- Khmernote Media
- បច្ចេកវិទ្យា
កាលពីព្រឹកថ្ងៃ 26 មិថុនា 2020 ក្រុមហ៊ុន OPPO កម្ពុជាបានរៀចចំពិធីតេស្តលើកដំបូង OPPO A92 VIP Experience នៅហាងទំនើបបេ្រនស្ត័រ (OPPO Brand Store) ដែលមានទីតាំងនៅជាន់ទីផ្ទាល់ដី ដោយមានតំណាងក្រុមហ៊ុន មិត្តៗអ្នកសារព័ត៌មាន កំលោះសង្ហារពហុជំនាញលោក STEP លោក Raven Blaze ដែលល្បីឈ្មោះខាងហ្គេម សរុបប្រមាណ 20នាក់ ដើម្បីផ្តល់ជាសក្ខីភាពក្នុងការតេស្តនិងប្រើ OPPO A92 ជាផ្លូវការដំបូងគេនៅកម្ពុជា។ ក្នុងកម្មវិធីនោះ វាគ្មិនដែលជា Product Manager
June 26, 2020 - ព័ត៌មានជាតិ
វិដេអូមួយនេះរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ពីការពិបាកក្នុងជីវិតរបស់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយអ្នកនាងបានរៀបរាប់ទាំងអួលដើមក និងទប់ទឹកភ្នែកមិនជាប់ថា៖ ក្នុងឆាកជីវិតរបស់គាត់រឿងបរាជ័យទី ១ គឺគាត់បាក់បែកគ្រួសារ តាំងពីក្មេង គាត់ត្រូវតស៊ូរៀន រៀនផង មើលប្អូនផង ខ្លួនជាស្រីត្រូវពុះពារ ហើយប្រាប់ម្តាយគាត់ថា គាត់នឹងរឹងប៉ឹង គាត់នឹងរកលុយចិញ្ចឹមគ្រួសារនេះ ដោយកិត្តិយស។ គាត់នឹងជំនះឧបសគ្គ គាត់ថាលុយពិតជាសំខាន់ តែលុយមិនអាចទិញកិត្តិយសបានទេ ដោយនេះជាការទូន្មានរបស់អ្នកម្តាយរបស់គាត់។ ក្រោយពីបានទស្សនាវិដេអូនេះ អ្នកនាង កែវ ចាន់និមល បានស៊ែរបន្តហើយសរសេររៀបរាប់ពីអត្តចរិតពិតរបស់អ្នកនាង ឱក សុគន្ធកញ្ញា ថា៖ “មនុស្សរឹងមាំរបស់បង💪 Aok
June 26, 2020 - សុខភាព
ឫសដូងបាត គឺជាជំងឺម្យ៉ាងដែលមនុស្សភាគច្រើនធ្លាប់ឭ និងធ្លាប់ស្គាល់ តែជំងឺឫសដូងមិនមែនកើតបានតែមួយកន្លែងប៉ុណ្ណោះទេ។ ជំងឺឫសដូងនេះ ក៏អាចកើតនៅលើច្រមុះបានដែរ ហើយចុះឫសដូងច្រមុះហ្នឹងមានសភាពយ៉ាងណាវិញ? អ្វីទៅជាជំងឺឫសដូងច្រមុះ? លោកវេជ្ជបណ្ឌិត ចាន់ រស្មី បានឲ្យដឹងថា ជំងឺឫសដូងច្រមុះ គឺជាការដុះសាច់ក្នុងច្រមុះមួយប្រភេទ ដែលអាចកើតឡើងបានដោយសារការរលាករ៉ាំរ៉ៃ ឬអាចដោយសារមេរោគផ្សិត ឬអាលែកហ្ស៊ីជាដើម។ តើជំងឺឫសដូងច្រមុះបង្កឡើងដោយអី? ទាក់ទងអ្វីដែលបណ្ដាលឲ្យកើតជំងឺឫសដូងច្រមុះនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ តែវាអាចបង្កមកពីការរលាកច្រមុះរ៉ាំរ៉ៃដោយសារអាលែកហ្ស៊ី និងដោយសារមេរោគបង្កមួយចំនួនតែប៉ុណ្ណោះ។ ជំងឺឫសដូងច្រមុះ ភាគច្រើនមានការរួមផ្សំគ្នាជាមួយជំងឺដទៃទៀតដូចជា ជំងឺហឺតជាដើម។ ចំពោះក្មេង ជំងឺឫសដូងច្រមុះអាចរួមផ្សំជាមួយពួកជំងឺស៊ីស្ទីកហ្វាយប្រូស៊ីស (Cystic fibrosis) ជាប្រភេទជំងឺដែលមានជួបតែនៅលើក្មេងតែប៉ុណ្ណោះ។ ក្នុងករណីដែលអ្នកជំងឺមានបញ្ហាឫសដូងច្រមុះ វានឹងចេញរោគសញ្ញាដូចជា៖ – តឹងច្រមុះ -
June 26, 2020 - ព័ត៌មានជាតិ
ការពីម្សិលមិញនេះមានការភ្ញាក់ផ្អើលមួយធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ដោយសារតែមានបុរសម្នាក់ឈ្មោះ Aok Bony ឱក បូនី បានអះអាងថាខ្លួនជាឪពុករបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងបានធ្វើការហែកហួរ អំពីរឿងរ៉ាវបែកបាក់គ្រួសារ និងបង្ហោះសារថា ឱក សុគន្ធកញ្ញា មិនស្គាល់ឪ។ ងាកមកមើលវិដេអូមួយនេះរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ពីការពិបាកក្នុងជីវិតរបស់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយអ្នកនាងបានរៀបរាប់ទាំងអួលដើមក និងទប់ទឹកភ្នែកមិនជាប់ថា៖ ក្នុងឆាកជីវិតរបស់គាត់រឿងបរាជ័យទី ១ គឺគាត់បាក់បែកគ្រួសារ តាំងពីក្មេង គាត់ត្រូវតស៊ូរៀន រៀនផង មើលប្អូនផង ខ្លួនជាស្រីត្រូវពុះពារ ហើយប្រាប់ម្តាយគាត់ថា គាត់នឹងរឹងប៉ឹង
June 26, 2020 - PR
(ភ្នំពេញ) ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២០៖ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីស៊េរី Samsung Galaxy A21s ដែលទើបតែបញ្ចេញលក់លើទីផ្សារព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះគឺបានទាក់អារម្មណ៍អ្នកនិយមប្រើប្រាស់ស្មាតហ្វូនយ៉ាងច្រើនលើសពីការស្មានដោយម្នាក់ៗមានការភ្ញាក់ផ្អើល និងអន្ទះសារចង់ដឹងការពិតពីលក្ខណៈសម្បត្តិលម្អិត និងតម្លៃថាតើវាអស្ចារ្យដូចនឹងអ្វីដែលក្រុមហ៊ុនបានធ្វើការប្រកាសនៅថ្ងៃដាក់លក់ដំបូងដែរឬយ៉ាងណា! ដើម្បីស្រាយចម្ងល់ឱ្យបានច្បាស់នៅថ្ងៃនេះក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូននូវចំណុចពិសេសៗ…មុខងារថ្មីៗក៏ដូចជាតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលដែលសឹងតែមិនគួរឱ្យជឿថាក្រុមហ៊ុន សាមសុង ហ៊ានផលិត និងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជា! និយាយមែន…ជាមួយនឹងព័ត៌មានលម្អិតខាងក្រោមនេះលោកអ្នកនឹងមិនចាំបាច់ត្រូវគិត 2 ដង ក្នុងការសម្រេចចិត្តជាវនូវស្មាតហ្វូនដ៏អស្ចារ្យ លេចធ្លោ និងទាក់ទាញនេះទៀតនោះទេ! ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s នេះត្រូវបានផលិតមកជាមួយនឹងចំណុចពិសេសដូចជា៖ * ប្រភេទអេក្រង់៖ Infinity-O * ទំហំអេក្រង់៖
June 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យុវជន៣នាក់បានរត់គេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ហើយពេលកម្លាំងដេញតាម ក្រុមយុវជននោះបានដកដាវបម្រុងកាប់មកលើសមត្ថកិច្ចថែមទៀតផង។ ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង យប់ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២០នេះ។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យ មុខប៉ុស្តិ៍ចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ហើយមួយសន្ទុះក្រោយមក ស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូឌុបគ្នា ហើយគោលសមត្ថកិច្ចត្រួតពិនិត្យ ក៏បានរត់គេចពីគោលដៅ។ ភ្លាមៗនោះ ដោយមានការសង្ស័យ សមត្ថកិច្ចអន្តរាគមន៍ពិសេសខណ្ឌមានជ័យក៏បានធ្វើការប្រដេញតាមពីក្រោម ហើយក៏ត្រូវក្រុមយុវជនទាំងនោះបានដកដាវសាម៉ូរៃបម្រុងកាប់ទៅលើសមត្ថកិច្ចវិញថែមទៀត។ លុះប្រដេញតាមដល់ម្ដុំព្រែកឯង ខណ្ឌច្បារអំពៅ ដោយភ័យស្លន់ស្លោពេកក្រុមយុវជននោះក៏បានជិះទៅបុកតូបលក់បង្អែមនៅតាមផ្លូវ ហើយត្រូវប្រជាពលរដ្ឋជួយចាប់បាន និងស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង រួចប្រគល់អោយសមត្ថកិច្ចចាប់បាន២នាក់ ចំណែកឯយុវជនម្នាក់ដែលកាន់ដាវ បានរត់ចូលព្រៃគេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចបាននាំគ្នាយុវជន២នាក់ ដែលជាអ្នកបើកម៉ូតូ និងអ្នករួមដំណើរទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
June 26, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ក្នុងរយៈពេល ៣សប្តាហ៍នៃខែមិថុនាឆ្នាំ២០២០ មានចំនួនសរុប ៤៥២,៦៩២នាក់ កើនឡើង ៧.២៤ភាគរយ បើធៀបនឹងរយៈពេល៣សប្តាហ៍នៃខែឧសភាកន្លងទៅ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទាំងនោះមានជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង៦.៦១ភាគរយ និងភ្ញៀវបរទេសមានចំនួន ១,២៩៥នាក់ កើនឡើង ៣៩.៣៤ភាគរយ។ ឯកឧត្តមបានបន្តទៀតថា ខេត្តតំបន់ឆ្នេរ ពិសេសខេត្តកំពត និងកែបនៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០ភាគរយ នៃភ្ញ្ញៀវទេសចរផ្ទៃក្នុងសរុប) ។ ចំណែកឯខេត្តសៀមរាបក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន
June 26, 2020 - សិល្បៈ
បើតាមការរៀបរាប់របស់លោក អ៉ឹម ជីវ៉ា នៅលើបណ្តាញសង្គមនៅមុននេះបន្តិចបានអោយដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ១០លានរៀល និងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត ដល់តារាសម្តែងជើងចាស់ក្រីក្រ គឺអ្នកស្រី អ៊ុំ សក្កណា ហៅ ម៉ែនឿន។ ក្នុងនោះដែរលោក ជំទាវ ម៉ែន នារីសុភ័ក្រ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោក ស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃសព ហើយចំពោះមរណភាពរបស់ម្តាយអ្នកស្រី សក្កណា
June 25, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ ទីតាំងលួចបេីកលេងល្បែងភ្នាល់ជល់មាន់តាមអនឡាញ (online) បង្កប់ក្រោមរូបភាពហាងលក់កាហ្វេ មួយកន្លែងស្ថិតនៅភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ បញ្ជាឲ្យជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ដ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ស្នងការរងទទួលដឹកនាំការិយាល័យកំរិតស្រាលចុះសហការជាមួយកម្លាំងអធិការក្រុងច្បារមនធ្វើការបង្រ្កាបនិងដកហូតបានឧបករណ៍បំរេីអោយសកម្មភាពប្រព្រឹត្ដបទល្មេីសមួយចំនួន ។ កិច្ចប្រតិបត្ដិការខាងលេីតាមការបញ្ជាក់ពីរ លោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាល: ទីតាំងបេីកលេងល្បែងភ្នាល់ តាមអនឡាញនេះគឺកំលាំងលោកបានស៊េីបដឹងជាយូរមកហេីយ ប៉ុន្ដែមិនមានឱកាសក្នុងការប្រតិបត្ដិការ ដោយសារតែទីតាំងនេះជា កន្លែងលក់កាហ្វេ បន្លំភ្នែកសមត្ថកិច្ចហេីយភាគច្រេីនអ្នកចូលមកលេងគឺមានអ្នកផ្ដល់ដំណឹងឃ្លាំមេីលអំពីសកម្មភាពរបស់សមត្ថកិច្ច ករណីសង្ស័យគឺមិនបេីកនោះទេ ដោយសារបច្ចេកទេសជំនាញ
June 25, 2020 - សិល្បៈ
កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ដោយសារតែមានបុរសម្នាក់ឈ្មោះ Aok Bony ឱក បូនី បានអះអាងថាខ្លួនជាឪពុករបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងបានធ្វើការហែកហួរ អំពីរឿងរ៉ាវបែកបាក់គ្រួសារ និងបង្ហោះសារថា ឱក សុគន្ធកញ្ញា មិនស្គាល់ឪ។ ក្នុងនោះដែរលោក ឱក បូនី បានបង្ហោះសារនៅលើ Facebook ភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹកថា “ ទោះជាកូនមិនស្គាល់ឪកឪនៅតែចាំឈ្មោះកូនដែរព្រោះឪអ្នកដាក់អោយ” នៅក្នុងនោះលោកក៏បានធ្វើការ comment ជាមួយអ្នកលេង Facebook ហាក់ដូចជាចង់ហែកហួររឿងគ្រួសារខ្លួនកាលពីអតីតកាល។ លោកបានឆ្លើយតបថា៖ “ឪមិនដែលចង់បានអ្វីពីកូនទេតែកូនមិនដែលតេសួរសុខទុក្ខឪថាឪនៅណា?សុខទុក្ខយ៉ាងណា?ឈឺឬជា?” “ពេលប្រាប់ការដូចហៅជាភ្ញៀវមិនមែនអញ្ជេីញជាឪទេ“ “បេីកុំតែឪខលទៅមិនបានប្រាប់ទេ” “ឪសុខចិត្តអត់ទៅចិនដោយដឹងថាកូនការថ្ងៃនុងតែគេមិនបានអញ្ជេីញឪមកចូលក្នុងកម្មវិធីផ្សេងៗដូចហុចផ្កាស្លាកាត់ខាន់ស្លាជាដេីម“
June 25, 2020









