Khmernote Media
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី​ ១៣​ ខែ​ មិថុនា​ ឆ្នាំ​២០២០ វេលាម៉ោង១៣និង៣០នាទី​ នៅចុះណុចខាង ក្រោយរោងចក្រកូហ្វីតស្ថិត​ក្នុង​ភូមិ​តាគ្រក់​ឃុំ​ត្រែង​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង​ ​ស្ថិតក្នុងចំការតាង៉ែនដែលមានម្ចាស់ចំការឈ្មោះឈឿង​ ម៉ៅ​ ភេទប្រុស​ អាយុ​៥៦ឆ្នាំ​ មានករណី(ផ្ទុះម្សៅសានជា​សូដ្យូមក្លរ៉ាត​SodiumChloride)មួយកេីតឡេីងក្នុងពេលដែលឈ្មោះយាន​ យ៉ា​ ភេទស្រី​ អា​យុ​២៦ឆ្នាំ​ ស្នាក់នៅភូមិតាគ្រក់​ ឃុំត្រែង​ ស្រុករតនមណ្ឌល​ ជាកម្មករចំការតាង៉ែនបានយកដុំម្សៅ​សាន​ ជាសូដ្យូមក្លរ៉ាត(Sodium​Chloride​)​ដែ​ល​ប្រេី​ស​ម្រាប់លាយទឹកបាញ់បញ្ជាដេីមតាង៉ែនឱ្យចេញផ្លែ​ ដាក់ក្នុងធុងជ័រខៀវមកបុក​ហេី​យ​​​​​ក្នុងពេលកំពុងបុកប​ណ្តាលអោយផ្ទុះឡេីង​និងស្លាប់​​​ភ្លាមៗ​នៅ​នឹងកន្លែង។ សូមជម្រាបជូនថាអ្នកដាំដេីមតាង៉ែន​ តែងប្រេី​ប្រាស់ថ្នាំបាញ់ដេីមដេីម្បី​បញ្ជាឱ្យចេញផ្លែ​ហេី​យ​​ថ្នាំដែល​បាញ់នេះត្រូវប្រេីប្រាស់ទឹកថ្នាំម្សៅសាន​សូដ្យូមក្លរ៉ាត​(SodiumChloride)ដែល​លាយជា​ល្បាយ​សម្រាប់បាញ់​ ក៏ប៉ុន្តែការប្រេីប្រាស់ដុំម្សៅសានសូដ្យូមក្លរ៉ាតSodiumChloride មក​បុកបែបនេះគឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់។ ក្នុងនាមស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្ត​បាត់ដំបងសូមធ្វេីការអំពាវនាវដល់បងប្អូនប្រជា​ពលរដ្ឋ​ សូមមេត្តាប្រុងប្រយ័ត្នចំពោះការ​ប្រេី​ប្រាស់វត្ថុទាំងនេះ​ ព្រោះវត្ថុនេះពិតជាបង្កគ្រោះ​ថ្នាក់ដល់អាយុជីវិតយ៉ាងពិតប្រាកដ​ ជាមួយនេះស្នេីឱ្យសមត្ថកិច្ចនគរបាលមូលដ្ឋានធ្វេីការផ្សព្វ​ផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបានយល់ជ្រួតជ្រាបពី​ករណីមួយនេះ។ ជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់​ចែងធ្វេីបុណ្យតាមប្រពៃណីក្រោយពេលធ្វេីការ​ពិនិត្យរួច​៕(រូបភាពនគរបាលស្រុករតនមណ្ឌល)By kosal!

    June 13, 2020
  • សិល្បៈ

    កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ តារាកំប្លែងជើងចាស់លោក ម៉ាដូណា បានធ្វើការ Live វីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើការទម្លាយអោយដឹងពីចរិកពិតរបស់អ្នកលេង Tiktok ឈ្មោះ សុខា ដែលកំពុងត្រូវបានមហាជនចាប់អារម្មណ៍ ហើយនៅក្នុង Live វីដេអូនោះផងដែរ លោក ម៉ាដូណា មានការខឹងសម្បាយ៉ាងខ្លាំង ចំពោះអត្តចរិករបស់សុខា រហូតដល់រូបលោកមិនចង់ទាំងថតរូប ឬថតវីដេអូជាមួយថែមទៀតផង។ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះផងដែរ លោក ម៉ាដូណា ក៏បានបង្ហោះវីដេអូថ្មីមួយទៀត ដោយប្រកាសជាសាធារណៈថា លោកនឹងធ្វើការប្តឹងសុខា ចំនួន៣ករណី ដោយទី១-ពីបទបរិហារកេរ្តិ៍ ទី២-រំលោភលើសេចក្តីទុកចិត្ត និងទី៣-ប្តឹងពីបទបំពុលសង្គម។ ដឹងចង់ថា តើលោក

    June 13, 2020
  • សង្គម

    រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាល ២នាក់ របួសបាក់ជើងខាងស្តាំនិងម្នាក់ទៀតរបួសពកក្បាលផ្នែកខាងក្រោយ ដោយសារយុវជនម្នាក់បើកម៉ូតូបុកទាំងកម្រោលខណៈ កំពុងចុះបំពេញភារកិច្ចរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកពេលយប់។ ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ២២និង ២០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច មុខវត្ដមហាមន្ដ្រីផ្លូវ ព្រះសីហនុ ក្រុម៣ ភូមិ១ សង្កាត់អរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថាជនបង្កឈ្មោះ វុធថូធ វ៉ាន់ ថង ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវសូឡា ភូមិអ័ក គី ដេ

    June 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ នៅម៉ោងជិត១រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២០​ នារីជនជាតិចិនម្នាក់មិនដឹងមានវិបតិ្តផ្លូវចិត្តអ្វីនោះទេ​ បានប៉ុនប៉ងចង់លោតសម្លាប់ខ្លួនលេីស្ពានហង្សកោះពេជ្រចំនួន២ដងមកហេីយពុំតែមិនបានសម្រេចនោះទេ ។ សូមបញ្ជាក់ថាកាលពីម៉ោង៣ទៀបភ្លឺម្សិលមិញនារីជនជាតិខាងលេីក៏បានប៉ុនប៉ងមកលោតសម្លាប់ខ្លួនលេីស្ពានហង្សកោះពេជ្រនេះដែរតែមិនបានសម្រេចដូចគ្នា! ត្រូវបានអ្នកដំណើរនៅតាមផ្លូវឃាត់ទាន់ ដោយបង្កនូវភាពឆោឡោផ្អើរអស់អ្នកដំណើរដែរឆ្លងកាត់ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសន្តិសុខដែលយាមនៅក្នុងកោះពេជ្រ រួមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍ភ្លាមៗ ដោយចាប់នារីជនជាតិចិនរូបនេះលើកដាក់លើឡានដឹកទៅទីស្នាក់ការកណ្ដាលសន្តិសុខកោះពេជ្រទុកស្រាវជ្រាវរកសាច់ញាតិឲ្យមកទទួលយកទៅវិញ។ ទីតាំងនៅលេីស្ពានហង្សកោះពេជ្រ​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

    June 13, 2020
  • សង្គម

    កោះកុង៖ ដោយមានការបង្ហោះពីគណនីហ្វេសបុកបងប្រុស Vannak Nheb ប្រតិកម្មរឿងតម្លៃស្រុះបង្គារ ក្តាម និងឆាមឹក អស់ថ្លៃ កាលពីម្សិលមិញនេះរដ្ឋបាលខេត្តកោះកុង ដោយទទួលបានព័ត៌មាន ពីការបង្ហោះខាងលើពីតំលៃសេវាចំអិនម្ហូបសរុបចំនួន ២១០០ របស់ម្ចាស់ផែឈ្មោះ ចែ រិត ដែលមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ អាជ្ញាធរបានចុះទៅដល់ទីតាំងរបស់អ្នកម្ចាស់ផែ ហើយបានថតវិដេអូពីការបកស្រាយរបស់គាត់ ដោយគាត់បានរៀបរាប់ពីចំនួនមុខម្ហូបរបស់បងប្រុស Vannak Nheb ដែលបានមកធ្វើកន្លែងគាត់ ហើយចំពោះការគិតលុយគឺគាត់គ្រាន់តែទម្លាប់សរសេរជាលុយបាត ព្រោះនៅព្រំដែន និងគាត់ទទួលជាលុយរៀលធម្មតាទេ។ គួរបញ្ជាក់ថាគណនីហ្វេសបុករបស់បងប្រុសម្នាក់ដែលមានឈ្មោះថា Vannak Nheb បានធ្វើការបង្ហោះវិដេអូមួយ ដោយប្រតិកម្មនឹងការយកថ្លៃឈ្នួលស្រុះបង្គា ក្តាម

    June 13, 2020
  • សង្គម

    កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសបុករបស់បងប្រុសម្នាក់ដែលមានឈ្មោះថា Vannak Nheb បានធ្វើការបង្ហោះវិដេអូមួយ ដោយប្រតិកម្មនឹងការយកថ្លៃឈ្នួលស្រុះបង្គា ក្តាម និងឆាមឹកនៅតូបលក់គ្រឿងសមុទ្រមួយកន្លែងនៅលើកោះស្តេច ក្នុងទឹកដីខេត្តកោះកុង ដោយគាត់បានរៀបរាប់ និងបង្ហាញក្រដាសវិក័យបត្រពីតម្លៃនៃឈ្នួលធ្វើម្ហូប អ្នកលក់គិតជាទឹកប្រាក់ អស់ចំនួន 2100។ គាត់បានបន្ថែមក្នុង Caption នៃវិដេអូថា៖ “កោះស្តេច គ្រាន់តែស្រុះបង្គា ក្តាម និងឆាមឹក ថ្លៃឈ្នូលជិត 60ដុល្លារ។ សូមផ្តាំផ្ញើអ្នកដែលទៅលេងកោះនេះសូមសួរពីតម្លៃគេអោយបានច្បាស់!កោះគេកោះស្តេច ចំណែកយើងរាស្ត្រសាមញ្ញទេ..”។ តើបងប្អូនមានមតិយោបល់យ៉ាងណាដែរ ចំពោះករណីមួយនេះនៅលើកោះស្តេច? សូមមេត្តាបញ្ចេញយោបល់ខាងក្រោម៖

    June 13, 2020
  • សុខភាព

    រាល់​ពេល​​និយាយ​ដល់​បញ្ហា​ដុំ​សាច់​នេះ គឺ​ភាគ​ច្រើន​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ដុំ​សាច់​ដែល​ដុះ​នៅ​ក្នុង​ខួរ​ក្បាល តែ​ចំពោះ​មូល​ហេតុ​ដែល​កើត​ឡើង​ដោយ​កត្តា​អី​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​​ជំងឺ​មហារីក។ “និយាយ​មែន​ទែន​ទៅ កត្តា​ដែល​ធ្វើ​ឲ្យ​ដុះ​ដុំ​សាច់​នៅ​ក្នុង​ខួរ​ក្បាល​នេះ​នៅ​អត់​ទាន់​ដឹង​ពិត​ប្រាកដ​ទេ ព្រោះ​មិន​ទាន់​មាន​ការ​សិក្សា​វិទ្យាសាស្ត្រ​ណា​រក​ឃើញ​មូល​ហេតុ​ច្បាស់​នៅ​ឡើយ​មក​ដល់​សព្វ​ថ្ងៃ​នេះ។” លោក​សាស្ត្រាចារ្យ បន្ត​ឲ្យ​ដឹង​ថា ត្បិត​តែ​រក​មិន​ទាន់​ដឹង​មូល​ហេតុ​ពិត​ប្រាកដ ប៉ុន្តែ​ខាង​គ្រូពេទ្យ​វេជ្ជសាស្ត្រ​រក​ឃើញ​ថា មាន​ហ្សែន​ខ្លះ​អាច​ប្រែ​ប្រួល​កើត​ទៅ​ជា​ជំងឺ​មហារីក​ខួរ​ក្បាល​បាន ហើយ​ហ្សែន​ទាំង​អស់​នោះ​កំពុង​ត្រូវ​បាន​សិក្សា​បន្ថែម​ទៀត នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​ទេ។ ទាក់​ទង​នឹង​បញ្ហា​ដុះ​សាច់​ខួរ​ក្បាល​នេះ លោកវេជ្ជបណ្ឌិតថា ​អាច​កើត​ឡើង​បាន​មនុស្ស​គ្រប់​វ័យ មិន​ថា​តែ​មនុស្ស​ចាស់​ទេ សូម្បី​តែ​កូន​ក្មេង​ក៏​អាច​ប្រឈម​នឹង​កើត​ជំងឺ​ដុំ​សាច់​ខួរ​ក្បាល​នេះ​ដែរ។ ជាទូទៅ នៅ​ពេល​ដែល​មាន​បញ្ហា​ដុះ​ដុំ​សាច់​ខួរក្បាល​នេះ អ្នក​ជំងឺ​តែង​បង្ហាញ​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​ដូច​ជា៖ – ចាប់​ផ្ដើម​ឈឺ​ក្បាល (​ឈឺ​ក្បាល​កាន់​ញឹក​ញាប់) – ស្រវាំង​ភ្នែក – ចេះ​តែ​ចង្អោរ ឬ​ចង់​ក្អួត –

    June 13, 2020
  • សង្គម

    ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានធ្វើការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់នានា ដែលបង្កឡើងដោយការបើកបរមិនគោរពច្បាប់ចរាចរណ៍។ យោងតាមការបញ្ជាក់ពីអគ្គស្នងការរងនគរបាលជាតិ ឯឝឧត្តម នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ឲ្យដឹងថា រយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី។ ជុំវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននីតិកម្ម បានឲ្យដឹងថា តាមមាត្រា៦ថ្មី៖ បើកបរបង្ហោះ រេចុះរេឡើង ឆាបឬកៀរ ចំពោះទោចក្រយានយន្ត ឬទោចក្រយានយាន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតកង់បួន ត្រូវពិន័យជាប្រាក់១០០

    June 13, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តកណ្តាល មន្ត្រីសាខា ក.ប.ប ខេត្តកណ្តាល បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប សហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុគីមីពុលពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលតាមមាត់ច្រកទ្វាអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូបន្លែ ២២ គំរូ រួមមាន៖ ស្ពៃក្តោប ត្រសក់ ស្ពៃបូកគោ ត្រប់វែង

    June 13, 2020
  • ព័ត៌មានជាតិ

    ជនសង្ស័យម្នាក់ដែលជាកសិករបានបាញ់សម្លាប់សត្វស្វាកន្ទុយស នៅខេត្តស្ទឹងត្រែង ដែលជាសត្វកម្រនៅក្នុងពិភពលោក នឹងត្រូវបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង ដើម្បីអនុវត្តតាមផ្លូវច្បាប់នៅស្អែកនេះ។ ចំណែកឯសពសត្វស្វាកន្ទុយស ដែលត្រូវជនសង្ស័យបាញ់សម្លាប់នេះ សមត្ថកិច្ចបានយកទៅដុតរំលាយសពរួចរាល់ហើយ នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលធ្វើសកម្មភាពបាញ់សម្លាប់សត្វស្វាកន្ទុយសនេះ ឈ្មោះ ណាំ យ៉ុន អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន។ ក្នុងនោះសមត្ថកិច្ចដកហូតបាន សត្វស្វា (ប្រភេទស្វាកន្ទុយស) ចំនួន០១ក្បាល និងអាវុធកែច្នៃ (កាំភ្លើងខ្យល់) ចំនួន០១ដើមផងដែរ៕

    June 12, 2020