- Khmernote Media
- សុខភាព
ប៉ុន្មានសប្តាហ៍នេះ យើងសង្កេតឃើញថា កាំប្រមាសមុទ្រកំពុងទទួលបានចំណាប់អារម្មណ៍ពីមនុស្សជាច្រើន ហើយមានម៉ាក់ៗខ្លះដែលកំពុងមានផ្ទៃពោះមួយចំនួនឃ្លានចង់ញ៉ាំណាស់ដែរ តែមិនហ៊ានប្រថុយញ៉ាំព្រោះខ្លាចមានបញ្ហា។ តើម៉ាក់ៗពពោះ អាចញ៉ាំអាហារសមុទ្រកំពុងពេញនិយមនេះបានអត់? ឆ្លើយតបនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ បានពន្យល់ឲ្យដឹងថា បើស្រ្តីពពោះចង់ញ៉ាំកាំប្រមាសមុទ្រនោះ គឺអាចញ៉ាំបានធម្មតាទេ គ្រាន់តែការញ៉ាំអាហារឆៅអាចប្រឈមបញ្ហាឆ្លងមេរោគ។ លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងថា ព្រោះជាទូទៅ ស្រ្តីពពោះអាចញ៉ាំអាហារឆៅបានខ្លះ ក៏ប៉ុន្តែបើគិតដល់សុខភាព និងការចម្លងមេរោគ ម៉ាក់ៗទាំងឡាយមិនគួរញ៉ាំទេ។ កាលណាបើយើងញ៉ាំរបស់ឆៅ អាចបណ្តាលឲ្យឈឺបាន ហើយមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគពីបាក់តេរីដែលមាននៅក្នុងអាហារឆៅទាំងនោះដូចជា៖ – E.Coli – Clostridium -Yersinia –
June 4, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យផឹកទឹកប្តូរនិស្ស័យច្រើនហើយទើបបើករថយន្តឡិចស៊ីសក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តព្រូសពីក្រោយពេញទំហឹង ខណៈដែលរថយន្តនេះកំពុងចតស្ងៀមនៅស្របចិញ្ចើមផ្លូវហើយរុញទៅទម្លុះរបងការដ្ឋានមួយកន្លែងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជាប់របងការដ្ឋានមួយកន្លែងអតីតT3 ស្ថិតនៅខាងលិចវត្តឧណ្ណាលោម លេីផ្លូវលេខ១៣ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក TOYOYA PRIUS ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ 2BD-2769 បើកបរដោយស្ត្រីម្នាក់ បានមកចតនៅស្របចិញ្ចើមផ្លូវលេខ១៣ ដោយបែរក្បាលទៅទិសខាងត្បូង រួចស្ត្រីម្ចាស់រថយន្តចុះដើរទៅរៀបចំឥវ៉ាន់ នៅកន្លែងលក់ដូរ នៅកែងផ្លូវជាប់របងវត្តឧណ្ណាលោម ។ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក LEXUS RX330
June 4, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃនេះមានរូបភាពរថយន្តស៊ែរីទំនើបដែលស្គាល់ថាជារថយន្ត Rolls Royce ដែលមានតម្លៃរាប់ម៉ឺនដុល្លារ បានបើកបរតាមផ្លូវសាធារណៈដែលបំពាក់ស្លាលលេខនគរបាល ធ្វើឲ្យអ្នកលេងហ្វេសបុកមានការចាប់អារម្មណ៍ជាខ្លាំង។ បន្ទាប់ពីរូបភាពទាំងអស់នេះបានចែកចាយលើហ្វេសបុក ធ្វើឲ្យមានការបញ្ចេញយោបល់ជាច្រើនទាក់ទងនឹងស្លាកលេខរដ្ឋនគរបាលនេះ ដែលបំពាក់លើរថយន្តស៊េរីទំនើបតម្លៃរាប់ម៉ឺនបែបនេះ។ ក្នុងនោះផងដែរឯកឧត្តមខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ទាក់ទងជាមួយនឹងរថយន្តស៊េរីទំនើបតម្លៃរាប់ម៉ឺនខាងលើដែលបំពាក់ស្លាកលេខរដ្ឋនគរបាលថា៖ “ខ្ញុំគិតថា មានដល់ឡាននេះជិះហើយ មិនគួរប្រើលេខរដ្ឋទេ ! – រូបពីក្នុងហ្វេសប៊ុក”។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះដែរ?
June 4, 2020 - សិល្បៈ
អ្នកនាង ម៉ូលីកា អតីតតារាចម្រៀង ប្រចាំផលិតកម្ម Rock បានប្រកាសនៅលើ Facebook របស់ខ្លួននៅថ្ងៃនេះថា នាងសម្រេចចិត្តលែងលះស្វាមីរបស់ខ្លួន ដែលជាអតីតតារាសម្តែងគឺលោក ឆានុន ក្រោយនាងតាមទាន់ស្វាមីរបស់នាងលួចមានស្រីក្រៅ ខណៈដែលនាងកំពុងពរពោះ ជិតគ្រប់ខែទៅហើយ។ អ្នកនាង ម៉ូលីកា បានបន្តអោយដឹងដែរថា ស្វាមីរបស់នាងលួចមានស្រីជាអ្នកលក់ឡេ ដូចគ្នាថែមទៀត។ អតីតារាចម្រៀងរូបនេះបានសរសេរនៅលើ Facebook ថា៖ “ខ្ងុំសំរេចចិត្តហើយ ថាលេងគ្នាជាមួយប្ដីរបស់ខ្ងុំ ហេតុផលពោះវាយកលុយខ្ងុំទៅដេកជាមួយស្រី អោយម្នាក់ 500$ ក៏ជាញើសឈាមខ្ងុំខំស្រែកជំទាល live ហើយបើចង់ឃើញមុខស្រីរបស់ប្ដីខ្ងុំ cmt មក ព្រោះមុខរបរស្រីនិងលក់លេដែល”។ គួរបញ្ជាក់ផងដែរថា
June 3, 2020 - សិល្បៈ
លោក សុខ រក្សា តារាចម្រៀងល្បីឈ្មោះមួយរូបជាមួយនឹងភរិយា ដែលជាតារាសម្តែង គឺអ្នកនាង កុល ដាវី បានបង្ហាញសមាជិកថ្មីរបស់ខ្លួនក្នុងដើមខែមិថុនា នេះគឺរថយន្តថ្មីមួយគ្រឿងស៊េរីឆ្នាំ២០២០ ដើម្បីយកហុងស៊ុយ ក្រោយកាក់កបជាមួយនឹងមុខរបរថ្មីរបស់ខ្លួន។ ក្រោយរៀបការរួច លោក សុខ រក្សា នៅតែប្រកបអាជីពរបស់ខ្លួនជាតារាចម្រៀង និងមានជំនួញមួយទៀតគឺមានក្រុមតន្ត្រីផ្ទាល់ខ្លួនដែលទទួលគ្រប់កម្មវិធីផ្សេងៗ។ ចំណែកឯអ្នកនាង កុល ដាវី ក្រៅពីការងារជាតារាសម្តែង អ្នកនាង ចាប់ផ្តើមមុខរបរថ្មីមួយទៀតគឺលក់សំលៀកបំពាក់តាម Online ផងនិងមានហាងផ្ទាល់ខ្លួននៅគេហដ្ឋានក្នុងបុរីជីបម៉ុង ក្បែរផ្សារទំនើប Aeon 2 ថែមទៀតផង។ គូស្នេហ៏សិល្បៈមួយគូនេះ ត្រូវបានគេសង្កេតឃើញថាស្រលាញ់គ្នាយ៉ាងល្អូកល្អឺន ហើយក៏មានការកោតសរសើរយ៉ាងច្រើនពីសំណាក់មហាជន៕
June 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាចោរលួចកញ្ចក់រថយន្តត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្រោយធ្វើសកម្មភាពកាច់កញ្ចក់រថយន្តមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ជាង១០ម៉ោង ក៏ត្រូវបានជនរងគ្រោះសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យបានកាលពីវេលាម៉ោង០៤:៣០នាទីល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរបងមន្ទីរពេទ្យគន្ធបុប្ផា តាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា កាលពីវេលា០១:៤០នាទីរំលងអាធ្រាត្រឈាន ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ គាត់បានទុក រថយន្តមួយគ្រឿងម៉ាកតូយូតាធុនត្រា TOYOYA TUNDRA ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BH-9127 នៅខាងមុខហាងកាហ្វេរបស់គាត់ដូចសព្វដង លុះមកដល់ម៉ោងប្រហែល ០២រំលងអាធ្រាត្រ
June 3, 2020 - សិល្បៈ
តារាសម្តែងជើងចាស់ល្បីឈ្មោះ និងជាប្រធានសមាគមន៍សិល្បៈករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារក្តៅចិត្តអ្នកដែលរយករូបនាងទៅវាយប្រហារទាំងមិនស្គាល់ពីសិទ្ធិរបស់នាង។ ប្រធានសមាគមន៍រូបនេះបានសរសេរសារនៅលើ Facebook របស់នាងថា “ជីវិតខ្ញុំ សិទ្ធខ្ញុំ បើខ្ញុំមិននិយាយប៉ះពាល់ផ្តោតលើបុគ្គលណា ហេតុអ្វីខ្ញុំបង្ហោះ ខ្ញុំសែរ ខ្ញុំខមមិនជាមួយអ្នកដទៃមិនបាន ? រៀនស្គាល់សិទ្ធបុគ្គលអោយច្បាស់មុនយករូបខ្ញុំទៅវាយប្រហារ” តាមការសង្កេតរបស់មហាជនបានយល់ឃើញថា សាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើឡើងបន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា បានផ្លែផ្កានិងយករូប Screenshort របស់អ្នកនាង ចន ច័ន្ទលក្ខិណា comment ជាមួយនឹងអ្នកលេង Facebook ម្នាក់ឈ្មោះ Sochea
June 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BENTLEY មួយគ្រឿងរេចង្កូតទៅបុកខឿនផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិថុនាឆ្នាំ ២០២០ នៅចំណុចរង្វង់មូលកួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក BENTLEY មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AT-0001 ធ្វើដំណើរចុះពីលើស្ពានអាកាសជ្រោយចង្វាថ្មី ទិសដៅពីកើតទៅលិចឆ្ពុះទៅផ្លូវ៧០ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃបុកខឿនផ្លូវ បណ្ដាលឲ្យខឿនផ្លូវរងការខូចខាតបន្តិចបន្តួចចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ខណៈនោះក៏លេចមុខបុរសម្នាក់ មានព្រះនាម អាជ្ញា៩៩ បានបោះដៃតាមវិទ្យុទាក់ទងទៅថា មានអ្នកសាព័ត៌មានមួយរូបបានទារលុយពីម្ចាស់រថយន្តចំនួន២០០ដុល្លារជាថ្នូរមិនផ្សព្វផ្សាយ ដោយមិនមានភស្តុតាងច្បាស់លាស់ធ្វើឲ្យអ្នកសារព័ត៌មានជាច្រើនក្តៅស្លឹកត្រចៀក បានជម្លោះពាក្យសម្តីដាក់គ្នាមួយប្រាវ រួចអ្នកសាព័ត៌មានទំនាក់ទំនងទៅក្រុមការងារវេនយប់ ដើម្បីចុះមកសួរនាំនៅកន្លែងកើតហេតុ រួចបានសួរនាំបន្ទាប់មកខាងភាគីដែរបានចោទអ្នកសារព័ត៌មាននោះ ទើបដឹងថា
June 3, 2020 - សិល្បៈ
តារាសម្តែងស្រីវ័យក្មេងល្បីឈ្មោះក្នុងស្រទាប់យុវវ័យគឺកញ្ញា មាន សូនីតា បានបង្ហាញពីការលេងឈុតថ្មីដែលនាងមិនធ្លាប់ថតពីមុន បានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើល។ តារាស្រីសំលេងធំ និងជាតួអង្គក្នុងរឿងស្នេហ៍៩ ដែលមិនធ្លាប់មានរឿងអាស្រូវមួយនេះ ត្រូវបានមើលឃើញថានាងចាប់ផ្តើមលេងខ្លួនសិចស៊ីជាងមុនបន្តិច ខណៈដែលកាលពីចូលសិល្បៈដំបូង និងមកទល់នឹងចុងឆ្នាំ២០១៨ នាងមិនត្រូវបានគេឃើញថាស្លៀកពាក់សិចស៊ីញឹកញាប់នោះឡើយ។ ទោះជាយ៉ាងណារាជនីក្រមារ មាន សូនីតា ហាក់មិនខ្វាយខ្វល់ពីមាត់អ្នករិះគន់ឡើយ នៅពេលដែលនាងស្លៀកពាក់សិចស៊ី រឺលេងស្ទីលប្លែកៗយ៉ាងណាក្តី៕
June 3, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២១និង៤៧នាទី នៅចំណុចហាងឈ្មោះ ជៀហុង ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានក្រុមជនសង្ស័យចំនួន៦នាក់ បានចូលបន្លំខ្លូនធ្វើជាអ្នកមកទិញទំនិញ ឆ្លៀតពេលមានឱកាសល្អ ក្រុមជនសង្ស័យបានយកស្រ្ពៃបាញ់ភ្នែកជនរងគ្រោះ ព្រមទាំងវាយធ្វើទារុណកម្ម ហើយបានប្លន់យកប្រាក់ និងសំភារៈមួយចំនួន រួចគេចខ្លួនបាត់អស់។ ឆ្លងតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំណត់បានអត្តសញ្ញាណជនសង្ស័យ។ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង០០នាទី សមត្ថកិច្ចយើងបានចាប់ខ្លួនក្រុមជនសង្ស័យចំនួន ៤នាក់ (ខ្មែរ១នាក់ និងចិន៣នាក់) ខណៈជិះរថយន្ត០១គ្រឿងម៉ាក
June 3, 2020









