- Khmernote Media
- សង្គម
ភ្នំពេញ៖ លោកទូតជប៉ុន បានមានប្រសាសន៍អំពីការបំពាក់ម៉ាស៊ីនថ្មីដែលអាចកាយសំរាមបានដោយស្វ័យប្រវតិ្ត សម្រាប់ប្រទេសកម្ពុជា ម៉ាស៊ីនអស្ចារ្យមួយនេះ វាពិតជាធ្វើឱ្យយើងទាំងអស់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រនាំងដែលច្រោះសំរាមប្រសិនមានភាពស្ទះ ពីការចោលសំរាមធ្វើឱ្យស្ទះប្រព័ន្ធលូ ទឹកលេចផ្លូវ និងការកកស្ទះចរាចរណ៍នៅដងវិថីជាដើម ។ ដូចនេះលោកទូតជប៉ុនបានបំពាក់គ្រឿងម៉ាស៊ីនកាយសំរាមបានដោយស្វ័យប្រវត្តិ មិនប្រើកម្លាំងពលកម្មហត់ដូចមុន និងមានភាពងាយស្រួល ហើយលោកសង្ឃឹមថាការបំពាក់នៅម៉ាស៊ីនមួយនេះនឹងធ្វើឱ្យទឹកហូរបានលឿន និងស្អាតហើយលោកក៏បានស្នើសុំដល់ប្រជាជនទាំងអស់ចូលរួមថែរក្សាអនាម័យទាំងអស់គ្នា។ នៅក្នុងប្រទេសជប៉ុនប្រជាជនជប៉ុនអាចបង្កើតប្រព័ន្ធបង្ហូរទឹកនៅក្នុងទីក្រុងសម្រាប់ប្រភេទអេកូឡូស៊ីដែលភាវៈរស់នៅក្នុងទឹកអាចរស់នៅបាន ដោយការបង្កើតនូវភាពជឿនលឿនរបស់ប្រទេសជប៉ុន ពួកគេបានប្រែក្លាយទឹកទន្លេទៅជាទឹកស្អាតដែលអាចរស់នៅបានសម្រាប់ការប្រើប្រាស់។ ពិសេសជានេះប្រទេសជប៉ុន ជាម្ចាស់ជំនួយទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយកោតសរសើរចំពោះប្រាជ្ញារបស់អ្នកចំពោះប្រជាជនជប៉ុនដ៏អស្ចារ្យ ។ ដូចនេះយើងទាំងអស់គ្នាចូលរួមថែរក្សាបរិស្ថានរបស់យើងឱ្យមានសោភ័ណ្ឌភាព ប្រែក្លាយជាទីក្រុងស្អាតដោយគ្មានការចោលសំរាមនៅតាមដងផ្លូវសាធារណៈនោះទៀតឡើយ៕ https://www.facebook.com/JapanEmbassyCambodia/posts/2868042429990343
June 17, 2020 - សិល្បៈ
លោក ងួន ចាន់ដាវីត ហៅ G-Devith ដែលគេស្គាល់ថាជាតារាចម្រៀងល្បីឈ្មោះម្នាក់និងជាម្ចាស់បទ “រាំញីកែងជើង” ដែលធ្លាប់ត្រូវបានសម្តេចតេជោ ហ៊ុន សែន សសើរនិងយកមករាំកំសាន្ត នៅក្នុងកម្មវិធីអង្គរសង្ក្រាន្ត កាលពីពេលកន្លងទៅនោះ បានប្រកាសនៅលើ Facebook ថាខ្លួនត្រូវបានជនមិនស្គាល់មុខ គម្រាមសម្លាប់ និងយកសាំងចាក់ដុតហាងរបស់លោកជាបន្តបន្ទាប់។ តាមការបង្ហោះរៀបរាប់របស់លោក G-Devith នៅលើបណ្តាញសង្គម Facebook បានអោយដឹងថា៖ “នេះគឺជា វីដេអូ កាលពីថ្ងៃទី ១ និង ថ្ងៃ ទី៥ ខែ មិថុនា ។ កាលពីថ្ងៃទីមួយ
June 17, 2020 - សិល្បៈ
ព្រឹកមិញនេះ សមាគមមិត្តនគរបាលជាតិកម្ពុជា បានផ្ញើលិខិតមួយច្បាប់ ដែលមានការចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ប៉ែន វិបុល ផ្ញើទៅកាន់ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អោយចាត់វិធានការកែលម្អដល់ស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាក្រុមសិល្បៈករដែលបានសម្តែងវិដេអូកំប្លែង ប្រើប្រាស់ឯកសណ្ឋាននគរបាលចរាចរណ៍ មិនសមរម្យ ផ្អែកតាមបទដ្ឋាន និងស្លាកសញ្ញាមន្ត្រីមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។ នៅមុននេះបន្តិចលោកចែម ចាន់រ៉ា ហៅពែកមី បានបង្ហោះវិដេអូកំប្លែងដែលមានឈុតតួអង្គស្លៀកសំលៀកបំពាក់នគរបាលចរាចរណ៍ហើយបានបញ្ចេញយោបល់ថា៖ “សូមបងៗប៉ូលីស ជួយមើលរឿងនេះអោយដល់ចប់ផង. បើមើលដល់ចប់ហើយ នៅឃើញថាខុសទៀត ក៏គ្មានពាក្យអីនិយាយដែរ មានតែសុំទោស ចំណែកបងប្អូនដែលបានមើលដល់ចប់ សូមជួយរិះគន់ក្នុងន័យស្ថាបនាផង”។ តើបងប្អូនយល់យ៉ាងណាដែរចំពោះរឿងមួយនេះ?
June 17, 2020 - សង្គម
ភ្នំពេញ៖ ថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកថវិកា វិភាគទានសប្បុរសធម៌ដែលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” ទៅប្រគល់ជូនមន្ទីរ ពេទ្យគន្ធបុប្ផា។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង
June 17, 2020 - សិល្បៈ
មុននេះបន្តិចលោក អ៉ឹម ជីវ៉ា បានបង្ហាញពាក្យបណ្តឹងថ្មីមួយទៀត ដែលជាបណ្តឹងរបស់លោកជំទាវ ហង្ស បូរី ប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា ទៅកាន់តុលាការក្រុងភ្នំពេញ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដែលពាក្យបណ្តឹងបានចូលទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង២ រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ។ រយៈពេល២ថ្ងៃជាប់គ្នា តារាចម្រៀង ម៉េង កែវពេជ្ជតា បានរងពាក្យបណ្តឹងចំនួន២ផ្សេងគ្នា ទី១គឺពាក្យបណ្តឹងលោកជំទាវ ហ៊ុន ស៊ីណាត និងទី២នេះជាបណ្តឹងលោកជំទាវ ហង្ស បូរី នេះបើតាមការបង្ហោះអោយដឹងរបស់លោក អ៉ឺម ជីវ៉ា។ គួរបញ្ជាក់ផងដែរថា អ្នកនាង
June 17, 2020 - សិល្បៈ
កាលពីព្រឹកមិញនេះដែរលិខិតមួយច្បាប់របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលមានការចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ប៉ែន វិបុល ផ្ញើទៅកាន់ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អោយចាត់វិធានការកែលម្អដល់ស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាក្រុមសិល្បៈករដែលបានសម្តែងវិដេអូកំប្លែង ប្រើប្រាស់ឯកសណ្ឋាននគរបាលចរាចរណ៍ មិនសមរម្យ ផ្អែកតាមបទដ្ឋាន និងស្លាកសញ្ញាមន្ត្រីមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។ ក្រោយឃើញលិខិតនោះដែរ នាយពែកមី ដែលជាតារាកំប្លែងល្បីឈ្មោះក៏បានបង្ហោះសារមួយឃ្លានៅលើ Facebook របស់ខ្លួនថា៖ “រឿងនេះ គឺចោរបន្លំធ្វើប៉ូលិសទេ មើលអោយចប់បានដឹង. តែខ្ញុំទទួលស្គាល់ខុសរឿងសក់វែង. ដោយសាគិតថាតួកំប្លែង តែខ្ញុំមិនហ៊ានខមមិនអីទេ ខ្លាចខុស បងប្អូនអាចខមមិនបាន”។ គួរបញ្ជាក់ផងដែរថា ក្នុងលិខិតរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា បានសង្កត់ធ្ងន់ថា៖ “មួយរយៈកន្លងមកនេះជាពិសេសស្ថិតក្នុងស្ថានភាពដែលក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើយុទ្ធនាការពង្រឹង
June 17, 2020 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះមន្រ្តីសាខា ក.ប.ប ខេត្តស្ទឹងត្រែង បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការចូលរួមពីអាជ្ញាធរក្រុងបានធ្វើការដុតកម្ទេចចោលនូវទំនិញចម្រុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២,៣៦៩ គីឡូក្រាម។ សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ ឆែករកឃើញ និងរឹបអូសបានពីតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត និងផ្សារនានា នៅក្នុងខេត្តស្ទឹងត្រែង ក្នុងរយ:ពេលកន្លងមក៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
June 17, 2020 - សុខភាព
គិតចាប់ពីចុងខែកុម្ភៈ ដល់ពាក់កណ្ដាលខែមេសាឆ្នាំ២០២០នេះ ប្រទេសអង់គ្លេសមានកាកសំណល់ឧបករណ៍ការពារខ្លួនពីCOVID-19 ដូចជាម៉ាស ស្រោមដៃ និងបរិក្ខាផ្សេងទៀតជាង១ពាន់លានបានបញ្ចេញចោល ដែលការកើនឡើងនៃសំណល់ពីបរិក្ខាទាំងនេះបង្កជាក្ដីបារម្ភច្រើនដល់ដល់បរិស្ថានពិភពលោក។ ជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសអង់គ្លេសតែឯងមានស្រោមដៃ និងម៉ាសដែលគេប្រើហើយបោះចោលរាប់លាន។ រឿងនេះហើយដែលធ្វើឲ្យអ្នកអភិរក្សបរិស្ថានជុំវិញពិភពលោកកំពុងប្រកាសអាសន្នទាក់ទងនឹងផលិតផលប្រើតែម្តងទាំងនេះថាតើរបស់ទាំងនេះនឹងទៅកន្លែងណាក្រោយពេលគេបោះចោល។ ម៉ាស ស្រោមដៃ សំបកដបទឹកលាងដៃ និងកាកសំណល់ផ្សេងៗទាក់ទងនឹងការការពារវីរុសកូរ៉ូណាគឺត្រូវបានរកឃើញនៅបាតសមុទ្រ និងនៅលើឆ្នេរដែលនេះក៏ជាបញ្ហាមួយ។ កាលពីខែកុម្ភៈ អង្គការអភិរក្សសមុទ្រOceansAsia បានសង្កត់ធ្ងន់ទៅលើការកើនឡើងនៃម៉ាសដែលបានរកឃើញអំឡុងពេលគេស្វែងរកផលិតផលប្លាស្ទិកបំពុលបរិស្ថាន។ ម៉ាសជាច្រើនបានរកឃើញនៅកោះSoko នៅទីក្រុងហុងកុង។ ជារៀងរាល់ឆ្នាំមានប្លាស្ទិកប្រមាណ៨លានតោនបានហូរចូលទៅក្នុងមហាសមុទ្រដែលបន្ថែមទៅលើចំនួនដែលគេប៉ាន់ស្មានថាមាន១៥០លានតោននៅក្នុងបរិស្ថានសមុទ្ររួចស្រេចទៅហើយ។ ការសិក្សាមួយបានសិក្សាតែនៅប្រទេសអង់គ្លេសមួយ ប្រសិនជាមនុស្សម្នាក់ប្រើម៉ាសមួយក្នុងមួយថ្ងៃរយៈពេលមួយឆ្នាំ នោះនឹងបន្ថែម៦៦ ០០០តោននៃកាកសំណល់ពុល និង៥៧ ០០០តោននៃប្លាស្ទិកចូលក្នុងសមុទ្រ។ អ្នកដឹកនាំ និងអ្នកនយោបាយសុទ្ធតែដឹងពីបញ្ហានេះ ដែលជាបញ្ហាត្រូវមានការដោះស្រាយ។ លោកZac Goldsmith មន្ត្រីក្រសួងបរិស្ថាន
June 17, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរស៤នាក់បើករថយន្ត PRIUS ពាក់ស្លាកលេខភ្នំពេញ 2BF-1315 បោះពួយលឿនពេក ទៅបុកខឿនរង្វង់មូលផ្សារដើមថ្កូវ ហើយរេចង្កូតទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋថែមទៀត បណ្ដាលឲ្យបាក់ទ្វារដែករលំសង្កត់ម៉ូតូ៣គ្រឿង និងកង់២គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ នៅចំណុចក្បែររង្វង់មូលផ្សារដើមថ្កូវ លើផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាម៉ោងជាង៤ទាបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកើតហេតុគេក្រឡែកឃើញរថយន្តបង្កម៉ាកតូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2BF-1315 បានបុករង្វង់មូលផ្សារដើមថ្កូវយ៉ាងពេញទំហឹង រួចបន្តទៅបុកទ្វាផ្ទះប្រជាពលរដ្ឋធ្លុះដល់ខាងក្នុងបណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនួនធំ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យអ្នកបើកបរ និងអ្នករួមដំណេីរទាំងអស់៤នាក់រងរបួសស្រាល តែភ្លាមៗក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់អ្នកទាំង៤នាក់
June 17, 2020 - បច្ចេកវិទ្យា
កាលពីដើមខែឧសភា និងពាក់កណ្តាលខែឧសភាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ីបានធ្វើការដាក់សម្ពោធតាមអនឡាញជាផ្លូវការនូវស្មាតហ្វូន OPPO ត្រកូល A គឺ A92 នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ កក្រើកទីផ្សារអនឡានរយៈពេលដ៏ខ្លី បន្ទាប់ពីដាក់សម្ពោធអនឡាញរួចមក គឺមានអ្នកគាំទ្រជាច្រើនចង់ក្លាយទៅជាម្ចាស់របស់ OPPO A92 ដែលអ្នកគ្រប់គ្នាមិននឹកស្មានដល់ថា ត្រកូល A បានអភិវឌ្ឍខ្លួនបានយ៉ាងល្អឥតខ្ចោះ។ បើគ្រាន់តែឮប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាស្មាតហ្វូន OPPO A92 មានការពេញនិយមខ្លាំង និងទទួលបានការគាំទ្រច្រើនយ៉ាងនេះនៅតំបន់អាស៊ី? កាមេរ៉ាកាន់តែច្រើន ទំហំក៏ធំ៖ OPPO A92 ពិតជាមិនធម្មតាមែន! បានបំពាក់មកជាមួយកាមេរ៉ាក្រោយ មានលេន
June 17, 2020









