- Khmernote Media
- ព័ត៌មានជាតិ
យោងតាមហ្វេសបុកផេករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះលើហ្វេសបុករបស់លោកឲ្យដឹងពីទុរេនបន្ទាយស្រី ដោយគាត់បានរៀបរាប់ថា៖ “តិចអ្នកសៀមរាបខ្លួនឯងអត់ដឹងថាបន្ទាយស្រីមានដាំផ្លែទុរេន។ ឆ្នាំនេះជាឆ្នាំដំបូង ដែលចម្ការ១៧០ដើមនេះទើបប្រមូលផលបាន តែធានាថារសជាតិផ្អែមមុត ក្រអូបឈ្ងុយឆ្ងាញ់ មិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ ដោយហេតុតែតំបន់ជើងភ្នំគូលែននេះជាតំបន់ខ្ពង់រាបដីក្រហម សម្បូរទៅដោយជីវជាតិ។ ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រីដាំដំណាំហូបផ្លែអោយបានច្រើន ជាពិសេស ដំណាំថ្មីៗដែលមានតម្លៃខ្ពស់និងទីផ្សារទូលំទូលាយ ដូចជាទុរេន និងសាវម៉ាវជាដើម ព្រោះដីក្រហមតំបន់ភ្នំនៅបន្ទាយស្រី មានសក្តានុពលកសិកម្មសម្បូរបែបខ្លាំងណាស់។ រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជម្រុញទីផ្សារ និងកំពុងសហការជាមួយអង្គការដៃគូ សហគមន៍កសិកម្មមួយចំនួនទៀត ចែកជូនពូជកូនដើមឈើដំណាំហូបផ្លែយុទ្ធសាស្ត្រដោយឥតគិតថ្លៃ ជូនដល់កសិករដែលចង់ដាំ ព្រមទាំងផ្តល់ការគាំទ្របច្ចេកទេស ដើម្បីជំរុញអោយបន្ទាយស្រី ក្លាយជា”ដែនដីកសិទេសចរណ៍”ដ៏គួរអោយទាក់ទាញមួយនៅក្នុងពេលអនាគត។ សង្ឃឹមថាចាប់ពីឆ្នាំនេះទៅ ស្រុកបន្ទាយស្រីនឹងមានផ្លែឈើថ្មីៗ ដើម្បីទទួលបងប្អូនភ្ញៀវទេសចរមកពីគ្រប់ទិសទីដែលចង់មកកំសាន្តនៅក្នុងស្រុកទេសចរណ៍នៃខេត្តសៀមរាបមួយនេះ។ ទីតាំង៖ ជើងភ្នំគូលែន
June 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ អ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ កំពុងមានការឆ្ងល់អំពីទីតាំងចំណតឡានក្រុងសាធារណៈមួយកន្លែង ដែលកំពុងរងការខូចខាត ដោយមិនដឹងមូលហេតុ ដែលមានសភាពទ្រុតទ្រោមរបេីកទាំងផ្ទាំង ស័ង្កសីពីក្រោយ រួមទាំងរបេីកសសរទាំងគល់ ទ្រេតទៅម្ខាងហេីយ បេីគិតមកត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ គេមិនទាន់ឃើញមានការជួសជុលនៅឡើយទេ រងចាំតែពេលបាក់រលំប៉ុណ្ណោះ ។ ទោះជាការផ្តល់សេវា រថយន្តក្រុងសាធារណៈ (city bus) និងសេវាកាណូតសាធារណៈ (Taxi Boat) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចផ្អាកតាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លង ការរីករាលដាល មេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ រហូតដល់ស្ថានភាពកូវីដ១៩ បានធូរស្បើយឡើងវិញក៏ដោយ តែសំរាប់ទីតាំងចំណត់រង់ចាំរថយន្តក្រុងសាធារណៈមួយនេះ
June 15, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កើនរំឭកជាថ្មីម្តងទៀតថា នៅសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ ដែលនេះទាមទារឲ្យប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត តាមរយៈទិញលក់តៗគ្នាហើយរកម្ចាស់ដើមមិនឃើញ ត្រូវរួសរាន់សុំផ្ទេរកម្មសិទ្ធិយានយន្តឱ្យបានមុនថ្ងៃទី៣០ ខែមិថុនានេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មីថា អ្នកមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវដាក់ពាក្យសុំផ្ទេរកម្មសិទ្ធិ ដោយភ្ជាប់នូវសំណុំឯកសារដូចជា៖ ផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិតសំណៅលេខកាល់តួ ឬ សាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានយន្ត ដោយភ្ជាប់ជាមួយប័ណ្ណសម្គាល់(ច្បាប់ដើម) និងស្លាកលេខសម្គាល់យានជំនិះ(ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត) វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ ដោយក្នុងនោះសម្រាប់ពលរដ្ឋខ្មែរ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច និងជនបរទេស ត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព
June 15, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ ចំពោះខួប៥៨ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ នៅលើផេកផ្លូវការ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ សម្ដេតេជោបានសរសេរថា អបអរសាទរ ខួប៥៨ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ។
June 15, 2020 - សិល្បៈ
កញ្ញារូបស្រស់ ជីជី ដែលជាពិធីការនីល្បីឈ្មោះ បានរៀបចំពិធីខួបកំណើតរបស់ខ្លួនកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ បានបង្ហាញពីភាពប្លែកគេ ដោយសារតែភ្ញៀវដែលចូលរួម ហើយនឹងម្ចាស់កម្មវិធីគឺសុទ្ធស្លៀកពាក់សំលៀកបំពាក់គេងយប់ទាំងអស់គ្នា ដោយក្នុងនោះគេឃើញមានវត្តមាន កញ្ញា សុភក្រ កុសុម៉ា និងនាយព្រែកផងដែរ។ កញ្ញា ពេជ្រ សូលីដា ហៅជីជី បានរៀបរាប់នៅលើហ្វេសប៊ុកនាងថា៖ “ថ្ងៃនេះជាថ្ងៃខួបកំនេីតពិតប្រាកដ ថ្ងៃចាប់ភព តែឆ្លងយប់មិញរួចហេីយ Happy birthday to me thanks u everyone ❤ អរគុណម្ហូបពី Tola Tola”។
June 15, 2020 - PR
(ភ្នំពេញ) ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០៖ ឱ្យតែផែនដីនៅតែវិល…ការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តឥតឈប់ឈរដែរ! ជាមួយនឹងចក្ខុវិស័យបែបនេះទើបស្តេចកំពូលទូរទស្សន៍ Samsung QLED 8K ត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះគ្មានគូប្រៀបតាមរយៈការធ្វើនូវទំនើបកម្មរូបភាពឱ្យឈានដល់កម្រិតអស្ចារ្យបំផុត 8K ធ្វើយ៉ាងណាដើម្បីធ្វើការផ្តល់ជូននូវកំពូលរសជាតិដ៏វិសេសវិសាលនៃការមើលឃើញសម្រាប់មនុស្សជាតិទូទាំងសកលលោក! រំឮកផងដែរថា Samsung QLED 8K បានក្លាយជាជើងឯកគ្មានគូប្រៀបនៃពិភពទូរទស្សន៍ដ៏វៃឆ្លាតនៃយុគសម័យបច្ចេកវិទ្យា AI ក្នុងឆ្នាំ២០២០ នេះ! អានុភាពនៃបច្ចេកវិទ្យាដែលមានតែមួយគ្មានពីរក្នុងលោកនេះបានកំពុងផ្តល់នូវកំពូលបទពិសោធន៍ថ្មីកាន់តែអស្ចារ្យក្នុងការទស្សនាជាមួយទូរទស្សន៍ដែលមានរចនាបថយ៉ាងល្អឥតខ្ចោះគ្មានទាស់ភ្នែកដែលមិនមានគែម…មានរាងស្តើងបំផុត និងសំឡេងដ៏គួរឱ្យស្ញប់ស្ញែង! ឥឡូវនេះសូមមកមើលពីលក្ខណៈពិសេសលម្អិតបន្ថែមដែលធ្វើឱ្យ Samsung QLED 8K ឈរក្នុងតំណែងជើងឯកក្នុងលោកដោយគ្មានអ្នកផលិតផលទូរទស្សន៍ណាអាចប្រៀបផ្ទឹមជាមួយបានឡើយ! 1. Infinity Screen ទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណាក៏ស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញទូរទស្សន៍រហូតដល់ 99%
June 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ហេីយខណៈយុវតី២នាក់ទៀតរបួស បន្ទាប់ពីពួកគេជិះម៉ូតូឌ្រីមមួយគ្រឿងឌុបគ្នា បោះពួយយ៉ាងលឿនទាំងភ័យស្លន់ស្លោ បានបំពាន(ស្តុប)ភ្លើងសញ្ញាចរាចរណ៍ ក៏ជ្រុលទៅបុកចំពីចំហៀងខាងស្ដាំរថយន្ត Highlander មួយគ្រឿង ពេញទំហឹង ខណៈមានរថយន្ត Morning មិនចាំស្លាកលេខ កំពុងបើកដេញតាមពីក្រោយ នេះបេីតាមការឲ្យដឹងបឋមគឺ សង្ស័យមានជម្លោះជាមួយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់
June 15, 2020 - សិល្បៈ
ក្រោយមានការរិះគន់ពីសំណាក់ផេក Facebook មួយខណៈពេលដែលឃើញកញ្ញា មាន សូនីតា តារាសម្តែងល្បីឈ្មោះហើយមានឈ្មោះជារាជនីក្រមា រហូតធ្វើអោយមានអ្នកគាំទ្រនាង និងកញ្ញា សាឌី ចេញមុខការពារព្រោះវាជារឿងធម្មតា ដែលតារាក៏ដូចជាបងប្អូនស្រីៗធ្វើការស្លៀកពាក់បែបនេះចុះទៅលេងទឹកសមុទ្រ រឺអាងហែលទឹក។ ទន្ទឹមនឹងគ្នានេះដែរ កញ្ញា មាន សូនីតា ក៏បានដាក់មួយម៉ាត់ទៅវិញ អមជាមួយឈុតសំលៀកបំពាក់ក្រមារបស់នាង ដោយបានពោលពាក្យថា៖ “ឈុតនេះ ចុះងូតទឹកបានអត់”។ គួរបញ្ជាក់ផងដែរថា កញ្ញា មាន សូនីតា តួស្រីក្នុងរឿងស្នេហ៍៩ ជាតារាសម្តែងដែលមានទេពកោសល្យនិងមិនធ្លាប់មានរឿងអាស្រូវស្នេហានោះឡើយ ប៉ុន្តែស្រាប់តែថ្មីៗនេះមានការរិះគន់នាងទៅវិញ ទាក់ទងទៅនឹងការស្លៀកពាក់សិចស៊ី ដើរលេងសមុទ្រនៅឆ្នេរកោះសង្សារ ដែលជាកោះឯកជនមួយនៅខេត្តព្រះសីហនុ។ តើបងប្អូនយល់យ៉ាងណាដែរ?
June 15, 2020 - សុខភាព
និយាយត្រង់ចុះ គ្មានអ្នកណាចូលចិត្តគេងហៀរទឹកមាត់ទេ សូម្បីគ្នាយើងចូលចិត្តគេងហៀរខ្លួនឯងក៏មិនចង់ដែរ តែខ្លះថាធ្វើម៉េចបើទម្លាប់បែបនេះចង់កែក៏មិនបាន ខ្លះថាគេងហៀរដោយមិនដឹងខ្លួន។ ប៉ុន្តែ ការគេងហៀរទឹកមាត់គ្នាយើងភាគច្រើនគិតថាជាទម្លាប់នោះ មិនត្រូវទាំងស្រុងទេត្រូវនិយាយថា វាជាបញ្ហាសុខភាពដែលត្រូវដោះស្រាយ។ ខាងក្រោមនេះ អាចពន្យល់គ្នាយើងឲ្យដឹងខ្លះៗ ពីបញ្ហាសុខភាពមួយចំនួននាំឲ្យគេងហៀរទឹកមាត់។ ១- ទីតាំង និងរបៀបគេង មូលហេតុភាគច្រើនបណ្តាលឲ្យគេងហៀរទឹកមាត់ គឺដោយសារទីតាំង និងរបៀបគេង អំឡុងពេលដែលយើងកំពុងលង់លក់តែម្តង ដែលនាំទឹកមាត់ងាយនឹងចេញមកក្រៅដោយសារទំនាញផែនដី។ ទីតាំងយើងគេង ជារឿយៗនាំឲ្យទឹកមាត់មានឱកាសហូរចេញមកក្រៅបានយ៉ាងងាយ ខណៈគ្នាយើងមួយចំនួនមានទម្លាប់គេងបែរទៅចំហៀង ឬគេងផ្កាប់មុខ តែងជួបបញ្ហាហៀរទឹកមាត់ពេលគេងនេះឯង ពិសេសពេលយើងព្យាយាមដកដង្ហើមតាមមាត់ ឬគ្នាយើងមានប្រហោងច្រមុះតូចចង្អៀត ជាហេតុនាំឲ្យដំណក់ទឹកមាត់ដែលប្រមូលផ្តុំអាចហៀរចេញមកក្រៅ ពេលយើងបើកមាត់ដកដង្ហើម។ ២- ស្ទះឆ្អឹង ឬរន្ធច្រមុះ បើគ្នាយើងហៀរសំបោរដោយសារជំងឺផ្តាសាយ ឬដោយសារឆ្លងរោគអ្វីមួយនៅច្រមុះ
June 15, 2020 - សិល្បៈ
កញ្ញា សាឌី ដែលជាពិធីការនី និងជាតារាសម្តែងល្បីឈ្មោះ បានបញ្ចេញប្រតិកម្មភ្លាមៗក្រោយឃើញគេរិះគន់ កញ្ញា មាន សូនីតា ថាស្លៀកពាក់សិចស៊ីខណៈដែលនាងទៅដើរលេងនៅសមុទ្រ។ ផេក Facebook មួយបានធ្វើការរិះគន់កញ្ញា មាន សូនីតា ថា “នេះហើយរាជនីក្រម៉ាខ្មែរ មិនដឹងថាអីសមរឺមិនសម ខ្លួនជាតារាទៀតអីក៏ដល់ម្លឹង ពេលផុសម្តងៗគាត់និយាយថាកុំវាយតម្លៃមនុស្សតែសំបកក្រៅ ឥឡូវគាត់ស្រាតជិតអស់ហើយ” ដែលការរិះគន់មួយនេះ បានធ្វើអោយកញ្ញា សាឌី ទ្រាំមិនបានហើយក៏បានប្រតិកម្មភ្លាមៗថា៖ “OMG!! ចេះលេង IG ទេម្ចាស់ផេកហ្នឹង? មានដែលបេីកភ្នែកទាំងគូមេីលភាពរីកចំរេីននៃការស្លៀកពាក់របស់តារាអត់? រឺមួយក៏ងប់ងល់ហ្នឹងការរិះគន់គេបែបភ្លាវ dear ? Dear ឆ្លងមកពីឆ្នាំ
June 15, 2020









