- Khmernote Media
- សង្គម
នៅមុននេះបន្តិចដែរ ទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អោយដឹងថា ថៅកែហាងធារ៉ា ដែលមានឈ្មោះថា កាន់ វុទ្ធី ត្រូវបានកសាសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនិតិវិធីច្បាប់ហើយ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបរាប់ថា៖ “សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីបង្កហឹង្សាកាលពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០នាទីយប់ បុរសម្នាក់ឈ្មោះ កាន់ វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរម្ចាស់ហាងធារ៉ា ស្ថិតនៅផ្ទះលេខ៧៨ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ដែលបានបង្កហឹង្សាលេីបុគ្គលិករបស់ខ្លួនត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ បន្ទាប់ពីទទួលបានព័ត៌មាន និងបានឃេីញវីដេអូខ្លីបរយ:ពេល ៣នាទី
June 10, 2020 - សិល្បៈ
តារាចម្រៀងល្បីឈ្មោះបោះសំលេងនិងជាម្ចាស់បទ “ទូរស័ព្ទប្រាប់ផង” គឺលោក សាន ផានិត បានប្រកាសថាលោកចង់ធ្វើចម្រៀង MV កម្រិត 4K ដែលកំសត់បំផុតមានរយៈពេល 5នាទី តែស្មើនឹងភាពយន្តខ្នាតធំមួយរឿង។ ការលើកឡើងរបស់លោក សាន ផានិត បានធ្វើអោយអ្នកគាំទ្ររបស់លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងប្រកាសគាំទ្ររូបលោកជានិច្ច។ តារាចម្រៀងជើងចាស់រូបនេះ បានរៀបរាប់នៅលើបណ្តាញសង្គមថា៖ “ចង់ធ្វើ Mv ចម្រៀងបែប 4K Music Video Movie កំសត់បំផុត៥នាទី១បទអោយស្មើរនិងភាពយន្តខ្នាតធំ១រឿងហើយដើរតួប្រុសខ្លួនឯងតែមិនអាច ព្រោះធ្លាប់សន្យានិងខ្លួនឯងយូហើយថា ទុកឪកាសអោយប្អូនៗជំនាន់ក្រោយចុះ ចាស់ហើយ Mv ត្រឹមតែ Lipsing ទៅសមរម្យបំផុត។”
June 10, 2020 - ព័ត៌មានជាតិ
នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ក្រោយពីបានឃើញវិដេអូពីបណ្តាញសង្គម ដែលបង្ហាញឲ្យឃើញពីសកម្មភាពម្ចាស់ហាងយីហោ ធារ៉ា ស្ថិតនៅផ្លូវលេខ១០៨កែងផ្លូវលេខ៥១ ភូមិទី៣សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានប្រេីអំពើហិង្សាទៅលើបុគ្គលិករបស់ខ្លួន ប៉ុស្តិ៍បានហៅម្ចាស់ហាងខាងលើមកសាកសួរនិងអនុវត្តន៍តាមនីតិវិធីច្បាប់ជូនជនរងគ្រោះ។ គួរបញ្ជាក់ថាហាងធារ៉ាផ្លូវ១០៨កែងផ្លូវ៥១ ទល់មុខទីលានប្រជាធិតេយ្យ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០២០ មានករណីម្ចាស់ហាងប្រុស បានឈ្លោះប្រកែកជាមួយម្ចាស់ហាងស្រី ហើយ បោកកែវ បោកចាន ស្រាប់តែបុគ្គលិកចូលមកជួយឃាត់ ស្រាប់តែវាយបុគ្គលិក និងគប់ចាន រហូតដល់បុគ្គលិកឈឺដួលដល់ដី និងធ្វើការវាយទាត់ធាក់លើបុគ្គលិកដែលដួលនោះថែមទៀត។ ទង្វើដែលថតបានពីកាមេរ៉ាសុវត្ថិភាពនេះធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំង និងសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់៕
June 10, 2020 - សង្គម
ខណៈពេលកំពុងធ្លាក់ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ខ្លាំង នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វេីឲ្យដើមឈើមួយដើម បានបាក់រលំទៅលេីថ្នល់ សង្កត់រថយន្ត Rav4 មួយគ្រឿង នៅតាមផ្លូវលេខ៦៣(ផ្លូវត្រសក់ផ្អែម) នៅចំណុចជិតផ្សារសូរិយ៉ា ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងបានអោយដឹងដែរថា ខណៈពេលដែលភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ រហូតបាក់ដើមឈើសង្កត់លើរថយន្តខាងលើ ធ្វើអោយមនុស្សម្នាក់ដែលរស់នៅម្តុំនោះ មានការភ្ញាក់ផ្អើលនិងនាំគ្នារត់ចេញមកមើល ហើយម្ចាស់រថយន្តជាបុរសវ័យចំណាស់សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា គាត់ភ័យសឹងគាំងបេះដូងទៅហេីយ៕
June 10, 2020 - សង្គម
នៅពេលដែលមនុស្សជុំវិញពិភពលោកបន្តដោះស្រាយនឹងជម្ញឺរាតត្បាត យើងគួរតែសម្រាកពីបញ្ហានេះសិន ហើយគួរងាកមកឆ្លុះបញ្ចាំងពីបុព្វហេតុមួយទៀត គឺពេលវេលាសម្រាប់ធម្មជាតិដែលជាប្រធានបទនៃទិវាបរិស្ថានពិភពលោករបស់អង្គការសហប្រជាជាតិនៅថ្ងៃទី ៥ ខែមិថុនានេះ។ អ៊ែមមឺរឹតដឹងច្បាស់ពីតួនាទីរបស់ខ្លួននៅក្នុងប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់ភពផែនដីបានបន្តធ្វើឱ្យមានការរីកចម្រើនក្នុងការសម្រេចបាននូវគោលដៅបរិស្ថានរបស់ខ្លួន។ ក្រុមហ៊ុនបានបង្ហាញពីការអនុវត្តផ្នែកបរិស្ថាននេះនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩-២០២០ ជារូបភាពរួមនិងបំពេញបរិបទនៃសមិទ្ធិផលរបស់ខ្លួន។ បុព្វហេតុសំខាន់មួយដែលជាបេះដូងរបស់អ៊ែមមឺរឹតគឺអភិរក្សសត្វព្រៃនៅក្នុងព្រៃ។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការដោះស្រាយការធ្វើពាណិជ្ជកម្មខុសច្បាប់ក្នុងការលក់សត្វព្រៃទាំងជាសត្វចិញ្ចឹម ឬជាទ្រង់ទ្រាយស្បែក ភ្លុក ឬផ្នែកផ្សេងៗទៀតនៃរាងកាយសម្រាប់ប្រើប្រាស់ជាម្ហូបអាហារ ថ្នាំពេទ្យ ស្បែកកម្រ និងគ្រឿងអលង្ការនិងគ្រឿងតុបតែងលម្អដែលមានតម្លៃទាំងអស់ប្រមាណ ២០ ពាន់លានដុល្លារអាមេរិករៀងរាល់ឆ្នាំ។ អ៊ែមមឺរឹតមានសកម្មភាពខ្លាំងក្នុងវិស័យនេះនិងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិនិងជាផ្នែកមួយនៃអង្គការ United for Wildlife, ROUTES (ឱកាសកាត់បន្ថយសម្រាប់ការដឹកជញ្ជូនដោយខុសច្បាប់នូវប្រភេទសត្វជិតផុតពូជ) និង World Travel និង Tourism Council (WTTC) ។
June 10, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តដឹកខ្សាច់ខ្នាតយក្ស បើកចុះពីលើស្ពានយ៉ាងលឿន ទៅបុកឡើងលើរង្វង់មូលព្រែកសំរោង បណ្ដាលឲ្យខូចខាតហើយរថយន្តបន្តទៅបុកចូលស្តង់លក់គ្រឿងសង្ហារឹម និងថ្នាំពេទ្យ បណ្តាលឲ្យរងការខូចខាតសំភារៈយ៉ាងដំណំបន្ថែមទៀត តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររងរបួសទេ។ ហេតុការណ៍នេះកើតឡើងតាំងពីម៉ោងជិត៧យប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចដេប៉ូលក់គ្រឿងសង្ហារឹមមួយយីហោ (ម៉ាក់ អារ៉ូ-ស្តង់លេខ៦) គល់ស្ពានព្រែកសំរោងត្រើយខាងកើត ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ រថយន្តបង្កជាប្រភេទរថយន្តបែនដឹកដីធន់ធំ ម៉ាកហ៊ីយុនដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 3E-3524 ដែលបើកដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កខាងលើបានធ្វើដំណើរពីលិចទៅកើត
June 10, 2020 - ព័ត៌មានជាតិ
ហាងធារ៉ាផ្លូវ១០៨កែងផ្លូវ៥១ ទល់មុខទីលានប្រជាធិតេយ្យ ខណ្ឌដូនពេញ យប់ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០២០ មានករណីម្ចាស់ហាងប្រុស បានឈ្លោះប្រកែកជាមួយម្ចាស់ហាងស្រី ហើយ បោកកែវ បោកចាន ស្រាប់តែបុគ្គលិកចូលមកជួយឃាត់ ស្រាប់តែវាយបុគ្គលិក និងគប់ចាន រហូតដល់បុគ្គលិកឈឺដួលដល់ដី និងធ្វើការវាយទាត់ធាក់លើបុគ្គលិកដែលដួលនោះថែមទៀត។ ទង្វើដែលថតបានពីកាមេរ៉ាសុវត្ថិភាពនេះធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំង និងសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់។ ទាក់ទងនឹងករណីខាងលើឯកឧត្តម ហ៊ុន ជា បានបង្ហោះឲ្យដឹងលើហ្វេសបុកថា ដែលគាត់ចង់ជួយបុគ្គលិករបស់ម្ចាស់ហាងដែលត្រូវថៅកែវាយនិងគប់ចានលើនោះ ឲ្យទាក់ទងមកគាត់ គាត់នឹងជួយ ដោយគាត់បានសរសេរថា៖ ” មានម៉ានលុយហ្ហា មើលងាយគេខ្លាំងណាស់មិនបាច់យកសំណងពីវាទេ អោយចូលគុកទៅ 😡😡😡😡😡😡😡 អ្នករងគ្រោះសូមឆាតមកខ្ញុំផង
June 10, 2020 - សិល្បៈ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានលោកជំទាវ ភឿង សកុណា ជាប្រធាន បានធ្វើការកោះហៅកញ្ញា បរ៉ាម៉ី ដែលជាម្ចាស់បទ “កណ្តៀវអូនស្រួយ” មកធ្វើការព្រមាន ក្រោយមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនជុំវិញបទចម្រៀងមួយបទនេះ ដែលមានពាក្យពេចន៍មិនសមរម្យ។ យោងតាមការបញ្ជាក់ពីលោក ប៉ុក បូរក្ស ជាប្រធាននាយកដ្ឋានផ្សព្វផ្សាយភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា «ក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគោលការណ៍ធំៗចំនួន ៥ចំណុច ដែលជាវិធានការដោះស្រាយ។ ទី១៖ អប់រំ
June 10, 2020 - សិល្បៈ
កាលពីខែឧសភា កន្លងទៅ តារាចម្រៀងរូបស្រស់ អ្នកនាង ពេជ្រ សូលីកា បានសម្រាលបានកូនប្រុសស្រស់ស្អាតម្នាក់ ហើយមហាជន ជាពិសេសអ្នកគាំទ្រអ្នកនាង បាននាំគ្នាអបអរសាទរយ៉ាងខ្លាំង ចំពោះសមាជិកថ្មីរបស់អ្នកនាង។ ទើបតែសម្រាលកូនមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលថ្មីៗ អ្នកនាង ពេជ្រ សូលីកា មានការខឹងសម្បាយ៉ាងខ្លាំង ចំពោះសារព័ត៌មាន ដែលចុះផ្សាយដាក់ចំណងជើងធំៗថា «ពេជ្រ សូលីកា ទាន់ប្តីដេកជាមួយស្រី លែងលះទាំងមានផ្ទៃពោះ»។ ចំពោះករណីព័ត៌មានចុះផ្សាយបែបនេះដែរ អ្នកនាង ពេជ្រ សូលីកា ក៏បានធ្វើការបកស្រាយទាំងអារម្មណ៍មិនពេញចិត្តថា៖ “«សុំអភ័យទោសទុកជាមុន បើសិនជាមានការខុសឆ្គង ៖ ក្នុងនាមខ្ញុំជាអ្នកសិល្បះក្នុងស្រុកមួយរូប នាងខ្ញុំពិតជាមានការសោកស្ដាយចំពោះចំណេះដឹងរបស់បុគ្គលសារព័ត៌មានមួយចំនួនតូច ដែលខ្លួនជាបុគ្គលផ្សព្វផ្សាយទៅដល់សង្គម
June 10, 2020 - សិល្បៈ
កាលពីយប់មិញនេះដែរ លោក អ៉ឹម ជីវ៉ា បានបង្ហោះសារបង្កប់អត្តន័យមួយឃ្លាដែលធ្វើអោយមហាជនប៉ាន់ស្មានថាសារមួយឃ្លានេះលោកចង់និយាយសំដៅទៅ នាង សុខាសុខា ដែលជាអ្នកលេង Tik Tok ម្នាក់ធ្លាប់បានសមត្ថកិច្ចហៅទៅអប់រំ។ ដោយក្តីអាណិត លោក អ៉ឹម ជីវ៉ា បានប្រឹងជួយជ្រោមជ្រែង ស្វែងរកអ្នកជួយ សុខាសុខា រហូតមានអ្នកខ្លះឧបត្ថម្ភថវិកា ហើយអ្នកខ្លះអោយដល់ម៉ូតូថែមទៀតផង។ ប៉ុន្តែអ្វីដែលទទួលបានមកវិញនោះគឺ សុខា មិនអាចកែប្រែចរឹតរបស់ខ្លួនបានឡើយ ក្រោយមានធ្លាយវិដេអូ សុខា និយាយថា គ្រូពេទ្យ ដែលជួយនាងនោះគឺ បង្ខំអោយនាងនិយាយកុហក បងប្អូនមហាជនទៅវិញ។ លោក អ៉ឺម ជីវ៉ា បានសរសេរថា៖
June 10, 2020









