- Khmernote Media
- កូវីដ-១៩
ក្រសួងសុខាភិបាលបានធ្វើការប្រកាសនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នេះថា ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការព្យាបាលអ្នកជំងឺ កូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីបន្ថែមឡើយ។ អ្នកជាសះស្បើយរូបនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅនៅឃុំ កំពង់ត្រាច ស្រុកំពង់ត្រាច ខេត្តកំពត ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
June 17, 2020 - សិល្បៈ
យោងតាមលិខិតមួយច្បាប់របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលមានការចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ប៉ែន វិបុល ផ្ញើទៅកាន់ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អោយចាត់វិធានការកែលម្អដល់ស្ថានីយ៍ទូរទស្សន៍ ក៏ដូចជាក្រុមសិល្បៈករដែលបានសម្តែងវិដេអូកំប្លែង ប្រើប្រាស់ឯកសណ្ឋាននគរបាលចរាចរណ៍ មិនសមរម្យ ផ្អែកតាមបទដ្ឋាន និងស្លាកសញ្ញាមន្ត្រីមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។ ក្នុងលិខិតមួយច្បាប់ដដែលបានសង្កត់ធ្ងន់ថា៖ “មួយរយៈកន្លងមកនេះជាពិសេសស្ថិតក្នុងស្ថានភាពដែលក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើយុទ្ធនាការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ សមាគមមិត្ត នគរបាលជាតិកម្ពុជា បានពិនិត្យ និងសង្កេតឃើញថា មានស្ថានីយទូរទស្សន៍ ក៏ដូចជាសិល្បករមួយចំនួនបានផលិត ជាខ្សែវីដេអូកំប្លែងខ្លី ដោយឈុតសាច់រឿងខ្លះ បានសម្ដែងជាតួអង្គមន្ត្រីនគរបាលជាតិ ដែលមានការស្លៀកពាក់ ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់សញ្ញាសម្គាល់ ផ្អែកតាមបទដ្ឋាន ស្ដីពីឯកសណ្ឋាន
June 17, 2020 - ព័ត៌មានជាតិ
មុននេះបន្តិចផេកស្នងការនគរបាលរាជធានីភ្នំពេញ បានបំភ្លឺថា ករណីយុវជនម្នាក់រងរបួសប្រអប់ដៃឆ្វេងដោយគេកាប់ នៅបឹងកេងកងនោះ មិនមែនជាករណីប្លន់ទេ តែជា ករណីទំនាស់រវាងក្រុមក្មេងស្ទាវ២ក្រុម ដែលដេញកាប់គ្នាដោយប្រេីកាំបិតបាំងតោ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងលោកវរសេនីយ៍ទោ ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៦:៤០នាទី នៅតាមបណ្តោយផ្លូវ ៣៦០ តាមពិតជាករណីទំនាស់គ្នារវាងក្រុមក្មេងស្ទាវ២ក្រុមដែលដេញកាប់គ្នាដោយប្រេីកាំបិតបាំងតោ ដែលបណ្តាលឲ្យរបួសទាំងសងខាង ពេលនេះក្មេងដែលរងរបួសទាំង២ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង៕
June 16, 2020 - បច្ចេកវិទ្យា
realme គឺជាម៉ាកស្មាតហ្វូនដែលរីកលូតលាស់លឿនជាងគេបំផុតនៅលើពិភពលោក ហើយនឹងបានដាក់ប្រកាសជាផ្លូវការនូវនាឡិកាដៃឆ្លាតវៃ realme Watch និងកាស Buds Air Neo នៅថ្ងៃទី ១៦ ខែមិថុនានេះ និងបានប្រកាសជាផ្លូវការថាអាជីវកម្ម AIoT នឹងចូលមកទីផ្សារកម្ពុជាយ៉ាងពេញលេញ។ នាឡិកាឆ្លាតវៃ realme – ជំនួយការសុខភាពប្រចាំថ្ងៃ 24/7 ដែលមានរចនាបទទំនើបទាន់សម័យ ជាមួយគ្នានេះដែរ realme បានរក្សារទម្រង់រចនាបថទំនើបទាន់សម័យ ដើម្បីបំពេញតម្រូវការសោភ័ណភាពសម្រាប់យុវវ័យ។ នាឡិកាដៃឆ្លាតវៃ realme Watch នឹងអាចបំពេញតម្រូវការយុវវ័យដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់ពួកគេ។ ជាមួយផ្ទៃមុខនាឡិកាទាំង12 ដែលមានស្រាប់ ហើយអ្នកក៏អាចទាញយកផ្ទៃមុខនាឡិកាជាងមួយរយទៀតបានតាមរយៈ OTA ផងដែរ។
June 16, 2020 - សិល្បៈ
កាលពីព្រឹកមិញនេះពាក្យបណ្តឹងមួយច្បាប់បានចូលទៅដល់សាលាដំបូងរាជធានីភ្នំពេញ ដោយលោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការប្តឹងតារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា ពីបទបរិហាកេរ្តិជាសាធារណៈ និងញុះញង់អោយមានការរើសអើង ហើយប្តឹងទាមទារសំណងទៅតាមផ្លូវច្បាប់ដែលបានកំនត់ថែមទៀតផង។ ដោយមុននេះបន្តិចមិនរង់ចាំយូរ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានធ្វើការឆ្លើយតបនូវបណ្តឹងរបស់លោកជំទាវ ហ៊ុន ស៊ីណាត វិញថា៖ “ក្មួយពិតជាមានកិត្តិយសណាស់ ដែលមីងធ្វេីបែបនេះ អរគុណមីង ។ ការពិត តាំងពីដំបូងខ្ញុំមិនដែលបានយកឈ្មោះគាត់មកនិយាយសូម្បីបន្តិចទោះបីដឹងថាគាត់ធ្លាប់គិតខុសមកលេីខ្ញុំក៏ដោយ ព្រោះខ្ញុំនៅផ្តល់កិត្តិយសអោយគាត់ និងពិសេសមិនចង់អោយឈ្មោះគាត់នេះ ទៅប៉ះពាល់ដល់ចាស់ទុំសាច់ញាតិល្អៗផ្សេងទៀតដែលលោកមិនពាក់ព័ន្ធ ។ ប៉ុន្តែបែរជាគាត់លោតកញ្ឆេងបែបនេះទៅវិញ ។
June 16, 2020 - សង្គម
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មានអ្នករងរបួសធ្ងន់និងស្រាល០៦នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករ ដោយរថយន្តដឹកដើមដូងមួយគ្រឿង បើកក្រឡាប់ដោយខ្លួនឯង នៅចំណុចផ្លូវកោង កាលពីម៉ោង០៥:៥០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ៦A ក្រុមទី២១ ជិតវត្តក្ដីចាស់ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ អ្នករងរបួសត្រូវបានរថយន្តសង្គ្រោះដឹកមកកាន់មន្ទីពេទ្យកាល់ម៉ែត្រមិនទាន់ស្គាល់អត្តសញ្ញាណ។ ប្រភពឲ្យដឹងថាមុនកើតហេតុឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2P-2940 ដឹកដើមដូងជិត១០ដើមសំពីងសំពោង ពេញលេីរថយន្ត ដោយបើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចខាងលើ ដែលជាផ្លូវកោង អ្នកបើកព្យាយាមបួងចង្កូត គួបផ្សំរថយន្តដឹកធ្ងន់ផង ក៍រ៉េចង្កូតធ្វើអោយក្រឡាប់រថយន្តតែម្តង ។ ក្នុងហេតុការណ៍ខាងលើមិនមានប៉ះពាល់អ្នកដទៃទេ ប៉ុន្តែអ្នកបើកបរនិងអ្នករួមដំណើរលើរថយន្តរងរបួសធ្ងន់ស្រាល
June 16, 2020 - សង្គម
ខេត្តព្រះសីហនុ៖ ស្រុកកំពង់សីលា-សមត្ថកិច្ចប្រាប់ថា បុរសអ្នកបើកបរម៉ូតូម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជនរងគ្រោះនិងរថយន្ត នៅមុនថ្ងៃត្រង់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៣៩-១៤០ ស្ថិតនៅភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលាខេត្តព្រះសីហនុ ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូ០១គ្រឿងម៉ាក DEALIM CT100 គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ង៉ែត ហេង ភេទ ប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទិសដៅ(ខេត្តព្រះសីហនុ-ភ្នំពេញ) និងរថយន្ត ០១គ្រឿងម៉ាក LEXUS LX570
June 16, 2020 - សិល្បៈ
កាលពីពេលថ្មីៗនេះ តារាសម្តែងវ័យក្មេងល្បីឈ្មោះ សាឡាត់ ស្រីឡាង បានធ្វើអោយមហាជនមានការចាប់អារម្មណ៍និងងឿងឆ្ងល់ក្រោយពេលទម្លាយរូបថតស្និតស្នាលផ្អែមល្ហែមជាមួយនឹងបុរសម្នាក់ដែលគេស្គាល់ថាជាស្ថាបនិក យុវជនសម្រាម ដែលតែងធ្វើការប្រមូលសម្រាមនៅតំបន់លូទឹកស្អុយបឹងត្របែក ដើម្បីជួយសម្រួលដល់ការកកស្ទះលូ និងលិចទឹកនៅតំបន់នោះ។ រូបថតផ្អែមល្ហែម ទាំងនោះត្រូវបាន សាឡាត់ ស្រីឡាង បង្ហោះជាសាធារណៈនៅលើ Facebook របស់នាង។ គួរបញ្ជាក់ផងដែរថា លោក សាន ដារ៉ាវីត ដែលជាស្ថាបនិក យុវជនសម្រាម បានប្រកាសថា លាលូទឹកស្អុយបឹងត្របែក ព្រោះក្ស័យធុន ហើយស្រាប់តែគេសង្ស័យរូបលោកបង្កាត់ភ្លើងស្នេហ៍ជាមួយតារាសម្តែង សាឡាត់ ស្រីឡាង។ ទោះជាយ៉ាងណាអ្នកទាំង២មិនទាន់ប្រកាសជាសាធារណៈនោះឡើយ ថាមានទំនាក់ទំនងស្នេហានឹងគ្នា តែរូបថតផ្អែមល្ហែម ឃើញបង្ហោះជាបន្តបន្ទាប់ពេញបណ្តាញសង្គម៕
June 16, 2020 - សិល្បៈ
តារាចម្រៀងរូបស្រស់ល្បីឈ្មោះ ពេជ្រ សូលីកា នៅថ្ងៃនេះដែរបានរៀបចំពិធីបង្កក់សេរីគំរប់មួយខែ របស់កូនប្រុសនាងដែលមានឈ្មោះថា Hang Aari Wednesday ដោយក្នុងនោះគេសង្កេតឃើញមានការរៀបចំយ៉ាងស្រស់ស្អាត ព្រមទាំងមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃជាច្រើនអង្គក្នុងនោះក៏មានព្រះតេជគុណ គូ សុភាព ផងដែរ។ អ្នកនាង ពេជ្រ សូលីកា បានរៀបរាប់នៅលើបណ្តាញសង្គមថា៖ “កម្រងរូបភាពទីមួយ ថ្ងៃបង្កក់សេរីគំរប់មួយខែ របស់ Hang Aari Wednesday រីករាយទស្សនារូបភាព ពី ទូរស័ព្ទ សិនណាចា៎ នៅមានច្រើនទៀត” ដើម្បីជ្រាបច្បាស់សូមទស្សនារូបភាពនៃពិធីបង្កក់សេរីគំរប់មួយខែ របស់កូនប្រុស តារាចម្រៀង ពេជ្រ សូលីកា ដែលមានឈ្មោះថា
June 16, 2020 - សង្គម
(ខេត្តកំពង់ឆ្នាំង)៖ នៅថ្ងៃច័ន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះមន្ត្រីសាខា ក.ប.ប ខេត្តកំពង់ឆ្នាំង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យស្រាវជ្រាវនិងទប់ស្កាត់ នូវទំនិញខូចគុណភាពដែលហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នៅផ្សាររមាស ស្ថិតនៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានជ្រើសរើសយកគំរូមួយចំនួន ដើម្បីធ្វើតេស្តរកឃើញនៅសារធាតុហាមឃាត់មានដូចជា៖ ចង្កឹះ ស្ពៃតឿ ម្អម ជីវ៉ាន់ស៊ុយ ត្រីប្រាហើម ក្បាលត្រីប្រឡាក់ ត្រីងៀត។
June 16, 2020









