Khmernote Media
  • សិល្បៈ

    មុននេះបន្តិច លោក អ៉ឹម ជីវ៉ា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកអោយដឹងថា “សូមផងបងប្អូន Facebook ជួយស៊ែផង អាណិតតារាចំរៀង បង សាន ផានិតណាស់ លើកដៃសំពះសុំសម្តេច តេជោ ហ៊ុន សែន អោយជួយផង ដោយសារគាត់ត្រូវបានឧកញ៉ាម្នាក់ខ្ចីលុយ 9000$ ជាថ្នូរនឹងកាត់ដីអោយ តែពេលនេះបាត់ដំណឹងឧកញ៉ានោះពីរខែហើយ តេមិនលើកឆាតមិនតប … ហើយបងសានផានិត បានលើកដៃនិយាយជាសារសំណូមពរដល់សម្តចតេជោ ហ៊ុនសែនថា កូនមានឧកញ៉ាម្នាក់ហៅកូនថាពួកម៉ាកហើយខ្ទីលុយកូន ពេលនេះលែងមានទំនុកចិត្តចូល២ខែហើយ៩០០០$ថាកាត់ដីអោយតែកុហករហូត៤ថ្ងៃ អាទិត្យក្រោយថ្ងៃអង្គារ អាទិត្យក្រោយថ្ងៃពុធ ពីរបីខែទៀត… ពុកជួយកូនផង សូម្បីតែកូនអង្វរសូមអោយបង្វែរលុយជំពាក់នឹងទៅជាលុយចងការផ្តិតមេដៃក៏គេគំរាមនិងមិនយកចិត្តទុកដាក់ឡើយ។ នេះគឺជាការលើកឡើងរបស់បងប្រុស

    June 20, 2020
  • ព័ត៌មានជាតិ

    រថយន្តស៊េរីទំនើបម៉ាក Lexus RX400h ពណ៌ស មួយគ្រឿង បានបើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនរត់គេចខ្លួនបាត់តែម្តង ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១៨ និង២៦នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់រថយន្ត Lexus RX400h ពណ៌ស ខាងលើបានតាំងពីយប់មិញ។ ចំពោះមូលហេតុដែលបុរសខាងលើបើកឡានបំបុកសមត្ថកិច្ចរួចហើយរត់ ដំបូងគេសង្ស័យថាអាចទាក់ទងជាមួយនឹងរថយន្ត Lexus RX400h ខាងលើ ពាក់ស្លាកលេខដែលគេបាត់។ ស្លាកលេខ​ 2AU-2064 ភ្នំពេញ​ ជា​ស្លាក​លេខ​រថយន្ដ​ តាកូម៉ា​ ដែលជនរងគ្រោះ​ បាត់កាលពីថ្ងៃទី​

    June 20, 2020
  • ព័ត៌មានជាតិ

    សត្វទន្សោងឈ្មោលមួយក្បាលត្រូវបានរកឃើញថា ស្លាប់ក្នុងសភាពស្អុយរលួយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ននៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០នេះ ហើយឯកឧត្តមបានដឹងថាក្រុមការងារចម្រុះដែលដឹកនាំដោយព្រះភិក្ខុ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យនិងជាប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធមានមន្ត្រីនគរបាល និងទាហានបានធ្វើការពិនិត្យលើសពសត្វទន្សោង ហើយសន្និដ្ឋានថាសត្វទន្សោងដែលបានស្លាប់ជាច្រើនថ្ងៃមកហើយនេះសង្ស័យត្រូវបានស្លាប់ដោយការបាញ់ដោយគ្រាប់កាំភ្លើងព្រោះបានរកឃើញថាមានបាក់ឆ្អឹងជំនីចំនួន ២ កាំនៅផ្នែកខាងឆ្វេង។ សាកសពសត្វទន្សោងនេះត្រូវបានដឹកមកកាន់ទីស្នាក់ការសហគមន៍ព្រៃសង្ឃរុក្ខវ័ន ហើយបើតាមព្រះភិក្ខុ ប៊ុន សាលួត សាកសពសត្វទន្សោងនេះនឹងត្រូវធ្វើពិធីបង្សុកូលឧទ្ទិសកុសលតាមបែបពុទ្ធសាសនា រួចហើយនឹងកប់ទន្ទឹមនឹងសាកសព ទន្សោងដែលបានស្លាប់កាលពីថ្ងៃទី២៤ ខែឧសភាកន្លងទៅ។ នេះជាសត្វទន្សោងទី៦ ហើយដែលត្រូវបានស្លាប់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័នក្នុងរយៈពេល

    June 20, 2020
  • ព័ត៌មានជាតិ

    កាលពីល្ងាចមិញនេះមានការចែកចាយតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូមួយ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពក្នុងរថយន្តបង្ហាញពីទិដ្ឋភាពរថយន្តស៊េរីទំនើបម៉ាក Lexus RX400h ពណ៌ស មួយគ្រឿង បានបើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនរត់គេចខ្លួនបាត់តែម្តង ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១៨ និង២៦នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឥលូវនេះលោកផែង វណ្ណៈ បានបង្ហោះឲ្យដឹងពីការឃាត់ខ្លួនម្ចាស់រថយន្ត Lexus RX400h ពណ៌ស ខាងលើបានតាំងពីយប់មិញ។ លោកផែង វណ្ណៈ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍​ទោ​ ចេវ​ ហាក់​ ស្នងការ​រង​ នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ចរាចរណ៍​ បាន​អោយដឹងថា​

    June 20, 2020
  • ព័ត៌មានជាតិ

    ខណៈពេលនេះភ្លៀងកំពុងតែធ្លាក់នៅតំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ ហើយសាលាខណ្ឌទួលគោកបានស្នើឲ្យ​បងប្អូន​​ធ្វើដំណើរតាម​ដង​ផ្លូវមេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ស្របពេល​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ នេះ​ដោយ​លាយឡំ​ជាមួយ​ខ្យល់​បក់ បណ្ដាល​ឲ្យ​ដើមឈើ​មួយ​ដើម​បាន​រលំ​សង្កត់​ទៅលើ​ម៉ូតូ​កង់៣មួយគ្រឿង នៅ​ចំណុច​ផ្លូវ២៣០ បណ្ដាល​ឲ្យ​រង​ការខូចខាត។ ពេលនេះអាជ្ញាធរមានសមត្ថកិច្ចកំពុងតែអន្តរាគមន៍នៅកន្លែងកើតហេតុ៕ ប្រភព៖ សាលាខណ្ឌទួលគោក

    June 20, 2020
  • សិល្បៈ

    តារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN គឺអ្នកនាង ខ្ញុង បានសម្រាលកូនរួចហើយនៅថ្ងៃនេះ ដោយនាងបានសម្រាលកូនតាមធម្មជាតិ ហើយមានសុខសុវត្ថិភាពទាំងម្តាយនិងកូន។ បើតាមការបង្ហោះនៅលើបណ្តាញសង្គម អ្នកនាង ខ្ញុង បានរៀបរាប់ថា៖ “អ៊ំពូមីងមុខអូនដូចម៉ាក់ទេ? សូមអរគុណដល់មន្ទីរពេទ្យមន្ទីរពេទ្យអរៀនដា ដែលផ្ដល់ទំនុកចិត្តនិងភាពកក់ក្តៅឲ្យខ្ញុំនិងកូន ចាំស្រួលខ្លួនបន្តិចនិងឡាយឲ្យបងប្អូនមើលឲ្យច្បាស់ជាងនេះ។” គួរបញ្ជាក់ផងដែរថា អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានរៀបការជាមួយនិងអ្នកសិល្បៈរួមអាជីពគឺតារាកំប្លែង នាយកៃដ ដោយពេលនេះពួកគេទទួលបានកូនម្នាក់សមតាមបំណង។ ក្រៅពីអាជីពសិល្បៈ តារាកំប្លែងរូបនេះបានប្រកបរបរលក់សាច់ក្រក និងផលិតផលថែរក្សាសម្រស់នៅតាមអនឡាញថែមទៀតផង៕

    June 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ (បឋម) កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូមួយ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពក្នុងរថយន្តបង្ហាញពីទិដ្ឋភាពរថយន្តស៊េរីទំនើបម៉ាក Lexus RX 330 ពណ៌ស មួយគ្រឿង បានបើកបំបុកមន្ត្រីនគរបាលចរាចរណ៍ ហើយបន្ថែមល្បឿនរត់គេចខ្លួនបាត់តែម្តង។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១៨ និង២៦នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើយោងតាមវិដេអូកាមេរ៉ាសុវត្ថិភាពក្នុងឡានដែលបានបង្ហោះ។ ទាក់ទងនឹងករណីម្ចាស់រថយន្ត Lexus RX 330 បើកបំបុកមន្ត្រីនគរបាលចរាចរណ៍នោះ យើងមិនទាន់បានដឹងច្បាស់ថាមកពីមូលហេតុអ្វីនោះទេ ហើយសមត្ថកិច្ចបានចាប់បានឬនៅទេ សូមបងប្អូនរងចាំតាមដានព័ត៌មានពីអាជ្ញាធរ ពេលក្រោយទៀត៕ ប្រភពវិដេអូ ៖ សារិទ្ធ

    June 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច (លួចកង់) ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ៩៤ ផ្លូវលេខ១៣៨ ក្រុមទី៤ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១៤៤ ផ្លូវលេខ១២២ ក្រុមទី៣៨ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០និង៤០នាទី ។ មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ហែម រ៉ៃយ៉ា ហៅរ៉ៃយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ

    June 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារទេីបសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងផ្ទះម្ដាយមីងរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលឡេីង កាលពីវេលា ម៉ោង០៩:៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ដេកក្នុងផ្ទះឈើលើថ្មក្រោមមួយខ្នងអត់លេខស្ថិតនៅ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ស្រឿយ សាំងរូស្សា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះម្ដាយមីងដែលជាផ្ទះកេីតហេតុខាងលេីនិងមានប្រពន្ធឈ្មោះ ជុំមុត សុធាវី អាយុ ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងមានកូនស្រីម្នាក់ក្នុងបន្ទុក ។ តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតបានឱ្យដឹងថាជនរងគ្រោះជាមនុស្សប្រេីប្រាស់គ្រឿងញៀននិយាយមិនស្តាប់ហើយមានប្រពន្ធបានកូនស្រីមួយ តែមិនរស់នៅជាមួយគ្នានោះទេ ទេីបប្រពន្ធសម្រេចចិត្តចុះចេញទៅរស់នៅផ្ទះជួលផ្សេងគ្នាដោយសារតែការនិយាយមិនស្តាប់រឿងប្រេីប្រាស់គ្រឿងញៀន ហើយជនរងគ្រោះចេះតែមករស់នៅជាមួយនឹងម្ដាយមីង​​​​​ ដោយមិនធ្វើការអ្វីបានឋិតថេរដូរគេឯងនោះទេ ។ ប្រភពសាច់ញាតិបានបន្តទៀតថាលុះមកដល់យប់ថ្ងៃកេីតហេតុខណៈពេលដែលសាច់ញាតិបាននាំគ្នាឡើងទៅសំរានលេីផ្ទះដូចសព្វដង

    June 20, 2020
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្មេងទំនើង នៅវេលាម៉ោង ១៩ៈ៤០នាទី តាមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ចុះទៅស្រាវជ្រាវបង្ក្រាប ក្មេងទំនើងគប់កញ្ចក់រថយន្ត នៅចំណុចតាមផ្លូវភ្លោះ ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំកាល ពីវេលាម៉ោងប្រមាណ១៩និង ៣០នាទី ភ្លាមៗនោះកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងល្បាតតាមរកមុខសញ្ញាល្មើស លុះមកដល់ចំណុចតាមផ្លូវខាងលិចរង្វង់មូលស្រឡប់ ស្ថិតនៅភូមិ ស្រឡប់ ឃុំស្រឡប់ នៅវេលាម៉ោង២១:០០នាទី ស្រាប់តែជួបនឹងក្មេងទំនើងចំនួន ២នាក់ កំពុងឈរកាន់ខ្សែក្រវ៉ាត់ឈរស្ទាក់ផ្លូវប៉ុនប៉ងវាយលើសមត្ថកិច្ចយើង ភ្លាមនោះកម្លាំងយើងខ្ញុំក៏បានធ្វើការឃាត់ខ្លួនក្មេងទំនើងទាំងនោះ៖ ១.ឈ្មោះ ណាន និត ភេទប្រុស

    June 20, 2020