- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ៖ ថ្ងៃច័ន្ទ ៣រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លទ្ធផលការស្រាវជ្រាវស៊ើបអង្កេតបំបែក ករណី ចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់យ៉ាងឃោរឃៅ ( បង្កដោយជនជាតិចិន និងជនជាតិចិន ) គិតចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ០០នាទី រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី ករណីនេះត្រូវបង្រ្កាបបានទាំងស្រុង ចាប់បានជនសង្ស័យចំនួន៤នាក់ និងបានរំដោះជនរងគ្រោះ
June 8, 2020 - ព័ត៌មានជាតិ
យោងតាមប្រភពពីហ្វេសបុកផេកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងពីវិធានការណ៍ភ្លាមៗឆ្លេីយតបខំមិនរបស់ប្រជាពលរដ្ឋករណីចាក់ធុងបាស់បង្កសម្លេងរំខាន និងលេងល្បែងសុីសង ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅខណ្ឌ និងប៉ុស្តិ៍ភ្លាមៗបន្ទាប់ពីទទួលខំមិនពីប្រជាពលរដ្ឋ ដោយមិនបង្អង់យូរលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាកម្លាំងចុះដល់ទីតាំងទាំង២នោះភ្លាម ដេីម្បីធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខានទាំងនេះ ៕
June 8, 2020 - PR
ដើម្បីសម្រួលដល់អតិថិជនក្នុងការយកទូរស័ព្ទមកពិនិត្យនិងថែទាំនៅមជ្ឈមណ្ឌលសេវាកម្ម vivo Service Center ក៏បានធ្វើការបើកពង្រីកនូវសាខាថ្មីមួយបន្ថែមទៀតដែរមានទីតាំង៖ https://maps.app.goo.gl/aBToLeHvtRMoYCga8 នៅផ្សារដើមថ្កូវ ( ផ្លូវ២៧១ ម្តុំវត្តសន្សំកុសល ) ចាប់ផ្តើមដំណើរការថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ។ កាន់តែពិសេសជាងនេះ រាល់អតិថិជនទាំងអស់ដែលមកធ្វើការជួសជុល ឬក៏មកធ្វើការផ្លាស់ប្តូរនៅគ្រឿងបន្លាស់ផ្សេងៗចាប់ពីថ្ងៃទី៨ រហូតទៅដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នោះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ 20% ថែមទាំងមានការផ្តល់ជូននូវកញ្ចប់កាដូយ៉ាងពិសេសត្រឡប់ទៅវិញផងដែរ។ មួយវិញទៀតរាល់ការ Update នឹងសម្អាតទៅលើកម្មវិធីផ្សេងៗទទួលបានការផ្តល់ជូនដោយឥតគិតថ្លៃ ថែមទាំងមានកាដូអនុស្សាវរ័យ៍ផ្តល់ជូនជាពិសេសទៀតផង។ រាល់អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងមកខាងផ្នែក បម្រើសេវាកម្ម Vivo Service Center ជារៀងរាល់ថ្ងៃ
June 8, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០៖ ពិតជាមិនសរសើរមិនបានមែន…! ក្នុងខែនេះក្រុមហ៊ុន សាមសុង បាននាំមកនូវភាពភ្ញាក់ផ្អើល និងមិនគួរមិនឱ្យជឿបន្តទៀតហើយដោយខ្លួនបានបញ្ចេញ និងធ្វើការដាក់លក់ផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីខ្សែស្រឡាយត្រកូលស៊េរី Samsung Galaxy A21s ក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ! សូមបញ្ជាក់ថាស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s នេះត្រូវបានផលិត និងរចនាឡើងជាមួយនឹងសមត្ថភាពអស្ចារ្យលើសពីការរំពឹងដែលមិនធ្វើឲ្យអតិថិជនទាំងអស់ខកបំណងឡើយ! ចេញមកលើនេះក្រុមហ៊ុន សាមសុង ពិតជាមិនបានគិតពីរឿងចំណេញ និងចំណាយឡើយធ្វើយ៉ាងណាអាចផ្តល់ជូននូវស្មាតហ្វូនដែលមានលក្ខណៈពិសេសៗ អស្ចារ្យ និងអាចបំពេញតាមតម្រូវការប្រើប្រាស់របស់អតិថិជនបាន។ Samsung Galaxy A21s មានអេក្រង់ធំទំហំ 6.5” ដាំមកជាមួយនឹងកាមេរ៉ាក្រោយចំនួន 4
June 8, 2020 - សុខភាព
ពពួកខ្ចៅ ខ្យង លៀស ពេញនិយមខ្លាំងចំពោះប្រជាជនខ្មែរ ក្នុងនោះដោយទាំងស្ត្រីកំពុងមានផ្ទៃពោះផងដែរ។ តើអ្នកមានផ្ទៃពោះញ៉ាំពពួកអាហារទាំងនោះ សម្បូរវីតាមីនសម្រាប់ទ្រទ្រង់ការលូតលាស់ ឬប៉ះពាល់កូនទេ? លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា អ្នកមិនមានកូន ញ៉ាំទៅអាចមានផលប៉ះពាល់ខ្លាំងចំពោះសុខភាព ព្រោះសាច់សត្វទាំងនោះរស់នៅកន្លែងមិនល្អ និងជាប់មានដីនៅជាមួយ ដោយសត្វខ្លះញ៉ាំទៅនាំឲ្យរាករូស និងពុលក្អួតចង្អោរទៀតផង។ ចុះទម្រាំអ្នកមានផ្ទៃពោះ សុខភាពមិនសូវជារឹងមាំខ្លាំងដូចអ្នកខ្លួនមួយ អាចបណ្ដាលឲ្យរលូត ឬកូនក្នុងផ្ទៃខ្សោយក៏មាន ដូចនេះគួរតែកុំបរិភោគល្អជាង។ លោកបន្តទៀតថា ពពួកសត្វទាំងនោះគ្មានវីតាមីន សម្រាប់យកទៅចិញ្ចឹមផ្គត់ផ្គង់កូនក្នុងផ្ទៃឡើយ តែអាចនាំបញ្ហាប៉ុណ្ណោះ។ ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានបញ្ជាក់ថា ចំពោះស្ត្រីពពោះកំពុងចាញ់ អាចថាហាមចិត្តមិនបាន នឹកឃើញស្រក់ទឹកមាត់ ចង់ញ៉ាំឲ្យបានទើបអស់ចិត្ត អាចសាកល្បងធ្វើញ៉ាំខ្លួនឯងតិចតួច
June 8, 2020 - សិល្បៈ
កាលពីពេលថ្មីៗនេះ មាន App ថ្មីមួយបានកែប្រែមុខមាត់របស់អ្នកអោយទៅជាភេទផ្ទុយវិញ ដែលធ្វើអោយមានការចែករំលែកតៗគ្នានិងធ្វើការសាកល្បងយ៉ាងច្រើននៅលើបណ្តាញសង្គម Facebook ហើយក្នុងនោះមានទាំងតារាល្បីៗចូលរួមផងដែរ។ តារាល្បីៗដែលបានចូលលេងនៅក្នុង App នោះបានកែប្រែមុខមាត់របស់ខ្លួនទៅជាមនុស្សផ្ទុយភេទ ដែលអ្នកខ្លះមើលទៅស្រស់ស្អាត ឯអ្នកខ្លះវិញមើលទៅគួរអោយចង់សើច។ ដើម្បីជ្រាបច្បាស់ថាតើតារាមួយណាស្អាតជាងគេ និងតារាមួយដួងណា គួរអោយចង់អស់សំណើចជាគេនោះ សូមទស្សនារូបភាពខាងក្រោមនេះ៕
June 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ អត់លុយជក់ថ្នាំ ជនសង្ស័យ២នាក់ បែកគំនិតធ្វើសកម្មភាពយកដង្កាប់គាស់ស្រយ៉ូវទ្វារផ្ទះ ចូលលួចយកម៉ូតូ និងកង់របស់ប្រជាពលរដ្ឋបានសម្រេច ហើយយកទៅលាក់ទុកបានមួយយប់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនបានកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទី១ឈ្មោះ នូ សុខខៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២១ ផ្លូវលំ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)
June 8, 2020 - សង្គម
បងប្អូនមួយចំនួនតែងតែរអ៊ូថា ហេតុអីបានជាស្រុកខ្មែរយើងបរិស្ថានមិនស្អាតដូចស្រុកគេ ហើយបើនិយាយពីរមណីយដ្ឋានវិញ នៅស្រុកគេគ្មានសម្រាមទាល់តែសោះ ឯនៅស្រុកយើងវិញ កន្លែងខ្លះសម្រាមច្រើនហើយមានក្លិនស្អុយទៀត។ ទាក់ទិននឹងបញ្ហានេះដែរ យើងមិនអាចបន្ទោសមន្ត្រីបរិស្ថាន ទាំងស្រុងនោះទេ ព្រោះទោះបីមានមន្ត្រីល្អច្រើនយ៉ាងណា ក៏មិនអាចទប់ឈ្នះដែរ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនសហការណ៍ ការពារបរិស្ថាននោះ។ ជាក់ស្តែងបងប្រុសមន្ត្រីបរិស្ថានម្នាក់នៅ ឧទ្យានជាតិគីរីរម្យ បានលើកឡើងថា៖ “សួស្ដីព្រឹកថ្ងៃច័ន្ទសូមផ្ញើជូនបងប្អូនភ្ញៀវមួយចំនួនដែលបានមកលេងនៅឧទ្យានជាតិគីរីរម្យថាសំរាមដែលបងប្អូនយកមកពួកខ្ញុំរើសមិនចេះអស់ទេ” ដែលនេះបញ្ជាក់អោយឃើញថា បងប្អូនមួយចំនួនមិនជួយសហការណ៍ថែរក្សាបរិស្ថាននោះឡើយ ពោលគឺហូបនៅត្រង់ណា ចោលនៅត្រង់នោះ ហើយអ្នកខ្លះទៀតមិនយកទៅចោលក្នុងធុងសម្រាមឡើយ ទោះធុងសម្រាមនោះនៅជិតខ្លួនក៏ដោយ។ តើបងប្អូនយល់យ៉ាងណាដែរ ?
June 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការរាយការណ៍បឋមបានឲ្យដឹងថា នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តបែនដឹកដីធុនធំមួយគ្រឿងបានបេីកបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យដួលទាំងម៉ូតូទាំងមនុស្សចូលក្រោមរថយន្ត និងកិនមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៩ និង២០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅរង្វង់មូលនាងកាន់គួរស្រូវ ផ្លូវជាតិលេខ៣ កែងផ្លូវ២១៧ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈពេលនេះសមត្ថកិច្ចកំពុុងតែចុះអន្តរាគមន៍នៅកន្លែងកើតហេតុ។ យើងនៅមិនទាន់ដឹងច្បាស់អត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយនោះទេ។ សូមរងចាំព័ត៌មានលំអិតនៅពេលក្រោយ! អត្ថបទ៖ សេម
June 8, 2020 - ព័ត៌មានជាតិ
យោងតាមប្រភពពីស្នងការរាជធានីភ្នំពេញ បានឲ្យដឹងថា៖ រាត្រីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ មិនឲ្យប្រជាពលរដ្ឋទាស់ចិត្តឡេីយ ទទួលបានខំមិនភ្លាម ចុះដល់ទីតាំងភ្លាម ទទួលបានខំមិនប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការទំនាក់ទំនងទៅតាមបណ្តាខណ្ឌ ប៉ុស្តិ៍ភ្លាម ដេីម្បីចុះដល់ទីតាំងដែលផឹកសុី ចាក់ធុងបាស់ បង្កសម្លេងរំខានដល់អ្នកជិតខាង ដោយបានធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ ៕
June 8, 2020









