- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ចំណតរថយន្តក្រោមដី ទី២ នៃរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ការសាងសង់រួចហើយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ហើយចំណតរថយន្តក្រោមដីនេះ មានសួនច្បារពីលើ ស្ថិតនៅត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិច និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលទំហំពីរជាន់អាចផ្ទុករថយន្តបាន ៣៤០គ្រឿង រួចរាល់ ១០០% និងដាក់ឲ្យប្រើប្រាស់ហើយ ។ ចំពោះលក្ខណៈពិសេសទីតាំងចំណតរថយន្តក្រោមដីទី២ នៃរាជធានីភ្នំពេញនេះ ៖ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាព ស្តង់ដារខ្ពស់ ១០ចំណុចសំខាន់ៗរួមមាន ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រសម្រាប់ចំណតឡាន ប្រព័ន្ធអគ្គីភ័យ ជណ្តើរយន្តជនពិការ ប្រព័ន្ធប្រកាសអាសន្ន
June 18, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ មិថុនា ២០២០ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានធ្វើការ ប្រគល់រថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលថវិកាបានមកពីការចូលរួមជួយឧបត្ថម្ភពីសំណាក់ក្រុមសប្បុរសជនក្នុងប្រទេស ដែលមានសមានចិត្តជួយលើកកម្ពស់ប្រសិទ្ធភាពនិងលទ្ធភាព របស់កងកម្លាំងប្រដាប់អាវុធក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជនយើង។ គួរបញ្ជាក់ថា រថយន្តយោធាដែលកម្ពុជាទិញពីចិនចំនួន ២៩០គ្រឿងនេះ ចែកជូនដល់បណ្តាស្ថាប័ន កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត៕
June 18, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែលើបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនបានមានដូចជា ទី១-ឈ្មោះ សុខជាភេទ ប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលផ្លូវលំករុម៨ភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ទី២-ឈ្មោះ វ៉ាតឌីណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់
June 18, 2020 - សិល្បៈ
ពីកុមារីតូចល្អិតចូលប្រឡងក្នុងកម្មវិធី The Voice Kid Cambodia ក្នុងឆ្នាំ2017 ពេលនេះចាន់ស្រីខួចហាក់ពេញវ័យមើលទៅស្រស់ស្អាតជាងមុន ស្របពេលដែលបច្ចុប្បន្នក្មេងស្រីរូបនេះមានវ័យ17ឆ្នាំហើយ។ ដោយសារតែមានសមត្ថភាព ចាន់ ស្រីខួច ត្រូវបានលោក ហេង ពិទូ រៀបចំបទចម្រៀងថ្មីមួយសម្រាប់នាង ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន គឺបទ “ចប់ចុះ”។ បទចម្រៀងមួយបទ ដែលរៀបរាប់អំពីការអត់ទ្រាំរបស់នារីម្នាក់ជាមួយនឹងគូស្នេហ៍ដែលលួចមានអ្នកថ្មី ហើយទីបំផុតពួកគេត្រូវបែកគ្នា ដែលជារៀបចំ របស់លោក ហេង ពិទូ និងការនិពន្ធបទភ្លេងដោយលោក សុន សុភារុន។ ចង់ដឹងថាបទចម្រៀង “ចប់ចុះ“ ច្រៀងដោយ ចាន់ ស្រីខួច ពិរោះយ៉ាងណានោះ
June 18, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ទីតាំងចំណតឡានក្រុងសាធារណៈមួយកន្លែង បានរងការខូចខាតជិតបាក់រលំទៅហេីយ ដែលជាចំណតរងចាំលេខ៤០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ជាប់រោងចក្រក្រដាស ជិតក្លឹបកម្សាន្ត RAIN ស្ថិតក្នុងភូមិទួលរកាទី៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យមានសភាពទ្រុតទ្រោមរបេីកទាំងផ្ទាំង ស័ង្កសីពីក្រោយ រួមទាំងរបេីកសសរទាំងគល់ ទ្រេតទៅម្ខាងហេីយ បេីគិតមកត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ។ ដោយបានឃើញការចុះផ្សាយរបស់ខ្មែរណូត ឥលូវនេះអាជ្ញាធរបានធ្វើការជួសជុល និងរៀបចំឡើងវិញសម្រាប់ប្រជាពលរដ្ឋហើយ សូមប្រិយមិត្តទស្សនារូបភាពក្រោយជួសជុលទាំងអស់គ្នា៖
June 18, 2020 - កូវីដ-១៩
ព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងពីករណីវិជ្ជមានកូវីដ១៩ ថ្មីម្នាក់ទៀត លើបុរសជនជាតិខ្មែរ អាយុ ២១ ឆ្នាំ តែនេះជាករណីនាំចូល ដែលបុរសខាងលើបានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ១៩។ បច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលមានការយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យកម្ពុជា៕
June 18, 2020 - Banner Test
យោងតាមហ្វេសបុកផេករបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះឲ្យដឹងថា៖ តាមរយៈនៃការជួបពិភាក្សាការងារជាមួយក្រុមហ៊ុន HYUNDAI នៅកម្ពុជា នាពេលចុងសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថា៖ កម្ពុជាបាន នឹងកំពុងរៀបចំវេចខ្ចប់ផលិតផលកសិកម្ម បីមុខគឺស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកក្រៃ នាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ ដោយទទួលបានការគាំទ្រពីអ្នកបញ្ជាទិញ។ បើទោះបីបរិមាណនៃការនាំចេញផលិតផលទាំងបីមុខនេះស្ថិតនៅក្នុងកម្រិតតិចតូចយ៉ាងណាក្តី ក៏យើងមានក្តីមោទនៈចំពោះជាតិយើងនូវអ្វីដែលជាលទ្ធផលទទួលបាន ហើយក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមចូលរួមអបអរសាទរ៕
June 17, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប ៖ គិតមកទល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ លោក សូប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានអោយដឹងថា អាជ្ញាធរបានសម្រេចចិត្ត ដាក់ម៉ាស៊ីនបូមភក់ចេញពីកស្សិណ្ធទឹកប្រាសាទបាគង ដោយសារតែកន្លងមក អាជ្ញាធរបានប្រើប្រាស់ម៉ាស៊ីនបូមទឹកបាញ់ចូលទៅកាន់កសិន្ធុប្រាសាទបាគងជាច្រើនគ្រឿង ដើម្បីសង្គ្រោះត្រីដែលនៅសល់ ប៉ុន្តែនៅតែមិនបានសម្រេច ដោយសារភក់នៅក្នុងកស្សិណ្ធនោះមានចំនួនច្រើន។ លោកបានបន្តថា ការបូមភក់ចេញពីកស្សិណ្ធប្រាសាទបាគងនេះ ពិតជាមានការលំបាកខ្លាំង ដោយសារភក់ជ្រៅ ដែលត្រូវចំណាយកំលាំងនិងពេលវេលាច្រើនបើទោះជាយ៉ាងណាក៏ត្រូវតែជួយសង្គ្រោះសត្វត្រីដែលនៅសល់ក្នុងកស្សិណ្ធនេះអោយបាន ដោយកន្លងមកអជ្ញាធរបានប្រើប្រាស់វិធានការចំនួន៣រួចមកហើយគឺ៖ ១-ប្រើប្រាស់រថយន្តដឹកទឹកចូលកសិន្ធុ ២-ការបុកអណ្តូងទឹកដើម្បីនាំយកទឹកចូលកសិន្ធុនេះ និងទី៣ ប្រើប្រាស់កម្លាំងប្រជាការពារដើម្បីកាយភក់ចេញ និងមានការចូលរួមឧបត្ថម្ភពីលោក ហង្ស សុធី ដែលបានផ្តល់ម៉ាស៊ីនបូមខ្នាតធំ និងថវិការផ្ទាល់ខ្លួនផងដែរ។ អជ្ញាធរជាតិអប្សរាបានអោយដឹងថា៖ ស្ថានភាពបច្ចុប្បន្ន
June 17, 2020 - សង្គម
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០៦:១០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ មានករណីឆក់កាបូបមួយកើតទ្បើងនៅចំនុចមុខការ៉ាស់លាងរថយន្តមួយ នៅលេីផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង (ម៉ាក Click ពណ៌ស ០១គ្រឿង និងម៉ាក ស្កុបពី ពណ៌ខ្មៅ ០១គ្រឿង) បានធ្វើសកម្មភាពឆក់កាបូបដៃពីជនរងគ្រោះឈ្មោះ កុល ប៊ុនលី ភេទប្រុស អាយុ ៥២ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៣៣ ផ្លូវលេខ ២១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
June 17, 2020 - PR
ភ្នំពេញ៖ សម្រាប់បងប្អូនដែរនិយមស្នេហាទៅលើវិស័យស្មាតហ្វូនប្រហែលជាបានដឹងបានស្គាល់ហើយមែនទេជាមួយនឹងក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo ដែលបច្ចុប្បន្នកំពុងតែមានឈ្មោះបោះសំលេងខ្លាំងគួរឲ្យកត់សំគាល់ផងដែរនៅទីផ្សារនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ បើគិតទៅរយៈពេលជិត ៣ឆ្នាំហើយដែរក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបោះជំហានទៅលើវិស័យស្មាតហ្វូនរបស់ខ្លួនៅលើទីផ្សារនៃប្រទេសកម្ពុជា។ កត្តាមួយចំនួនដែលធ្វើឲ្យស្មាតហ្វូនរបស់ខ្លួនមានការគាំទ្រខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ គឺដោយសារតែ ការរចនាបទគឺមានភាពច្នៃប្រឌិតខ្ពស់ សមត្ថភាពខ្លាំង ស្របទៅនឹងបែបបទនៃមនុស្សសម័យថ្មី រីឯតម្លៃមានភាពសមរម្យជាងក្រុមហ៊ុនស្មាតហ្វូនដ៏ទៃទៀតផង។ មួយវិញទៀតអ្វីដែរពិសេសសម្រាប់ថ្ងៃនេះផងដែរក្រុមហ៊ុនស្មាតហ្វូន vivo មានកាដូសម្រាប់ជូនបងប្អូនជាមួយនឹង ការបញ្ចុះតម្លៃយ៉ាងពិសេសទៅលើស្មាតហ្វូននៃត្រកូល V ម៉ូឌែល vivo V17 ពីតម្លៃដើម $369 បញ្ចុះនៅសល់ត្រឹមតែ $339 តែប៉ុណ្ណោះ។ បូករួមបន្ថែមជាមួយនឹងកាដូកង្ហាលពាក់កដ៏ស្រស់ស្អាតមួយទៀតផងដែរ។ • ខាងក្រោមជាលក្ខណៈពិសេសរបស់ស្មាតហ្វូន V17 ៖ . ប្រភេទអេក្រង់
June 17, 2020









