- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ទូរទស្សន៍ជាតិកម្ពុជា នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្ដម កុយ គួង បានបញ្ជាក់ថា ដោយមានការសហការ និងជួយសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជើងហោះហើរលេខ MH754 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងដឹកអ្នកដំណេីរពលរដ្ឋកម្ពុជា (និស្សិត និងពលករ) ចំនួន១៥៨ នាក់ និងអ្នកដំណេីរជនជាតិម៉ាឡេស៊ី ២នាក់ ចាកចេញពីទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ព្រឹកនេះ វេលាម៉ោង ៩:០០នាទីព្រឹក ហើយនឹងទៅដល់ទីក្រុងភ្នំពេញនៅវេលាម៉ោង ៩:៥០នាទី ថ្ងៃដដែល៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា
June 25, 2020 - ព័ត៌មានជាតិ
យោងតាមលិខិតបំភ្លឺរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ បានឲ្យដឹងថា នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានព័ត៌មានផ្សព្វផ្សាយជាច្រើននៅតាមបណ្តាញសង្គម និងសារព័ត៌មានអនឡាញបានលើកឡើងពីស្ថានភាពនៃការរុះរើផ្ទះសសរ១០០ ដែលស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដោយបានចែកចាយខ្លឹមសារបង្កឲ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់អាជ្ញាធរ ស្ថាប័ន និងក្រសួងពាក់ព័ន្ធថា មិនបានយកចិត្តទុកដាក់អភិរក្សសំណង់បុរាណផ្ទះសសរ១០០នេះ។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ បានឲ្យដឹងថា ការរុះរើផ្ទះសសរ១០០នេះធ្វើឡើង ដើម្បីជួយសង្គ្រោះដល់សំណង់ផ្ទះបុរាណមួយនេះឲ្យរួចផុតពីការខូតខាតដោយប្រការណាមួយ ត្បិតម្ចាស់ផ្ទះស្នើសុំអាជ្ញាធរខេត្តរុះរើ ដើម្បីយកដីសង់ផ្ទះថ្មីចែកជូនកូនចៅរបស់គាត់។ ក្រោយទទួលបានដំណឹងនេះ ក្រុមការងារចម្រុះរបស់ខេត្តដឹកនាំដោយ លោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត បានចុះទៅសម្របសម្រួលជាមួយម្ចាស់ផ្ទះជាច្រើនលើកច្រើនសាររហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ទើបម្ចាស់ផ្ទះយល់ព្រមទទួលសំណងជាថវិកាពីក្រសួង។ បន្ទាប់ពីមានការព្រមព្រៀង ក្រសួងបានខិតខំស្វះស្វែងរកថវិកា ដើម្បីដោះស្រាយជាមួយម្ចាស់ផ្ទះ ដោយឡែកម្ចាស់ផ្ទះបានរំអុកស្នើសុំឲ្យក្រសួងចុះរុះរើផ្ទះជាបន្ទាន់
June 25, 2020 - សិល្បៈ
កញ្ញាដួង ម៉ានិច បានបង្ហោះនៅលើហ្វេសបុករបស់កញ្ញា ដោយមានជំនឿជឿជាក់លើយ័ន្តរបស់ថៃ ដែលបានអភិសេកដោយព្រះសង្ឃថៃ រហូតដល់កញ្ញាបានធ្វើជាមុខរបរបង្ហោះឲ្យបងប្អូនក្នុងហ្វេសបុកធ្វើការទំនាក់ទំនងជាវទៀតផង។ កញ្ញាបានធ្វើការសរសេរបង្ហោះរៀបរាប់ ពីជំនឿយ័ន្តរបស់ព្រះសង្ឃថៃ និងដាក់យ័ន្តបីប្រភេទផ្សេងៗគ្នា ឲ្យបងប្អូនដែលមានចំណាប់អារម្មណ៍ទំនាក់ទំនងមក។ ខាងក្រោមនេះ គឺជាការបង្ហោះចេញពីគណនីហ្វេសប៊ុករបស់កញ្ញាដួង ម៉ានិច៖ បន្ទាប់ពីយើងបានធ្វើពិធីអភិសេក យ៉ាងម៉ឺងម៉ាត់ម៉ត់ចត់ នឹងត្រូវតាមក្បួនយ៉ាងខ្ជាប់ខ្ជួនដោយព្រះសង្ឃល្បីៗនៅប្រទេសថៃឥឡូវនេះបងប្អូនអាចជាវយ័ន្តទាំងបីប្រភេទពី page Doung Manich ក៏បានពីJimmy shop ដូចដែលបងប្អូនបានជ្រាបថាជនជាតិថៃគឺមានជំនឿនិងមានការគោរពយ៉ាងខ្ជាប់ខ្ជួនតាំងពីដើមរហូតមកដល់បច្ចុប្បន្ន ដូច្នេះបងប្អូនឯងជាវបានសម្រាប់យ័ន្តបីប្រភេទ : 1 . យ័ន្តនាងបក់នាងបោយសម្រាប់ជួយដល់អ្នកដែលបើកមុខរបររកស៊ីដែលត្រូវការមានអតិថិជនមកទិញផលិតផលរបស់ខ្លួនឬក៏ចាប់អារម្មណ៍សេវាកម្មរបស់ខ្លួនអោយច្រើនៗត្រូវការការលក់ដាច់ មានភ្ញៀវច្រើន។ 2 . យ័ន្តថង់មាសថង់ប្រាក់ សម្រាប់ជួយទាក់ទាញលុយកាក់ហូរចូលឥតទាក់ សម្រាប់គ្រប់បុគ្គល ជួយដល់សំណាងខាងផ្នែកលុយកាក់យ៉ាងល្អ។
June 25, 2020 - បច្ចេកវិទ្យា
ភ្នំពេញ៖ ចាប់តាំងពីត្រូវបានបង្កើតឡើងមកម៉្លេះ realmeត្រូវបានគេស្គាល់ថាជាម៉ាកទូរស័ព្ទឆ្លាតដែលមានល្បឿននៃការរីកចម្រើនលឿនបំផុត។ លិខិតរបស់នាយកប្រតិបត្តិរបស់ប្រទេសឥណ្ឌាដែលទើបបានចេញផ្សាយនាពេលថ្មីៗនេះបង្ហាញថា ចក្ខុវិស័យរយៈពេលវែងរបស់realmeគឺដើម្បីនាំមកនូវរបៀបរស់នៅទាន់សម័យ និងឆ្លាតវៃជាងមុនសម្រាប់យុវវ័យគ្រប់រូប មិនមែនត្រឹមតែជាម៉ាកដែលរីកចម្រើនលឿនបំផុតប៉ុណ្ណោះទេ។ ដើម្បីសំរេចបាននូវចក្ខុវិស័យនេះrealmeក៏បានណែនាំនូវយុទ្ធសាស្រ្តថ្មីនៃផលិតផលAloTគឺ “1+4+N” ។ យុទ្ធសាស្រ្តនេះកំពុងជួយពង្រឹងបន្ថែមលើទូរស័ព្ទឆ្លាតរបស់ realme និងផលិតផលAloT ។ វាមានមូលដ្ឋានគ្រឹះសំខាន់ៗចំនួនបី៖ + ស្នូលមួយ៖ ទូរស័ព្ទឆ្លាតតែងតែជាស្នូលនៃផលិតផលរបស់realme ហើយវានឹងក្លាយជាមជ្ឈមណ្ឌលសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៃ realme AloT។ ដូច្នេះរាល់ផលិតផលAloTរបស់យើងនឹងត្រូវបានភ្ជាប់ និងគ្រប់គ្រងដោយទូរស័ព្ទឆ្លាតរបស់realme។ រួមជាមួយនឹងកម្មវិធីrealme Link App, ទូរស័ព្ទឆ្លាត realme ដែលជាចំណុចចំបងនឹងអាចគ្រប់គ្រងផលិតផលAloTផ្សេងៗ បង្កើនបទពិសោធន៍ផ្ទាល់ខ្លួននៅផ្ទះ ការិយាល័យ និងបទពិសោធន៍ធ្វើដំណើរ។ + Smart
June 25, 2020 - PR
តារាសម្តែងប្រុស កូនកាត់ រាងខ្ពស់ស្រឡះ ដែលភាគច្រើនតែងតែឃើញសម្តែងរួមគ្នា ជាមួយនឹងកញ្ញា YaYa លោក Nadech Kugimiya នឹងចូលខ្លួនមកបម្រើអារម្មណ៍ ទស្សនិកជនជាថ្មីម្តងទៀត នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿងភាគថ្មី គឺរឿង លិខិតស្នហ៍ពីដួងតារា។ ខុសពីសាច់រឿងដែលលោកធ្លាប់សម្តែងកន្លងមក ដោយឡែក សម្រាប់រឿងភាគថៃថ្មីនេះដែរ ក៏នឹងធ្វើឲ្យទស្សនិកជន ក៏ដូចជាហ្វេនៗរបស់ភីអិនអិន ភ្ញាក់ផ្អើលជាមួយនឹងសាច់រឿងថ្មី បែបអភិនីហារ ស្នេហាឆ្លងភពគួរឲ្យចង់តាមដាន ទស្សនា។ នៅក្នុងសាច់រឿងនេះដែរ Nadech ត្រូវចាប់ដៃគូសម្តែងរួមគ្នាជាមួយតួឯកស្រី គឺកញ្ញា Matt Peeranee KongThai ដែលពួកគេទាំងពីរនាក់ នឹងបង្កើតចំណងស្នេហាឆ្លងភព ជាមួយគ្នា
June 25, 2020 - ព័ត៌មានជាតិជនជាតិចិនបើករថយន្ត ALPHARD លឿនដូចហោះ ជ្រុលបុកគូទរថយន្ត Ford យ៉ាងពេញទំហឹង បណ្ដាលឲ្យរបួសបែកក្បាល ២នាក់
រាជធានីភ្នំពេញ៖ ជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស បើកបរមកដល់ផ្លូវបែកជាបួនក្នុងល្បឿនយ៉ាងលឿន មិនបានប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្ត Ford មួយបាំងកន្លះ បណ្តាលឲ្យខ្ទាតបោកផ្ទប់នឹងបង្គោលភ្លើងដែក រងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យមនុស្សប្រុសស្រីរបួសបែកក្បាល ២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីរំលងអធាត្រ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវបែកជាបួន លេីផ្លូវ១៨២ កែងផ្លូវ១០៧ ខាងកេីតផ្សារអូរឬស្សីប្រហែល៣០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីម្ចាស់រថយន្ត Ford បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គឺគាត់បើករថយន្តមួយគ្រឿងម៉ាក Ford មួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-3559
June 25, 2020 - សុខភាព
ប៉ុន្មានឆ្នាំមកនេះយុវវ័យកម្ពុជាពេញនិយមបកស្បែកខ្លាំងណាស់ ហើយរហូតមកទល់សព្វថ្ងៃក៏នៅតែមានអ្នកមានធ្វើបែបនេះដដែល ព្រោះតែចង់បានសម្រស់ស្បែកសស្អាត។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ការមិនគិតពីសុខភាពរបស់ខ្លួនដោយជ្រើសរើសវិធីមួយនេះ គឺជាបំផ្លាញខ្លួនឯង។ លោកបន្តទៀតថា យុវតីដែលកំពុងនិយមបក និងចាក់ថ្នាំឲ្យស្បែកសនោះ អាចបណ្ដាលឲ្យកើតជំងឺសើស្បែក និងជំងឺមហារីកស្បែកផងដែរ។ វេជ្ជបណ្ឌិតរូបនោះបានបន្ថែមទៀតថា ពេលក្រោយបកស្បែកហើយមិនបានថែរក្សាវាឲ្យបានត្រឹមត្រូវ នោះស្បែកងាយនឹងរងការរលាកពីកម្ដៅព្រះអាទិត្យ ព្រោះស្បែកនោះខ្សោយជាងស្បែកធម្មតា ដែលស្បែកដើមមានសុខភាពរឹងមាំជាង។ ម្យ៉ាងវិញទៀតពន្លឺព្រះអាទិត្យមានកាំរស្មី UV ដែលនាំឲ្យកើតជំងឺមហារីកស្បែកបាន ហើយការបកស្បែកនេះទៀតសោត អាចមិនបានធ្វើតាមបច្ចេកទេស ព្រោះចេះតែនឹកឃើញ និងធ្វើត្រាប់តៗគ្នាប៉ុណ្ណោះ។ ចំពោះថ្នាំធ្វើឲ្យស្បែកសដែលលក់លើទីផ្សារវិញ នៅលើសម្បកដបថ្នាំ មានលាយសារធាតុមួយចំនួនគេមិនបានប្រាប់យើងឲ្យដឹង ដែលក្នុងនោះអាចមានលាយសារធាតុ បារត អាស៊ីដខ្សោយ ថ្នាំប្រឆាំងការរលាក និងសារធាតុគីមីកាត់មួយចំនួនទៀត
June 25, 2020 - បច្ចេកវិទ្យា
បើនិយាយពីស្មាតហ្វូនដែលស៊ែលហ្វីស្អាត ថតរូបស្អាត គឺប្រាកដជានឹកឃើញដល់ទូរស័ព្ទម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនេះ មានដុង រឺជំនាញ (DNA) ជាអ្នកឯកទេសថតរូបស៊ែលហ្វី នរណាមិនល្បី ថតរូបស្អាតខ្យូតមិនចាំបាច់ Edit រឺ ដូរ Filter ដូច្នេះហើយចំពោះ OPPO A92 ក៌ចឹងដែរ ធានាថតម៉ាអេម ពិសេសអ្នកសារព័ត៌មានដៃគូមួយចំនួនធំ អ្នកចូលចិត្តរូប អ្នកចូលចិត្តលេងហ្គេមដូចជាអាយដល Raven និង HENG ក៌សសើរមិនដាច់ពីមាត់ផងដែរ បន្ទាប់បានតេស្តនិង Review មុនគេប្រមាណ2សប្តាហ៌កន្លងមក ។ មុននឹងចេញលក់ជាផ្លូវការ ក្រុមហ៊ុនបានជ្រើសរើសនិងផ្តល់ឱកាសដល់អ្នកសារព័ត៌មាននិងដៃគូសហការណ៌
June 25, 2020 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចជូនដំណឹងជូនសាធារណជនថា ស្ថានទូតកំពុងតែសហការជាមួយអង្គការសប្បុរសធម៌ជប៉ុន ដើម្បីជួយឧបត្ថម្ភ និងចូលរួមរំលែកការលំបាករបស់បងប្អូនកម្មសិក្សាការី/ពលករ និងនិស្សិត ដែលមានការលំបាកត្រលប់ទៅកម្ពុជាវិញ ឬបាត់បង់ការងារ ឬបាត់បង់ចំណូលលើសពី៥០% ដោយសារវីរុសកូវីដ១៩។ ដូច្នេះ សូមបងប្អូនកម្មសិក្សាការី/ពលករ និងនិស្សិត ដែលជួបការលំបាកដូចខាងលើ ហើយមិនទាន់បានផ្តល់ព័ត៌មានមកស្ថានទូត សូមរួសរាន់ទាក់ទងមកប្រអប់សាររបស់ទំព័រហ្វេសប៊ុករបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន៖ Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館 ឲ្យបានមុនថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០៕
June 25, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យ៉ាងហោចណាស់ កម្មករ-កម្មការនីចំនួន១៣នាក់បានរងរបួសធ្ងន់ស្រាល ចំណែកឯបុរសម្នាក់ជាតៃកុងឡានដឹកដីបានស្លាប់កៀបជាប់ក្នុងកាប៊ីនរថយន្ត ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានដឹកដី បើកមកបុកឡានដឹកកម្មករ ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦ និង២០នាទីព្រលប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បើតាមការអោយដឹងពីនគរបាលបានបញ្ជាក់ថា ហេតុការណ៍នេះ បង្កឡើងដោយរថយន្តដឹកដីបើកលឿនជ្រុលមកបុកចំឡានដឹកកម្មករ-កម្មការិនី ពាក់ស្លាកលេខភ្នំពេញ 3D-5841 ដែលបើកបញ្រ្ចាសទិសយ៉ាងពេញទំហឹងតែម្ដង ដែលបណ្ដាលឱ្យឡានដឹកកម្មករក្រឡាប់ចាក់កម្មករ-កម្មការិនីចោលពេញថ្នល់ រីឯតៃកុងឡានដឹកដីវិញ គៀបជាប់នឹងកាប៊ីនបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុផងដែរ ។ ក្រោយកើតហេតុភ្លាមៗ នគរបាលបានហៅរថយន្តសង្រ្គោះមកជួយកម្មករ-កម្មការិនីទាំងអស់ទៅព្យាបាលភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។ ចំណែកឯរថយន្តទាំងពីរ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន
June 25, 2020









