- Khmernote Media
- ព័ត៌មានជាតិ
កាលពីខែធ្នូ ឆ្នាំ ២០១៩ លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានប្រកាសថាភូមិព្រះដាក់ ត្រូវបានជ្រើសរើស ជាភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” នៅក្នុងស្រុកបន្ទាយស្រី។ ការជ្រើសយក ភូមិព្រះដាក់ នេះដោយសារតែអំណោយផលនៃទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ និងដើម្បីជម្រុញអោយគម្រោងសាកល្បងមានសន្ទុះលឿន។ ការសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” លោកអភិបាលស្រុកនឹងដាក់បំពាក់អំពូលសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន៥១៤ឈុត នៅតាមផ្ទះទាំង៥១៤ខ្នង នៅក្នុងភូមិព្រះដាក់ទាំងមូល ដែលជាការឧបត្ថម្ភទាំងស្រុងពីសប្បុរសជន។ ហើយនៅពេលនេះលោកបានប្រកាសថាបំពាក់អំពូលសូឡាតាមផ្ទះ ជូនអ្នកភូមិត្រពាំងថ្មត្រូវបានបញ្ចប់ទាំងស្រុង៖ ចាប់ពីពេលនេះទៅ ពេលរាត្រីនៅក្នុងភូមិទាំងមូលលែងងងឹតសូន្យឈឹងដូចកាលពីមុនទៀតហើយ។ សូមបញ្ជាក់ថា ការបំពាក់អំពូលតាមផ្ទះនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ“ផ្ទះ១ អំពូល១” តែការផ្តល់ជូនលើកនេះ គឺជាការផ្តល់ជូនដែលមានអត្ថន័យបំផុត
June 24, 2020 - សុខភាព
យោងតាមប្រភពព័ត៌មាន cbsnews បានឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានព្រមានពលរដ្ឋមិនឲ្យប្រើប្រាស់ផលិតផលទឹកលាងសម្អាតដៃរបស់ក្រុមហ៊ុនម៉ិចស៊ីកូមួយ ដោយថាទឹកលាងដៃនោះមានសារធាតុពុលមេតាណុល (Methanol) ដែលបង្កគ្រោះថ្នាក់នៅពេលចូលទៅក្នុងស្បែក ឬពេលលេបចូលក្នុងពោះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ FDA ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនា ការព្រមាននេះអនុវត្តចំពោះផលិតផល ៩របស់ក្រុមហ៊ុន Eskbiochem មានឈ្មោះថា ទឹកលាងដៃ All-clean ទឹកលាងដៃ Esk Biochem ទឹកលាងដៃ Cleancare Nogerm ទឹកលាងដៃ Lavar 70 ទឹកលាងដៃ The Good Gel Antibacterial ទឹកលាងដៃ
June 24, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះផ្ទុះការរិះគន់មួយក្រោយពេលដែលស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រើប្រាស់កំលាំងប្រជាការពារ ដើម្បីចុះធ្វើការងាររៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដោយមានប្រជាការពារម្នាក់បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ធ្វើអោយមានការប៉ះពាល់ និងភន្ត័ច្រឡំ មកលើកងកំលាំងនគរបាលជាតិ។ ក្នុងនោះដែរនៅមុននេះបន្តិច លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសរសេរលិខិតនៅលើ Facebook ដើម្បីធ្វើការសុំទោសសម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយលិខិតនោះបានសរសេរថា៖ “លិខិតសុំទោស ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាបឋម
June 24, 2020 - សិល្បៈ
កីឡាករប្រដាល់ល្បីឈ្មោះ និងបច្ចុប្បន្នជាគ្រូបង្វឹកកីឡាប្រដាល់ លោក អេ ភូថង មានទុក្ខជាទម្ងន់ដោយសារតែម្តាយរបស់លោកបានទទួលមរណៈភាពកាលពីម្សិលមិញនេះ ដោយសារតែជំងឺមហារីក។ អ្វីដែលគេសង្វែកគ្រប់គ្នានោះគឺលោក អេ ភូថង គ្មានប្រាក់ដើម្បីធ្វើបុណ្យ៧ថ្ងៃជូនម្តាយរបស់លោកទេ ខណៈដែលជំពាក់លុយគេជិត៣ពាន់ដុល្លារ ដោយសារការចំណាយធ្វើពិធីបុណ្យសពម្តាយ នេះបើតាមការបញ្ជាក់របស់លោក អ៉ឹម ជីវ៉ា នៅលើ Facebook។ ក្នុងនោះដែរលោក អ៉ឹម ជីវ៉ា ក៏បាននាំយកថវិការ ១លានរៀល របស់ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងជាទីប្រឹក្សានៃក្រុមមេធាវី HNS អេជ
June 24, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីសម្រេចរបស់និយ័តករទូរគមននាគមន៍កម្ពុជា បានធ្វើការលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរស័ព្ទចល័ត 3G ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៦ ដែលបានផ្តល់ជូនក្រុមហ៊ុន CADCOMMS ព្រមទាំងធ្វើការដកហូតហ្វ្រេកង់ស៍វិទ្យុ 10MHz x 2 និងហ្វ្រេកង់ស៍វិទ្យុម៉ៃក្រូវ៉េវពាក់ព័ន្ធផ្សេងទៀត ដែលបានផ្តល់ជូនក្រុមហ៊ុន CADCOMMS សម្រាប់ប្រតិបត្តិការប្រព័ន្ធទូរស័ព្ទចល័ត។ និយ័តករទូរគមននាគមន៍កម្ពុជា ក៏ធ្វើការដកហូតលេខទូរគមនាគមន៍ 084 AXXX XXX, 083 AXXX XXX, 080 AXXX XXX, 013 AXXX XXX, និងលេខកូដទូរគមនាគមន៍ពាក់ព័ន្ធផ្សេងៗ ដែលបានផ្តល់ជូនក្រុមហ៊ុន CADCOMMS សម្រាប់ប្រតិបត្តិការប្រព័ន្ធទូរស័ព្ទចល័ត។ ក្នុងនោះផងដែរក្រុមហ៊ុន CADCOMMS ត្រូវទទួលខុសត្រូវទូទាត់បំណុល ដែលជំពាក់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធអាករ
June 24, 2020 - ព័ត៌មានជាតិ
មន្ត្រីក្រសួងបរិស្ថានបានប្រាប់សារព័ត៌មានក្នុងស្រុកអោយដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ថា សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជាដែលជាប់អន្ទាក់ត្រូវបានព្រានព្រៃសម្លាប់ និងពន្លះសាច់ជាដុំៗត្រូវបានមន្ត្រីឧទ្យានុរក្សនិងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រទះឃើញនៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០ នេះអំឡុងពេលចុះល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់។ ឯកឧត្តមបានថ្កោលទោសចំពោះក្រុមជនល្មើស ដែលតែងតែងលួចប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វ និងបរបាញ់សត្វកម្រ បើទោះបីជាក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងក្នុងការការពារអភិរក្ស បង្កើនការផ្សព្វផ្សាយ អប់រំ កុំឱ្យបរបាញ់សត្វព្រៃយ៉ាងណាក៏ដោយ។ តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន សត្វខ្ទីងដែលត្រូវបានសម្លាប់ នេះមានជើងជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់ បន្សល់ទុកក្បាល និងសាច់ជាច្រើនគីឡូក្រាម។ «នេះគឺជាសត្វខ្ទីងទី២ ហើយដែលត្រូវបានដឹងថាបានស្លាប់នៅក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ ខ្ទីងពេញវ័យមួយក្បាលអាយុប្រហែល ៥ ឆ្នាំ ត្រូវបានដឹងថាត្រូវបានព្រានបាញ់សម្លាប់
June 24, 2020 - សិល្បៈ
កាលពីពេលថ្មីៗនេះដែរ មានគណនី Youtube មួយបានធ្វើការបង្ហោះដោយប្រើប្រាស់ចំណងជើងធំៗថា “ម៉េង កែវពេជ្ជតា និយាយផ្លែផ្កា G-Davit និង ទេព បូព្រឹក្សឡើងសាហាវ” ដែលធ្វើអោយតារាចម្រៀងជើងចាស់រូបនេះ ប្រតិកម្មភ្លាមៗចំពោះការបង្ហោះរបស់ម្ចាស់គណនី Youtube រូបនេះ។ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានធ្វើការច្រានចោលចំពោះការចុះផ្សាយបែបនេះ ដោយអ្នកនាង បានរៀបរាប់នៅលើបណ្តាញសង្គមថា៖ “គិតទៅអាសត្វចង្រៃហ្នឹងវាចង់ពង្រីកអោយគេស្អប់ខ្ញុំប៉ុន្មាននាក់ទៀត ? ខ្ញុំសូមស្បថយកមេឃដីជាសាក្សីថា មិនដែលបានប៉ះពាល់ដល់វាសូម្បីឈ្មោះ តែវាទេដែលចូលមកប៉ះពាល់ខ្ញុំមុន ។ . កាលបោះឆ្នោត ២០១៨ វាកាត់តសម្តីខ្ញុំអោយគេច្រលំថាខ្ញុំដៀលខ្មែរក្រ ថាខ្មែរល្ងង់ . ក្រោយមកវាចូលដៃជាមួយនាងប្រធានសមាគមសិល្បៈ
June 24, 2020 - ព័ត៌មានជាតិ
ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺ COVID-19 ជិត៦០ម៉ឺនគ្រួសារ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០២០នេះទៅ។ ថ្លែងក្នុងពិធីប្រកាសជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ COVID-19 នៅវិមានសន្តិភាពព្រឹកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ប្រាក់ឧបត្ថម្ភប្រចាំខែនេះនឹងផ្តល់ទៅតាមទីកន្លែងរបស់ប្រជាពលរដ្ឋរស់នៅ ទៅតាមប្រភេទប័ណ្ណសមធម៌ ក្រ១ និងក្រ២ និងភាពងាយរងគ្រោះ ដែលក្នុង១ខែៗ ត្រូវចំណាយថវិកាសរុបប្រមាណ ២៥លានដុល្លារ។ គោលបំណងនៃឧបត្ថម្ភសាច់ប្រាក់នេះ គឺដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងទទួលផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ COVID-19 និងរួមបញ្ចូលអ្នកបាត់បង់ការងារ រួមទាំងចំណូល នាំឲ្យជីវភាពធ្លាក់ក្នុងភាពទ័លក្រម្តងទៀត។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា នេះជាជំនួយសង្គមមួយរយៈ អំឡុងពេល
June 24, 2020 - ព័ត៌មានជាតិ
យោងតាមប្រភពពីបងស្រី Mam Somaly បានរៀបរាប់រឿងដ៏អាក្រក់មួយដែលឪពុកចាក់សោរកូនស្រីខ្លួនឯងទុកនាងក្នុងបន្ទប់ ហើយរំលោភកូនស្រីខ្លួនឯង ថែមទាំងវាយធ្វើបាបនឹងខ្សែភ្លើងទៀត។ បងស្រីបានរៀបរាប់ ក៏ដូចជាបង្ហោះវិដេអូសំភាសន៍ប្អូនស្រីថា៖ “ចាប់ផ្តេីមដោយក្តុកក្តួល ហួសនិយាយ មួយរយៈនេះពុករំលោភកូនស្រីខ្លួនឯងកាន់តែកេីនឡេីង😢ពេលខ្លះខ្ញុំពិតជាមិនចង់និយាយ មិនចង់ផុស😢គ្រប់រឿងគឺធ្ងន់ធ្ងរពេកហេីយ😢 ពុកម្នាក់ដែលស្រលាញ់កូនខ្លាំងរហូតដល់ចង់យកកូនខ្លួនធ្វេីប្រពន្ធចុង😢តាំងពីនាងចូលវ័យពេញក្រមុំនៅដេីមខែ មករា ឆ្នាំ ២០២០ មកពុកតែងតែនៅក្បែរមិនអោយទៅសាលាមិនអោយជួបមិត្តភ័ក្រ្ត។ បេីហ៊ានជួបគឺត្រូវពុកវាយនឹងខ្យែភ្លេីង😢ក្រោយមកខែមេសាឆ្នាំដដែលដោយសាររូបរាងពេញវ័យពុកក៏ចាក់សោរនាងទុកក្នុងបន្ទប់ មិនអោយចេញទៅណាទេ គេចាប់ផ្តេីមវាយធ្វេីបាបប្រពន្ធរករឿងមិនអោយប្រពន្ធចូលផ្ទះដេីម្បីយកលេស រំលោភកូនខ្លួនឯង 😢 ហុឹម😢😢ពេលណាទៅទេីបចប់ រឿងនាងៗបញ្ចេញ ភាពរោលរាល នោះនាងល្មមគិតទៅ បានហេីយល្មមហេីយ ក្មេងៗត្រូវរងគ្រោះជារៀងរាល់ថ្ងៃ 😢 នាងក៏ជាដេីមហេតុមួយក្នុងចំណោមដេីមហេតុផ្សេងៗ។ ថ្ងៃនេះប្អូនស្រីរងគ្រោះបានមកដល់មណ្ឌលស្តារនីតិសម្បទាររបស់អង្គការអាហ្វេស៊ីបហើយ។ សូមអរគុណអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច លោក
June 24, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលបានធ្វើការប្រកាសនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះថា ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការព្យាបាលអ្នកជំងឺ កូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីបន្ថែមឡើយ។ អ្នកជាសះស្បើយរូបនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាស័យដ្ឋាននៅភួមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ប៉ុណ្ណោះ ដែលជាបុរសជនជាតិខ្មែរ ០១នាក់ វិលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី និងបុរសខ្មែរសញ្ជាតិអាមេរិកាំង ០១នាក់ ដែលជាករណីធ្វើដំណើរមកពីសហរដ្ឋអាមេរិក៕
June 24, 2020









