Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១៤:០៥នាទី ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន(ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស ។ គ្រឿងញៀន នៅចំណុចផ្ទះលេខ៥៧E1 ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖ 1. ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់

    June 19, 2020
  • សង្គម

    ព័ត៌មានបឋម៖ហេតការណ៍ដ៏រន្ធត់មួយបានកើតឡើងដោយរថយន្ត Ford មួយគ្រឿងបានបើកបរដោយខ្វះការប្រុងប្រយ័ត្នឆ្លងផ្លូវរថភ្លើង ហើយក៏ត្រូវបានរថភ្លើងបុកអូសរាប់សិបម៉ែត្រទើបឈប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅចំនុចភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្ត Ford នេះមានទាំងកូនក្មេងនៅក្នងរថយន្តថែមទៀតផង ហើយម្ចាស់ឡានជាអ្នកបើកបរជាបុរស វ័យខ្ទង់ ៥០ឆ្នាំជាង ហើយមិនមាននរណាមានរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត៕ ប្រភពវិដេអូ៖ Kalito Kalito

    June 19, 2020
  • សិល្បៈ

    ក្នុងរយៈពេលមិនបានប៉ុន្មានផង តារាចម្រៀងជើងចាស់ល្បីឈ្មោះគឺអ្នកនាង ម៉េង កែវពេជ្ជតា បានរងបណ្តឹងបុគ្គលល្បីឈ្មោះ២នាក់គឺលោកជំទាវ ហ៊ុន ស៊ីណាត និងលោកជំទាវ ហង្ស បូរី ដោយក្នុងនោះដែរពួកគាត់ប្តឹងអ្នកនាង ម៉េង កែវពេជ្ជតា ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ ក្នុងនោះដែរក្រោយដាក់ពាក្យបណ្តឹងរួច នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ហង្ស បូរី បានបង្ហោះចាក់ដោតមួយឃ្លានៅលើ facebook ថា៖ “គ្មានសិទ្ធិហាមឃាត់មិនឲ្យគេស្តាប់រឿងអាស្រូវរបស់យើង បើមិនចង់ឲ្យគេឮ ឬស្តាប់រឿង អាស្រូវរបស់យើង លុះត្រាតែយើងកុំប្រព្រឹត្ត កុំអួតក្អេងក្អាង ដំរីងាប់ យកចង្អេរមកបាំង យើងបាំងមិនជិតទេ ខំលាក់បាំងកាន់តែខ្លាំង

    June 19, 2020
  • ព័ត៌មានជាតិ

    បាត់ដំបង៖ កាលពីថ្ងៃ ពុធ​ ១២រោចខែជេស្ឋឆ្នាំជូតទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបង​ លោកឧត្តមសេនីយ៍ត្រី​ចេង​ ឡេង​ ស្នងការរងផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច​នៃស្នងការដ្ឋាន បានចាត់តាំងលោកវរ​សេនី​យ៍​ទោ​ យី​ យក់សាន​ នាយកការិយាល័យនគរ​បា​លប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ បានចាត់តាំងដឹកនាំឱ្យ​កម្លាំងក្នុង​ការិយាល័យចុះធ្វេីការត្រួតពិនិត្យកន្លែងលក់ស្រាថ្នាំចិនសែនៅក្នុងស្រុកសំពៅ​លូន​ខេត្តបាត់ដំបង​ បន្ទាប់ពី​មាន​ករណីប្រជា​ពល​រដ្ឋបានរងគ្រោះរហូត​បាត់​បង់​ជីវិតផងក្រោយពី​បានទទួលទានស្រា​ថ្នាំចិន​សែ​ដែលមានយី​ហោ​(តាំងគួយ)នា​ពេលកន្លង​មក។ កិច្ចប្រតិបត្តិការនៅ​ក្នុងស្រុកសុះពៅលូន​ សមត្ថកិច្ចបានប្រមូលរក្សាទុ​កនូវស្រាថ្នាំចិនសែយីហោ​(តាំងគួយ)​មានចំ​នួន​ ៦៨យួរ​ ស្មេីចំនួន៨១៦ដប។ ជាមួយនឹងសកម្មភាពចុះប្រមូលដកហូតស្រាថ្នាំចិនសែយីហោ​ (តាំងគួយ)នេះក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ មេត្តាបញ្ឈប់ជាបន្ទាន់ការទទួលទានស្រាថ្នាំចិនសែយីហោមួយនេះ​ ព្រោះ​វាបានបង្កឱ្យមានករណី(ពុលស្លាប់)យ៉ាងពិតប្រាកដ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​

    June 19, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួច ឆ្កឹះសោរចាក់ច្រវាក់ និងកាច់សោរកម៉ូតូ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០២និង២៩នាទី ត្រង់ចំណុច ខាងមុខក្លីនិចឯកជនខ្មែរឃីតផ្លូវ២១៧ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ ។ សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សុខ ជា ហៅ ម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅលើគំនរសម្រាមស្ទឹងមានជ័យ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូហុងដាឃ្លីកពណ៌ស របស់ជនរងគ្រោះតែម្នាក់ឯង

    June 19, 2020
  • សិល្បៈ

    រឿងរ៉ាវក្រុមកំប្លែងថតរឿងខ្លីមានស្លៀកពាក់ឈុតឯកសណ្ឋានសមត្ថកិច្ច ត្រូវបានសមាគមមិត្តនគរបាលជាតិកម្ពុជា ផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអោយចាត់វិធានការកែលម្អ ព្រោះការប្រើប្រាស់ឯកសណ្ឋាននគរបាលចរាចរណ៍មិនសមរម្យ ផ្អែកតាមបទដ្ឋាន និងស្លាកសញ្ញាមន្ត្រីមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។ ក្នុងនោះដែរនាយពែកមី តារាកំប្លែងល្បីឈ្មោះក៏បានធ្វើការបកស្រាយថា ឈុតរឿងនេះគឺមិនមានអ្វីខុសនោះទេ ប្រសិនបើមើលវិដេអូដល់ចប់ តែបើសមាគមមិត្តនគរបាលជាតិកម្ពុជា គិតថាខុស លោកមានតែសុំទោសប៉ុណ្ណោះ។ ទាក់ទងនឹងរឿងនេះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញទស្សនារបស់លោកថា៖ “ដូចមិនខុសស្អីទេ បើនៅប្រទេសជិតខាងយើងវិញថតលេងជាងយើងខ្លាំងណាស់ នេះវាជាការចូលរួមអប់រំ មនុស្សតើ ប៉ះប៉ះ ហើយមើលទៅ កុំអោយចេះតែខុសនឹងទើសគ្រប់រឿងពែក អ្វីដែលហៅថា រឿង កំប្លែងអប់រំ

    June 19, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ក្រសួងបរិស្ថានអះអាងថា ព្រៃកោងកាងខេត្តកោះកុងបានរក្សាផលស្តុក និងប្រភពមេពូជរបស់ធនធានសមុទ្រដ៏សម្បូរបែប ដោយបានផ្តល់ផលវារីវប្បកម្មប្រមាណជាង១៥,០០០តោន ក្នុង១ឆ្នាំៗ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ផលវារីវប្បកម្មដែលបានពីព្រៃកោងកាងក្នុងខេត្តកោះកុងនេះ មានដូចជា៖ បង្គា បង្កង ក្តាម និងប្រភេទត្រីសមុទ្រជាច្រើនប្រភេទទៀត ដែលសុទ្ធសឹងតែជាប្រភពចំណូលសម្រាប់សហគមន៍តាមតំបន់ឆ្នេរ និងសេដ្ឋកិច្ចជាតិ។ ការថ្លែងឲ្យដឹងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមចុងភៅពីភោជនីយដ្ឋាន និងសណ្ឋាគារធំៗនៅកម្ពុជា ចុះពិនិត្យដំណើរការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលិតផលសមុទ្រជាច្រើនទៀត ក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្ត្រទឹកដីខេត្តកោះកុង ពីថ្ងៃទី១៨-២០ ខែមិថុនានេះ។ ឯកឧត្តម នេត្រ ភក្ត្រា

    June 19, 2020
  • ព័ត៌មានជាតិ

    សត្វក្រៀលឬហៅថាកុកទេព ជាសត្វស្លាបមួយប្រភេទ សម្បុរប្រផេះចំពុះវែង, កវែង, ក្បាលត្រងោលជើងវែង, ខ្ពស់ជង្រ្គោងៗ និងមានសម្រែកឮខ្លាំង។ សត្វក្រៀលគឺសត្វដ៏កម្រមួយនៅលើពិភពលោក។ នៅប្រទេសកម្ពុជា សត្វក្រៀលត្រូវបានការពារអភិរក្សយ៉ាងយកចិត្តទុកដាក់ ដើម្បីកុំឲ្យផុតពូជ។ សត្វក្រៀលឬកុកទេព ចូលចិត្តរស់នៅ និងធ្វើសំបុកពងកូននៅលើវាលស្មៅដែលជាតំបន់ដីសើម និងចូលចិត្តចឹកស៊ីមើមរុក្ខជាតិ និងស្លឹករុក្ខជាតិខ្ចីៗដែលដុះនៅតាមវាលស្មៅក្នុងតំបន់ដីសើម។ នៅរដូវប្រាំងវារកស៊ីជាហ្វូង ឯរដូវវស្សាវាបន្តពូជតែឯកឯង។សត្វក្រៀលមានការហោះហើរខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក។ សត្វក្រៀលពេញវ័យមានកម្ពស់ ១៧៦ សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ជាង ៦ គីឡូក្រាម៕ ប្រភព៖ Ministry of Environment

    June 19, 2020
  • សិល្បៈ

    រឿងរ៉ាវអ្នកលេង TikTok ម្នាក់ដែលគេស្គាល់ឈ្មោះថា សុខាសុខា បានធ្វើអោយមានរឿងរ៉ាវជាច្រើនកើតឡើងនៅលើបណ្តាញសង្គម Facebook ខណៈដែលតារាល្បីៗដូចជា លោក អ៉ឺម ជីវ៉ា លោក ម៉ាដូណា និងអ្នកលក់ឡេ អនឡាញ ល្បីៗជាច្រើនទៀត ត្រូវបានសុខា ឈ្លោះជាមួយផ្អើលពេញបណ្តាញសង្គម។ ក្នុងនោះដែរ លោក អ៉ឹម ជីវ៉ា ក៏បានទទួលស្គាល់កំហុសរបស់លោក ដែលនាំសុខា មកភ្នំពេញដើម្បីកែប្រែជីវិតថ្មី តែមិនអាចកែបានឡើយ ហើយបែជាមានរឿងច្រើនទៅវិញ។ លោក អ៉ឹម ជីវ៉ា បានរៀបរាប់ថា៖ “ដោយមានការសំណូមពរពីបងប្អូនថា ហេតុអីបងជីវ៉ា មិនធ្វើការឡាយតបទៅសុខាវិញចឹង?ឬបងជីវ៉ាឯងសម្តែង?? ប្អូនៗខ្លះមិនទាន់បានជួបតារា

    June 19, 2020
  • ព័ត៌មានជាតិ

    ក្រុងតាខ្មៅ៖ ករណីរន្ទះបាញ់(ស្លាប់) កើតហេតុថ្ងៃទី ១៦.០៦.២០២០វេលាម៉ោង ១៨:០០នាទី ចំណុចកើតហេតុ វាលបឹងឈូក ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ ឆាង សុខ ភេទប្រុសអាយុ៦០ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ តាមការបំភ្លឺរបស់កូនជនរងគ្រោះឈ្មោះសុខ បញ្ញាភេទប្រុសអាយុ២៩ឆ្នាំ បានឲ្យដឹងថា៖នៅថ្ងៃទី១៦.០៦.២០២០វេលាម៉ោង១៤.៣០នាទីជនរងគ្រោះ បានទៅរោងគោនៅជិតបឹងឈូកដើម្បីលែងគោ ឲ្យស៊ីស្មៅ ទៅជាមួយកូនប្រុស០២ នាក់និងចៅស្រី១នាក់។ លុះវេលាម៉ោង១៦.០០នាទីថ្ងៃខែឆ្នាំដដែល ដោយមានភ្លៀងធ្លាក់

    June 19, 2020