- Khmernote Media
- សង្គម
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១:៥០នាទីព្រឹក ស្ថិតនៅភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ។ ជនសង្ស័យទី១ឈ្មោះ ឆុន ថាវុធ ភេទប្រុស មុខរបរជាង ស្នាក់នៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ(ឃាត់ខ្លួនកាលពីថ្ងៃទី១១.០៦.២០២០) ។ ជនសង្ស័យទី២ឈ្មោះ ដុះ ម៉េងហៀង ភេទប្រុស ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទី៣ឈ្មោះ ហង្ស លីហៀង ហៅ
June 12, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងបានក្រឡាប់ផ្ងាជើងចាក់ដីចោល ខណៈបើកបរចេញពីរណ្តៅដីត្រូវរថភ្លើងបើកបុក កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវលំកែងផ្លូវរថភ្លើង ស្ថិតក្នុងភូមិតាពង់ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថភ្លើងមួយខ្សែ ដែលបើកបរពីខេត្តចូលមកកាន់ទីក្រុងភ្នំពេញ ខណៈឆ្លងកាត់ផ្លូវលំមួយខ្សែខាងលើ ស្រាប់តែជ្រុលទៅបុករថយន្តដឹកដីមួយគ្រឿង ប្រភេទម៉ាកហីយាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-6712 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឱ្យឡាប់ផ្ងាជើងខ្លួនឯង តែមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំប៉ុណ្ណោះ ចំណែករថភ្លើងក៏បន្តដំណើរទៅបាត់ទៅ ។ បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងធ្វើការស្ទួចរថយន្តទៅរក្សាទុក រងចាំដោះស្រាយជាមួយអាជ្ញាធររថភ្លើងនៅពេលក្រោយទៀត ៕ ដោយ៖
June 12, 2020 - សុខភាព
ក្រុមគ្រូពេទ្យផ្នែកវះកាត់របស់សហរដ្ឋអាមេរិកបានជោគជ័យក្នុងការវះកាត់ប្ដូរសួតទាំងសងខាងឲ្យនារីម្នាក់ដែលសួតរបស់នាងរងការខូចខាតខ្លាំងដោយសារវីរុសCOVID-19 ។ ក្រុមគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យ Northwestern Memorial នៅទីក្រុង Chicago នៅថ្ងៃទី១១ ខែមិថុនា បានប្រកាសថានេះជាការវះកាត់លើកទីមួយនិងទទួលបានភាពជោគជ័យក្នុងការវះកាត់ជួយសង្គ្រោះអ្នកជំងឺដែលរងការខូចខាតសួតខ្លាំងដោយសារវីរុស COVID-19។ ក្រោយការការវះកាត់ប្តូរសួតរួច ស្ថានភាពអ្នកជំងឺមានការប្រសើរឡើងជារៀងរាល់ថ្ងៃ។ ក្រុមគ្រូពេទ្យបានលើកឡើងថានេះជាលើកដំបូងហើយដែលការវះកាត់ទៅលើអ្នកជំងឺ COVID-19 ទទួលបានជោគជ័យនៅសហរដ្ឋអាមេរិក ហើយនេះអាចផ្តល់ក្ដីសង្ឃឹមសម្រាប់អ្នកជំងឺដែលសួតទទួលរងការខូចខាតខ្លាំងពីការឆ្លងវីរុសកូរ៉ូណា។ អ្នកជំងឺវ័យ២០ឆ្នាំនេះបានចំណាយរយៈពេល៦សប្តាហ៍ប្រើប្រាស់ម៉ាស៊ីនជំនួយអុកស៊ីសែន និងម៉ាស៊ីន ECMO នៅបន្ទប់សង្គ្រោះបន្ទាន់។ អ្នកជំងឺរូបនេះគឺមានស្ថានភាពធ្ងន់ធ្ងរជាងគេនៅក្នុងមន្ទីរពេទ្យនោះ។ ក្រុមគ្រូពេទ្យតែងផ្តល់ជំនួយអុកស៊ីសែនដល់នាង និងជួយទ្រទ្រង់សរីរាង្គផ្សេងទៀតរបស់នាងសម្រាប់ការវះកាត់ប្តូរសួតនៅពេលដែលឱកាសមកដល់។ មុននឹងធ្វើការវះកាត់ គ្រូពេទ្យត្រូវតែធ្វើតេស្ដដើម្បីបញ្ជាក់ថានាងគឺអវិជ្ជមានវីរុស COVID-19 ជាមុនសិន។ កាលពីដើមខែមិថុនានៅពេលសួតរបស់អ្នកជំងឺបានបង្ហាញពីការខូចខាតដែលមិនអាចត្រលប់មកធម្មតាវិញបានដោយសារជំងឺ COVID-19 ជម្រើសតែមួយគត់គឺត្រូវផ្លាស់ប្ដូរសួត។ អ្នកជំងឺរូបនេះក៏ចាប់ផ្ដើមវិវត្តការចុះខ្សោយសរីរាង្គផ្សេងៗដែលនេះបង្កដោយការខូចខាតសួត ហើយប៉ះពាល់ដល់បេះដូង ថ្លើម
June 12, 2020 - សង្គម
ថ្ងៃនេះខ្មែរណូត សូមផ្សព្វផ្សាយពីភាពស្មោះត្រង់មួយ ចែករំលែកដោយគណនីលោក Ry Sotharith ដែលបានបង្ហោះឲ្យដឹងពីសកម្មភាពស្មោះត្រង់មួយរបស់បងប្រុសអ្នកលក់ដំឡូង និងសណ្តែកដី ដោយគាត់អាប់លុយខ្វះ ៥០០៛ តែគាត់សុខចិត្តរុញរទេះគាត់តាមរកឲ្យលុយទៅគាត់ ៥០០៛ដែលខ្វះវិញ។ បេះដូងអ្នកសៀមរាប រឿងលុយ ៥០០រៀល៖ ខ្ញុំទិញដំឡូង និងសណ្តែកដីគាត់ ហើយគាត់អាប់លុយខ្វះអោយខ្ញុំ៥០០រៀលខ្ញុំមិនដឹងក៏ដើរចេញមកជិតកន្លះគីឡូ តែមិននឹកស្មានថាគាត់រត់តាមខ្ញុំជាមួយរទេះគាត់ជាងកន្លះគីឡូគ្រាន់តែយកលុយអាប់ដែលខ្វះ៥០០រៀលអោយខ្ញុំវិញ។ តើមានប៉ុន្មានអ្នកនៅមានបេះដូងបែបនេះ? ភាពស្មោះត្រង់ របស់ប្អូននឹងនៅជាមួយខ្ញុំរហូត៕ ប្រភព៖Ry Sotharith
June 12, 2020 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញចាប់ឃាត់ខ្លួនកាលពី ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ២០នាទីរសៀល ពាក់ព័ន្ធករណីក្លែងបន្លំលុយក្រដាសប្រាក់ដុល្លារអាមេរិច នៅចំណុច ភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ យោងតាមរបាយការណ៍មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ តាំង តាយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពោតាកួយ សង្កាត់រលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ចំណែកឯជនរងគ្រោះ ទី១ ឈ្មោះ ប៉ុង សុបុត្រា
June 12, 2020 - អន្តរជាតិ
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៧,៥៩៦,៩៨៧នាក់ និងបានសម្លាប់មនុស្សចំនួន ៤២៣,៨៤៤នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ៣,៨៤១,៤៩៣។ នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ២,០៨៩,៧០១នាក់ អ្នកស្លាប់សរុប ១១៦,០៣៤នាក់ និងជាសះស្បើយចំនួន ៨១៦,០៨៦ នាក់។ ចំណែកឯប្រទេសឈរលំដាប់ទី២គឺ ប្រទេសប្រេស៊ីល ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ៨០៥,៦៤៩ នាក់ អ្នកស្លាប់សរុប ៤១,០៥៨ នាក់ និងជាសះស្បើយចំនួន ៣៩៦,៦៩២ នាក់៕
June 12, 2020 - ព័ត៌មានជាតិ
បន្ទាប់ពីមានករណីពុលស្លាប់ ៤ និងដេកពេទ្យ ១១ នាក់ ក្រោយផឹកស្រាថ្នាំចិនសែ តាំងគួយ កាលពីពេលកន្លងទៅរួចមក នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្ដីប្រកាសហាមឃាត់មិនឲ្យមានលក់ស្រាចិនសែប្រភេទនេះនៅគ្រប់បណ្ដាទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្តនេះតទៅទៀត។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា បច្ចុប្បន្នមន្ទីរជំនាញបានយកវត្ថុតាងទៅធ្វើតេស្តរកសារធាតុផ្សំ និងផ្សព្វផ្សាយព័ត៌មានក្នុងពេលខាងមុខនេះ ហើយអាជ្ញាធរក៏អំពាវនាវដល់បងប្អូនអាជីវករ ចូលរួមសហការ បញ្ឈប់ការលក់ស្រាយីហោប្រភេទនេះបណ្ដោះអាសន្ន និងសូមឲ្យអ្នកធ្លាប់ទទួលទាត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដោយរង់ចាំមន្ត្រីជំនាញ ក្រសួង និងស្ថាប័នធ្វើការពិសោធន៍ឲ្យបានត្រឹមត្រូវសិន មុននឹងលក់ ឬទិញយកទៅពិសា៕
June 12, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ហេតុការណ៍លោតសម្លាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចខណ្ឌមានជ័យបានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងពីដំណើររឿងដូច្នេះថា មុនឈានដល់ការលោតសម្លាប់ខ្លួនរបស់បុរសម្នាក់ ពីលើស្ពានអាកាសស្ទឹងមានជ័យខាងលើនេះ សូមបញ្ជាក់ដើមចមនៃរឿងរ៉ាវកាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ មានស្ត្រីម្នាក់ត្រូវជាម្តាយបង្កើតរបស់បុរសដែលបានលោតសម្លាប់ខ្លួន ពីលើស្ពានអាកាសស្ទឹងមានជ័យ មានឈ្មោះ ខៀវ ចាន់ស៉ីណែត អាយុ៤៩ឆ្នាំ មុខរបរជាគ្រូបង្រៀន បានចងកសម្លាប់ខ្លួននៅផ្ទះបាត់ទៅហើយ នៅក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ បន្ទាប់ពីដឹងថាម្តាយរបស់ខ្លួនបានចងកសម្លាប់ខ្លួនរួចមក រូបខ្លួនជាកូនដឹងកំហុស ព្រោះជាអ្នកដែលបានធ្វើឲ្យម្តាយចងកសម្លាប់ខ្លួន ធ្វើឲ្យមានវិប្បដិសារីយ៉ាងខ្លាំង សុញគំនិតគិតខ្លី
June 12, 2020 - សង្គម
មួយរយៈចុងក្រោយនេះយើងសង្កេតឃើញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចែកចាយយ៉ាងច្រើន ពីរមណីយដ្ឋានធម្មជាតិមួយ ដែលមានឈ្មោះថា “ខ្នងផ្សារ”។ រមណីយដ្ឋានធម្មជាតិ ខ្នងផ្សារ គឺជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅទីនោះមានទេសភាពយ៉ាងស្រស់ស្អាតដូចរូបគំនូរ និងមានអាកាសធាតុត្រជាក់ ធ្វើឲ្យមនុស្សជាច្រើនប្រាថ្នាចង់ទៅលេងកំសាន្តនៅទីនោះ។ ខណៈកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនោះ ស្រាប់តែពេលថ្មីៗនេះមានក្រុមអ្នកបោះតង់មួយចំនួនបានទៅលេងកំសាន្តនៅខ្នងផ្សារនោះ ហើយបានបោះចោលសំរាម និងទុកចោលសំរាមនៅលើនោះតែម្តង ដោយមិនបានវេចខ្ចប់ប្រមូលយកមកបោះចោលនៅខាងក្រោមឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងជាពិសេសប៉ះពាល់ដល់សោភណ្ឌភាពរមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយនេះផងដែរ។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Cardamom Mountain បានឲ្យដឹងថា “ភ្នំខ្នងផ្សារទេសភាពពិតជាស្អាតដូចអ្នកដើរភ្នំធ្លាប់បានឃើញពេលឡើងទៅដល់ យើងពិតជាមានមោទកភាពដែលបានឃើញនូវទេសភាពស្រស់ស្អាតរកអ្វីប្រៀបផ្ទឹមគ្មាន។ ដើម្បីឲ្យមោទកភាពនូវមានតម្លៃអ្នកដើរភ្នំត្រូវតែជួយយកសំរាមចុះមកភូមិវិញសូមកុំបន្សល់ទុកសំរាមនៅលើភ្នំ។ ដូចជា៖កំប៉ុង ដប និងសំណល់ផ្សេងៗដែលមិនងាយរលាយត្រូវតែយកមកភូមិវិញ។ ដើម្បីបរិស្ថានស្អាតយើងត្រូវនាំគ្នាស្បាយសំរាមចុះមកភូមិ”៕
June 11, 2020 - សិល្បៈ
កាលពីម្សិលមិញនេះ ក្រោយពីការរិះគន់ពីមហាជនរួចមក រឿងអ្នកនិពន្ធរហ័សនាម “ទេវបុត្រខ្មៅ” និពន្ធបទ ” កណ្តៀវអូនស្រួយ និង បទស្រណោះអង្រែ” ដោយមានភាពលាយឡំជាពាក្យពេចន៍អាសអាភាសន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់វិធានការភ្លាមៗទៅកាន់អ្នកនិពន្ធ លោក អ៊ិច ចន្ថា ឲ្យធ្វើការសុំទោសជាសាធារណៈដល់មហាជន និងធ្វើសន្យាថាមិនតែងនិពន្ធបទចម្រៀងដែលបង្កឱ្យមានការប៉ះពាល់ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។ ស្រាប់តែថ្ងៃនេះនៅលើគណនីហ្វេសបុករបស់អ្នកនិពន្ធ អ៊ិច ចន្ថា រហ័សនាម “ទេវបុត្រខ្មៅ” បានកើតទុក្ខមិនសុខចិត្តដោយបានបង្ហោះវិដេអូបទចម្រៀងរបស់លោកវណ្ណា កាត់ត្រង់ប្រើពាក្យសំដីមិនសមរម្យ ដោយសរសេរថា៖ “ខ្ញុំបានធ្វើលិខឹតកែខ្លួន និងបានសុំទោសបងប្អូនទាំងអស់ទូទាំងប្រទេសហើយ ហើយក៏លុបបទកណ្តៀវអូនស្រួយចេញវិញដែរ តែដើម្បីស្មើភាពគ្នា សូមក្រសួងជួយត្រួតពិនិត្យបទមួយនេះផង ដោយការគោរព”។ តើប្រិយមិត្តគិតយ៉ាងណាដែរ?
June 11, 2020









