Khmernote Media
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ មានរឿងដ៏រសើបមួយទាក់ទងនឹងការដាក់ពាក្យបណ្តឹងរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដែលប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា ទៅតុលាការក្រុង ពីបទបរិហាកេរ្តិជាសាធារណៈ និងញុះញង់អោយមានការរើសអើង។ ភ្លាមៗអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានឆ្លើយតបទៅវិញនៅលើ Comment នៅក្នុងទំព័រហ្វេសប៊ុក សិល្បៈករកម្ពុជា របស់លោក អ៉ឺម ជីវ៉ា ដែលក្នុងនោះដែរអ្នកនាង ម៉េង កែវពេជ្ជតា បញ្ជាក់ថានាងមិនខ្លាចទេអ្វីដែលជាការពិត តែនាងហាក់បង្ហាញអារម្មណ៍ខឹងនឹងលោក អ៉ឹម ជីវ៉ា ដែលយករូបថតលើកដៃសំពះរបស់នាងមកបង្ហោះជាមួយពាក្យបណ្តឹង ដោយអះអាង អ៉ឹម ជីវ៉ា ចង់ចំអកនាងថានឹងត្រូវសូមទោសជំទាវ ហ៊ុន ស៊ីណាត។

    June 16, 2020
  • សង្គម

    ខេត្តបាត់ដំបង៖ នៅថ្ងៃច័ន្ទ ១០រោចខែជេស្ឋឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩ និង២០នាទីដោយអនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំឱ្យមានការឃាត់ក្រុមក្មេងៗដែលជិះម៉ូតូក្នុងល្បឿនលឿនហើយប្រើប្រាស់បំពង់ស៊ីមាំងម៉ូតូលាន់សម្លេងប្រែនៗខ្លាំងៗជិះ ចុះឡើងបង្កជាការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ ស្ថិតនៅលើផ្លូវជាតិលេខ5B ក្នុងក្រុមទី១១ ភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រោយពេលកាក់ឃាត់រួចបាននាំពួកគាត់មកកាន់អធិការដ្ឋាននគរបាលស្រុក ហើយតម្រូវឱ្យពួក គាត់ដោះចេញ នូវបំពង់ស៊ីមាំងប្រែនដែល មាន សម្លេងខ្លាំងបង្កការរំខាននេះហើយយកបំពង់ស៊ីមាំងត្រឹមត្រូវមកបំពាក់ រួចបានធ្វើការ

    June 16, 2020
  • សង្គម

    ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រីពីរនាក់ ដែលសង្ស័យថា ជាជនដៃដល់ពាក់ព័ន្ធក្នុងករណីឃាតកម្មសម្លាប់មនុស្សដោយចោទថា ចេះអំពើអាបធ្មប់ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច ដែលចុះប្រតិបត្តិការស្រាវជ្រាវករណីខាងលើ។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ ត្រង់ចំណុចអំពិលផ្អែមក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ នគរបាលឈើតុំ ឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីមមាញឹកក្នុងការបើកការស៊ើបអង្កេតនិងស្រាវជ្រាវ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ញាំង ធីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ប៉ាត លី អាយុ៤៣ឆ្នាំ

    June 16, 2020
  • សិល្បៈ

    យោងតាមពាក្យបណ្តឹងមួយច្បាប់ដែលបង្ហោះផ្សាយជាសាធារណៈ នៅលើបណ្តាញសង្គម Facebook បានអោយដឹងថា លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចតេជោ បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ពីបទបរិហាកេរ្តិជាសាធារណៈ និងញុះញង់អោយមានការរើសអើង។ ពាក្យបណ្តឹងដដែលនេះ ដែលបានបង្ហោះដោយលោក អ៉ឹម ជីវ៉ា បានអោយដឹងថាដែរថា លោកជំទាវ ហ៊ុន ស៊ីណាត បានប្តឹងអ្នកនាង ម៉េង កែវពេជ្ជតា និងបក្សពួក ដោយទាមទារសំណងទៅតាមផ្លូវច្បាប់។ ទាក់ទងនឹងបញ្ហានេះដែរ មហាជនកំពុងរង់ចាំមើលថា រឿងរ៉ាវពាក្យបណ្តឹងមួយនេះនឹងទៅជាយ៉ាងណាទៀត៕

    June 16, 2020
  • សង្គម

    តាមការអោយដឹងរបស់ឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអោយដឹងថា លោកយាយ កឹម សុគន្ធ អាយុ៧៦ឆ្នាំ ដែលជាអតីតមន្ត្រីក្រសួងការបរទេសតាំងពីឆ្នាំ១៩៧៩ និងមានរឿងវិវាទដីធ្លីជាមួយប្អូនស្រីបង្កើតរបស់ខ្លួនជាង១០ឆ្នាំនោះ ពេលនេះទទួលបានសំណាងយ៉ាងខ្លាំង ដោយសម្តេចតេជោ បានផ្តល់នូវកាដូជីវិត គឺប្រាក់បៀរវត្សចូលនិវត្តន៍កាំប្រាក់ខ្ពស់បំផុត ជូនលោកយាយគិតចាប់ពីខែមករា ២០២០ ដើម្បីលោកយាយបានរស់នៅសុខសប្បាយសម្រាប់ជីវិតចុងក្រោយ។ ឯកឧត្តម បានរៀបរាប់នៅលើ Facebook ថា៖ “អរគុណ សម្តេចតេជោសន្តិភាពកម្ពុជា លោកយាយសំណាង! ក្រោយពី សម្តេចតេជោនាយករដ្ឋមន្រ្តី បានជ្រាបច្បាស់ថា លោកយាយ កឹម សុគន្ធ

    June 16, 2020
  • PR

    សាមសុង លើកនេះផ្តល់ជូនកម្មវិធីប្រូម៉ូសិនម៉ាកប់ម៉ង!! (ភ្នំពេញ) ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០៖ ឡូយអស់ស្ទះ! មិនបាច់ចំាយូរ… ទៀតទេ!! ឥឡូវនេះលោកអ្នកនឹងអាចបានប្រើស្តេចកំពូលស្មាតហ្វូនក្នុងសុបិន និងទទួលបានថេប៊្លែត 1 គ្រឿងភ្លាមៗតែម្តង!! និយាយទៅចំណេញកប់ៗម៉ងលើកនេះទិញមួយបានដល់ទៅពីរ …! ចាប់ពីថ្ងៃទី15 មិថុនា ដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ2020 នេះរាល់ការជាវកំពូលស្មាតហ្វូន Samsung Galaxy S20+ ឬ S20 Ultra អតិថិជនទាំងអស់នឹងទទួលបានការថែមជូនដ៏ពិសេស និងរំភើបភ្ញាក់ផ្អើលជាទីបំផុតមិនធ្លាប់មានដូចជា៖ * ថែមជូន Galaxy

    June 16, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ស្រីស្អាតវ័យក្មេងម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងយ៉ាងលឿនទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញពីជួរអស់មួយកង់និងបាក់ភ្លើងបន្ទះសូឡា ដែលដាក់លើរបាំងថ្មអស់មួយទៀត រថយន្តក្រឡាប់ជាច្រើនជុំខូចខាតយ៉ាងដំណំ បេីកទៅមុខលែងរួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចមុខរដ្ឋបាលជលផល (ជិតស្តុបចំការមន) តាមផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាករ៉េងរ៉ូវើល មីនី(RANGE ROVER VELAR) ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BJ.4545បើកបរដោយស្រ្តីស្រស់ស្អាតម្នាក់។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញ រថយន្ត រ៉េងរ៉ូវើលស៊េរីទំនើបមួយគ្រឿងបើកតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូងយ៉ាងលឿនដូចហោះ ខណៈ មកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្នក៏បុកនិង របាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញពីជួរអស់មួយកង់ និងបាក់ភ្លើងបន្ទះសូឡា

    June 16, 2020
  • សិល្បៈ

    ក្រោយការបង្ហោះរបស់លោក តាន់ គីមសួ ទាក់ទងនឹងយុវជនមួយក្រុមជួលអ្នកភូមិអោយស្ពាយឥវ៉ាន់ឡើងផ្សងព្រេងនៅលើភ្នំដូចសត្វក្របីរួចមក តារាសម្តែងល្បីឈ្មោះមួយរូប គឺកញ្ញា សាឡាត់ ស្រីឡាង ក៏បានបង្ហាញអារម្មណ៍អាណិតដល់បងប្អូនអ្នកស៊ីឈ្នួលស្ពាយឥវ៉ានគេឡើងភ្នំផងដែរ។ កញ្ញា សាឡាត់ ស្រីឡាង បានបង្ហាញអារម្មណ៍នៅលើ Facebook របស់នាងថា ៖ “ខ្ញុំដឹងថាគាត់ទទួលលុយពីបងប្អូនតែសុំគិតពីគាត់ផងបេីអីវ៉ាន់ច្រេីនយកអ្នកស្ពាយអីវ៉ាន់អោយ 2.3 អ្នកទៅខ្ញុំដឹងថាអ្នកខ្លះគាត់​ save លុយតែគិតពីចិត្តគាត់ផងធ្ងន់ណាស់បងប្អូនអេីយ” គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះមានយុវជនជាច្រើននាំគ្នាដើរកំសាន្តជាក្រុមៗ ដោយភាគច្រើនពួកគេនាំគ្នាដើរឡើងភ្នំបោះតង់កំសាន្ត មើលទេសភាពដ៏ស្រស់បំព្រងនៅក្នុងព្រៃភ្នំ ជាពិសេសស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាស្តែងនៅតាមតំបន់នានាដូចជា តំបន់ភ្នំខ្នងផ្សា ស្ទឹងពពក និងតំបន់ជាច្រើនទៀត ហើយក្នុងនោះបងប្អូនអ្នកភូមិនៅតំបន់ទាំងនោះ បានប្រកបរបរជាអ្នកនាំផ្លូវ ក៏ដូចជាស៊ីឈ្នួលស្ពាយឥវ៉ាន់របស់ភ្ញៀវឡើងភ្នំផងដែរ៕

    June 15, 2020
  • ព័ត៌មានជាតិ

    កណ្តាល៖ ករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល កើតហេតុថ្ងៃទី១៤.០៦.២០២០វេលាម៉ោង១៨.៣០នាទី ចំណុចបន្ទប់ទឹក ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះប.ស.ធ.រ ភេទស្រីអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យ ឈ្មោះ​អេន ធារ៉ា ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន​ ទីលំនៅស្នាក់នៅភូមិ​ក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះ កំពុងតែងូតទឹកនៅក្នុងបន្ទប់ទឹក របស់ខ្លួន ពេលនោះស្រាប់តែជនសង្ស័យដែលស្នាក់នៅយានដ្ឋានជួសជុលរថយន្ត ដែលនៅក្បែរគ្នាបានយកទូរស័ព្ទ លួចថតរូប វីដេអូ

    June 15, 2020
  • សង្គម

    គេសង្កេតឃើញថាមួយរយៈចុងក្រោយនេះមានយុវជនជាច្រើននាំគ្នាដើរកំសាន្តជាក្រុមៗ ដោយភាគច្រើនពួកគេនាំគ្នាដើរឡើងភ្នំបោះតង់កំសាន្ត មើលទេសភាពដ៏ស្រស់បំព្រងនៅក្នុងព្រៃភ្នំ ជាពិសេសស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាស្តែងនៅតាមតំបន់នានាដូចជា តំបន់ភ្នំខ្នងផ្សា ស្ទឹងពពក និងតំបន់ជាច្រើនទៀត។ ទាក់ទងនឹងការដើរលេងកំសាន្តបោះតង់លើកំពូលភ្នំនានានេះដែរ លោក តាន់ គីមសួ ក៏ជាមនុស្សម្នាក់ដែលចូលចិត្តដើរឡើងភ្នំ ជាពិសេសគេឧស្សាហ៍ឃើញរូបលោកឡើងទៅលើកំពូលភ្នំឱរ៉ាល់តែម្តង។ ថ្មីៗនេះដែរ លោក តាន់ គីមសួ ក៏បានបង្ហាញអារម្មណ៍ហួសចិត្តមួយដែរ ទាក់ទងនឹងយុវជនមួយក្រុម ដែលបានជួលអ្នកភូមិអោយស្ពាយឥវ៉ាន់របស់ពួកគេឡើងភ្នំដូចក្របី។ លោក តាន់ គីមសួ បានបង្ហាញអារម្មណ៍នៅលើ Facebook លោកថា៖ “ប្រហែលជាបងប្អូនច្រលំថាពួកគាត់ជាក្របីហើយមើលទៅ បានប្រើពួកគាត់ដល់ថ្នាក់ហ្នឹង។” តើប្រិយមិត្តយល់យ៉ាងណាដែរ?    

    June 15, 2020