Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នារីរូបស្រស់សោភាម្នាក់បានខ្ទាតបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាសូរ និងបុរសម្នាក់ទៀតជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16 បានរងរបួសធ្ងន់ បែកមុខបែកមាត់រលាត់ដៃរលាត់ជើងពេញមួយតួខ្លួនតែម្ដង ត្រូវបានរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យឯកជនពន្លឹមកដឹកយកទៅសង្គ្រោះ បន្ទាប់ពីពួកគេទាំងពីរនាក់ជិះម៉ូតូ PCX ឌុបគ្នាធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿង បោះពួយយ៉ាងលឿនទៅបុកពេញទំហឹង អូសទាំងម៉ូតូទាំងមនុស្សជាង៣០ម៉ែត្រហើយបើករត់គេចខ្លួនបាត់។ ហេតុការណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់យ៉ាងខ្លាំងកាលពីវេលាម៉ោង០១:០១នាទីយប់រំលងអាធា្រត ឈានចូលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបែកជាបួន លើផ្លូវ៣១០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថា បុរសជាអ្នកបើកម៉ូតូ ត្រូវបានគេស្គាល់ថាឈ្មោះ ទៀត គឹមហេង អាយុ១៩ឆ្នាំ រងរបួសធ្ងន់ មុខរបរអតីតកីឡាករបាល់ទាត់ជម្រើសជាតិ

    June 27, 2020
  • អន្តរជាតិ

    អូស្រ្តាលី៖ ក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់បានក្លាយជាទំនិញលក់អស់ពីស្តុកនៅក្នុងទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលី ដោយប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញឥវ៉ាន់ប្រទេសនេះយកទុកដើម្បីត្រៀមទុកប្រើប្រាស់ក្នុងករណីកើតមានរលកទី ២ នៃការរាតត្បាតជំងឺកូវីដ ១៩។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា ក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់ត្រូវបានលក់ដាច់គ្មានសល់នៅតាមផ្សារទំនើបនិងហាងតូចធំជាច្រើនក្នុងទីក្រុងស៊ីដនី ហើយមានពលរដ្ឋជាច្រើននាក់កំពុងរអ៊ូរទាំតាមបណ្តាញសង្គមយ៉ាងខ្លាំង ព្រោះតែពួកគេទៅទិញឥវ៉ាន់ប្រភេទនេះមិនទាន់ពេលវេលាហើយពួកគេអាចនឹងគ្មានក្រដាសអនាម័យប្រើប្រាស់គ្រប់គ្រាន់ ប្រសិនបើរលកទី ២ នៃការរាតត្បាតជំងឺកូវីដ ១៩ ពិតជាបានកើតឡើងមែន។ ប្រភពខាងលើបានបញ្ជាក់ថា កត្តាដែលជំរុញឲ្យពលរដ្ឋក្នុងក្រុងស៊ីដនីសម្រុកទៅទិញក្រដាសអនាម័យដូចនេះក៏ព្រោះតែទីក្រុងវិកតូរានៃប្រទេសអូស្រ្តាលីហាក់កំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ជាលើកទី ២ហើយ ដែលនិន្នាការនេះបានជំរុញឲ្យពលរដ្ឋនៅក្នុងស៊ីដនីបារម្ភថា ក្រុងស៊ីដនីអាចប្រឈមនឹងរលកទី ២ នេះដូចគ្នាក្នុងពេលដ៏ឆាប់ខាងមុន ​​ហើយម្យ៉ាងទៀតហាងជាច្រើនក្នុងក្រុងស៊ីដនីបានសម្រេចលក់លាងឃ្លាំងចំពោះផលិតផលក្រដាស់អនាម័យជាច្រើនប្រភេទស្របពេលគ្នាផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអូស្រ្តាលីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ១៧,៤៧៧ ករណី និងស្លាប់ចំនួន

    June 27, 2020
  • កូវីដ-១៩

    ព្រឹកនេះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីបន្ថែមទៀត ដែលជាជនជាតិខ្មែរចំនួន៨នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលបាន ធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកពីប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ អ្នកដំណើរចំនួន៣១នាក់ ដែលធ្វើដំណើរ រួមជាមួយអ្នកមានវិជ្ជមានកូវីដ១៩នោះ ត្រូវបានឲ្យស្នាក់នៅបន្ត នៅមជ្ឈមណ្ឌលចត្តា ឡីស័ក មូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង និងសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាព និងស្រាវជ្រាវរកមេរោគកូវីដ១៩ ជាបន្តទៀត។ ចំណែកអ្នកវិជ្ជមានកូវីដ១៩ថ្មីទាំង៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ៕

    June 27, 2020
  • ព័ត៌មានជាតិ

    (បឋម) ភ្នំពេញ៖ នារីវ័យក្មេងស្រស់សោភាម្នាក់ ដែលធ្លាប់ឃើញនៅលើបណ្តាញសង្គមកាលពីពេលកន្លងមក បានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ គួរឲ្យរន្ធត់បំផុត កាលពីម៉ោងជាង១រំលងអាធ្រាតឈានចូលថ្ងៃទី២៧​ខែមិថុនា ឆ្នាំ២០២០នេះ នៅឯបណ្តោយផ្លូវ១៤៣ កែងផ្លូវ ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។ នារីវ័យក្មេងខាងលើដែលបានបាត់បង់ជីវិត ត្រូវបានគេស្គាល់ឈ្មោះក្នុងហ្វេសបុកថា Ah Jruy និងក្នុងហេតុការណ៍នោះក៏មាន បុរសម្នាក់រងរបួសធ្ងន់ដែរ ពេលនេះកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ គួរបញ្ជាក់ថា ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ រថយន្តបុកម៉ូតូមិនបានឈប់មើលជនរងគ្រោះទេ គឺបានបើករថយន្តរត់បាត់តែម្តង។ សូមសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមើលរថយន្តតាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីដឹងអត្តសញ្ញាណម្ចាស់ឡានដែលរត់នោះ៕

    June 27, 2020
  • ព័ត៌មានជាតិ

    កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩:២០នាទី នៅចំណុចភូមិដូនរត្ន័ សង្កាត់ចំការឪឡឹក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីឃាតកម្ម មួួយកើតទ្បើង បង្កដោយឈ្មោះ សុខ លីសម្បត្តិ ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវជាប្តីបានយកកាំបិតត្នោតចាក់ប្រពន្ធឈ្មោះ លាង ផល្លា អាយុ ២៣ឆ្នាំ បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ​​ ហើយគេចខ្លួនបាត់។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង៣០នាទី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវ

    June 27, 2020
  • សង្គម

    យោងតាមលិខិតមួយច្បាប់ដែលបានចុះផ្សាយនៅលើទំព័រ Facebook រដ្ឋាករស្វយ័ត គ្រប់គ្រង សំរាម និងសំណល់រឹង រាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ហាង KFC សាខាកម្ពុជាក្រោម បានជំពាក់បំណុលថ្លៃប្រមូលសំរាម និងសំណល់រឹង ចំនួន៥ខែមកហើយ ដែលខកខានមិនបានបង់ ហើយបំណុលសរុបកើនដល់ ១លាន៣សែនរៀល ឯណោះ។ រដ្ឋាករស្វយ័ត គ្រប់គ្រង សំរាម និងសំណល់រឹង រាជធានីភ្នំពេញ បានរៀបរាប់ថា៖ “ជម្រាបជូន​ លោកលោកស្រី​ ប្រធានគ្រប់គ្រង​ KFC សាខាកម្ពុជាក្រោម​ សូមអញ្ជេីញធ្វេីការទូទាត់បំណុលថ្លៃសេវាប្រមូលសំរាម​ និងសំណល់រឹង​ ដែលខកខានមិនបានទូទាត់រយៈពេលប្រាំខែមកហេីយ។” ក្នុងលិខិតនោះដែរ

    June 26, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលនិងចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ក្រោយបានឃើញវិដេអូមួយបង្ហាញអំពីសកម្មភាពកម្មករនៅក្នុងសិប្បកម្មផលិតទឹកកកអនាម័យ ដែលបានប្រើជើងដើម្បីគៀទឹកកក។ វិដេអូមួយខ្សែត្រូវបានគេយកចេញពីបណ្តាញសង្គម TikTok និងយកមកចែករំលែកបន្តនៅលើ Facebook។ សកម្មភាពមួយនេះត្រូវបានតារាចម្រៀង វ៉ាន់ នីឡា ប្រតិកម្មយ៉ាងខ្លាំង រហូតពោលពាក្យថា៖ “បិទចោលហើយដាក់ពន្ធនាគារផង ពិន័យជាទឹកប្រាក់ផង កុំរកស៊ីបែបថោកទាបចឹងអី ខ្លួនឯងជាម្ចាស់ ជាអ្នកដឹកនាំ គួរតែចេះគ្រប់គ្រងកូនចៅ មិនមែនអោយធ្វើស្រេចតែក្បាលវ៉ាល់ចឹងទេ សិប្បកម្មទាំងមូលគ្មានកាម៉ារ៉ាសុវត្ថភាពទេរឺយ៉ាងម៉េច បានជាបណ្តោយអោយកូនចៅ រឺកម្មករ ធ្វើអំពើដ៏សែនថោកទាបែបនេះ”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

    June 26, 2020
  • ព័ត៌មានជាតិ

    (ភ្នំ​ពេញ​​)៖ ដូចការគ្រោង​ទុក អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បាន​ធ្វើ​ការដុតបំផ្លាញ​គ្រឿង​ញៀន​ជិត៥​០​០​គីឡូ​ក្រាម​ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរ​សាទ​រ​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ នៅ​ព្រឹក​ថ្ងៃ​ទី​២​៦​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ នេះ​ ។ ពិធី​នេះ​ ធ្វើ​ឡើង​នៅ​សាលសន្និ​បាត​ និង​ពិព័រណ៍​​កោះ​ពេជ្រ​​ ក្រោម​វត្ត​​មាន​ឧ​បនាយក​រដ្ឋមន្ត្រី​​ កែ គឹមយ៉ាន ប្រធានអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ព្រមទាំង​​មាន​ការអញ្ជើញ​ចូល​រួម​​ពីតំណាង​ក្រសួង​​ស្ថាប័ន​ និង​ថ្នាក់​ដឹក​នាំ​​មកពី​បណ្តា​រា​ជធានី​-ខេត្ត​មួយ​ចំនួន​ផងដែរ​។ គួរបញ្ជាក់ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គឿងញៀន​ តែង​តែ​រៀប​ចំ​ការដុតបំផ្លាញ​គ្រឿង​ញៀន​ ដែល​រឹបអូស​បាន​ពីឧ​ក្រិដ្ឋ​ជនជួញដូរ​គ្រឿង​ញៀន​ ក្នុង​ពិធី​អបអរ​សាទ​រ​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នេះ​៕ ប្រភព៖​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    June 26, 2020
  • សុខភាព

    មនុស្ស​មួយ​ចំនួន​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​អាការៈ​ឈឺ​ចុក​ចាប់​នៅ​លើ​រាង​កាយ​ទេ ដោយ​គិត​ថា​វា​គ្រាន់​តែ​ឈឺ​មួយ​ភ្លែតៗ តែ​មាន​គ្នា​យើង​ណា ដែល​ឧស្សាហ៍​ឈឺ​ចុក​ក្នុង​ទ្រូង​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ទេ? បើ​មាន​អាការៈ​ឈឺ​ចុក​នៅ​តំបន់​ទ្រូង អាច​បណ្ដាល​មក​ពី​ជំងឺ​ខ្យល់​ក្នុង​ទ្រូង។​ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​ខ្យល់​ក្នុង​ទ្រូង ឬ Pneumothorax ​ធ្វើ​ឲ្យ​សួតក្រពឹង ឬ​ត្បៀត។ ជា​ទូទៅ ជំងឺ​នេះ​កើត​ឡើង​នៅ​ពេល​​លេច​ខ្យល់​នៅ​កន្លែង​ចន្លោះ​សួត និង​ជញ្ជាំង​ទ្រូង ហើយ​វា​ក៏​អាច​កើត​ឡើង​ផង​ដែរ​នៅ​ពេល​ដែល​មាន​ការ​មុត ឬ​បុក​ប៉ះ​ទ្រូង ធ្វើ​ឲ្យ​មាន​ប្រហោង​ក្នុង​ទ្រូង ឬ​ក៏​អាច​កើត​ឡើង​នៅ​ពេល​មាន​ជំងឺ​រលាក​សួត​រ៉ាំ​រ៉ៃ។ ខ្យល់​នេះ រុញ​ច្រាន​សួត​ទៅ​ម្ខាង​ជញ្ជាំង​ទ្រូង​ដែល​ធ្វើ​ឲ្យ​សួត​ក្រពត។ ចំពោះ​ជំងឹ​ខ្យល់​ក្នុង​ទ្រូង​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​បង្ហាញ​រោគសញ្ញា​ដែល​អាច​ដឹង​ចំ​ៗ និង​មាន​កត្តា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ដូច​ជា៖ រោគសញ្ញា​ – ឈឺ​ទ្រូង​ខ្លាំង​ភ្លាមៗ – ពិបាក​ដក​ដង្ហើម – ដង្ហក់។ កត្តា​ដែល​នាំ​ឲ្យ​កើត​មាន

    June 26, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ សេច​ក្តី​​បកស្រាយ​​បំភ្លឺ​​ និង​បដិសេធ​របស់​ក្រុម​ការងារ​ព័ត៌មាន​​មួយចំនួន ក្រុម​ប្រតិកម្ម​រហ័ស​ និង​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ សូម​ធ្វើ​ការបកស្រាយ​​បំភ្លឺ​​ និង​បដិសេធ​ទាំង​ស្រុង​ចំពោះ​សារព័ត៌មាន​​ និង​ផេកមួយ​ចំនួន​ដែល​ចុះ​ផ្សា​យ​ព័ត៌មាន​​មិន​ពិត​ ដោយ​យករូប​​ភាព​ចាស់មកផុស ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការយល់ច្រឡំ​ ក៏​ដូចជា​ក្នុង​គោល​បំណង​បង្ខូច​កិត្តិ​យស​របស់​សមត្ថកិច្ច។ ដែល​នាពេល​កន្លងទៅ​សមត្ថកិច្ច​​ នៃ​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ ក្រោម​ការដឹក​នាំ​​របស់​លោក​វរសេនី​យ៍​ទោ ម៉េង វិមាន​​តារា​ បាន​អនុ​វត្ត​​​តាម​គោល​ការណែនាំ​​របស់​រដ្ឋា​ភិបាល​ ក្រសួង​​ពាក់ព័ន្ធ​ ក៏​ដូចជា​ស្នងការ​ដ្ឋា​ន​​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ តែង​តែ​ចុះ​ដឹក​នាំ​​កម្លាំង​ជាប្រចាំ​ក្នុង​ការចុះ​ណែនាំ​​អប់រំ​ និង​ធ្វើ​កិច្ច​សន្យា​តាម​បណ្តា​លក្លឹបកំសាន្ត ខារ៉ាអូខេ ឲ្យ​បិទនិង​គោរព​តាម​បទបញ្ជា​ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    June 26, 2020