Khmernote Media
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាអបអរសាទរ និងកោតសរសើរមិនដាច់ពីមាត់ ពីសមត្ថភាពរបស់កូនខ្មែរមួយរូប ដែលមានសមត្ថភាពបើកយន្តហោះចម្បាំង Air Force យ៉ាងស្ទាត់ជំនាញ។ យោងតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុក កងកម្លាំងប្រដាប់អាវុធកម្ពុជា បានឲ្យដឹងថា កូនខ្មែររូបសង្ហារនោះមានឈ្មោះ សុខ ឧត្តម បានលើកទង់ជាតិកម្ពុជាបង្ហាញនៅបរទេសពីភាពជោគជ័យដែលអាចបើកយន្តហោះចម្បាំង Air Force យ៉ាងស្ទាត់ជំនាញ។ យេីងមានមោទនភាព​ ​និងកិត្តិយស ដែលបានលេីកទង់ជាតិកម្ពុជាបង្ហាញទៅបរទេសពីភាពជោគជ័យរបស់យេីង៕  

    June 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ យុវជនប្រុសស្រី៣នាក់ រងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូឌ្រីមមួយគ្រឿងឌុបគ្នា បោះពួយយ៉ាងលឿន ទាំងភ័យស្លន់ស្លោ បានបំពានភ្លើងសញ្ញាចរាចរណ៍ បានជ្រុលទៅបុករថយន្ត Highlander មួយគ្រឿងពេញទំហឹង ខណ:មានរថយន្តមួយគ្រឿងទៀត កំពុងបើកដេញតាមពីក្រោយ សង្ស័យមានជម្លោះជាមួយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AG-6951 បើកបរជាខណ:គ្រួសារ

    June 15, 2020
  • សង្គម

    បើតាមការរៀបរាប់របស់ ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី នៅលើបណ្តាញសង្គម Facebook កាលពីម្សិលមិញនេះបានអោយដឹងថា រថយន្តរបស់លោក ស្ទើរតែរអិលធ្លាក់ចូលប្រឡាយទឹក ពេលដែលធ្វើដំណើរជាមួយក្រុមគ្រួសារ នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធិ​សែនជ័យ។ ទិដ្ឋភាពដែលបានថតចេញពីទូរស័ព្ទបានបង្ហាញអោយឃើញថា ខណៈពេលដែលរថយន្ត Lexus LX570 របស់លោក បានជាប់កង់មិនអាចបើកបរកើតនោះ លោកឧកញ៉ា បានអោយរថយន្ត Ford មួយគ្រឿងមកអូសរថយន្តរបស់លោក ខណៈពេលកំពុងអូសស្រាប់តែ រថយន្ត Lexus LX570 រអិលកង់ស្ទើរធ្លាក់ប្រឡាយទឹក ដែលមើលហើយស្រៀវជំនួស។ លោកឧកញ៉ា បានរៀបរាប់ថា៖ “វេលា​ម៉ោង​៣រសៀល​ថ្ងៃ​សៅរ៍​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២០ក្រោយ​ពេលមាន​ព្រះភិរុណ​បង្អូរ​មួយមេ​ធំ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​

    June 15, 2020
  • PR

    រាជធានីភ្នំពេញ, កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់ដំបូងបង្អស់ជូនដល់ក្រុមគ្រួសារកម្ពុជាមួយដែលបានទិញគម្រោង «អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍» កាលពីឆ្នាំ ២០១៣។ គម្រោង «អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍» គឺជាដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលរួមបញ្ចូលគ្នាទាំងការការពារ និងការសន្សំសម្រាប់ការសិក្សារបស់បុត្រធីតាក្នុងកម្រិតវិទ្យាល័យ ឬសាកលវិទ្យាល័យ។ នេះគឺជាការផ្ដល់អត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់ដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៃវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។ កញ្ញា ឃុន ដាលីន ដែលបានសម្រេចចិត្តទិញបណ្ណសន្យារ៉ាប់រងសម្រាប់ប្អូនប្រុសពៅរបស់គាត់កាលពី ៧ ឆ្នាំមុនបាននិយាយថា៖ «សម្រាប់ខ្ញុំ នេះជាក្តីសុបិនដែលក្លាយជាការពិតមួយ។ ពេលនោះខ្ញុំបានចូលរួមសិក្ខាសាលាអប់រំស្តីពីការធានារ៉ាប់រងអាយុជីវិតដែលរៀបចំឡើងដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយខ្ញុំក៏បានចាប់ផ្តើមចាប់អារម្មណ៍ពីការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតហិរញ្ញវត្ថុរយៈពេលវែង។

    June 15, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ ថៅកែទិញកៅស៊ូម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបុរសកសិករម្នាក់ប្ដឹងឱ្យសមត្ថកិច្ចជួយត្រួតពិនិត្យជញ្ជីងរបស់ថៅកែនោះ ស្រាប់តែឃើញថា មានកល់ជ័រស្បែកជើងបណ្ដាលឱ្យជញ្ជីងនោះ ស៊ីភ្នែកជញ្ជីងបាត់អស់ ២០គីឡូក្រាម ក្នុងចំនួន១០០គីឡូក្រាម ។ យោងតាមកំណត់ហេតុ គឺលោក ស្រ៊ូយ ម៉េងគង់ បានប្ដឹងលោកស្រី យន បុប្ផា កាលពីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មកកាន់អធិការដ្ឋាននគរបាលស្រុកសណ្ដាន់ ឱ្យជួយត្រួតពិនិត្យជញ្ជីងបន្ថែមលើជញ្ជីងទម្ងន់១២០គីឡូក្រាម ដែលលោកស្រី យន បុប្ផា បានប្រើប្រាស់ សម្រាប់ទិញកៅស៊ូពីកសិករនានា។ សមត្ថកិច្ចបញ្ជាក់ថា ជញ្ជីងមួយនេះពិតជាការកល់ជ័រស្បែងជើងកៅស៊ូ ពិតប្រាកដមែន។ លោក ស្រ៊ូយ ម៉េងគង់ ជាម្ចាស់ចំការកៅស៊ូបាននិយាយថា

    June 15, 2020
  • ព័ត៌មានជាតិ

    រាជធានី​ភ្នំពេញ ៖ របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០​នេះ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ៨១០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៥៧០​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស។​ ​ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ (​ចាប់ពី​ថ្ងៃ​១ ដល់​ថ្ង​ទី​១៤ខែមិថុនា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១៦,៧៦៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២,៦៤៧​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​ ​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១៤​ថ្ងៃ នៃ​ខែមិថុនា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍

    June 15, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ អាណោចអាធ័មខ្លាំងណាស់! ស្ត្រីម្នាក់ត្រូវបានរថយន្តបែនដឹកថ្ម កៀរអោយដួល និងកិនស្លាប់យ៉ាងរន្ធត់ ទាំងក្បាលពាក់មួកសុវត្ថិភាព ខណៈកំពុងជិះម៉ូតូឌុបប្អូនស្រី២នាក់ទៀត ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនទាន់ដល់ផងទើបតែឆ្លងផ្លូវ ក៏ត្រូវរថយន្តកិនស្លាប់តែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៧ និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចខ្លោងទ្វារវត្តពោធិ៍វ័ន ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សាកសពស្ត្រីដែលស្លាប់មានឈ្មោះ នៅ ញ៉េន អាយុ៥៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងប្អូនស្រី២នាក់ទៀតបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥

    June 14, 2020
  • ព័ត៌មានជាតិ

    បាត់ដំបង៖ កាលពីព្រឹកថ្ងៃ​ សៅរ៍​ ៨រោច​ ខែ​ ជេស្ឋឆ្នាំជូតទោ​ស័កព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​១៣​ ខែ​ មិថុនា​ ឆ្នាំ​២០២០វេលាព្រឹកម៉ោងប្រមាណ៧​និង៣០​នា​ទី​នៅចំណុចលេី​ដងផ្លូវភូមិកំពង់សីម៉ា សង្កាត់​វត្តគរ​ក្រុងបាត់ដំបង​មានករណី(ចោរឆក់ទូរស័ព្ទ​ដៃ)​មួយកេីតឡេីងក្នុងពេលដែលជនរងគ្រោះឈ្មោះហេង​ សុខលេង​ ភេទស្រី​ អាយុ​ ២៩ឆ្នាំមានទីលំ​នៅក្រុមទី០៥ភូមិខ្សាច់ពោយ​ សង្កាត់វ​ត្តគរ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ កំពុងឈរនិយាយទូរ​ស័ព្ទ​នៅ​លេីម៉ូតូក្បែរចិញ្ចេីមផ្លូវ​នាចំណុចកេីត​ហេ​តុខាងលេី។ ​ សម្ភារៈបាត់បង់រួមមានៈ -ទូរស័ព្ទដៃម៉ាក​Sam Sung ចំនួន០១គ្រឿង។ នៅពេលធ្វេីសកម្មភាពនេះក្រោមបញ្ជារបស់ឯក​ឧត្តម​ ឧត្តមសេនីយទោ​ អ៊ុច​ សុខុន​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរ​សេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ​ បានដឹកនាំអនុវត្តដោយធ្វេីការស្រាវជ្រាវជាបន្ទាន់​

    June 14, 2020
  • កីឡា

    នាយកដ្ឋានព័ត៌មានវិទ្យា÷ កន្លងមកក្រុមការងារបច្ចេកទេសសង្កេតឃើញថា មានករណីលក់ទំព័រហ្វេសបុក (Facebook Page) រួមទាំង Blue Tick Verified ក្នុងទីផ្សារ ហើយត្រូវបានទិញយកមកប្រើប្រាស់ផ្សព្វផ្សាយលក់ផលិតផល ឬសេវា។ មានជនរងគ្រោះជាច្រើនដែលបានបាត់បង់សិទ្ធិគ្រប់គ្រងទំព័រហ្វេសបុក (Facebook Page) ទាំងនោះបន្ទាប់ពីកាន់កាប់បានមួយរយៈ និងខាតបង់ប្រាក់ខ្ទង់ពាន់ ឬម៉ឺនដុល្លារអាមេរិក ក្នុងមួយទំព័រហ្វេសបុក (Facebook Page) ដែលបានទិញពីជនអាណាមិក។ ថ្ងៃនេះក្រុមការងារសូមធ្វើការបង្ហាញអំពីបច្ចេកទេស និងដំណើរការនៃការលក់ទំព័រហ្វេសបុក (Facebook Page) ជាពិសេស Blue Tick Verified របស់ជនទុច្ចរិតមួយចំនួន ដូចខាងក្រោម÷ – ទំព័រហ្វេសបុក

    June 14, 2020
  • សង្គម

    ករណីបងប្រុសម្នាក់បានធ្វើការប្រតិកម្មជាមួយនឹងការយកថ្លៃឈ្នួលស្រុះបង្គា ក្តាម និងឆាមឹកនៅតូបលក់គ្រឿងសមុទ្រមួយកន្លែងនៅលើកោះស្តេច ក្នុងទឹកដីខេត្តកោះកុង បានក្លាយជាប្រធានបទមួយគួរអោយចាប់អារម្មណ៍ រហូតមានការឆ្លើយតបគ្នាទៅវិញទៅមក ក្រោយមន្ត្រីរដ្ឋបាលខេត្តកោះកុង ចុះទៅធ្វើការសាកសួរ។ ក្នុងការសាកសួរពីសំណាក់មន្ត្រីរដ្ឋបាល ម្ចាស់តូបខាងលើបានឆ្លើយតបថា ពួកគាត់យកថ្លៃឈ្នួលលើការឆាក្តាម ចំនួន១ម៉ឺនក្នុងមួយគីឡូ ហើយក្តាមទាំងនោះ១០គីឡូ និងថ្លៃស្រុះបង្គារក្នុងមួយគីឡូ៥ពាន់រៀលផ្សេងទៀត។ ក្រោយពេលបានស្តាប់ការបកស្រាយពីម្ចាស់តូបរួច បងប្រុស Vannak Nheb ក៏បានធ្វើការឆ្លើយតបម្តងទៀត ដោយក្នុងនោះគាត់លើកឡើង 3 ចំនុច ដែលបង្ហាញថាម្ចាស់តូបខាងលើ គិតលុយគាត់លើស ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

    June 14, 2020