Khmernote Media
  • ព័ត៌មានជាតិ

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយនៅក្រៅប្រទេសមួយមានឈ្មោះ Mich Heang ដែលបានផុសព័ត៌មានមិនពិតថាមានករណីឃាតកម្មទៅលេីលោកឧកញ៉ា ដេវីដ ឆាយណាវ៉ា នៅក្នុងបុរីប៉េងហ៊ួត ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមបញ្ជាក់យ៉ាងច្បាស់ថានេះជាព័ត៌មានមិនពិត មិនមែនជាឃាតកម្មឡេីយ គ្រាន់តែជាសកម្មភាពថតកុនតែប៉ុណ្ណោះ។ នាពេលកន្លងមកបុគ្គលរូបនេះតែងតែប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Mich Heang ផុសជេរប្រមាថ មេីលងាយថ្នាក់ដឹកនាំ ជាពិសេសផុសនៅព័ត៌មានមិនពិតជាច្រេីន ដេីម្បីធ្វេីឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសក្នុងគោលបំណងបំពុលបរិយាកាសសង្គម ក៏ដូចជាបង្កឲ្យមានចលាចល និងបង្កឲ្យមានអសន្តិសុខសង្គម ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    June 27, 2020
  • ព័ត៌មានជាតិ

    ពោធិ៍សាត់៖ កាលពីពេលថ្មីៗនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដោះស្រាយករណីកូនបង្កើតប្រើអំពើហិង្សាទៅលើម្តាយបង្កើតខ្លួនឯងរហូតដល់ម្តាយបង្កើត ឈឺទាំងកាយ ឈឺទាំងចិត្ត កើតទុក្ខមិនសុខចិត្តក៏បានប្តឹងឡើងទៅភូមិ និងប៉ុស្តិ៍ប៉ុន្តែមិនបានដំណោះស្រាយល្អ ក៏សម្រេចចិត្តឡើងមកដល់សាលាខេត្តពោធិ៍សាត់ ជួបឯកឧត្តមអភិបាលខេត្ត ដោយគាត់មានសមាជដោះស្រាយបញ្ហាឲ្យប្រជាជននៅក្នុងខេត្ត។ លោកយាយបានបន្តថា កូនប្រុសបានវាយធ្វើបាបលោកយាយរហូតជាំឆ្អឹងជំនី ហើយកូនប្រុសលោកយាយក៏បានសារភាពពីកំហុស។ លោកយាយមិនព្រមទទួលយកការអនុគ្រោះឲ្យកូនប្រុសបង្កើត និងកូនប្រសាររបស់លោកយាយទេ ដោយគាត់បាននិយាយថា គាត់ឆ្អែតចិត្ត តែដោយសារការស្វែងរកដំណោះស្រាយរបស់ឯកឧត្តមអភិបាល ជាច្រើនលើក ទីបំផុតលោកយាយក៏ព្រមការអនុគ្រោះ ដោយលោកអភិបាល បានសុំលោកយាយអនុគ្រោះឲ្យកូន ដោយឲ្យកូន និងកូនប្រសារ ក្រាបសំពះដល់ជើងលោកយាយ ឲ្យទៅបំរើលោកយាយ ១ ខែសិន ដើម្បីមើលពីការកែប្រែ តែមានការពិនិត្យតាមដានដោយមេប៉ុស្តិ៍។

    June 27, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះថា អាជ្ញាធរជាតិអប្សរា សម្រេចយកអណ្តើកធ្វើពីថ្មភក់ចំនួន ២ក្បាលរួមជាមួយនិងវត្ថុផ្សេងៗទៀត យកទៅទុកក្នុងសារៈមន្ទីរ ។ គួរបញ្ជាក់ថា គេបានប្រទះឃើញនៅអណ្តើកធ្វើពីថ្មភក់ចំនួន ២ក្បាល ក្នុងកំណាយជួសជុលប្រាសាទកណ្តាលស្រះសង់ ដឹកជញ្ជូនទៅរក្សាទុក នៅសារៈមន្ទីរនរោត្តម ព្រះសីហនុអង្គរ ដើម្បីថែរក្សាទុកពីការបាត់បង់ ។ ប្រភព៖ ក្រសួងព័ត៌មាន

    June 27, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។ ជនជាប់ចោទ ឈ្មោះ ហ៊ុន គឹមហេង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ(គ្មានសារធាតុញៀនក្នុងទឹកនោម) ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៣ ផ្លូវលំ ក្រុម៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ពីបទ លួច(ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខហាងពិភពម៉ូត ផ្ទះលេខ១៩

    June 27, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ៦កើត ខែអាសាឍ ឆ្នាំជូតទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៤និង០០នាទីទៀបភ្លឺ នៅចំនុចផ្លូវ៦០ម៉ែត្រសំណង់មិនរៀបរយក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ តួ ឃុណានរាជ ភេទ ប្រុសអាយុ ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅថ្ងៃទី២៦ខែ មិថុនា ឆ្នាំ២០២០វេលាម៉ោង៤និង០០នាទីទៀបភ្លឺ

    June 27, 2020
  • សិល្បៈ

    តារាកំប្លែងល្បីឈ្មោះគឺនាយពែកមី បានផ្លាស់ប្តូរជីវិតនិងជីវភាពរបស់ខ្លួនក្រោយពេលជាប់ឈ្មោះជាតារាកំប្លែងនៅស្ថានីយទូរទស្សន៍ CTN ក្នុងអំឡុងឆ្នាំ២០០៩។ បើនិយាយពីប្រវត្តិនាយពែកមី ធ្លាប់ធ្វើការងារជាជាងសំណង់នៅភ្នំពេញ ក្នុងចន្លោះឆ្នាំ២០០០ ហើយនាយរៀនបានចប់ត្រឹមថ្នាក់ទី៩ប៉ុណ្ណោះ ប៉ុន្តែដោយសារតែការតស៊ូ និងយកចិត្តទុកដាក់ រហូតធ្វើអោយនាយពែកមី បានវិវត្តន៍ខ្លួនទៅជាអ្នកនិពន្ធនិងដឹកនាំរឿងដ៏ល្បីឈ្មោះម្នាក់ផងដែរ។ ថ្មីៗនេះនាយពែកមី ក៏បានបង្ហោះសារលើកទឹកចិត្តដល់មនុស្សគ្រប់រូបថា៖ “រៀនបានតិច អត់សូវចេះអក្សរ មិនមែនសុទ្ធតែធ្វើអោយជីវិតយើងបរាជ័យនោះទេ អោយតែយើងប្រឹងតស៊ូ យកចិត្តទុកដាក់នឹងការងារ ធ្វើអ្វីដែលយើងចង់ធ្វើ នឹងគិតថាខ្លួនឯងមានជំនាញអាចធ្វើបាន នោះយើងនឹងជោគជ័យ(មិនមែនអោយតែអ្នករៀនបានតិច សុទ្ធតែជាមនុស្សល្ងង់នោះទេ)”៕

    June 27, 2020
  • PR

    ភ្នំពេញ ថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០៖ ទោះបីជាប្រទេសចិនបានដកសត្វឆ្កែចេញពីកាតាឡុកបសុសត្វជាតិរបស់ខ្លួននៅចុងខែឧសភាឆ្នាំ ២០២០ ដោយការហាមឃាត់ការលក់សត្វឆ្កែរស់និងសាច់ឆ្កែជាអាហារក៏ដោយក៏ពិធីបុណ្យសាច់ឆ្កែដែលរៀបចំជាលក្ខណៈឯកជននៅយូលីនរយៈពេល១០ថ្ងៃ រាប់ចាប់ពី ថ្ងៃទី ២១ ខែមិថុនា។ នេះបើយោងតាមអង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS ។ ខណៈពេលដែលមិនមានអ្នករៀបចំព្រឹត្តិការណ៍ផ្លូវការ អ្នកស្រុកនៅតំបន់នោះនៅតែបន្តប្រមូលផ្ដុំគ្នាដើម្បីបរិភោគសាច់ឆ្កែនិងផ្លែគូលែននៅក្នុងឱកាសនៃរដូវក្តៅ។ ដោយប្រឈមជាមួយការរីករាលដាលនៃជំងឺរាតត្បាតសកល (COVID-19) ដែលត្រូវបានគេសង្ស័យថាមានដើមកំណើតនៅក្នុងទីផ្សារសត្វរស់ផ្ទាល់នោះ អង្គការ FOUR PAWS អំពាវនាវឱ្យអាជ្ញាធរចិនបញ្ឈប់ការសម្លាប់សត្វឆ្កែខុសច្បាប់នៅយូលីន។ បន្ថែមពីលើភាពសាហាវឃោរឃៅដាក់សត្វយ៉ាងធ្ងន់ធ្ងរ ការសម្លាប់សត្វដោយមិនមានអនាម័យ វាជាកន្លែងបង្កាត់វីរុសឆ្លងពីសត្វទៅមនុស្ស ដូច្នេះវាបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈទូទាំងពិភពលោក។ អ្នកសង្កេតការណ៍ក្នុងតំបន់បានលើកឡើងថាពិធីបុណ្យសាច់ឆ្កែដែលត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០០៩ និងក្លាយជាពិធីមិនផ្លូវការចាប់តាំងពីឆ្នាំ ២០១៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសចិនក្នុងឆ្នាំនេះទៀត។

    June 27, 2020
  • បច្ចេកវិទ្យា

    ថ្មីៗនេះ ក្រុមហ៊ុនហួវៃហាក់ដណ្តើមបានប្រជាប្រិយភាពខ្លាំងលើការលក់ចេញ កុំព្យូទ័រកូនកាត់ ខ្មៅដៃវេទមន្ត MadePad Pro តម្លៃ $699 និង MadePad ស្តេចសំឡេង ស្តេចអេក្រង់ តម្លៃ $349 នៅលើទីផ្សារប្រទេសកម្ពុជា។ “កុំព្យូទ័រកូនកាត់ ខ្មៅដៃវេទមន្ត MadePad Pro និង MadePad លក់ដាច់ខ្លាំងនៅកម្ពុជា ដោយសារតែគុណភាពផលិតផលល្អ បំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ប្រកបដោយទំនុកចិត្ត និង មានស្តង់ដារ ថែមទាំងមានតម្លៃល្អស៊ីដាច់គេ រហូតដល់លក់ដាច់ស្តុក” លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយផលិតផលឧបករណ៍ឆ្លាតវៃ

    June 27, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ស្ត្រីដែលមានផ្ទៃពោះ៣ខែម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើអគារកម្ពស់៦ជាន់ មកជាន់ទី៣ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចជាន់ទី៦ អគារទី៣-(C) បុរីកីឡា ផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ រឿត ស៊ីថា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅជាន់ទី៦ អគារទី៣ នៃអគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានស្រុកកំណើតនៅទីរួមខេត្តពោធិ៏សាត់ មានប្តីនិងកូនតូចស្រី២នាក់ ព្រមទាំងមានផ្ទៃពោះ៣ខែក្នុងពោះទៀតផង។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា

    June 27, 2020
  • សិល្បៈ

    តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម Galaxy Navatra គឺកញ្ញា តន់ ចន្ទសីម៉ា បានបង្ហោះវិដេអូថ្មីមួយនៅលើបណ្តាញសង្គមរបស់នាងក្រោយពេលបានជួបហេតុការណ៍ដ៏រន្ធត់នៅក្នុងជីវិត។ ខណៈដែលតារាចម្រៀងស្រីវ័យក្មេងរូបស្រស់ តន់ ចន្ទសីម៉ា កំពុងតែថត MV នូវបទចម្រៀងថ្មីរបស់ខ្លួននៅក្រោមផ្ទៃមេឃអ៊ួអាប់ ស្រាប់តែមានរន្ទះបាញ់ផូង ធ្វើអោយនាងនិងក្រុមការងារ រត់ចែកជើងគ្នា។ កញ្ញា តន់ ចន្ទសីម៉ា បានរៀបរាប់ថា៖ “មើលឲ្យដល់ចប់បងប្អូន សកម្មភាពកំពុងថត លើកទី1ក្នុងជីវិតដែលជួបរឿងបែបនេះ ភ័យរត់លែងចង់ទៅមុខ តែយ៉ាងណាក៏ខំប្រឹងប្រែងដើម្បីបងប្អូន អរគុណដែលតែងតែគាំទ្រ Galaxy Navatra”៕

    June 27, 2020