Khmernote Media
  • ព័ត៌មានជាតិ

    មុននេះបន្តិចយោងតាមហ្វេសបុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖អធិការដ្ឋាននគរបាលខណ្ឌទួលគោក ករណីបង្រ្កាបល្បែងស៊ីសងឆ្នោតវៀតណាម កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំងល្បែងឆ្នោតវៀតណាម ០១កន្លែង និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស៊ាង ធារ៉ា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ៕

    June 6, 2020
  • ព័ត៌មានជាតិ

    នាថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ កំលាំងប៉ុស្តិ៍វាលវង់ អធិការដ្ឋាននគរបាលខណ្ឌ៧មករា កិច្ចសន្យាជាមួយអាជីវករលក់ម៉ូតូ សម្រាប់ការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវព្រះសីហនុ ។ លោកវរសេនីយ៍ត្រី​ ពៅ សូសន្យា អធិការរង បានចុះធ្វើកិច្ចសន្យាចំនួន ៣៧ទីតាំងដោយអនុញ្ញតិអោយតាំងលក់ម៉ូតូត្រឹម២ជួរពីមុខផ្ទះនៃចិញ្ចើមផ្លូវតាមបណ្ដោយមហាវិថីសម្ដេចព្រះសីហនុកន្លែងលក់ម៉ូតូ ដេីម្បីចិញ្ចេីមផ្លូវមួយផ្នែកសម្រាប់អ្នកថ្មេីរជេីងងាយស្រួលក្នុងការធ្វេីដំណេីរ ៕

    June 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនសង្ស័យជនជាតិចិនម្នាក់ ត្រូវបាននគរបាលខណ្ឌបឹងកេងកង សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការចាប់ឃាត់ខ្លួន ពីបទផលិតកែច្នៃ ដោយខុសច្បាប់នូវសារធាតុញៀន ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង០៩:១០នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ ដោយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃក្រសួងមហាផ្ទៃ និងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហជាមួយនគរបាលកំលាំងផែ្នកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ ហ៊ួត ចាន់យ៉ារ៉ាន់ ស្នងការរង ទទួលផែនគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរៈសេនីយ៍ឯក

    June 6, 2020
  • សិល្បៈ

    លោក សែម សង្វាតជាអតីតសមាជិកក្រុម EV BAND ជាមួយនឹងលោក ឃុំ ប៉ុណ្ណាដែត, យក់ ឋិតរដ្ឋា,ឱក សុគន្ធកញ្ញា និងបូរ វិចិត្រ បានធ្លាក់ខ្លួនស្គមស្គាំង និងមានវិបត្តិសេដ្ឋកិច្ច ធ្វើឲ្យលោកមានការលំបាកដោយត្រូវមានបន្ទុកចិញ្ចឹមកូនប្រុស៣រូប ព្រមទាំងម្តាយចាស់ជរា និងបងស្រីបង្កើត។ ថ្មីៗនេះដែរគេសង្កេតឃើញថា លោក សែម សង្វាត បានប្រឹង Live វិដេអូលក់ផ្លែឈើ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារនិងព្យាបាលជំងឺ ដោយក្នុងនោះលោកមានលក់ផ្លែធូរ៉េន សាម៉ាវ មង្ឃុត ក្រូច ទៀប ប៊ឺរ និងផ្លែរឈេីផ្សេងៗទៀត ហើយលោកអ្នកអាចធ្វើការទំនាន់ទំនងទិញបាន

    June 6, 2020
  • បច្ចេកវិទ្យា

    បន្ទាប់ពី MLBB បានបង្ហាញខ្លួននៅលើព្រឹត្តិការណ៍សម្ពោធ realme C3 មក ហើយ KOLs ដ៏មានប្រជាប្រិយក៏បានលេចមុខនៅលើព្រឹត្តិការណ៍សម្ពោធ realme 6 ស៊េរី Mobile Legends Bang Bang ក៏បានរៀបចំកម្មវិធី 515 eParty ជាមួយគ្នានឹង realme ផងដែរ។ ថ្មីៗនេះដើម្បីផ្តល់នូវសកម្មភាពសប្បាយៗបន្ថែមទៀតដល់យុវវ័យនៅក្នុងប្រទេសកម្ពុជា realme មានការប្រកួតហ្គេម MLBB មួយផ្សេងទៀតជាមួយ KH Gaming។ ក្រៅពីនេះទៀតក៏បានសហការជាមួយក្រុមហ៊ុន Smart Axiata ផងដែរដើម្បីរៀបចំការប្រកួត PUBG

    June 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសធ្វើការបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយដែលមានឈ្មោះថា Sem Tony ដែលបានផុសរឿងមិនពិតថា « ទុកម៉ូតូនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់តែ១យប់១ថ្ងៃ បាត់គ្រឿងម៉ូតូអស់ហើយ ទាំងបូមមុខ បូមក្រោយ បេនស៉ីម៉ាំង និយាយរួមមកគឺគ្រឿងសំខាន់អស់រលីងហើយ» ។ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការកោះហៅឈ្មោះ សែម តូនី ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Sem Tony បង្ហោះព័ត៌មានមិនពិត ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺករណីដែលខ្លួនបានផុសនូវព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំមកលើសមត្ថកិច្ច

    June 6, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុននេះបន្តិចបានឲ្យដឹងថា ក្មេងប្រុសម្នាក់ឈ្មោះ ឡុច ចននី ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិសែនសុខទី5 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានចេញបាត់ពីផ្ទះនៅថ្ងៃទី០៣ ខែមិថុនា វេលាម៉ោង១៦:០០នាទី មិនឃេីញត្រឡប់មកផ្ទះវិញ បេីបងប្អូនប្រជាពលរដ្ឋបានឃេីញក្មេងប្រុសដូចមានភិនភាគក្នុងរូប សូមមេត្តាជួយផ្តល់ព័ត៌មាន និងទំនាក់ទំនងមកលេខទូរស័ព្ទ 0966620648 012553153 017350553៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    June 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ លោក ហេង អ៉ឹងម៉េង វ័យ២៥ឆ្នាំ បម្រើការងារជាអ្នកសារព័ត៌មាននៅអង្គភាព CPC-News បានជួបគ្រោះថ្នាក់ចរាចរណ៍ គេចឆ្កែដែលរត់កាត់ផ្លូវ ក៏រអិលគ្រួសបណ្ដាលឲ្យដួលរងរបួសបាក់ជើងខាងឆ្វេង ខណៈពេលជិះម៉ូតូតែម្នាក់ឯងត្រឡប់មកពីយកសម្ភារៈឆ្នាំងសាកទូរស័ព្ទ ដែលភ្លេចនៅហាងកាហ្វេរបស់បងស្រីវិញ កាលពីវេលាយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៦០២ (ជិតផ្សារ៧មករា) ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បើតាមសម្ដីកញ្ញា ហេង សៀកឆេង ដែលគូដណ្ដឹងលោក ហេង អ៉ឹងម៉េង បានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គូដណ្តឹងរបស់គាត់បានជិះម៉ូតូមួយគ្រឿង ហុងដាឌ្រីម (Honda Dream)

    June 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមាននារីម្នាក់ត្រូវបានបុរសល្មោភកាមធ្វើការចាប់រំលោភនៅក្នុងផ្ទះសំណាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នារីរងគ្រោះ មានអាយុ១៧ឆ្នាំ ជាសិស្សសាលា ស្នាក់​នៅ​ភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ អ៊ុក តុលា អាយុ៣១ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់​នៅផ្ទះ​ជួល ក្រុម​៥ ភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ និងនារីរងគ្រោះបានស្គាល់គ្នាតាមបណ្តាញសង្គមហ្វេសប៊ុក លុះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០

    June 6, 2020
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករកម្មការិនីធីវ៉ាយ៤៣នាក់ដួលសន្លប់ជាបន្តបន្ទាប់មូលហេតុធំក្លិនស្អុយថ្នាំនៅជាប់ខ្សែភ្លើង និងខ្វះខ្យល់អុកស៊ីសែនបង្កឲ្យកម្មការនីណែនទ្រូងពិបាកដកដង្ហើមបណ្តាលឲ្យដួលសន្លប់តែម្តងទៅ។ ករណីនេះបានកើតឡើងកាលពីវេលម៉ោង២និង១៥នាទីរសៀល នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស្ថិតនៅភូមិដើមពោធិ៍ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយទាបបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅក្នុងអគាររោងចក្រធីវ៉ាយ បានបើកឃ្លាំងយកដុំខ្សែភ្លើងដាក់ចែកកម្មករកម្មការិនី ដើម្បីរុំអំពូលភ្លើងបញ្ចូលតាមដុំស្រាប់តែមានជះក្លិនស្អុយសាយភាយពេញអគារ និងហប់ខ្វះខ្យល់ដកដង្ហើមបង្កឲ្យកម្មការនីដែលកំពុងធ្វើការថប់ដង្ហើមតឹងដើមទ្រូងដួលសន្លប់ជាបន្តបន្ទាប់ចំនួន៤៣នាក់នៅរោងចក្រធីវ៉ាយ(រោងចក្រផល្លិតអំពូលភ្លើង)។ ប្រភពដ៏ដែលបន្តទៀតថា ក្រោយពីមានកម្មការិនីដួលសន្លប់សមត្ថកិច្ចបានឲ្យកម្មកករមិត្តភគ្រ័ធ្វើការជាមួយគ្នាសែងជនរងគ្រោះចេញមកក្រៅអគារហើយហៅរថយន្តសាមុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកជីភូចំនួន៣០នាក់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបចំនួន១៣នាក់ដើម្បីសង្គ្រោះ។ ចំណែកកម្មការនីផ្សេងទៀតដែលនៅក្នុងអគារដែលមានកម្មការនីដួលសន្លប់ម្ចាស់រោងចក្រឲ្យឈប់សម្រាកបណ្តោះអាសន្ន ថ្ងៃទី៦ មិថុនា ២០២០ ឲ្យចូលមកធម្មតាវិញ។ប្រភពពីលោកគ្រូពេទ្យវិញបានឲ្យដឹងថា ក្រោយពីក្រុមគ្រូពេទ្យពិនិត្យព្យាបាលនិងបន្តោងសេរ៉ូមជនរងគ្រោះគឺបានធូស្រាលវិញហើយ។ ជំហ៊ានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ មានក្លិនស្អុយចេញពីថ្នាំនៅខ្សែជាប់ភ្លើង និងខ្វះខ្យល់អុកស៊ីសែនដោយអគារធំ តែគ្មានបង្អួច ដើម្បីឲ្យខ្យល់ធម្មជាតិ ចូលក្នុងអាគារបានល្អ

    June 6, 2020