Khmernote Media
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ យោងតាមហ្វេសបុកផេករបស់លោកពូហ៊ុយ ប៊ុនឡេង បានបង្ហោះរូបភាពមួយ បានពីបងប្អូនប្រជាពលរដ្ឋ ដែលបង្ហាញឲ្យឃើញពីសកម្មភាពរបស់មនុស្សមួយក្រុមនាំគ្នាពិសារអាហារនៅប្របទឹកក្នុងឆ្នេរអូរឈើទាល ល្ងាចថ្ងៃ១៩ មិថុនា ២០២០ ក្រោមហេតុផលថា ជាឆ្នេរសាធារណៈ។ នៅក្នុងករណីនេះដែរមន្ត្រីគ្រប់គ្រងតំបន់ឆ្នេរ ក៏ដូចជាមន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចាត់ទុកថាជាសកម្មភាពមិនគួរគប្បី។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរូបភាពមួយនេះ? ប្រភព៖ Huy Bunleng News

    June 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សមួយគ្រួសារ ពីរនាក់ប្ដីប្រពន្ធនិងកូនប្រុសម្នាក់ទៀត បានរងរបួសរលាត់ដៃរលាត់ជើង បន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែបាយជ្រូក ឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែត្រូវរថយន្តកូរ៉េមួយគ្រឿង ដឹកភេសជ្ជៈខារ៉ាបាវពេញលើរថយន្ត បើកយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ទៅបុកពីចំហៀងក្រោយ ក្រឡាប់ផ្ងាជើងឡើងលើ កំពប់បន្លែបាយជ្រូករាយប៉ាយពេញថ្នល់ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០:៤៥នាទីយប់ ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបែកជាបួន លើផ្លូវលេខ២០៥ កែងផ្លូវលេខ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង៣នាក់ (ឪពុកម្ដាយនិងកូន) ឪពុកជាអ្នកបើកម៉ូតូមួយគ្រឿង ម៉ាក Wave-S ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1A-5739

    June 20, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានជួបទុក្ខធំក្រោយពេលដែលក្មួយប្រុសជាទីស្រលាញ់របស់នាងបានលាចាកលោកនេះទៅ ហើយអ្វីដែលធ្វើអោយតារាសម្តែងជើងចាស់រូបនេះកាន់តែខ្លោចចិត្តនោះគឺ អតីតក្មួយថ្លៃស្រីរបស់នាង មិនអោយកូនស្រីមកជួបមុខឪពុកជាលើកចុងក្រោយនោះឡើយ។ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសាររៀបរាប់នៅលើបណ្តាញសង្គម ទាំងឈឺចាប់ថា៖ “នាងពង្រាត់ពង្រាស់ឪពុកកូនគេមិនអោយជួបគ្នាសូម្បីតែថ្ងៃចុងក្រោយមុនរូបកាយក្មួយប្រុសខ្ញុំចូលទៅនៅក្រោមធរណី សូមអោយនាងទទួលយកផលកម្មដែលនាងសាងមកលើក្មួយខ្ញុំទៅចុះ។ នាងពិតជាស្រីសាហាវដែលខ្ញុំនឹកស្មានមិនដល់ កន្លងមកពេលនាងចូលក្នុងគ្រួសារខ្ញុំគឺខ្ញុំជាអ្នកគាំទ្រនិងតែងកាន់ជើងនាងគ្រប់ពេលក្នុងនាមនាងជាក្មួយថ្លៃ ហើយខ្ញុំតែងជួយដោះស្រាយបញ្ហាអោយនាង ស្តាប់នាងនិយាយដើមអាក្រក់ពីក្មួយៗខ្ញុំផ្សេងៗទៀតដែលនាងមិនពេញចិត្ត ហើយតែងលើកទឹកចិត្តនាងគ្រប់ពេល មិនថារឿងផ្ទាល់ខ្លួន ឬ ការពិភាក្សាការរកសុីរបស់នាងនោះទេ តែពេលនេះនាងជាមនុស្សអាក្រក់បំផុតសំរាប់ខ្ញុំ បើនាងបែកគ្នាហើយស្អប់ក្មួយខ្ញុំក៏គួរនាងមានខួរក្បាលនឹកឃើញពីទង្វើល្អរបស់ខ្ញុំធ្វើទៅលើនាង តែងនៅខាងនាង ហើយ ខំជួយផ្ចុងផ្តើមនិងសម្របសម្រួលស្នេហាលើកដំបូងរបស់នាងដែលមានចម្រូងចម្រ៉ាសរវាងបងស្រីខ្ញុំនិងឪពុកម្តាយនាង ព្រោះក្មួយប្រុសគេមកអង្វរខ្ញុំអោយជួយសម្រួល ព្រោះគេស្រលាញ់នាងដូច្នេះខ្ញុំបំពេញសេចក្តីស្នេហាអោយនាងនិងក្មួយខ្ញុំបានរៀបការដូចបំណង ហើយនាងក៏មានវត្តមានក្នុងការមកអង្វរកខ្ញុំដែរ ខ្ញុំស្តាយដែលខំជួយរៀបចំពិធីមង្គលការអោយនាងយ៉ាងមានកិត្តិយសទាំងនៅស្រុក និង ទីក្រុងភ្នំពេញ។

    June 20, 2020
  • សុខភាព

    មាន​គ្នា​យើង​មួយ​ចំនួន​ឆ្ងល់​ថា នៅ​សុខៗ​ក្នុង​ពោះ​មាន​អារម្មណ៍​ថា​ក្រហាយៗ តែ​មិន​ដឹង​ថា​វា​កើត​ឡើង​បាន​ដោយ​សារ​អី ព្រោះ​អត់​ដែល​ធ្លាប់​មាន​បញ្ហា​ឈឺ​ក្រពះ​ឈឺ​អី​ដូច​គេ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ដែល​នៅ​សុខៗ​បណ្តាល​ឲ្យ​ក្រហាយ​នៅ​ក្នុង​ក្រពះ មិន​អាច​កើត​ឡើង​បាន​ទេ បើយើង​គ្មាន​បញ្ហា​ក្រពះ​ដូច​ជា៖ – រលាកក្រពះ – ដំបៅក្រពះ – ច្រាលទឹកអាសុីដក្រពះ – រលាកភ្នាសក្រពះ – មានមេរោគនៅក្នុងក្រពះ។ល។ ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិតបាន​បន្ត​ឲ្យ​ដឹង​ថា ពេល​ខ្លះ វា​ក៏​អាច​បណ្តាល​មក​ពី​យើង​ញ៉ាំ​អាហារហឹរ ជូរ ទើប​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ក្រហល់​ក្រហាយ​នៅ​ក្នុង​ពោះ​ក៏​ថា​បាន។​ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិតបាន​ណែនាំ​ថា ប្រសិន​បើ​មាន​បញ្ហា​នេះ​កើត​ឡើង​ដោយ​មិន​បាន​ញ៉ាំ​អាហារ​ហឹរ​ ជូរ​អស់​ហ្នឹងទេ​នោះ គួរ​ទៅ​ពិនិត្យ​ជាមួយ​នឹង​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ពី​ព្រោះ​ក្នុង​ករណី​ខ្លះ

    June 20, 2020
  • សុខភាព

    ក្នុងមន្ទីរពិសោធន៍​មួយ​របស់​ប្រទេស​ចិន​ អ្នក​វិទ្យាសាស្ត្រ​កំពុង​ខិតខំ​បង្កើត​វ៉ាក់សាំង​វីរុស​កូរ៉ូណា​ និងកំពុងជួប​បញ្ហា​សត្វ​ស្វា​ឡើង​ថ្លៃ ដោយ​ថាសត្វស្វាមាន​ចំនួនមិន​គ្រប់គ្រាន់​សម្រាប់ធ្វើ​​តេស្ដ ខណៈវ៉ាក់សាំងនេះ​គ្រោង​នឹង​ធ្វើ​ការ​តេស្ដ​លើ​មនុស្ស​នៅ​បរទេស​ផង​ដែរ។​ ក្រុមហ៊ុន Yisheng Biopharma មាន​ទីតាំង​នៅ​ទីក្រុង Shenyang ដែល​​ត្រូវ​បាន​ស្គាល់​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ឆ្កែឆ្កួត បាន​ខិតខំ​បង្កើត​វ៉ាក់សាំង​វីរុស​កូរ៉ូណា​ថ្មី​នេះតាំង​ពី​មាន​ការ​ផ្ទុះឡើង​កាល​ពី​ខែ​មករា​មក​ម្លេះ។ វ៉ាក់សាំង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តេស្ដ​លើ​សត្វ។ ក្រោយ​ពី​ចាក់​ទៅ​លើ​ទន្សាយ និង​កណ្ដុរ​ គេ​ទទួល​បាន​លទ្វផល​ល្អ​ដោយ​សត្វ​ទាំងនេះ​មាន​កម្រិត​អង់ទីករ​ខ្ពស់។ វ៉ាក់សាំង​នេះ​គឺ​មិន​ត្រឹមតែ​ការពារអ្នកមាន​សុខភាព​ល្អ​ពី​ការ​ឆ្លង​វីរុស​ទេ តែ​នៅអាច​ព្យាបាល​អ្នក​ជំងឺ COVID-19 ទៀត​ផង។ សម្រាប់វ៉ាក់សាំងនេះ ដំណាក់​កាល​បន្ទាប់​គឺ​តេស្ដ​ទៅ​លើ​សត្វ​ស្វា​ដែល​សត្វ​ស្វាចេះតែ​មាន​តម្លៃ​​កើន​ឡើង​ខ្លាំង​ដោយសារ​ការ​កើន​ឡើង​នៃ​តម្រូវការ​ពី​មន្ទីរពិសោធន៍​ផ្សេងៗ។ ក្រុមហ៊ុន Yisheng ធ្លាប់​ទិញ​សត្វ​ស្វា​មួយ​ក្បាល​តម្លៃ​ចន្លោះ $១ ៤០០ ទៅ $២ ៨០០ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃសត្វស្វា​ឡើង​គុណនឹង​ដប់ទៅហើយ។ ប្រទេស​ចិន​គឺ​ជា​អ្នក​ផ្គត់ផ្គង់​សត្វ​ស្វា​ដល់មន្ទីរពិសោធន៍នានា​​ដ៏​ធំ​មួយ​ដែល​នាំ​ចេញ​សត្វស្វា​ ២០ ០០០ក្បាល​កាល​ពី​ឆ្នាំ​ទៅ

    June 20, 2020
  • ព័ត៌មានជាតិ

    ខេត្តកោះកុង ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបែកក្បាលស្លាប់គួរឲ្យអាសូរ បន្ទាប់ពីបានជិះម៉ូតូ Wave មួយគ្រឿង ត្រូវរថយន្តមិនស្គាល់ម៉ាក បើកបញ្ច្រាសទិសដៅគ្នាបុកពេញទំហឹង ហើយបើករត់បាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៦:៤៥នាទីព្រលប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១-១២ ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែកអំបិល ខេត្តកោះកុង ។ តាមរបាយការណ៍សមត្ថកិច្ចនគរបាលស្រុកស្រែកអំបិល បានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តមួយស្គាល់ម៉ាកមួយគ្រឿង បានធ្វើដំណើតាមបណ្ដោយផ្លូវលេខ៤៨ ទិសដៅពីត្បូងទៅជើង បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម (គ្មានស្លាកលេខ) បើកបរដោយមនុស្សប្រុស (មិនស្គាល់អត្តសញ្ញាណ)

    June 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ពេលហូបបាយជុំគ្នា២នាក់ឪពុកនឹងកូនស្រីអាយុ៨ឆ្នាំរួច បុរសជាឪពុកបានផឹកស្រាបៀរ​ លុះពេលស្រវឹងក៏នឹកចង់រួមភេទ ដោយខ្លួនជាបុរសពោះម៉ាយ ព្រោះប្រពន្ធរត់ចោលយូរឆ្នាំមកហើយ ស្រាប់តែបែកគំនិត ចាប់បង្ខំកូនស្រីបង្កើតរបស់ខ្លួនរួមភេទរហូតទាល់តែបានសម្រេចតែម្ដង តែក្រោយទទួលពាក្យបណ្តឹងពីជីដូនកុមារីរងគ្រោះភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលដើមមៀន បានចុះទៅចាប់ជនសង្ស័យ យកមកសាកសួរចម្លើយ​ភ្លាមផងដែរ។ ហេតុការណ៍នេះកើតឡើងនៅ​វេលាម៉ោង១២:០០នាទី ថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០២០នេះ​ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យជាឪពុកបង្កើតមានឈ្មោះ ម៉ាន ម៉ូវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែមតាពៅ សង្កាត់ដើមមៀន ក្រុង តាខ្មៅ ខេត្តកណ្តាល

    June 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ អនីតិជនអាយុ១៥ឆ្នាំម្នាក់ទើបតែចេញពីមណ្ឌលកែប្រែមិនទាន់បានមួយថ្ងៃផង បានឡើងលើផ្ទះប្រជាពលរដ្ឋ ហើយត្រូវពលរដ្ឋស្រែកថាចោរ ភ័យពេកក៏របូតដៃធ្លាក់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលសមត្ថកិច្ចធ្វើតេស្តទឹកនោម មានសារធាតុញៀន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ តាមផ្លូវបេតុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្មេងប្រុសដែលស្លាប់នេះមានឈ្មោះ ឆន ណាវីន អាយុ ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឬស្សីទី ៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ តាមប្រភពព័ត៌មានពីឪពុកក្មេងប្រុសដែលស្លាប់ខាងលើបានឲ្យដឹងថា កូនប្រុសរបស់គាត់ទើបតែចេញពីមណ្ឌលកែប្រែឱកាសខ្ញុំ កាលពីវេលាម៉ោង៧ ល្ងាច ថ្ងៃទី១៨

    June 19, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ទំនាស់ពាក្យសម្ដីក្លាយជាអំពើហិង្សា ត្រូវបុរសម្នាក់និងប្រពន្ធដែលជាភាគីម្ចាស់ទូក មានឈ្មោះ(មេគង្គស្តារ) ចូលចតក្បែរហើយទាញពូថៅកាប់ទៅលើបង្កាន់ដៃទូក និងយកសាំងមកជះបំរុងដុតកម្ទេចចោល បង្កការភ្ញាក់ផ្អើលទាំងភ្ញៀវទេសចរណ៍នៅលើទូក កាលពីវេលាម៉ោង០៦:៤០នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រាំងទន្លេសាប ទល់មុខភោជនីយដ្ឋាន(FCC) ផ្លូវស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ យោងតាមសម្ដីស្ត្រីម្នាក់ដែលជាម្ចាស់ទូករងគ្រោះមានឈ្មោះ ទូច ឈាងម៉េង អាយុ៤០ឆ្នាំ មុខរបររត់ទូកទេសចរណ៍ និងមានស្រុកកំណើតនៅភូមិព្រែកកំបៅ៣ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុពួកគាត់បានចូលចតនៅចំណុចកើតហេតុខាងលើ ស្រាប់តែឃើញទូកឈ្មោះ(មេគង្គស្តារ)ចូលចតក្បែរ ហើយបានជេប្រមាថ ដោយបុរសម្នាក់ឈ្មោះ រ៉ា ជាម្ចាស់ទូកបង្ក បានទាញពូថៅ

    June 19, 2020
  • សិល្បៈ

    លោក ប៊ុន រតនា ហៅសេម ដែលគេស្គាល់ថាជាផលិតករទូរទស្សន៍ថោន គ្រប់គ្រងការផលិតកម្មវិធី “ដូច្នឹងផង” និងជាម្ចាស់ហ្គារ៉ាស់លក់រថយន្តល្បីឈ្មោះ S-Auto បានក្លាយខ្លួនជាឧកញ៉ាវ័យក្មេង ក្រោយពេលដែលព្រះមហាក្សត្រ ចេញព្រះរាជ្រក្រឹត្យ ត្រាស់បង្គាប់ ផ្តល់គោរមងារ ជាឧកញ៉ា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ។ គួរបញ្ជាក់ផងដែរថា លោក ប៊ុន រតនា ហៅសេម បានប្រឡូកនៅលើវិថីសិល្បៈចាប់តាំងពីឆ្នាំ២០១០ ហើយលោកក៏បានក្លាយជាផលិតករ ផលិតកម្មវិធី “ដូច្នឹងផង” របស់ទូរទស្សន៍ថោន ហើយក៏បានបោះទុនបើកហ្គារ៉ាស់លក់ឡានដ៍ធំមួយនៅរាជធានីភ្នំពេញ៕

    June 19, 2020