- Khmernote Media
- ព័ត៌មានជាតិ
នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំជំនាញរបស់លោកវរសេនីយ៍ទោលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន នាវេលាម៉ោង ០៦និង០៥ នាទីភ្លឺនេះនៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលរួមគ្នាជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការបានចុះប្រត្តិបត្តិការបង្ក្រាបករណី (ប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ) មិនបានសម្រេចដោយយកកាំបិតចាក់ទៅលើជនរងគ្រោះ មួយករណីនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ពៅ ថេវីន
June 21, 2020 - ព័ត៌មានជាតិ
យោងតាមផេកហ្វេសបុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះឲ្យប្រជាពលរដ្ឋដឹងថា៖ “បងប្អូនជនរួមជាតិនិងក្មួយៗជាទីនឹករឮក ទោះបីខ្ញុំមិនបានចុះទៅជួបបងប្អូនកូនក្មួយដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាមរោងចក្រសហគ្រាសនានា ប៉ុន្តែសេចក្តីនឹករឮករបស់ខ្ញុំតែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នាជានិច្ច។ ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានាដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធទី២៤ មិថុនា ខាងមុខនេះ យើងនឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពកុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ។ ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីពេទ្យព្យាបាលទាំងរដ្ឋនិងឯកជន ត្រូវមានទឹកអាល់កុល
June 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ លោកតា សេង សាញ់ ចៅសង្កាត់ដែលពលរដ្ឋតែងស្ងប់ស្ងែងកោតសសើរ និងគោរពស្រលាញ់បំផុតបានទទួលមរណភាពហើយ! នៅមុននេះបន្តិច នេះបើតាមគណនេយ្យហ្វេសប៊ុករបស់លោក សេង ស៊ីវ៉ាន់ថា កូនប្រុសបង្កើតរបស់លោកតា បានបង្ហោះនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ ។ លោកតា សេង សាញ់ ជាចៅសង្កាត់ដ៏ល្អ ជាអ្នកបម្រើរាស្ត្រដ៏គួរអោយគោរព និងពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ តែងស្ងប់ស្ងែងកោតសសើរ និងគោរពស្រលាញ់បំផុត ព្រោះគុណធម៌ សច្ចធម៌ និងសេចក្តីស្មោះត្រង់ ជាមួយប្រជារាស្ត្រ ក្នុងនាមជារាជការ ដែលមានកាតព្វកិច្ចបំពេញសេចក្ដីសុខ និងតម្រូវការជូនបងប្អូនពលរដ្ឋ ។ លោកតា ធ្វើជាចៅសង្កាត់អស់រយៈកាលជាង២០ឆ្នាំកន្លងហើយ
June 21, 2020 - ព័ត៌មានជាតិ
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីបុរសម្នាក់ឈ្មោះ ពុធ មនោរម្យ ដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅ និងបានបើករថយន្តក្នុងល្បឿនលឿនដែលបង្កឲ្យមន្ត្រីចរាចរណ៍ម្នាក់ដួល ជាពិសេសក្រោយធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យ បានបង្ហាញឲ្យឃើញថា ជនបង្កនេះ បានប្រើប្រាស់ផ្លាកលេខមិនត្រឹមត្រូវ ដោយយកផ្លាកលេខរថយន្តផ្សេងមកពាក់ ។ ជនបង្កនេះត្រូវបានចោទប្រកាន់លើចំណុច៣ផ្សេងគ្នា ទី១គឺ ការរារាំងសមត្ដកិច្ច ពេលកំពុងតែអនុវត្តការងារ និងទី២ គឺការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ (យកផ្លាកលេខរថយន្តផ្សេងមកពាក់ ) ទី៣ បើករត់គេចពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវ។ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២:០០ រសៀល ជនបង្ក
June 21, 2020 - ព័ត៌មានជាតិ
យោងតាមផេកហ្វេសបុកផ្លូវការរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី លោកបានឲ្យដឹងថា ព្រឹកថ្ងៃអាទិត្យទី២១ ខែមិថុនា ឆ្នាំ២០២០ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបាននាំភរិយា កូនៗព្រមទាំងសាច់សារលោហិតមកទស្សនាតំបន់កសិទេសចរណ៍ម៉ុង ឫទ្ធិសែនជ័យ ដោយសារតែយេីងមានឆន្ទៈស្រឡាញ់ព្រៃឈេីដូចគ្នា ខ្ញុំបានយល់ព្រមអោយសាលារាជធានីភ្នំពេញបញ្ជូនអ្នកជំនាញបច្ចេកទេសមក គាស់ដេីមឈេីនៅក្នុងតំបន់កសិទេសចរណ៍ម៉ុង ឫទ្ធិសែនជ័យសម្រាប់យកទៅដាំនៅក្នុងរាជធានីភ្នំពេញ រួមមានដេីមកកោះ ផ្ចឹក ផ្ចឹករាំង ពង្រ កន្ទួតព្រៃ រការដែក ឈេីក្រម ព្រមទាំងដេីមឈេីផ្សេងៗទៀតដែលសាលារាជធានីភ្នំពេញមានតម្រូវការ ដោយមិនគិតថ្លៃ Free៕
June 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសប្រទះឃើញជិះម៉ូតូតែម្នាក់ឯង ដោយមានការសង្ស័យ ក៏ឃាត់សួរនាំ និងសុំធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ១០កញ្ចប់ធំ រួចនាំយកទៅសាកសួរបន្ត ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង០៣:០០នាទីទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចជិតស្ពានដែក(ចំការដូង) ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិឬស្សី ក្រុម១៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមសម្ដីលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យបានប្រាប់ក្រុមការងារខ្មែរណូតពីដំណើររឿងនេះថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះ
June 21, 2020 - បច្ចេកវិទ្យា
បើនិយាយពីស្មាតហ្វូនដែលស៊ែលហ្វីស្អាត គឺប្រាកដជានឹកឃើញដល់ទូរស័ព្ទម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនេះ មានដុង រឺជំនាញ (DNA) ជាអ្នកឯកទេសថតរូបស៊ែលហ្វីលើស្មាតហ្វូនគ្រប់ស៊េរី ជាងនេះទៅទៀតកាលពីដើមឆ្នាំ 2020 ក្រុមហ៊ុន ក៏បានដាក់បញ្ចេញស្មាតហ្វូនត្រកូល A មួយចំនួន ដូចជាស៊េរី OPPO A31 (RAM 4GB + ROM 128GB) ដែលមានតម្លៃ 179ដុល្លារ និង A12 (4GB RAM+64GB ROM) តម្លៃត្រឹមតែ 149ដុល្លារ A12 (3GB
June 21, 2020 - សិល្បៈ
រឿងរ៉ាវបណ្តឹងប្តឹងរបស់ជំទាវ២រូប និងបណ្តឹងផ្សេងទៀតដែលបានប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា ត្រូវបានមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាង ដោយរង់ចាំមើលថាតើរឿងរ៉ាវមួយនេះនឹងទៅជាយ៉ាងណាទៀតនោះ។ ស្រាប់តែថ្មីៗនេះតារាចម្រៀងជើងចាស់ល្បីឈ្មោះ ម៉េង កែវពេជ្ជតា បានបង្ហោះសាររៀបរាប់រឿងរ៉ាវដ៏វែងអន្លាយ ធ្វើអោយនាងធ្លាក់ខ្លួនក្ររហេមរហាម អស់រយៈពេល 2-3ឆ្នាំជាមួយកូន។ តារាចម្រៀងរូបនេះបានរៀបរាប់ថា៖ “ពីដំបូងឡេីយខ្ញុំឡាយនិយាយតែរឿងរបស់ខ្ញុំទេ ស្រាប់តែប្រពន្ធក្រោយ មួង ឃីម ចូលមករករឿងខ្ញុំដោយនិយាយពាក្យចោទប្រកាន់ និងដេញអោយខ្ញុំស្បថ ដូចជាថាក្រោយការលែងលះ មួង ឃីម បានអោយលុយមកខ្ញុំ ៣០ មុឺនដល្លា តែត្រូវខ្ញុំយកចាយអស់ជាមួយប្រុសក្មេង ហេីយនាងនោះបានចោទសួរបន្ថែមក្នុងខមិនថា លុយ ១០មុឺនដុល្លានោះអស់ឬនៅ ? ដែលសំនួរនេះធ្វេីអោយមានការចលាចល និងកេីតក្តីភ័ណ្ឌច្រលំមួយសារទៀតពីមហាជន ជាហេតុចាំបាច់ដែលខ្ញុំត្រូវតែបកស្រាយភ្លាមៗក្នងពេលនោះ
June 21, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានជនជាតិចិន៣នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តម៉ាក LEXUS RX300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-9287 បើកទៅបុកបង្គោលភ្លើង ពេញមួយទំហឹង បណ្ដាលឲ្យក្រឡាប់ជាច្រើនជុំ ខ្ទេចរថយន្តស្ទើទាំងស្រុង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣:៤០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ និងយកជនរងគ្រោះទៅមន្ទីរពេទ្យ៕ ដោយ៖ បងម៉េង ខ្មែរណូត
June 21, 2020 - កូវីដ-១៩អបអរសាទរ! គ្រូពេទ្យកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយម្នាក់ទៀតហើយ នៅសល់តែ២នាក់ទៀតប៉ុណ្ណោះ
ក្រសួងសុខាភិបាលបានធ្វើការប្រកាសនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នេះថា ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការព្យាបាលអ្នកជំងឺ កូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីបន្ថែមឡើយ។ អ្នកជាសះស្បើយរូបនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ មានអាស័យដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
June 21, 2020









