Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃច័ន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយកម្លាំងចម្រុះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ ដោយត្រូវបានធ្វើការបើកឃ្លាំងស្តុកទំនិញ ដែលត្រូវបានគេជួលស្តុកនូវអាល់កុលក្លែងក្លាយជាច្រើន (មេតាណុង) ចំនួន ៣៤ កាន ស្មើនឹង ១០០០ លីត្រ ស្ថិតនៅផ្លូវ ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៤ ខែមេសា

    June 23, 2020
  • សុខភាព

    ពល​រដ្ឋ​ក្នុង​ទ្វីប​អឺរ៉ុប​កំពុង​រីករាយ​នឹងការ​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​នៃ​ការ​បិទ​ទីក្រុង​ដោយសារ​ជំងឺ COVID-19 ប៉ុន្តែ​នៅតាម​​​មន្ទីរពេទ្យ​វិញ​ ក្រុម​គ្រូពេទ្យ​​កំពុង​ត្រៀមខ្លួន​ក្រែង​មានផ្ទុះ​ការ​ឆ្លង​ជា​លើក​ទី​២។ សារព័ត៌មាន​ CNA បានចុះផ្សាយ​នៅថ្ងៃទី២២ ខែមិថុនា នេះថា​ អ្នកឯកទេស​ផ្នែក​សង្គ្រោះ​បន្ទាន់​មួយ​ចំនួន​កំពុង​ព្យាយាម​រើស​បុគ្គលិក​សុខាភិបាល​បន្ថែម ខណៈ​​អ្នក​ឯកទេស​មួយ​ចំនួន​ទៀត​ចង់​បង្កើត​ឲ្យ​មាន​កម្មវិធីបណ្ដុះបណ្ដាល​កងទ័ព​​ទាក់ទងនឹងផ្នែក​វេជ្ជសាស្ត្រ​ ដើម្បី​ត្រៀម​ខ្លួន​ដាក់​ពង្រាយ​ទៅ​កាន់​ន្លែង​ដែល​ត្រូវការ​គ្រូពេទ្យ​សម្រាប់​អ្នក​ជំងឺ​ក្នុង​ស្ថានភាព​ជំងឺ​ធ្ងន់។ ​ប្រទេស​មួ​យ​ចំនួន​​ក្នុង​ទ្វីបអឺរ៉ុប​កំពុង​បើក​​វគ្គ​បណ្តុះបណ្ដាលវគ្គខ្លី​​ផ្នែក​វេជ្ជសាស្ត្រ (medics crash courses ) សម្រាប់​ទប់ទល់​នឹង​ជំងឺ COVID-19 និង​ចៀសវាង​ការ​ខ្វះខាត​បុគ្គលិក​សុខាភិបាល​​ប្រសិនជា​មាន​ការ​ឆ្លង​លើក​ទី​២។ លោក Maurizio Cecconi ប្រធាន​ផ្នែក​សង្គ្រោះបន្ទាន់​នៃ​ទ្វីបអឺរ៉ុប​បាន​និយាយ​ថា ៖ «ពួកយើង​ត្រូវការ​កងទ័ព​ជួយ​ផ្នែកវេជ្ជសាស្ត្រ។ ​បុគ្គលិក​ផ្នែកសុខាភិបាល​ត្រូវមាន​ភាព​បត់បែន​ និង​សកម្ម​ក្នុង​ការងារ​ជាង​មុន។ ប្រសិនជា​មាន​ការ​ឆ្លង​ខ្លាំង​ម្តងទៀត ពួកយើង​ត្រូវ​ត្រៀម​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា​ពី​តំបន់​នៅ​ជិតៗ​ក្នុង​ប្រទេស​អ៊ីតាលី ដែល​ការងារបែបនេះយើង​​​មិន​បាន​ធ្វើ​​ទេ​អំឡុងពេលផ្ទុះការ​​ឆ្លង​លើកទី១»។ ប្រទេស​ជា​ច្រើន​មិន​បាន​ត្រៀម​ទប់ស្កាត់​ជំងឺ COVID-19

    June 23, 2020
  • សិល្បៈ

    អ្នកចម្រៀងជំនាន់ថ្មី២រូបដែលមានស្រុកកំណើតនៅខេត្តតាកែវ បានធ្វើអោយមហាជនផ្ទុះការកោតសរសើរយ៉ាងខ្លាំងក្រោយពេលបានលឺសំនៀងរបស់ពួកគាត់ទាំង២ច្រៀងចម្រៀងក្នុងរឿង ម៉ាក់ថឺង ហើយត្រូវបាន អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានយកមកធ្វើការចុះផ្សាយ រហូតមានការទស្សនាដល់ 1.9លានដងឯណោះ នៅលើទំព័រ Facebook។ ថ្មីៗនេះអ្នកទាំង២បានទទួលដំណឹងល្អនិងជាឱកាសល្អមួយផងដែរ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺឯកឧត្តម ខៀវ កញារិទ្ធ បានអនុញ្ញាតអោយអ្នកទាំង២ ច្រៀងនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៕

    June 23, 2020
  • ព័ត៌មានជាតិ

    ស្ត្រីជាប្រពន្ធម្នាក់ត្រូវបានប្តីចាក់សម្លាប់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩ និង២០នាទី ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ម្តាយមីងរបស់នារីរងគ្រោះបានបង្ហោះនៅលើហ្វេសបុកដែលមានឈ្មោះ ម៉ាក់ ស្រីពេជ្យ បានរៀបរាប់អមជាមួយនឹងរូបថតរបស់ក្មួយស្រីដែលត្រូវឃាតករចាក់សម្លាប់ថា៖ “ទិដ្ឋភាពដែលក្រុមគ្រួសារខ្ញុំទទួលយកមិនបាន សូមផ្ដាំបងប្អូនថាបេីកូនប្រាប់ថាយកប្ដីម្នាក់នឹងលែងកេីត មិនបាច់បង្រួបបង្រួមទេកុំអោយស្ដាយក្រោយដូចក្រុមគ្រួសាររបស់ខ្ញុំ បាត់បង់សមាជិកជាទីស្រលាញ់ហេីយមានវិបដិសារីទៀត(ស្ដាយក្រោយ)”។ គួរបញ្ជាក់ថាជនរងគ្រោះឈ្មោះ លាង ផល្លា ភេទស្រី អាយុ២៣ឆ្នាំ ចំណែកឯជនសង្ស័យឈ្មោះ សុខលី សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ (កំពុងរត់គេចខ្លួន) អ្នកទាំងពីរស្នាក់នៅក្នុងភូមិសង្កាត់ខាងលើ។ នៅមុនពេលកើតខាងលើ

    June 23, 2020
  • សិល្បៈ

    មរណៈភាពរបស់លោកតា លាវ ខាត់ ដែលត្រូវជាឪពុកបង្កើតរបស់តារាចម្រៀង ខាត់ សុឃីម ក៏ដូចជាលោក ខាត់ ចំរើន បានធ្វើអោយមិត្តសិល្បៈករ សិល្បៈការនី ក៏ដូចជាមហាជនសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នៅក្នុងគ្រួសារត្រកូល ខាត់ ក៏ដូចជាការបាត់បង់សិល្បៈករភ្លេងបុរាណដ៏ចំណាស់មួយរូបផងដែរ។ អ្វីដែលគេកាត់តែកំសត់នោះគឺ អ្នកនាង ខាត់ សុឃីម និងបងប្អូនរបស់នាងបានប្រគុំភ្លេងការបុរាណ ដែលឪពុកចូលចិត្ត ទុកជាការលាគ្នាជាលើកចុងក្រោយ ដែលស្តាប់ហើយស្ទើរស្រក់ទឹកភ្នែក។ គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសពរបស់លោកតា លាវ ខាត់ បានរៀបចំឡើងនៅគេហដ្ឋានរបស់គាត់ផ្ទាល់ដែលស្ថិតនៅ ភូមិព្រៃពង្រ សង្កាត់ ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

    June 23, 2020
  • បច្ចេកវិទ្យា

    ឆ្នាំ២០២០បានកន្លងផុតទៅអស់កន្លះឆ្នាំហើយ ហើយកន្លះឆ្នាំមកនេះក៏ព្រោះតែមានការគាំទ្រពីអតិថិជន realme កម្ពុជាបានក្លាយជាប្រេនស្មាតហ្វូនទី៤នៅក្នុងទីផ្សារ។ ហើយដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ realmeបានរួមគ្នាជាមួយហាងលក់ទូរស័ព្ទដែលជាដៃគូរសហការរបស់realme បង្កើតនូវព្រឹត្តិការណ៍ថែមជូនពិសេសសម្រាប់ពាក់កណ្តាលឆ្នាំ ដែលមានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី៣០ខែមិថុនា រាល់អតិថិជនដែលជាវទូរស័ព្ទrealmeនឹងមានឱកាសទទួលបានកាដូបន្ថែម : 1.ផលិតផលពេញនិយមrealme + កាដូភ្ញាក់ផ្អើល – realme 6 និង realme 6Pro :មានអេក្រង់90Hz កាមេរ៉ា AI ក្រោយ4គ្រាប់ ការសាកថ្មល្បឿនលឿន30W បំពាក់ដោយបន្ទះឈីបHelio G90T និងបន្ទះឈីប snapdragon 720, ដែលបន្ទាប់ពីrealme 6 និង realme

    June 23, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ ដែលជាអភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ចាប់ពីពេលនេះតទៅ មេភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីនឹងចំណាយពេលយ៉ាងហោចណាស់ “មួយថ្ងៃក្នុងមួយខែម្តង” ដឹកនាំប្រជាពលរដ្ឋ ប្រជាការពារ យុវជន និងសិស្សានុសិស្ស ដើររើសសំរាម និងធ្វើការងារបរិស្ថាននៅក្នុងភូមិរបស់ខ្លួនជារៀងរាល់ខែ។ ក្រោយពីទទួលបានការឯកភាពជារួមមួយ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកកាលពីព្រឹកមិញនេះ រដ្ឋបាលស្រុកបន្ទាយស្រីនឹងសម្របសម្រួលតាមដានការងារនេះជាប្រចាំ ដើម្បីធានាអោយបាននូវយន្តការអចិន្ត្រៃយ៍ថ្នាក់ភូមិមួយ ដើម្បីដោះស្រាយបញ្ហាបរិស្ថាននៅតាមទីសាធារណៈនៅក្នុងភូមិឃុំ និងប្រែក្លាយបន្ទាយស្រីអោយស័ក្តិសមជាស្រុកទេសចរណ៍មួយ។ សកម្មភាពនេះនឹងបំពេញអោយការផ្តល់សេវាប្រមូលសំរាមនៅក្នុងស្រុក ដែលនឹងចាប់ផ្តើមក្នុងពេលទន្ទឹមគ្នានៅក្នុងខែកក្តដានេះ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការ“២០២០ បន្ទាយស្រីស្អាត”ផងដែរ។ អនាម័យ ភាពស្អាត និងការស្រលាញ់បរិស្ថាន ចាំបាច់ត្រូវកើតចេញពីទម្លាប់ និងការស្ម័គ្រចូលរួមយ៉ាងទូលំលាយពីសំណាក់បងប្អូនប្រជាពលរដ្ឋផ្ទាល់នៅក្នុងមូលដ្ឋាន ហើយទាមទារអោយមានការដឹកនាំ អប់រំ និងជម្រុញលើកទឹកចិត្តជាប្រចាំផងដែរ។ រើសសំរាម ជម្រះស្មៅ ដាំផ្កា

    June 23, 2020
  • សុខភាព

    ការ​ប្រែប្រួល​អ័រម៉ូន ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ធ្លាក់​ស​ច្រើន​ជាង​ស្ត្រី​ធម្មតា ហើយ​ប្រភេទ​ស​ដែល​ស្ត្រី​ពពោះ​ជួប​ប្រទះ​ញឹក​ញាប់ គឺ​ធ្លាក់​ស​ដោយ​ពពួក​ផ្សិត។ ធ្លាក់ស​ដោយសារ​ពពួក​ផ្សិត​នេះ ក៏​អាច​បណ្តាល​មក​ពី​ស្ត្រីៗ​ចូលចិត្ត​ញ៉ាំ​អាហារ​ផ្អាប់​ ដូចជាផ្អក ម៉ាំ ជ្រក់ ដែរ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើ​ការងារ​នៅ Singapore Medical Center។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​រូបនេះ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ធ្លាក់ស​ដោយ​ពពួក​ផ្សិត ឡើង​ដុំ​ក្រាស់ៗ​ដូច​តៅហ៊ូ ប៉ុន្តែ​ស​ប្រភេទ​នេះ​មិន​ធុំ​ក្លិន​នោះ​ទេ តែ​វា​ធ្វើ​ឲ្យ​រមាស់ និង​រលាក​ទ្វារមាស។ កាលណា​ទ្វារមាស​ស្ត្រី​មាន​ឆ្លង​ពពួក​មេរោគ​ផ្សិត គឺ​ចាំបាច់​ទាល់​តែ​ប្រើ​ថ្នាំ​ព្យាបាល​ទើប​ជា មិន​អាច​លាង​ទឹក​អនាម័យ​ជា​នោះ​ទេ។ ចំពោះ​ស្ត្រី​ធ្លាក់​ស​ធម្មតា​វិញ លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ជ្រើស​រើស​ទឹក​អនាម័យ​ណា​ដែល​មាន​កម្រិត pH ទាប ត្រឹម ៣,៥ និង​លាង​តែ​នៅ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ មិនត្រូវ​​លូក​លាង​ទៅ​ដល់​ខាង​ក្នុង​ទ្វារមាស​នោះ​ទេ។

    June 23, 2020
  • កូវីដ-១៩

    ព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងពីករណីវិជ្ជមានកូវីដ១៩ ថ្មីម្នាក់ទៀត លើបុរសខ្មែរ សញ្ជាតិអាមេរិកកាំង អាយុ ៦៦ឆ្នាំ (រស់នៅសហរដ្ឋអាមេរិក) មានអាស័យដ្ឋានស្នាក់នៅភូមិដំណាក់ប្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជា កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២០ និងទទួលបានលទ្ធផលធ្វើតេស្តវិជ្ជមាន។ គួរបញ្ជាក់ផងដែរថា នេះជាករណីនាំចូល ហើយបុរសខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលមានការយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យកម្ពុជា ចំណែកឯអ្នកដំណើរដែលធ្វើដំណើររួមគ្នាចំនួន១១២នាក់ផ្សេងទៀត ត្រូវបានដាក់អោយធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១៕

    June 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ស្ត្រីជាប្រពន្ធម្នាក់ត្រូវបានប្តីចាក់សម្លាប់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩ និង២០នាទី ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ លាង ផល្លា ភេទស្រី អាយុ២៣ឆ្នាំ ចំណែកឯជនសង្ស័យឈ្មោះ សុខលី សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ (កំពុងរត់គេចខ្លួន) អ្នកទាំងពីរស្នាក់នៅក្នុងភូមិសង្កាត់ខាងលើ។ នៅមុនពេលកើតខាងលើ ជនរងគ្រោះបានមកពីធ្វើការរោចក្រ រួចហើយក៏ងូតទឹក បន្ទាប់មកហាលខោអាវ ហើយស្រាប់តែប្តីយកកាំបិតស្នៀតមកចាក់ចំទ្រូងខាងស្តាំបណ្តាលឲ្យស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។ សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នជនដៃដល់ដែលជាប្តីត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវ

    June 22, 2020