Khmernote Media
  • សិល្បៈ

    តារាកំប្លែងល្បីឈ្មោះ២ដួង បានរៀបការជាមួយគ្នាគឺអ្នកនាង ខ្ញុង និងលោក កៃដ រហូតមកទល់នឹងពេលនេះពួកគេបានមានកូនជាមួយនឹងគ្នាដែលជាកូនដំបូងជាមួយគ្នា។ អ្វីដែលអ្នកនាង ខ្ញុង កំពុងបារម្ភនោះគឺនាងត្រូវកើតកូនមុនខែ ដែលពេលនេះកំពុងសម្រាកនៅមន្ទីរពេទ្យ។ មូលហេតុមួយដែលធ្វើអោយតារាកំប្លែងរូបនេះត្រូវសម្រាលកូនមុនខែកំណត់ អាចមកពីនាងធ្វើការធ្ងន់ និងគិតច្រើន ហើយអ្នកនាង ខ្ញុង បានរៀបរាប់នៅលើ Facebook នាងថា៖ “ខុសមកពីម៉ាក់ ធ្វើការច្រើន ធ្វើការធ្ងន់ គិតច្រើន មែនទេ បានក្លាយទៅជាចឹង រឹងមាំឡើងណាកូន” គួរបញ្ជាក់ផងដែរថា អ្នកនាង ខ្ញុង ដែលមានឈ្មោះពិត ស្រេង សុកាន់ដា គឺជាតារាកំប្លែងល្បីឈ្មោះប្រចាំក្រុមនាយពែកមី ហើយក្រៅពីអាជីពជាអ្នកសិល្បៈនាងក៏មានមុខរបរផ្ទាល់ខ្លួនផងដែរ គឺលោក

    June 19, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានចេញពីប្រើប្រាស់គ្រឿងញៀនវិញ ស្រាប់តែជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ លុះដល់គោលដៅសមត្ថកិច្ចខណ្ឌមានជ័យ អនុវត្តច្បាប់ចរាចរណ៍បានបង្ហោះម៉ូតូឌឺលេង ស្រាប់តែឃើញកម្លាំងសមត្ថកិច្ចជាច្រើននាក់នៅឈរតាមផ្លូវ ទើបយុវជននោះបន្ថែមល្បឿនម៉ូតូបើកគេចខ្លួន ស្រាប់តែរអិលដួលបណ្តាលអោយរងរបួសធ្ងន់គួរសម កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅមុខដេប៉ូបូមខ្សាច់មួយកន្លែង លើផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានប្រាប់អោយក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ហើយគាប់ជួនពេលនោះ ក៍ស្រាប់តែមានយុវជនម្នាក់បានជិះម៉ូតូម៉ាក MSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GD-4946 បានធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅ

    June 19, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនដឹងអត់ងងុយមកពីណា បើករថយន្តត្រលប់ទៅផ្ទះវិញ ក្នុងល្បឿនលឿន សង្ស័យងោកមួយភាំង ក៏រេចង្កូតមកខាងស្ដាំដៃទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខ្ទាតចេញពីផ្លូវអស់មួយផ្ទាំង ហើយរថយន្តបានបាក់កាឡេ និងផ្ទុះបែកកង់មុខខាងឆ្វេង បើកទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើររាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយសម្រួលចរាចរណ៍ផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៤ និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចខាងមុខមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈមិត្តភាព កម្ពុជា-ជប៉ុន ជាប់វិទ្យាល័យហ៊ុនសែនចាក់អង្រែ លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតដឹងថា នៅមុនកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស (LEXUS

    June 19, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលស្រុកមោងឫស្សីបានអោយដឹងថា បុរសជាជនសង្ស័យម្នាក់ ត្រូវបានម្ចាស់អាហារដ្ឋាន Happy88 ប្តឹងអោយសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពអូសដៃកូនស្រីខ្លួនចូលក្នុងបន្ទប់ទឹក ចាប់ឱបថើបបម្រុងចាប់រំលោភ តែមិនបានសម្រេច ។ របាយការណ៍ដដែលបានអោយដឹងថា ក្នុងការឃាត់ខ្លួនខាងលើនេះធ្វើឡើងកាលវេលាម៉ោង ១០ និង៣៦នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ តាមការបញ្ជារបស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដែលជនសង្ស័យមានឈ្មោះ សុង ប៊ុនលឿន ហៅ ចិន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយចោទពីបទ

    June 19, 2020
  • សិល្បៈ

    តារាចម្រៀងល្បីឈ្មោះរូបស្រស់សោភា​ គឺអ្នកនាង ពេជ្រ សូលីកា បានរៀបចំពិធីបង្កក់កូនប្រុសគំរប់ខួបមួយខែ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ថ្មីៗនេះដែលមានការចូលរួមពីសំណាក់មិត្តសិល្បៈមួយចំនួន ក៏ដូចជាមិត្តភក្រ័បងប្អូនជាច្រើនផងដែរ។ អ្វីដែលគេសង្កេតឃើញនោះគឺ ពេជ្រ សូលីកា ហាក់ដូចជាមានសុភមង្គលយ៉ាងខ្លាំងជាមួយគ្រួសារតូចរបស់នាង ហើយស្រាប់តែថ្ងៃនេះដែរ តារាចម្រៀងរូបនេះបានបង្ហោះសារមួយឃ្លាហាក់ចង់ផ្លែផ្កាអោយអ្នកដែលធ្លាប់មើលងាយជាន់ពន្លិចរូបនាងកាលពីអតីតកាល។ អ្នកនាង ពេជ្រ សូលីកា បានរៀបរាប់ថា៖ “អរគុណ ដល់ការជេប្រមាថ អរគុណ ដល់ការមើលងាយ អរគុណ ដល់ការជាន់ពន្លិច អរគុណ ដែលធ្វើអោយខ្ញុំរឹងមាំ នឹង មានថ្ងៃនេះ បានស្គាល់ បានឃើញ ពីជីវិតគ្រួសារ ការស្រលាញ់ ការអោយតម្លៃ

    June 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តដឹកខ្សាច់បុកកិនបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមកណ្ដាលស្តុប៦០ម៉ែត្រ បន្ទាប់ពីឈប់ម៉ូតូរងចាំស្តុប ត្រូវបានរថយន្តដឹកខ្សាច់ធុនធំ បើកមកបុកពីក្រោយបណ្ដាលឲ្យដួល ហើយកិនថែមទៀត ហើយបើករត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាម៉ោង១៧:១៥នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចស្តុប៦០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ក្រុមការងារខ្មែរណូតដូច្នេះថា ដំបូងឡើយ មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើធ្វើដំណើរតាមម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1R-0440 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ៦០ម៉ែត្រ លុះមកដល់ស្តុបបំបែកផ្លូវ៦០ម៉ែត្រ ជនរងគ្រោះក៏បានឈប់រង់ចាំស្តុប ពណ៌ខៀវ តែស្របពេលនោះក៏មានរថយន្តដឹកខ្សាច់មួយគ្រឿង

    June 18, 2020
  • ព័ត៌មានជាតិ

    ​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឃាត់ខ្លួន​បាន​ភ្លាមៗ បន្ទាប់ពី​បានធ្វើ​សកម្មភាព​យក​រណា​រអា​រ​ទឹកកក​កាប់​ទៅលើ​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​របួស ដោយសារ​ខឹង​នឹង​ផ្ទះ​ដែល​ជនរងគ្រោះ​មកលេង​ច្រៀង​ខារ៉ាអូខេ​រំខាន ។​ ​ករណី​ហិង្សា​ខាងលើ​កើត​ឡ់ង​នៅ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​០០​នាទី នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុមទី​៣ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ​ជនសង្ស័យ​ដៃដល់​ឈ្មោះ សេង មិនា ហៅ ជូ មិនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ​ផ្ទះ​លេខ​១៤៤ ផ្លូវលំ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ

    June 18, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័សនៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង មានកិត្តយសសូម ជម្រាបជូនសាធារណ:ជនពិសេសបងប្អូន ដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថានៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ MeyMey បានចូលខ្លួនមកបំភ្លឺជុំវិញការសរសេរខ្លឹមសារបង្ហោះដោយភ្ជាប់រូបភាពមន្រ្តីនគរបាលចរាចរណ៍ក្នុងកណីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នោះហើយ។ នៅចំពោះមុខការសាកសួរបំភ្លឺនេះ ម្ចាស់គណនីខាងលើដែលមាន ឈ្មោះពិតថា ហេង រស្មី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានសារភាពទទួលស្គាល់កំហុសថា គាត់ពិតជាបានសរសេរខ្លឹមសារថា (ទៅមិនទាន់ដល់ផងមានសត្វចម្លែកនៅខាងមុខកាក់ផ្លូវបើបងប្អូនណាចង់មកលេងប្រាសាទបាណន់ប្រយ័ត្នប្រយ៉ែងផង)។ ការសរសេរខ្លឹមសារនេះគាត់មានចេតនាសរសេរសំដៅចំពោះមន្រ្តីនគរបាលចរាចរណ៍ ដែលកំពុងឈរបំពេញភារកិច្ចតាមដងផ្លូវនោះថា(ជាសត្វចម្លែក) ប្រាកដមែន ។ ការសរសេរខ្លឹមសារបែបនេះគាត់បញ្ជាក់ថា ជាការសរសេរលេងសើចតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលបានកើតឡើងនៅពេលនោះគឺរូបគាត់និងមិត្តភ័ក្រ្តម្នាក់ទៀតជិះម៉ូតូទៅលេងប្រាសាទបាណន់

    June 18, 2020
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ ៖ យោធាម្នាក់ស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបើកបររថយន្តក្រឡាប់ដោយខ្លួនឯង ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំផងនោះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅវេលាម៉ោង ១៥ និង១០ នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០ត្រង់ចំណុចទឹកខួប ភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាអ្នកបើកបររថយន្តឈ្មោះ សុខ វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាយោធា មានទីលំនៅភូមិរកាកណ្ដាល ឃុំរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ប្រភពបន្តថា រថយន្ដម៉ាកតូយ៉ូតាធុនដ្រា ពណ៌ត្រេអ៉ី ពាក់ស្លាកលេខខ.ភ.ម០៤.២-១៩២២ និងមានអ្នករួមដំណើរចំនួន៤នាក់ទៀតរួមមាន៖

    June 18, 2020
  • ព័ត៌មានជាតិ

    រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​១​គូ មានកូន​ប្រុស​ស្រី​២​នាក់​ទៅ​ហើយ ប៉ុន្តែ​មាន​ភាព​រកាំរកូស​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ក៏​សម្រេចចិត្ត​ថា លែងលះ​គ្នា តែ​លែង​មិន​ទាន់​ដាច់ស្រេច​ផង​ស្រាប់តែ​ប្ដី​ចាក​ចេញពីផ្ទះ​បាត់​រយៈពេល​ជាង​២​ខែ​កន្លង​មក​ហើយ និង​បាន​ទៅ​សាង​ស្នេហ៍​ថ្មី​ជាមួយ​នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ក្រោម​ដំបូលផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​នៅ​បន្ទប់​ជួល​លេខ​១៥ ជាន់​ទី​១ ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ​ទី​៣ រាជធានី​ភ្នំពេញ​។ ចំណែក​នាង​ជា​ប្រពន្ធ​បាន​តាម​រក​គ្រប់កន្លែង ហើយ​ទីបំផុត​បានឃើញ​ប្ដី​កំពុង​សម្ងំ​ដេក​សោយសុខ​ជាមួយ​ស្រី​ថ្មី​ម្នាក់​នោះ​ក៏​បាន​យក​ខ្សែ​ចង​ទ្វារ​ពី​ខាងក្រៅ​ជាប់ រួច​បាន​ប្ដឹង​នគរបាល និង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ឲ្យ​ជួយ​អន្តរាគមន៍​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ។ នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ យាំ រ៉ុ​ន អាយុ​៣៤​ឆ្នាំ មុខរបរ​បើកបរ​រថយន្តឈ្នួល មានស្រុក​កំណើត នៅ​ក្នុងភូមិ​ចុង​ព្រៃ ឃុំ​ជ្រៃ ស្រុក​រមាស​ហែក

    June 18, 2020