- Khmernote Media
- សិល្បៈ
តារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ CTN គឺនាយក្រូច បានបង្ហោះសារថាបងរបស់លោកជួបទុក្ខដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់បោកបក់រលំផ្ទះរាបស្មើដល់ដី ដែលមានទីតាំងនៅ ភូមិត្រាចកុះ ស្រុកមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នាយក្រូចបានបញ្ជាក់ផងដែរថា ផ្ទះនេះគឺជាផ្ទះរបស់បងជីដូនមួយរបស់នាយផ្ទាល់។ ក្នុងនោះដែរតារាកំប្លែងរូបនេះក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយឧបត្ថម្ភដល់បងរបស់នាយដែលជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់មួយនេះផងដែរ៕
June 22, 2020 - ព័ត៌មានជាតិ
យោងតាមហ្វេសបុកផេករបស់មន្ទីរពេទ្យកាល់ម៉េត្រ បានបង្ហោះឲ្យដឹងពីករណីកម្រមួយដែលឈ្លើងបានចូលក្នុងបង្ហួរនោមរបស់អ៊ុំប្រុសម្នាក់ បន្ទាប់ពីគាត់ចុះងូតទឹកស្រះ។ ខាងមន្ទីរពេទ្យបានសរសេររៀបរាប់ថា៖ ជាករណីកម្ររមួយ បានកើតឡើងលើអ៊ំប្រុសម្នាក់ ដោយគាត់មានការឈឺចាប់ខ្លាំង ហើយនោមមកឈាមរហូត។ បន្ទាប់ពីការមកដល់មន្ទីរពេទ្យ និងបានសួរនាំលោកអ៊ំ កើតមានអាការៈនេះបន្ទាប់ពីគាត់ចុះងូតទឹកស្រះមួយនៅជាយទីក្រុងភ្នំពេញ ដោយមានឈ្លើងចូលតាមរុន្ធបង្ហួរនោម និងគាត់បានចាប់ តែវាដាច់ជា2កំណាត់ មានមួយកំណាត់ចូលក្នុងបង្ហួរនោមខាងក្រៅរបស់គាត់។ ដោយបានប្រើឧបករណ៍ទំនើប cystoscopie ឆ្លុះមើល គ្រូពេទ្យបាន៖ – ឈ្លើងក្នុងបង្ហួរនោមខាងក្រៅ(ប្រដាប់ភេទ)គាត់រហូតដល់ប្លោកនោម។ – ប៉ូមយកឈាមកកចេញបាន 500ml – ហើយឃើញមានរបួសដោយឈ្លើងខាំតូចៗ 2ទៅ3mm ចំនួន5កន្លែង – យើងបានដុតនឹង Resectoscope bipolar ដើម្បីឃាត់ឈាម ហើយបានចាប់យកឈ្លើងចេញបានដោយសុវត្ថិភាព។
June 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក PORSCHE រេចង្កូតទៅកៀរម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ខណៈកំពុងបើកស្របទិសដៅគ្នាបណ្តាលឲ្យរងរការខូចខាតបន្តិចបន្តួចទាំងសងខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩:២០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចមុខស្ថានីយប្រេងឥន្ទនៈកាល់តិច ស្តុបបូកគោ តាមផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GL-9541 ធ្វើដំណើរទៅដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-0099 បើកបរដោយបុរសជនជាតិចិនម្នាក់ បានធ្វើដំណើរមកពីក្រោយ ហើយបានរេចង្កូតមកខាងស្តាំដៃ
June 22, 2020 - សិល្បៈ
អ្នកស្រី សក្កណា ហៅម៉ែនឿន តារាសម្តែងជើងចាស់ដែលគេតែងតែឃើញគាត់ដើរតួកម្សត់ជាម្តាយ ពេលនេះជួបទុក្ខធំដោយសារតែម្តាយចាស់ជរារបស់គាត់មានវ័យជិត៩០ឆ្នាំ បានទទួលមរណៈភាព ប៉ុន្តែដោយសារតែជីវភាពខ្វះខាតគ្មានលុយធ្វើបុណ្យនឹងគេ នេះបើតាមការអោយដឹងពីលោក អ៉ឹម ជីវ៉ា នៅលើបណ្តាញសង្គម Facebook។ ក្នុងនោះដែរមហាជនបានសម្តែងនូវទុក្ខក្រៀមក្រំមួយនេះ នឹងសង្ឃឹមថាសប្បុរសជន ចូលរួមជាថវិការជូនដល់តារាសម្តែជើងចាស់រូបនេះ។ លោក អ៉ឹម ជីវ៉ា បានបង្ហោះនៅលើបណ្តាញសង្គមថា “អនិច្ចា អាណិតគាត់ណាស់ ជាតារាសម្តែងជើងចាស់ ដែលមានជីវភាពក្រីក្រ ម្តាយស្លាប់ថ្ងៃនេះ គ្មានលុយធ្វើបុណ្យ តារាសម្ដែង អ្នកស្រី សក្កណា ហៅ ម៉ែនឿន ដែលបានបាត់បង់ម្ដាយម្តាយរបស់ខ្លួនដែលមានវ័យជិត 90 ឆ្នាំ ពេលនេះគាត់លំបាកណាស់
June 22, 2020 - សិល្បៈ
ដំណឹងដ៏ក្រៀមក្រំបំផុតរបស់គ្រួសារត្រកូលខាត់ ដោយសារបាត់បង់លោកឪពុកជាទីស្រលាញ់ គឺលោក លាវ ខាត់ ដែលត្រូវជាឪពុករបស់អ្នកនាង ខាត់ សុឃីម លោក ខាត់ ចំរើន និងបងប្អូន៧នាក់ផ្សេងទៀត។ ដំណឹងមរណៈភាពរបស់លោកតា លាវ ខាត់ បានធ្វើអោយសិល្បៈករ សិល្បៈការនី ជាច្រើនសម្តែងការក្រៀមក្រំ និងចូលរួមរំលែកទុក្ខតារាចម្រៀង ខាត់ សុឃីម ផងដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយលោក អ៉ឹម ជីវ៉ា អ្នកនាង ខាត់ សុឃីម បានរៀបរាប់ទាំងទឹកភ្នែកថា កូនទាំង៩នាក់ រួមទាំងម្តាយរបស់នាង គ្មាននរណាម្នាក់មកទាន់ដង្ហើមរបស់ឪពុកឡើយ ហើយអ្នកនាងបានរៀបរាប់ដែរថា លោកឪពុករបស់នាង
June 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការយល់ច្រលំថាមានគ្រោះអគ្គិភ័យឆាបឆេះទ្រុងទ្រាយធំ នៅម្ដុំផ្លូវមាត់ប្រឡាយ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២នេះ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអោយបានជ្រាបថា សូមកុំឲ្យមានការយល់ច្រលំ ទាំងនេះជាការផ្សាយព័ត៌មានបំពុលទេ ជាក់ស្តែងនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ គឺពុំមានករណីអគ្គីភ័យនេះកើតឡើងទេ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ សូមបងប្អូនកុំ Share ចែករំលែកវិដេអូដែលផេកហ្វេសប៊ុកមួយចំនួនយកមកផ្សាយ Live ឡើងវិញ នាំឲ្យបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភ សូមអគុណ ។ ជាមួយគ្នានេះដែរ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលផ្សព្វផ្សាយព័ត៌មាន
June 22, 2020 - សិល្បៈ
ដំណឹងដ៏ក្រៀមក្រំបំផុតរបស់គ្រួសារត្រកូលខាត់ ដោយសារបាត់បង់លោកឪពុកជាទីស្រលាញ់ គឺលោក លាវ ខាត់ ដែលត្រូវជាឪពុករបស់អ្នកនាង ខាត់ សុឃីម លោក ខាត់ ចំរើន និងបងប្អូន៧នាក់ផ្សេងទៀត។ ដំណឹងមរណៈភាពរបស់លោកតា លាវ ខាត់ បានធ្វើអោយសិល្បៈករ សិល្បៈការនី ជាច្រើនសម្តែងការក្រៀមក្រំ និងចូលរួមរំលែកទុក្ខតារាចម្រៀង ខាត់ សុឃីម ផងដែរ។ ក្នុងនោះដែរ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារដ៏សោកសៅមួយដោយលាលោកឪពុកគ្មានថ្ងៃជួបវិញឡើយ ដោយអ្នកនាងបានរៀបរាប់នៅលើ Facebook ថា៖ “ទីបំផុតកូនទាំង៩ លែងមានឪពុកហៅហើយ លាហើយពុកដ៏មហិមារបស់កូនអើយ អរគុណបងប្អូន((ពុកខ្ញុំឈ្មោះ
June 22, 2020 - សុខភាព
រលាកជារបួសស្បែក ដែលបណ្តាលពីការប៉ះវត្ថុក្តៅផ្សេងៗ មានភ្លើង ទឹកក្តៅ សម្ល បបរ ជាដើម។ ការរលាកតិចតួចអាចត្រឹមចេញសញ្ញាក្រហមលើស្បែក អាចពងទឹកលើស្បែកខាងក្រៅ និងអាចរលាកសាច់ដុំ ដល់ឆ្អឹង ក្នុងករណីធ្ងន់ធ្ងរ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ។ ចំពោះកុមារវិញ ករណីរលាកទឹកក្តៅ រលាកសម្ល រលាកបបរ ជួបប្រទះញឹកញាប់ជាងគេ។ ការរលាកទាំងប៉ុន្មាននេះ អាចគ្រោះថ្នាក់តិច ឬច្រើន ទៅតាមទំហំនៃការរលាក ដូច្នេះវិធីសង្គ្រោះបឋមទី១ ត្រូវយកវត្ថុដែលបង្កចេញឲ្យលឿនបំផុត។ “ឧទាហរណ៍ថា ទឹកក្តៅស្រោចលើកុមារ ត្រូវឆក់ទាញចេញ រលាកភ្លើងត្រូវយកភ្លើងចេញ ឧទាហរណ៍ជនរងគ្រោះឆាបសាំង យើងត្រូវរកវិធីពន្លត់ឲ្យលឿនបំផុត”។ លោកវេជ្ជបណ្ឌិតរៀបរាប់។
June 22, 2020 - PR
(ភ្នំពេញ)ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០៖ លោកអ្នកពិតជារវល់ជាមួយនឹងការងារសំខាន់រាល់ថ្ងៃផង…ត្រូវធ្វើការងារផ្ទះផង…ហើយឥឡូវនេះមេឃភ្លៀងញឹកញាប់ទៀត ចឹងប្រាកដជាពិបាកក្នុងការហាលខោអាវឲ្យបានស្ងួតល្អ និងមិនធុំក្លិនផ្តុស…? ឈប់បារម្ភទៀតទៅ…! រាល់បញ្ហា និងកង្វល់ខាងលើនេះនឹងត្រូវដោះស្រាយបានយ៉ាងងាយបំផុតជាមួយនឹងម៉ាស៊ីនបោក និងសម្ងួតសម្លៀកបំពាក់ សាមសុង ទ្វារចំហៀង ម៉ូឌែល WD14F5K5ASG/ST បោក និងសម្ងួតក្នុងពេលតែមួយមានសមត្ថភាពអាចបោក និងថែរក្សាសម្លៀកបំពាក់របស់លោកអ្នកបានស្អាតល្អ និងសម្ងួត ស្ងួតលឿនរហ័សព្រមទាំងមានលក្ខណៈពិសេសៗ និងមុខងារថ្មីៗជាច្រើនទៀត ហើយអ្វីដែលកាន់តែពិសេសនោះគឺមានបំពាក់បច្ចេកវិទ្យាអ៊ីនវើទ័រលើម៉ូទ័រ ស៊ីភ្លើងតិច ប្រើបានយូរមែនទែន! អាចនិយាយបានថា “បោកភ្លាម…ស្ងួតភ្លាម…ស្អាតភ្លាម…ពាក់បានភ្លាមតែម្តង!” ពិតជាឡូយ! ឡូយហួសពីការគិតទៅទៀត! អរគុណបច្ចេកវិទ្យាអេឡិចត្រូនិចរបស់សាមសុង! ខាងក្រោមនេះគឺជាលក្ខណៈទំនើបអស្ចារ្យរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មីចុងក្រោយ ដែលអាចឱ្យអតិថិជនទាំងអស់ធ្វើការសម្រេចចិត្តដោយគ្មានការស្ទាក់ស្ទើរឡើយក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់គុណភាពល្អ ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក៖ *
June 22, 2020 - សិល្បៈ
ក្រោយទទួលបានដំណឹងនៃមរណៈភាពរបស់ឪពុកបង្កើតតារាកំប្លែងនិងជាតារាចម្រៀង ខាត់ សុឃីម ភ្លាមៗលោក អ៉ឹម ជីវ៉ា ក៏បានយកថវិកាទៅចូលបុណ្យដល់គេហដ្ឋានរបស់អ្នកនាង ខាត់ សុឃីម តែម្តង។ ថវិកាចំនួន$500 ដែលលោក អ៉ឹម ជីវ៉ា យកទៅចូលបុណ្យនោះដែរ គឺជាថវិការបស់លោកស្រី នឹម វណ្ណៈ ដែលជាកូនស្រីបង្កើតរបស់លោកជំទាវ ហ៊ុន ស៊ីណាត។ លោក អ៉ឹម ជីវ៉ា បានរៀបរាប់នៅលើ facebook ថា៖ “ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិកាចំនួន 500$ ដែលជាថវិកាផ្ទាល់របស់ លោកស្រី
June 22, 2020









