Khmernote Media
  • សង្គម

    យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះបានឲ្យដឹងថា បណ្ណបើកបរដែលមិនមាន QR Code មានទម្រង់ប្រភេទចាស់នៅមានសុពលភាពគឺអាចប្រើប្រាស់បានធម្មតារហូតដល់ថ្ងៃផុតសុពលភាព មិនតម្រូវឱ្យប្តូរយកបណ្ណបើកបរប្រភេទថ្មីដែលមាន QR Code ឡើយ។ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបណ្ណបើកបរផុតសុពលភាព ឬខូច ឬបែកបាក់ អាចធ្វើការប្តូរថ្មីបាននៅមណ្ឌលផ្តល់បណ្ណបើកបរអ៊ីអន១ និងអ៊ីអន២ ឬនៅមន្ទីរសារណការ និងដឹកជញ្ជូនខេត្ត។ ចំពោះតម្លៃនៃការប្តូរបណ្ណបើកបរ៖ -បណ្ណបើកបរម៉ូតូ ២០០០០៛ -បណ្ណបើកបររថយន្ត ៣០០០០៛ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    June 11, 2020
  • សិល្បៈ

    តារាសម្តែងរូបស្រស់ នៅ សូនីតា បានទម្លាយមូលហេតុដែលធ្វើអោយនាងសុខចិត្តយកប្តីចាស់ អាយុច្រើនជាងខ្លួន ក្រោយពេលដែលមានមហាជនជាច្រើនតែងមានចម្ងល់ ព្រោះនាងជាតារាវ័យក្មេងរូបសម្ផស្សស្រស់ស្អាត រហូតមានអ្នកខ្លះថា នាងយកប្តីចាស់ដោយសារតែសំលឹងឃើញទ្រព្យថែមទៀតផង។ ដើម្បីស្រាយចម្ងល់មហាជន នៅ សូនីតា បានរៀបរាប់ថា៖ “ហេតុអី មនុស្សស្រីសុខចិត្តយកប្ដីចាស់ អាយុច្រើនជាងខ្លួន! បុរសម្នាក់នេះ អាចមិនមែនជាបុរសសង្ហា មិនឡូយឆាយ បណ្ដើរគ្នាទៅណាមកណា ក៏មិសក្តិសមនឹងនាងដែរ តែបើនិយាយថា មកពីគាត់ជាអ្នកមាន មានទ្រព្យ មានមុខមាត់ មានយសសក្តិ ក៏មិនមែនអាចឱ្យនាងជ្រើសរើសគាត់ដែរ ព្រោះថា លុយដែលនាងមាន ការងារដែលនាងធ្វើ ក៏អាចចិញ្ចឹមនាង និងគ្រួសារនាងឱ្យរស់នៅបានស្រួលហើយ។ ប៉ុន្តែអាចមានចំណុចផ្សេងទៀត ដែលនាងសុខចិត្តជ្រើសយកបុរសវ័ចំណាស់នេះគឺ

    June 11, 2020
  • សិល្បៈ

    លោកស្រី សំ សុវណ្ណនី ដែលជាអតីតចាងហ្វាងផលិតកម្មអង្គរ បច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក បានទម្លាយចរិតពិតរបស់កញ្ញា ទូច ស៊ុននិច កាលគ្រាដែលនាងនៅក្មេង។ លោកស្រី បានរៀបរាប់នៅលើបណ្តាញសង្គម Facebook នាពេលថ្មីៗនេះថា៖ “រូបថតដែលក្មួយស្រីកាន់ពានរង្វាន់នេះគឺខ្ញុំបានថតដោយផ្ទាល់ដៃខ្ញុំដែលជាចាងហ្វាងផលិតកម្មអង្គរវត្ត នៅថ្ងៃទីមួយខ្ញុំបានជួបឳពុករបស់នាង ថ្ងៃទីពីរគាត់បាននាំក្មួយស្រីតូចស្រីនិចមកជួបនឹងខ្ញុំតាមការសំណូមពររបស់ខ្មុំដែលខ្ញុំចង់ជួបនាង។ នាងមានចរិតសុភាព ឈរជិតឳពុក ញញឹមយ៉ាងស្រស់មិនមានវាចាអ្វីទាំអស់។ គ្រូសារមួយដែលមិនមែនជាគ្រួសារមានសម្បត្តិ មហាសាលមែន ប៉ុន្តែគឺជាគ្រួសារដ៏មានសុភមង្គលដ៏គួរឲ្យគោរពនិងជាទីរាប់អាន ដែលយើងរាល់គ្នាចង់បានមកធ្វេីជាមិត្តភក្ក័។ គ្រួសារដែលរស់នៅដោយក្រឹតវិន័យរបស់ព្រះយ៉ាងពិតប្រាកដ មានសេចក្ដីស្រឡាញ់ អំណរ មេត្រី អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ខ្ញុំបានជួបនឹងឳពុករបស់នាងប៉ុន្មានដងដែលកាលពី 7

    June 11, 2020
  • កូវីដ-១៩

    នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការបកស្រាយ និងច្រានចោលទាំងស្រុងនូវព័ត៌មានដែលបានចុះផ្សាយលើទំព័រវេបសាយសារព័ត៌មានឈ្មោះ លុយអាតវៀតណាម (luatvetnam.vn) អំពីករណីបុរសជនជាតិវៀតណាមម្នាក់អាយុ១៨ឆ្នាំ ជាអ្នកជំងឺកូវីដ១៩ ធ្វើដំណើរពីកម្ពុជាចូលទៅវៀតណាម តាមច្រកទ្វារព្រំដែន ថុងហ្វើក (Thuong Phuon) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ហើយបានដាក់ឲ្យព្យាបាលនៅមណ្ឌលសុខភាព ង្វានហុងងឺ (Huyen Hong Ngu health center) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។ ក្រសួងបានបញ្ជាក់ទៀតថា មកទល់ពេលនេះ មិនមានរបាយការណ៍ជាផ្លូវការណាមួយស្តីពីករណីជនជាតិវៀតណាមខាងលើនេះ ត្រូវបានផ្តល់ដោយអាជ្ញាធរសុខាភិបាលវៀតណាមតាមប្រព័ន្ធរាយការណ៍ឲ្យគ្នាទៅវិញទៅមក (EOC)

    June 11, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ- នៅម៉ោង៥ព្រឹកព្រលឹមថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០ មានអគ្គិភ័យបានឆេះតូបសម្រាប់ជួលស្នាក់នៅ និងភោជនីយដ្ឋាន២កន្លែង ជាប់គ្នា ធ្វើពីឈើប្រក់ស្បូវ សរុបអស់ចំនួន២៧ តូប និងភោជនីយដ្ឋាន២កន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាង ដោយហេតុការណ៍អគ្គិភ័យនេះកើតឡើងនៅតំបន់អូរត្រេះ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថាការខូចខាត រួមមាន៖ +ទីតាំងទី ១ : ឈ្មោះ ហ្វូតព្រីន មាន១៤តូប និងភោជនីយដ្ឋាន១ រួមនិងសម្ភារៈខូចខាត ទាំងស្រុង។ +ទីតាំងទី ២ : ឈ្មោះ បាណាណា មាន១៣តូប

    June 11, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល ៖ បុរសកំហូចពេលនារីៗដែលស្នាក់នៅបន្ទប់ជួលចូលងូតទឹកអាក្រាតកាយនៅក្នុងបន្ទប់ទឹករបស់ខ្លួន ពេលនោះរូបគេបានយកទូរស័ព្ទលួចថតរូបតាមប្រហោងឥដ្ឋ ភ្លាត់ស្នៀត ត្រូវបានជនរងគ្រោះឃើញស្រែកឆោឡោប្រាប់ម្តាយរបស់នាងហៅបុរសកំហូចចេញពីបន្ទប់មក រួចសុំទូរស័ព្ទមកឆែកមើលឃើញរូបភាពវីដេអូងូតទឹកអាក្រាតកាយ ទើបប្ដឹងប៉ូលិសចាប់ខ្លួនតែម្ដង ពាក់ព័ន្ធករណីប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល កាលពីវេលាម៉ោង១៩និង១៨នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចបន្ទប់ទឹកជនរងគ្រោះ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះមាន៣នាក់ដូចជា ទី១-ឈ្មោះ អ.រ.ន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមេផ្ទះ ទី២-ឈ្មោះ គ ព ស

    June 11, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានឲ្យដឹងថា អាជីវករនៅមុខប្រាសាទអង្គរវត្តចំនួនពីររូបទៀត បានស្ម័គ្រចិត្តអោយអាជ្ញាធរជាតិអប្សរា រុះរើសំណង់ភោជនីយដ្ឋានរបស់ខ្លួន ដើម្បីរៀបចំសោភ័ណភាព និងសួនបៃតង ដើម្បីលើកតម្លៃសម្បត្តិបេតិកភណ្ឌ ដោយការរុះរើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។ ម្ចាស់ភោជនីយដ្ឋានដែលស្ម័គ្រចិត្តរុះរើទី១ឈ្មោះម៉ោញ រតនា ភេទស្រី និងទី២ឈ្មោះង៉ាត់ ផល្លីន ភេទប្រុស។ អ្នកទាំងពីរ បានយល់ព្រមសហការ រុះរើសំណង់ភោជនីយដ្ឋានរបស់ខ្លួន ហើយប្រគល់ទីតាំងជូនទៅអាជ្ញាធរជាតិអប្សរា សម្រាប់កែលម្អរលើកស្ទួយសោភ័ណ្ឌភាពអង្គរ។ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានអោយដឹងថា នៅទីតាំងដែលរុះរើថា អាជ្ញាធរជាតិអប្សរា រៀបចំបរិវេណមុខប្រាសាទអង្គរវត្តនេះគឹ

    June 10, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ និង៤០នាទី នៅចំណុចអូរទ្រូងអណ្តើក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីផ្ទុះម៉ីនចំនួន០១ ប្រភេទមីន៦៩ បណ្ដាលអោយមនុស្ស ចំនួន០២នាក់ រងរបួសនោះគឺ៖១-ឈ្មោះ លឿង ពុធ ភេទប្រុស អាយុ ៦៩ឆ្នាំ បានដាច់ជើង និងរងរបួសធ្ងន់ ហើយបានស្លាប់នៅពេលបន្ទាប់ និង២-ឈ្នោះធាង ធួន ភេទប្រុស

    June 10, 2020
  • សង្គម

    យោងតាមការបង្ហោះអោយដឹងនៅលើទំព័រ Facebook របស់លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានអោយដឹងថា មានគ្រួសារមួយនៅខេត្តបន្ទាយមានជ័យ បានយកគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មករក្សាទុកនៅផ្ទះ​ បានចងព្យួរនៅលើដើមអំពិលសំរាប់កំសាន្តអារម្មណ៍លេង។ លោក ហេង រតនា បានបញ្ជាក់លើសំណេររបស់លោកថា៖ “ហួសចិត្តតែម្តងលោកព្រះ! នៅថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២០នេះ​ នៅភូមិទំនប់ដាច់​ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មករក្សាទុកនៅផ្ទះ​ បានចងព្យួរនៅលើដើមអំពិលសំរាប់កំសាន្តអារម្មណ៍លេង! គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់​ ហើយគ្រាប់មីនភាគច្រើននៅមានប្រសិទ្ធភាពផ្ទុះ​! ហួសវាចានឹងថ្លែងជាមួយគំនិតដ៏គ្រោះថ្នាក់បំផុតនេះ​ ហើយអាចប្រកបមុខរបរដើរសុីឈ្នួលដោះមីនផងដែរ! ប្រជាពលរដ្ឋរូបនេះ​

    June 10, 2020
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានអោយដឹងថា អាជ្ញាធរខេត្តព្រះសីហនុ ត្រៀមដាំដើមផ្កាក្រដាស ៦០២០០គុម្ព នៅតាមមេដ្យានទ្រូងមហាវិថីទាំង៣ ដើម្បីលើកកម្ពស់សោភ័ណភាព នឹងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តត្រៀមរៀបចំដាំរុក្ខជាតិនៅតាមដងផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលមានផ្កា និងដើមឈើ ៩ ប្រភេទផ្សេងៗគ្នា។ ដោយឡែកមហាវិថីទាំង៣ គឺមានមហាវិថីរាម មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ដែលមានប្រវែង សរុបចំនួន ២២.៧៣១ម៉ែត្រ ទទឹង៥០ម៉ែត ទ្រូងផ្លូវ ២៥.៧៥ម៉ែត្រ ដោយទុកមេដ្យានទ្រូងថ្នល់ ដែលមានចន្លោះកន្លះម៉ែត ទទឹងកន្លះម៉ែត ធ្វើជាសួនដាំដើមផ្កាក្រដាស ដើម្បីធ្វើឲ្យដងវិថីទាំងនោះកាន់តែមានភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ ។ ក្នុងសន្និសីទសារព័ត៌មាន

    June 10, 2020