រចិត្តមកពីអង្គការដៃគូ មន្ត្រីរាជការនៅក្នុងស្រុក ប្រជាការពារ និងជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះដោយផ្ទាល់ផងដែរ។ វត្តមាន និងការចូលរួមរបស់ប្រជាជនទាំងនេះជាការចាំបាច់ណាស់ដើម្បីជួយស្រោចទឹក ដាក់ជី ថែរក្សា ក៏ដូចជាជួយសម្អាត ជម្រះស្មៅ ដាំផ្កាបន្ថែមផងដែរ។ ក្នុងនាមអភិបាលស្រុក
June 29, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលបានធ្វើការប្រកាសនៅព្រឹកថ្ងៃទី២9 ខែមិថុនា ឆ្នាំ២០២០ នេះថា ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការព្យាបាលអ្នកជំងឺ កូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីបន្ថែមឡើយ។ អ្នកជាសះស្បើយរូបនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២9ឆ្នាំ មានអាស័យដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
June 29, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្ត PRIUS ស្លាកលេខ 2AP-2015 បោះពួយលឿនដូចហោះ ទៅបុករថយន្ត KIA ទំនើបមួយគ្រឿង ធ្លាយចូលហាងលក់គ្រឿងអលង្ការមួយកន្លែង នៅជាប់ផ្សារទំនើបសូរិយា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចហាងលក់គ្រឿងអលង្ការយីហោ លឹម នាឡិកា និងគ្រឿងអលង្ការ ផ្ទះលេខ៦៣ លើផ្លូវលេខ៦៣ (ជាប់ផ្សារទំនើបសូរិយា) ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពពីសន្តិសុខដែលយាមនៅហាងកើតហេតុខាងលើបានរៀបរាប់ប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ហាងបានចតរថយន្តមួយគ្រឿង ម៉ាក
June 29, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ មានករណីកែឆ្នៃគ្រាប់យុទ្ធភណ្ឌបណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ។ ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ តាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះឈ្មោះ យន ថានុង អាយុ២៥ឆ្នាំ បានអោយដឹងថា នៅអំឡុងប្រហែលជាងដប់ឆ្នាំមុន ជនរងគ្រោះបានបង្កើតសិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម លក្ខណៈគ្រួសារមកទល់បច្ចុប្បន្ន ។ លុះដល់ថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានយកគ្រាប់ប្រភេទពុំស្គាល់
June 28, 2020 - សង្គម
ករណីហិង្សាដោយចេតនាមួយបានកើតឡើងនៅចំនុច ភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ដោយចៅប្រុសញៀនថ្នាំបានយកក្រាស់សិតសក់វាយធ្វើបាប និងបោចសក់ជីដូនរបស់ខ្លួនអាយុ៨១ឆ្នាំ ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់ ទៅអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីបន្តចាត់ការតាមនីតិវិធី។ យោងតាមប្រភពព័ត៌មានពីទំព័រ Facebook ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងដែរថា ជនសង្ស័យមានឈ្មោះ ខេង សុខរាជ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាចៅ) ធ្លាប់អប់រំនៅមណ្ឌលកែប្រែ ឱកាសខ្ញុំ ចំនួន០៦ខែ កាលពីឆ្នាំ២០១៨។ ចំណែកជនរងគ្រោះជាជីដូន មានឈ្មោះ ងី គឹមជន ភេទស្រី អាយុ៨១ឆ្នាំ
June 28, 2020









