Khmernote Media
  • ព័ត៌មានជាតិ

    វីដេអូចម្រៀងមួយមានចំណងជើងថា “កណ្តៀវអូនស្រួយ” ដែលបកស្រាយដោយកញ្ញា បរ៉ាម៉ី នៅក្នុងផលិតកម្ម DOMREY TV ដែលនិពន្ធដោយអ្នកនិពន្ធឈ្មោះ ទេវបុត្រ ខ្មៅ។ បន្ទាប់ពីបទចម្រៀងនេះបានបង្ហោះចេញមិនបានប៉ុន្មានផង ស្រាប់មហាជនជាច្រើនហាក់សម្តែងការមិនពេញចិត្ត និងរិះគន់បទចម្រៀងមួយបទនេះយ៉ាងខ្លាំង ដោយសារតែបទចម្រៀងនេះហាក់ប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ។ ហើយភ្លាមៗនោះដែរ ក៏បានឃើញវិដេអូចម្រៀងមួយនេះ បានលុបចេញពី youtube ផងដែរ។ ជាក់ស្តែងព្រឹកនេះលោកផែង វណ្ណៈ បានប្រតិកម្មធ្ងន់ៗថា៖ “សុំសំពងក្បាល​អ្នក​និពន្ធ​បទ​ កណ្ដៀវអូនស្រួយ​ បានអត់​ ? សុំបទ​ កណ្ដៀវអូនស្រួយ​ និងសុំពូថៅមួយផងទុកសំពងក្បាល​អាអ្នកនិពន្ធ​ បទ​ កណ្ដៀវអូនស្រួយ​ ! បេីវា​ និពន្ធ​

    June 10, 2020
  • ព័ត៌មានជាតិ

    (ព័ត៌មានបឋម)ខេត្តបន្ទាយមានជ័យ៖ យោងតាមការបង្ហោះរបស់ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថា៖ នៅថ្ងៃទី09/06/2020 មានមានករណីប្រជាពលរដ្ឋបីនាក់បានស្លាប់ និង១១នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ មូលហេតុ: ពុលស្រាថ្នាំចិនសែ (តាំងកួយ ច្រកដបទឹកសុទ្ធ)នៅបីកន្លែងដោយឡែកពីគ្នា នេះជាព័ត៌មានបឋម។ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្ន និងសមត្ថកិច្ចមេត្តាជួយចុះត្រួតពិនិត្យស្រាថ្នាំប្រភេទនេះផង៕

    June 10, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សមួយគ្រួសារ ពីរនាក់ប្ដីប្រពន្ធនិងកូនស្រីម្នាក់ទៀត បានរងរបួសរលាត់ដៃរលាត់ជើង និងដងខ្លួន បន្ទាប់ពីជិះម៉ូតូ Scoopy ឌុបគ្នា៣នាក់ ធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានបុរសស្រវឹងស្រាធ្លាក់ភ្នែកម្នាក់បើកកង់បីឥណ្ឌាយ៉ាងលឿនទៅបុកពីក្រោយ ដួលហើយកិនទាំងម្ដាយនិងកូនស្រីថែមទៀតផង រួចព្យាយាមបើកគេចខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរនោះជួយឃាត់បាន បង្កការភ្ញាក់យ៉ាងខ្លាំងកាលពី១០ និង០៥នាទីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចស្តុបសេរីភាព(ស្តុបBS) ស្ថិតនៅតាមផ្លូវកម្ពុជាក្រោម កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងរខ្មែរណូតយើងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង៣នាក់ (ឪពុកម្ដាយនិងកូន)ឪពុកជាអ្នកបើកម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DB-7295 បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម

    June 10, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន ០១ករណី កាលពីវេលាម៉ោង០៣ និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរ បាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូ ងខេត្តកំពង់ធំ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចផ្ទះ ឈ្មោះ ឆឹង សឿន ភេទស្រី ក្នុងភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន

    June 10, 2020
  • កូវីដ-១៩

    ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ​ថា មាន​អ្នក​ជាសះស្បើយ COVID-19 ១ នាក់​ទៀត​ហើយ។ អ្នក​ជា​សះស្បើយ​រូប​នេះ គឺជា​បុរស​ជនជាតិខ្មែរ-បារាំង អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានធ្វើដំណើរពីប្រទេសបារាំង តាមជើងយន្តហោះកូរ៉េខាងត្រូវកាលពី​ពេល​កន្លង​ទៅ ហើយ​ក្រោយ​ពេល​តេស្ត​អវិជ្ជមាន COVID-19 ២ ដង រួច​មក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាពខ្មែរសូវៀត។ សរុប​តួលេខ​អ្នក​ឆ្លង COVID-19 សរុប​មាន ១២៦ នាក់​ក្នុង​នោះ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​មាន ​១២៥ នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ១នាក់។

    June 10, 2020
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះអោយដឹងនៅលើ Facebook របស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នេះបានអោយដឹងថា ត្រីប្រាធំៗជាច្រើនក្បាលបានងាប់នៅ កស្សិណ្ធុប្រាសាទបាគង បានងាប់ដោយសារខ្វះទឹក ហើយក៏បានដឹងពីមូលហេតុដែរធ្វើអោយកស្សិណ្ធមួយនេះ រីងទឹកផងដែរ ជាពិសេសត្រីដែលបានងាប់ជាច្រើនក្បាលនោះ ត្រូវបានគេយកទៅកប់ មិនមានអ្នកណាហ៊ានបរិភោគនោះទេ ដោយសារជំនឿថាជាត្រីអ្នកតា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានដដែលបានរៀបរាប់ថា៖ “ត្រីប្រាជាច្រើនក្បាលនៅកស្សិណ្ធុប្រាសាទបាគង បានងាប់ដោយសារខ្វះទឹក ! ត្រីប្រាជាច្រើនក្បាលនៅក្នុងកស្សិណ្ធុប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្ដសៀមរាប ជាច្រើនក្បាលបានងាប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងាប់ដោយសារទឹករីងពីកស្សិណ្ធុ។ ប្រជាពលរដ្ឋ និងព្រះសង្ឃដែលរស់នៅជិតប្រាសាទបាគង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែមិថុនានេះថា ត្រីទាំងនោះ បានងាប់តាំងពីរសៀលថ្ងៃទី០៨ ខែមិថុនាមកម្ល៉េះ

    June 9, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិកូឡំប៊ី ចំនួន០២នាក់ ប្រុស ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ NARYAN YEZID PARDO LOPEZ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិកូឡំប៊ី ជនរូបនេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅខែមីនា ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ បច្ចុប្បន្នគ្មានការងារធ្វើ និងគ្មានលិខិតឆ្លងដែន ។ ២.ឈ្មោះ STEVEN JOEI

    June 9, 2020
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ ក្នុងគោលបំណង ទប់ស្កាត់ការចរាចរផលិតផល ខ្វះភាពអនុលោមតាមបញ្ញត្តិ ឬបទដ្ឋានបច្ចេកទេស ដែលជាកត្តាបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ ការពារផលប្រយោជន៍ សេដ្ឋកិច្ចរបស់អ្នកប្រើ ពាក់ព័ន្ធនឹងការក្លែងបន្លំ ទាំងបរិមាណ និងគុណភាពទំនិញ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២០ ដោយមានការណែនាំរបស់ ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកម្ម បានបន្តយុទ្ធនាការត្រួតពិនិត្យផលិតផលសមុទ្រស្រស់ នៅទីតាំង ចែកចាយផលិតផលសមុទ្រស្រស់ជាច្រើនកន្លែង

    June 9, 2020
  • កូវីដ-១៩

    នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងទាក់ទងនឹងការគិតថ្លៃសេវាផ្សេងៗពីជនបរទេសដែលចូលមកប្រទេសកម្ពុជា ដោយក្នុងនោះរួមមានសេវា ធ្វើតេស្តរកមេរោគកូវីដ-១៩ ថ្លៃព្យាបាល ហើយក្នុងករណីបើស្លាប់នៅប្រទេសកម្ពុជា ត្រូវយកសេវាថ្លៃបូជាសពថែមទៀតផង។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ផងដែរថា៖ ចំណាយរបស់អ្នកដំណើរជាជនបរទេសចូលមកប្រទេសកម្ពុជា ត្រូវទូទាត់ជូនទៅអ្នកផ្តល់សេវាតាមគោលដៅ តាមទំហំចំណាយជាក់ស្តែង និងស្របតាមគោលការណ៍តម្លៃដូចមានកំណត់ខាងលើ។ ក្រសួងសុខាភិបាលគួរពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុញ្ញាតឱ្យធនាគារមានបញ្ហារនៅស្ថានីយមកដល់ និងស្ថានីយចេញដំណើរ ដើម្បីឱ្យអ្នកដំណើរអាចតម្កល់ប្រាក់ដោយប្តូរយក Debit Card សម្រាប់ប្រើប្រាស់ទូទាត់ចំណាយ និងដកប្រាក់នៅសល់យកវិញ ស្របតាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស កាលពីថ្ងៃទី២៧ និង២៨ ខែឧសភា ឆ្នាំ២០២០។ ចំពោះការព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋ, ក្រសួងសុខាភិបាលគួរតម្រូវឱ្យអ្នកដំណើរ ទិញសេវាធានារ៉ាប់រងក្នុងស្រុក

    June 9, 2020
  • សិល្បៈ

    នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឈាងចូលជួបសួរសុខទុក្ខភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គឺលោកយាយ ខាវ ថងញ៉ុត បន្ទាប់ពីបានជួបសំណេះសំណាលជាមួយមន្ត្រីរីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីរួច។ ក្នុងនោះដែរឯកឧត្តម ស៊ុន ចាន់ថុល បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផ្ទះចំណាស់ និងដើមមៀនមួយដើម ដែលលោកតា ស៊ីន ស៊ីសាមុត បានដាំ ដោយវាមានអាយុជិត១០០ឆ្នាំឯណោះ។ យោងតាមផេកក្រសួង សាធារណការ និងដឹកជញ្ជូន បានរៀបរាប់ថា៖ “ឯកឧត្តមទេសរដ្ឋមន្ត្រី

    June 9, 2020