- Khmernote Media
- សិល្បៈ
លោក ថមមី ដែលគេស្គាល់ថាជាតារាសម្តែងមួយរូបនិងជាស្វាមីរបស់អ្នកនាង សួស វីសា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស។ ក្រោយរៀបការរួចបច្ចប្បន្នអ្នកនាង សួស វីសា មានផ្ទៃពោះហើយដោយពួកគេបញ្ជាក់ថា កូននៅក្នុងពោះគឺជាកូនស្រី។ ដោយសង្កេតឃើញថាមួយរយៈចុងក្រោយនេះ វិបត្តិកូវីដ-១៩ នៅតែបន្តមានហើយសិល្បៈករ សិល្បៈការនីមួយចំនួនបានងាកទៅរបររកស៊ីបន្ថែមដើម្បីទប់ទល់នឹងជីវភាព ប៉ុន្តែចំពោះគូស្វាមីភរិយា អ្នកនាង សួស វីសា ហាក់នៅតែកាក់កបនឹងជំនួញរបស់ពួកគេ គឺការរកស៊ីពុះដីឡូដ៏ ហើយថ្មីៗពួកគេបានទិញរថយន្តទំនើបថ្មីបន្ថែមមួយគ្រឿងទៀត ខណៈដែលបច្ចុប្បន្នពួកគេ មានរថយន្ត Lexus LX570 តំលៃជាង 20ម៉ឺនដុល្លារមួយគ្រឿង និង រថយន្ត Lexus NX200t តំលៃប្រមាណ6ម៉ឺនដុល្លារមួយគ្រឿង ហើយពេលនេះទិញរថយន្ត
June 25, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕
June 25, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ដើមត្រសេកដ៏ធំមួយដើម ដែលដុះនៅលើចិញ្ចើមផ្លូវ បានដួលរលំកាត់ទទឹងផ្លូវកម្ពុជាក្រោម ក្រោយពីមេឃភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់បក់បោកយ៉ាងខ្លាំងផងដែរ តែសំណាងល្អមិនបង្កឱ្យគ្រោះថ្នាក់ដល់អ្នកដំណើរតាមផ្លូវឡើយ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង០៤:១០នាទីទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចខាងកើតស្តុបសន្ធរម៉ុក ប្រហែល១០០ម៉ែត្រ លើផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមសម្ដីលោកពូសន្តិសុខម្នាក់ដែលយាមក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា កាលពីអំឡុងពេលដែលមេឃកំពុងតែមានភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់បក់កន្ត្រាក់ខ្លាំងផងដែរនោះ បានធ្វើឲ្យដើមឈើដ៏ធំមួយដើម ដែលដុះលើចិញ្ចើមផ្លូវទល់មុខអាហារដ្ឋានយីហោ កំពង់ត្រាំ១ ដែលស្ថិតនៅខាងកើតស្តុបសន្ធរម៉ុកប្រហែល១០០ម៉ែត្រនោះ បានបាក់គល់ដួលរលំទទឹងលើផ្លូវកម្ពុជាក្រោមតែម្តង។ ក្នុងហេតុការណ៍ដួលរលំដើមឈើដ៏ធំមួយដើមនេះដែរ មិនបានបង្កឲ្យអ្នកដំណើរតាមផ្លូវណាម្នាក់រងគ្រោះថ្នាក់ឡើយ ព្រោះម៉ោងកើតហេតុនោះ នៅតាមផ្លូវកម្ពុជាក្រោម ពុំទាន់ឃើញមានប្រជាពលរដ្ឋចេញមកធ្វើដំណើរឆ្លងកាត់ទៅណាមកណានៅឡើយ។ បច្ចុប្បន្នក្រោយពេលមានកើតហេតុ
June 25, 2020 - ព័ត៌មានជាតិ
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅករណីបុរសម្នាក់ឈ្មោះ យ៉ុន វិបុល ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Vibol Napat បានផុសបានជេរប្រមាទនិងមើលងាយដល់អាយុជីវិតសមត្ថកិច្ច ដែលបានធ្វេីការផាកពិន័យគាត់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លើករណីបើកបរមិនពាក់មួកសុវត្ថិភាព នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ បានធ្វេីការកោះហៅបុរសម្នាក់ដែលមានឈ្មោះ យ៉ុន វិបុល ដែលបានបង្ហោះលេីហ្វេសបុករបស់ខ្លួន ដោយប្រមាទមេីលងាយមកលេីអាយុជីវិតរបស់សមត្ថកិច្ច ស្របពេលដែលសមត្ថកិច្ចបានចាត់វិធានការណ៍តាមច្បាប់ដោយធ្វើការផាកពិន័យគាត់លើករណីបើកបរដោយមិនពាក់មួកសុវត្ថិភាព ។ មោះ យ៉ុន វិបុល បានទទួលកំហុស ធ្វើកិច្ចសន្យា និងបានថតជាវីដេអូដេីម្បីសុំទោសជាសារណ:នៅទង្វើដែលគាត់បានជេរប្រមាទមកលើអាយុជីវិតរបស់សមត្ថកិច្ច
June 24, 2020 - សិល្បៈ
ភាពសោកស្តាយមួយបានកើតឡើងក្រោយមហាជនទទួលបានដំណឹងមួយដោយសត្វខ្ទីងមួយក្បាលត្រូវបានព្រានព្រៃដាក់អន្ទាក់សម្លាប់យកសាច់ទៅលក់ ដែលសត្វខ្ទីងនេះជាប្រភេទសត្វកម្រនៅកម្ពុជា និងស្ទើតែផុតពូជទៅហើយ។ គួរបញ្ជាក់ផងដែរថា សត្វខ្ទីង ជាសត្វកម្រមួយដំណាងអោយប្រទេសកម្ពុជា ហើយមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា វាត្រូវបានស្លាប់ជាបន្តបន្ទាប់ដោយសារជាអន្ទាក់ព្រានព្រៃ។ ក្នុងនោះដែរ នាយ ពែកមី តារាកំប្លែងល្បីឈ្មោះក៏បានបង្ហោះសារចាក់ដោតមួយឃ្លាផងដែរជុំវិញសត្វខ្ទីងមួយក្បាលនេះ ដោយលោកបានរៀបរាប់ថា៖ “សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជា1ក្បាល ត្រូវបានព្រានព្រៃចិត្តអប្រិយដាក់អន្ទាក់ និងសម្លាប់។ បេីខ្ញុំសួបងប្អូនថា ស្តាយអត់? បងប្អូននឹងឆ្លេីយថា ស្តាយណាស់។ តែបេីខ្ញុំសួថា គេស្លរឆ្អិន អោយបងប្អូនហូប តេីបងប្អូនហូបអត់? ? តេីបងប្អូនឆ្លេីយថាម៉េច? ? ?”។ តារាកំប្លែងដដែលរូបនេះបានបន្តថា៖ “សំណួរខ្ញុំបងប្អូនខ្លះគិតថាលេងសេីច តែខ្ញុំសួនេះចាក់ដោតណាស់ បងប្អូនមួយចំនួនតូចដែលឆ្លេីយ នឹងអៀនជាមួយចំលេីយខ្លួនឯង
June 24, 2020 - សិល្បៈ
កាលពីពេលថ្មីៗនេះដែរលោក ដួង សុខគា ដែលជាពិធីករល្បីឈ្មោះនិងជាតារាចម្រៀងចាប៉ីមួយរូបមានពហុជំនាញសិល្បៈនៅក្នុងខ្លួន បានបង្ហោះសារថាខ្លួនចង់បង្កើតកម្មវិធីទូរទស្សន៍ ដែលរំលឹកលើកយកសុភាសិត ពាក្យចួន ឃ្លាអប់រំ មកវែកញែកបកស្រាយពន្យល់ ដើម្បីប្រយោជន៍វប្បធម៌ខ្មែរ តែខ្លាចគ្មានអ្នកគាំទ្រ និងអ្នកឧបត្ថម្ភកម្មវិធី។ លោក ដួង សុខគា បានរៀបរាប់នៅលើ Facebook របស់លោកថា៖ “យល់យ៉ាងណាដែរបើខ្ញុំ បង្កើតកម្មវិធីទូរទស្សន៍ រំឭកលើកយកសុភាសិត ពាក្យចួន ឃ្លាអប់រំ មកវែកញែកបកស្រាយពន្យល់? ~បងប្អូនគាំទ្រទេ? (សូមសួរបងប្អូនទូទាំងប្រទេស) ~មានអ្នកឧបត្តម្ភកម្មវិធីបែបនេះដើម្បីប្រយោជន៍វប្បធម៌ខ្មែរទេ?(សួរអ្នកមានផលិតផលផ្សាយពាណិជ្ជកម្ម អ្នកទីផ្សារ។ល។) ឬជោរតាមគ្នា ទៅជ្រោមជ្រែងលើកស្ទួយ តែអារឿងឡប់ៗ អាឡេអាឡូ? ហេះៗ ធ្ងន់មាត់ឃ្លាចុងក្រោយនេះតែម្តង។
June 24, 2020 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយចេញពីបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា អណ្តើកហ្លួងចំនួន២ក្បាលត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានធ្វើការអភិរក្ស ក្រោយពីបានទទួលទិញពីអ្នកនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង។ ពិធីប្រគល់សត្វអណ្តើហ្លួងនេះធ្វើឡើងនៅព្រឹកថ្ងៃខាងលើ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា អណ្តើកហ្លួងទាំង២ក្បាលនេះត្រូវប្រគល់បន្តទៅឲ្យអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជាហៅកាត់ WCS ដើម្បីធ្វើការអភិរក្ស។ ឯកឧត្តម បានកោតសរសើរចំពោះការស្ម័គ្រចិត្តដោយលះបង់ថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមសង្គ្រោះសត្វព្រៃនិងចូលរួមថែរក្សា និងអភិរក្សប្រភេទសត្វអណ្តើកកម្រនេះរបស់ក្រុមគ្រួសារលោកស្រី ឡាយ ផុនថេង។ ឯកឧត្តមមានប្រសាសន៍ថា ការបញ្ឈប់ការបរិភោគសត្វព្រៃរបស់ប្រជាពលរដ្ឋ នឹងបញ្ចប់បាននូវការបរបាញ់ និងការជួញដូរខុសច្បាប់។ លោក សោម
June 24, 2020 - ព័ត៌មានជាតិ
(តាកែវ)៖ បន្លែ៤ប្រភេទរួមមានម្ទេស ក្រូចឆ្មាតូចៗ ស្ពៃ និងខ្ញី ដែលបងប្អូនអាជីវករខ្មែរនាំចូលពីប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិភ្នំដិន ត្រូវបានមន្រ្តីគយសហការជាមួយមន្ត្រីនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ខេត្តតាកែវ អមដោយរថយន្តពិសោធចល័តបានត្រួតពិនិត្យរកសារធាតុគីមី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២០នេះ ដោយបានរកឃើញថាមានកាកសំណល់ថ្នាំសំលាប់សត្វល្អិតនៅលើបន្លែទាំងអស់នេះដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ លោក ប៉ោ លាងគង់ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ខេត្តតាកែវ បានថ្លែងឲ្យដឹងថា កាកសំណល់សម្លាប់សត្វល្អិតដែលមន្រ្តីគយសហការជាមួយមន្រ្តីរបស់លោក បានរកឃើញក្នុងបន្លែទាំង៤ប្រភេទនោះក្នុងចំណោមបន្លែ២៣មុខដែលបានយកមកធ្វើពិសោធន៍ចំនួន៣ដងពីក្នុងរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ។ បន្លែងទាំង៤ប្រភេទនេះមិនមានសុវត្ថិភាពនោះទេ ដូច្នោះនិងមិនអនុញ្ញាតឱ្យនាំចូលមកកាន់ទីផ្សារកម្ពុជា ជាបណ្តោះអាសន្ន។ លោក កែវ វ៉ាន្នី ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវបានថ្លែងឲ្យដឹងថា
June 24, 2020 - ព័ត៌មានជាតិ
រឿងរ៉ាវដែលមហាជននៅលើបណ្តាញសង្គម Facebook នាំគ្នាចាប់អារម្មណ៍កាលពីពេលថ្មីៗនេះ ដោយសារតែមានសមត្ថកិច្ចមួយក្រុមស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ចុះទៅធ្វើការចាក់សោកង់រថយន្ត នៅតាមស្ថានីយលក់ប្រេងឥន្ទនៈ ក្នុងក្រុងសៀមរាប រហូតផ្ទុះការរិះគន់ពេញបណ្តាញសង្គម។ ក្នុងនោះដែរស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើសេចក្តីបំភ្លឺជូនមហាជន ដើម្បីកុំអោយមានការយល់ច្រឡំ ដោយក្នុងនោះស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបរាប់ថា៖ “សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប! ដើម្បីចៀសវាងការយល់ច្រឡំរបស់មហាជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម facebook ស្នងការដ្ឋាននគរបាលខេត្តសៀមរាបសូមធ្វើការបកស្រាយជូនដូចខាងក្រោម÷ ១-យើងខ្ញុំសូមបដិសេធឃ្លីបវីដេអូដែលបានបង្ហោះ និងខ្លឹមសារអត្ថាធិប្បាយចោទប្រកាន់កម្លាំងសមត្ថកិច្ចនគរបាលយកសោចាក់កង់ឡានរបស់ភ្ញៀវចូលទៅចាក់សាំងនៅហ្គារ៉ាស់សាំងនោះ។ ២-សកម្មភាពនោះ គឺកម្លាំងចំរុះសហការជាមួយប្រជាការពារបានយកសោចាក់កង់រថយន្ដតាក់ស៊ី ដែលពួកគាត់គេចវេសដោយមិនព្រមចូលបេន តាមសេចក្តីណែនាំរបស់សាលាខេត្តលេខ ០០១.១៩ សណន ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ស្តីពីការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ និងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: និងបរិស្ថាន អនាម័យនៅក្នុងក្រុងសៀមរាប
June 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យជ្រាប់ថា៖ យោងតាមការពិនិត្យតាមបណ្ដាញសង្គមហ្វេសប៊ុក(Facebook)មានគណនីឈ្មោះ ១.ទីព្រឹក្សារបញ្ហាផ្លូវភេទ ២.ជំនួយអារម្មណ៍ផ្លូវភេទសម្រាប់នារី ៣. The Strong man ៤.ML Online Shop ៥.ល្អ ០០7 ៦.Virak Online Shop ៧. Khaha LB ៨.Panha online កំពុងតែផ្សព្វផ្សាយផលិតផលជំនួយអារម្មណ៍ផ្លូវភេទរបស់នារីច្រើនប្រភេទ គ្មានលេខបញ្ជិកា គ្មានការពិនិត្យទៅលើគុណភាព និងគ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ ។ ការផ្សព្វផ្សាយកំហុសបោកប្រាស់ និងបំភ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្រ្តអោយត្រឹមត្រូវដែលធ្វើអោយមានការដាស់អារម្មណ៍នារីៗទេ្វរដង ឈានដល់ចំនុចកំពូលពេញមួយរាត្រី កាត់បន្ថយភាពឈឺចាប់ បង្កើនសមត្ថភាពផ្លូវភេទ អាយុច្រើនគ្មានចំណង់ផ្លូវភេទ
June 24, 2020









