- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យុវជនទំនើង២ក្រុម ទាស់សំដីគ្នានិងគប់ដុំថ្មដាក់គ្នាឈានទៅដល់ការផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាល និងកំម្លាំងរាជអាវុធហត្តខណ្ឌ ចុះមកអន្តរាគមន៍។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខអនុវិទ្យាល័យចតុមុខ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងផ្លូវ២០២ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនមួយក្រុម២ម៉ូតូមានគ្នា៤នាក់ បានជិះម៉ូតូ (មិនចាំម៉ាកនិងផ្លាកលេខ) បានឈប់ទិញនំដែលលក់កន្លែងចំណតរថយន្តក្រុង មុខរបងសាលាចតុមុខ ហើយបានស្រែកថាឲ្យក្រុមយុវជនមួយក្រុមទៀត ដែលជិះម៉ូតូ៣គ្រឿង មានគ្នា៤ទៅ៥នាក់ ដែលកំពុងធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង រួចក៏បានជិះម៉ូតូត្រឡប់ក្រោយវិញ បម្រុងចូលសួរ ស្រាប់តែភាគីដែលឈប់ទិញនំ
June 5, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ ព្រោះតែខឹងសង្សាររករឿងឈ្លោះគ្នាហើយសុំបែកគ្នាទៀត ទើបសម្រេចចិត្តគិតខ្លីមកលោតទឹកសម្លាប់ខ្លួននៅមាត់ទន្លេក្បែរកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ហើយក៏ត្រូវមិត្តភ័ក្ដិប្រុសស្រី និងប្រជាពលរដ្ឋនាំគ្នាចុះទៅជួយសង្គ្រោះស្រង់ឡើងគោកទាន់ពេលវេលា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម៉ោង២៣:១០នាទីយប់ ថ្ងៃទី៤ មិថុនា ឆ្នាំ២០២០នេះ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលកំពុងមានមនុស្សជាច្រើនបានមកលេងកំសាន្តនៅសួនច្បារ ស្រាប់តែនារីរូបស្រស់ខាងលើមិនស្គាល់អត្តសញ្ញាណវ័យប្រហែល១៨ឆ្នាំបានរត់ចេញមកពីសួនច្បារក្បែរកន្លែងកើតហេតុ និងរត់បណ្តើរស្រែកយំបណ្តើរយ៉ាងគួរឲ្យសោកសង្រេងដោយមិនដឹងថាមានវិបត្តិអ្វីនោះទេ។ បន្ទាប់មកនារីនោះក៏បានរត់ទៅលោតចូលទឹកទន្លេសម្លាប់ខ្លួន តែភ្លាមនោះក៏មានមិត្តភក្តិប្រុសស្រី៥ទៅ៦នាក់បានរត់ទៅជួយសង្គ្រោះទាន់ពេលវេលា។ ហើយខណៈពេលដែលស្រង់យកនារីនោះមកដល់ខាងលើគោក នាងមិនបាននិយាយស្តីអ្វីទាំងអស់ គឺគិតតែពីស្រែកយំ និងដើរគេចចេញពីមិត្តភក្តិ ទោះបីជាមិត្តភក្តិទាំងនោះនិយាយលួងលោមហៅជិះម៉ូតូត្រលប់ទៅផ្ទះទាំងអស់គ្នាវិញយ៉ាងណាក៏នារីរូបខាងលើមិនព្រមទៅជាមួយពួកគេវិញដែរ។ ប្រភពដដែលបន្តថា ពេលនោះមិត្តភក្តិរបស់នារីរូបស្រស់ខាងលើក៏មិនបានរៀបរាប់ពីហេតុខាងលើអោយឲ្យបានវែងឆ្ងាយនោះទេ គ្រាន់តែប្រាប់ថា ដោយសារនារីខាងលើបានឈ្លោះគ្នាជាមួយនឹងសង្សាររបស់នារី ទើបបានជានារីរត់ទៅលោតទឹកសម្លាប់ខ្លួនយ៉ាងដូច្នេះ។ បន្ទាប់ពីមិត្តភក្តិទាំងនោះនិយាយលួងលោមនារីខាងលើ អស់មួយស្ទុះរួចមក
June 5, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ រថយន្តបែនដឹកខ្សាច់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3E-5982 បើកលឿនហើយដឹកធ្ងន់ទៀត សង្ស័យងងុយគេងក៏បានរេចង្កូតទៅខាងស្ដាំដៃចូលគន្លងម្ខាងទៀត ទៅបុករថយន្តដឹកទំនិញធុនធំមួយគ្រឿងទៀត ពាក់ស្លាកលេខ យ១៣៩៤ ភព៣ បណ្ដាលឲ្យខ្ទេចមួយចំហៀងខាងស្ដាំ កៀបជាប់ព្រូរថយន្តដឹកទំនិញម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសជើង ចំណែកឯរថយន្តបែនដឹកខ្សាច់បានបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើមទៀត របើកទាំងគល់ ហើយរថយន្តបាក់កង់ក្រោយអូសនឹងថ្នល់ទៅមុខជិត៥០ម៉ែត្រទៀតទើបអស់ល្បឿន បើកទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាម៉ោង៥ទាបភ្លឺ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅតាមផ្លូវ៦០ម៉ែត្រ ទល់មុខការិយាល័យលក់ផ្ទះបុរីប៉េងហ៊ួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅសង្គ្រោះ រីឯតៃកុងរថយន្តបង្កបានរត់បាត់ស្រមោល៕ អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត
June 5, 2020 - PR
អតិថិជនស្រាបៀរ អង្គរ នឹងរំភើបរីករាយជាមួយមហាយុទ្ធនាការ ជល់ម៉ោ ឈ្នះម៉ោ នៅទូទាំងប្រទេសកម្ពុជា។ អតិថិជននឹងមានសំណាងឈ្នះរង្វាន់ដ៏អស្ចារ្យនៅក្រោមក្រវិលកំប៉ុងស្រាបៀរ អង្គរ ដូចជា រថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 គីឡូក្រាម ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និងរង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាង 28 ឆ្នាំដ៏មហស្ចារ្យ
June 5, 2020 - សុខភាព
ក្មេងៗលូតលាស់តាមដំណាក់កាលផ្សេងៗគ្នា ហើយក្នុងដំណាក់កាលនីមួយៗនឹងធ្វើឱ្យពួកគេផ្លាស់ប្តូរអាកប្បកិរិយា និងអារម្មណ៍។ យ៉ាងណាមិញ មិនមែនគ្រប់អ្វីដែលកូនៗតូចរបស់យើងធ្វើសុទ្ធតែរាប់ថាមកពីដំណាក់កាលនៃការលូតលាស់នោះទេ។ អាកប្បកិរិយាមិនល្អមួយចំនួនរបស់កូនអាចបង្ហាញថាពួកគេមានបញ្ហាផ្លូវអារម្មណ៍។ ជាលទ្ធផល ប៉ាម៉ាក់គួរតែកត់ចំណាំនូវសញ្ញាទូទៅដែលយើងអាចសំគាល់ពីបញ្ហាទាំងនេះចំពោះកូនៗដើម្បីជួយកូនតាមវិធីដ៏ត្រឹមត្រូវ។ ១- អារម្មណ៍ប្រែប្រួលរយៈពេលយូរ មនុស្សយើងគ្រប់គ្នាអាចមានអារម្មណ៍ប្រែប្រួល។ សូម្បីតែស្ត្រីដែលពេញវ័យហើយក៏អាចនឹងពិបាកដោយសារតែអារម្មណ៍ប្រែប្រួលពេលមករដូវម្ដងៗដែរ។ ទោះជាយ៉ាងណា ករណីរបស់ក្មេងៗឬកូនតូចរបស់យើង ប្រសិនបើមានអារម្មណ៍ប្រែប្រួលរហូតដល់២សប្តាហ៍ និងចេះតែនិយាយពីនេះពីនោះ អាចបញ្ជាក់ឱ្យឃើញថាកូនអាចមានបញ្ហាផ្លូវចិត្តហើយ។ ២- ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃអាកប្បកិរិយា ការមានះរឹងរូសខ្លាំង ឬប្រឆាំងខ្លាំងក្លានឹងម៉ាក់ប៉ាក៏អាចជាសញ្ញាថាក្មេងមានបញ្ហាផ្លូវចិត្ត។ ការដែលកូនយើងចង់វាយ ឬធ្វើឱ្យអ្នកដ៏ឈឺចាប់ ឬវាយធ្វើបាបសត្វក៏ជាសញ្ញាអាសន្នដែលប៉ាម៉ាក់ត្រូវតែប្រញាប់ទៅពិភាក្សាជាមួយអ្នកឯកទេសផ្លូវចិត្តភ្លាមៗដែរ។ ៣- ការផ្លាស់ប្តូរនៃរូបរាងកាយ នេះជាការកំណត់សំគាល់ដ៏ស្រួលមួយ។ ការស្រកទម្ងន់ ឬឡើងទម្ងន់លឿនៗ នោះប្រហែលជាមិនមែនមកកូនចម្រើនវ័យកាន់តែធំឈានដល់វ័យគ្រប់ការនោះទេ ប៉ុន្តែអាចជាបញ្ហាផ្លូវចិត្តមិននឹងនក៏ថាបាន។ ការស្រកទម្ងន់អាចនឹងបណ្តាលមកពីការខ្សោយប្រព័ន្ធរំលាយអាហារដែលកើតមានចំពោះក្មេងដែលមានជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភខ្លាំង ឬម្យ៉ាងទៀត
June 5, 2020 - បច្ចេកវិទ្យា
ស្ថិតនៅក្នុងកាលៈទេសៈនេះ ការសិក្សា បំពេញការងារ ប្រកបរបរអាជីវកម្ម ពាណិជ្ជកម្ម លើអនឡាញ បានក្លាយទៅជាទីពេញនិយមបំផុតសម្រាប់មនុស្សជាតិទូទាំងសកលលោក។ ឧបករណ៍ឆ្លាតវៃនៃរបកគំហើញបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនហួវៃគឺ ថ្លេបប្លេតស៊េរីថ្មី ខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃ $699 កំពុងតែដើរតួនាទីយ៉ាងសំខាន់សម្បូរបែបលើសបីកុំព្យូរទ័រ និងថេបប្លេតធម្មតាៗ។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសៗធ្វើឲ្យថេបប្លេតស៊េរីថ្មី ខ្មៅដៃវេទមន្ត Huawei MatePad Pro លេចធ្លោ និង៖ ខ្មៅដៃវេទមន្ត HUAWEI M-pencil ចំណុចលេចធ្លោបំផុតនៃ Huawei MatePad Pro នោះគឺ ខ្មៅដៃវេទមន្ត HUAWEI
June 4, 2020 - ព័ត៌មានជាតិ
កាលពីថ្ងៃ០៤ ខែមិថុនា កន្លងទៅ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានធ្វើការបញ្ជាក់ឲ្យដឹងថា ផ្លាកលេខ “នគរបាល 2-7715” ដែលពាក់នៅលើរថយន្ត Rolls-Royce និងរថយន្ត Mercedes គឺជាផ្លាកលេខក្លែងក្លាយ ហើយផ្លាកលេខ “នគរបាល 2-7715” គឺជាកម្មសិទ្ធិរបស់រថយន្តម៉ាក Ford Ranger ពណ៌ស ស៊េរីឆ្នាំ២០១៧ នៅអង្គភាពនាយកដ្ឋាននគរបាលទេសចរណ៍។ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ឲ្យដឹងទៀតថា ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយប្រសិនជាប្រជាពលរដ្ឋបានឃើញរថយន្តទាំង២ខាងលើ សូមរាយការណ៍មកសមត្ថកិច្ច
June 4, 2020 - សិល្បៈ
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ គឺកញ្ញា អ៊ី វ៉ា បានសម្រេចចិត្តគាស់ផ្នូរម្តាយរបស់នាងដើម្បីរើទៅកាន់កន្លែងថ្មី ក៏ព្រោះតែផ្នូរម្តាយរបស់នាងប៉ះចំការកសាងផ្លូវល្បឿនលឿន។ ក្នុងពេលដែលគាត់ផ្នូរម្តាយជាទីស្រលាញ់នោះដែរ នាងបានឃើញរូបរាងម្តាយរបស់នាងម្តងទៀតក្រោយពេលដែលគាត់បានលាចាកលោកទៅអស់រយៈពេល៦ឆ្នាំ ហើយរូបរាងរបស់សពម្តាយគឺសល់តែស្បែកបន្តិចបន្តួចតែប៉ុណ្ណោះ។ កញ្ញា អ៊ី វ៉ា បានរៀបរាប់នៅលើគណនី Facebook នាងថា៖ “ចុងបញ្ចប់នៃជីវិតមនុស្ស សុំទោសជាមុនសម្រាប់រូបភាពតែគ្រប់យ៉ាងគឺជាការពិត ពេលម៉ែនៅរស់ម៉ែមានរូបរាង្គកាយស្អាត សាច់ឈាមស្រស់ថ្លា កម្លាំងមាំមួន ម៉ែជាមនុស្សល្អ ចរឹតស្លូតបូតប្រកបដោយធម៌ ម៉ែជាប្រពន្ធដ៏ល្អ ជាម៉ែដ៏ល្អអស្ចារ្យរបស់កូនៗ ម៉ែជាមនុស្សដែលរាប់ញាតិណាស់ រយះពេល6ឆ្នាំហើយដែលម៉ែស្លាប់ទៅម៉ែបានបន្សល់នៅឈ្មោះថ្លៃថ្នូរការអាណិតអាសូរពីមនុស្សគ្រប់គ្នាដែលស្គាល់ម៉ែគេនៅតែចងចាំថាម៉ែជាមនុស្សល្អ ថ្ងៃនេះកូនបានឃើញរូបរាង្គម៉ែម្ដងទៀត ម៉ែនៅសល់តែស្បែកបន្តិចបន្ទួចនិងគ្រោងឆ្អឹង ម៉ែលែងស្អាតដូចមុនហើយ តែម៉ែនៅតែជានារីដ៏ស្អាតសម្រាប់កូនៗ ម៉ែស្ថិតនៅក្នុងកែវភ្នែកនិងការចងចាំរបស់កូនៗជារៀងរហូត មូលហេតុដោយសាការសាងសង់ផ្លូវល្បឿនលឿនប៉ះចំផ្ទះម៉ែ(ម៉ុង)ទើបកូនត្រូវរើលើកអញ្ជើញម៉ែទៅដាក់ផ្ទះថ្មី 30-05-2020 សូមអោយសុខសប្បាយត្រជាក់ត្រជុំចម្រុងចម្រើន
June 4, 2020 - ព័ត៌មានជាតិ
កាលពីម្សិលមិញនេះលោក Doctor Nop – Professional in Aesthetic Medicine បានបង្ហោះឲ្យដឹងក្នុងហ្វេសបុកផ្លូវការរបស់លោកថា លោកនឹងចំណាយថវិកាផ្ទាល់ខ្លួន យកសំណាកផលិតផល របស់ម្ចាស់ប្រេនមួយ យកទៅវិភាគនៅវិទ្យាស្ថានស្តង់ដារកម្ពុជា និង វិទ្យាស្ថានស្តង់ដាថៃ រកមើលពីកំរិតជាតិបារ៉ត ដែលធ្វើឲ្យប៉ះពាល់អ្នកប្រើប្រាស់ ហើយគាត់បាន តេស្តសាកល្បង ឃេីញមានភាពមិនប្រក្រតី និងបានប្រាប់ថា នឹងបង្ហាញក្នុងពេលឆាប់ៗនេះ។ លោកដុកទ័រ Doctor Nop – Professional in Aesthetic Medicine បានសរសេររៀបរាប់បន្តទៀតថា៖ “មិនទាន់បញ្ចេញឈ្មោះ«ម៉ែ»ផង ទទួលបានសារសុំការយោគយល់ និង
June 4, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌមានជ័យ សហការជាមួយអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ និងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈក្នុងមូលដ្ឋាន ចាប់ដកហូតសម្ភារៈមួយចំនួន និងម៉ូតូជាច្រើនគ្រឿងលើកឡើងកង់បីយកទៅសាលាសង្កាត់ និងបានណែនាំអប់រំធ្វើកិច្ចសន្យាសាមីខ្លួនចំនួន៩នាក់ ដោយបានផ្តិតមេដៃទទួលស្គាល់ នៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចូលរួមបញ្ឈប់សកម្មភាពលក់ដូររំលោភយកចិញ្ចើមផ្លូវបែបនេះទៀត ។ សូមបញ្ជាក់ថា កន្លងមកអ្នកលក់ដូរទាំងនោះមិនបានចូលរួមសហការជាមួយអាជ្ញាធរឡើយ ពួកគាត់តែងចាត់ទុកទីតាំងតាមផ្លូវនានា ជាទីផ្សារប្រជុំជនមួយ ដែលពួកគាត់តែងតែបង្កការកកស្ទះចរាចរណ៍តាមផ្លូវ លក់ដូរគ្មានសណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវ ឫចំណីថ្នល់ធ្វើជាកម្មសិទ្ធិលក់សំភារៈផ្តាច់មុខដូចជា ត្រី សាច់ បន្លែ ខោអាវ -ល- ពិសេសបង្កភាពខ្វះអនាម័យ ចោលសំរាម បន្សល់ទុកកាកសំណល់ ស្អុយមកលើផ្លូវជារៀងរាល់ថ្ងៃ។ លោក ដុះ គឹមឈី សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី១
June 4, 2020








