- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះបំណងទៅផ្សារទិញបន្លែយកមកលក់ក្នុងភូមិ ស្រាប់តែមានជនសង្ស័យ២នាក់បានជិះម៉ូតូឌុបគ្នាមកពីក្រោយ ប្រដាប់ដោយមួកសុវត្ថិភាពធ្វើសកម្មភាពវាយប្លន់យកកាបូបលុយបានសម្រេច បណ្ដាលឲ្យដួលម៉ូតូរងរបួសរលាត់ដៃជើងហើយស្រែក”ចោរៗ” ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់កម្លាំងល្បាត និងនាំគ្នាចេញមកជួយព្រោងព្រាត ធ្វើឲ្យជនសង្ស័យឡើងជិះម៉ូតូមិនទាន់ ព្រោះភ័យស្លន់ស្លោពេកក៏រត់គេចខ្លួនបាត់ទៅ បន្សល់ម៉ូតូ Let’s មួយគ្រឿង ដែលជិះធ្វើសកម្មភាពនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤:៤០នាទីទាបភ្លឺឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលក់ភេសជ្ជៈមួយកន្លែង (ចម្ងាយពីវត្តឬស្សីស្រស់ប្រហែល២០០ម៉ែត្រ) លើផ្លូវបេតុងក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ខន ហៀង ភេទស្រី ជនជាតិខ្មែរ-វៀតណាម អាយុ៣៣ឆ្នាំ មុខរបរអ្នកលក់បន្លែ មានទីលំនៅក្នុងភូមិកើតហេតុ សម្ភារៈដែលមាននៅក្នុងកាបូបលុយមានដូចជា : ទូរស័ព្ទម៉ាក
June 3, 2020 - សិល្បៈ
ក្រោយមានពាក្យបណ្តឹងមួយចូលដល់តុលាការក្រុងភ្នំពេញ ប្តឹងអ្នកនាង ម៉េង កែវពេជ្ជតា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយពេល Live video នៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២០ ដែលទាមទារសំណងត្រឹម១០០រៀល និងអោយអ្នកនាងធ្វើការសុំទោសជាសាធារណៈនៅលើបណ្តាញសង្គម Facebook។ ពេលនេះ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បានឆ្លើយតបភ្លាមៗវិញថា៖ “ក្រោយពីខ្ញុំបានបកស្រាយអំពីការពិតនៅពីក្រោយនៃសម្លេងជេររបស់ខ្ញុំក្នុងខ្សែរអាត់ និងពាក្យមួលបង្កាច់មួយចំនួនដែលជនថោកទាបបានធ្វេីដេីម្បីអោយគេស្អប់ខ្ញុំ ពេលនេះខ្ញុំ និងកូនបានទទួលយុត្តិធម៌អំពីមហាជនរាប់លាននាក់ហេីយ គឺលែងមានការយល់ច្រលំ និងបានទទួលនូវការអាណិត ការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅ ។ ម្តាយកូនយេីងខ្ញុំសូមគោរពអរគុណលោកទាំងអស់ខ្លាំងណាស់ …ប៉ុន្តែអតីត ស្វាមីបោះត្រារបស់ខ្ញុំ ដែលពាក់ផ្កាយលេីស្មាដោយសារខ្ញុំ បានដឹកដៃប្រពន្ធចុងក្មេងជាង៣០ឆ្នាំមកប្តឹងខ្ញុំអោយឡេីងតុលាការទៅវិញ ! ផ្កាយលេីស្មានេះបានធ្វេីបាបខ្ញុំ
June 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ឃាត់ខ្លួនបុរសភេទទី៣ ២នាក់ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារកុមារងគ្រោះ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិខ្មាស់ក្មេងប្រុស២នាក់ (បៀមប្រដាប់ភេទក្មេង បង្ខំឲ្យក្មេងរួមភេទតាមរន្ធគូទ) កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមាត់ស្រះចិញ្ចឹមត្រី (ច្រកអតីតឡឥដ្ឋ) ផ្លូវលំបេតុង ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងឃាត់ខ្លួនបាននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវលំក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យជាបុរសភេទទី៣ទាំងពីរនាក់មានឈ្មោះ ទី១-ឈ្មោះ កុន រ៉ូវីនដូ ហៅដា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី
June 3, 2020 - បច្ចេកវិទ្យា
យោងតាមការស្រាវជ្រាវចុងក្រោយពីCounterpoint Research Market Monitor Q1 2020 បានអោយដឹងថាrealmeឈរនៅចំណាត់ថ្នាក់លេខ៤ នៅប្រទេសកម្ពុជាជាមួយនឹងការកើនឡើងចំនួន២៥២%ប្រៀបធៀបនឹងកាលពីឆ្នាំមុន និងឈរនៅចំណាត់ថ្នាក់លេខ៥ នៅតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងការកើនឡើងចំនួន១៧៣%ប្រៀបធៀបនឹងកាលពីឆ្នាំមុន ដែលជាម៉ាកស្មាតហ្វូនមានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់។ នៅឆ្នាំ២០២០គិតត្រឹមត្រីមាសទី១ ជាមួយនឹងការប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ ការនាំចេញស្មាតហ្វូនទៅក្រៅប្រទេសបានធ្លាក់ចុះ១១% បើធៀបជាមួយនឹងត្រីមាសទី១ ក្នុងឆ្នាំ២០១៩។ ផ្ទុយទៅវិញrealmeគឺជាម៉ាកមួយក្នុងចំណោមម៉ាកធំៗ ដែលសម្រេចបាននៅកំណើនលក់របស់ខ្លួន។ យោងតាមការស្រាវជ្រាវបានបង្ហាញថាrealmeនៅប្រទេសថៃ និងប្រទេសកម្ពុជាស្ថិតនៅលំដាប់កំពូលទី៤ ដោយមានអត្រាកំណើនចំនួន ១១៦%និង ២៥២%បើប្រៀបធៀបនឹងកាលពីឆ្នាំមុន។ ប្រទេសឥណ្ឌូនេស៊ី (កំណើនចំនួន១០៥%ប្រៀបធៀបនឹងឆ្នាំមុន) ហ្វីលីពីន (កំណើនចំនួន១៨០០%ប្រៀបធៀបនឹងឆ្នាំមុន) វៀតណាម (កំណើនចំនួន៩២%ប្រៀបធៀបនឹងឆ្នាំមុន) និងមីយ៉ាន់ម៉ា (កំណើនចំនួន៣៥០%ប្រៀបធៀបនឹងឆ្នាំមុន) ជាប់ចំណាត់ថ្នាក់កំពូលទី៥ ។ Source:
June 3, 2020 - សុខភាព
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្ដិ បានប្រាប់សារព័ត៌មាន freshnews នៅថ្ងៃនេះថា អ្នកដំណើរមកពីក្រៅប្រទេសនានា ត្រូវរៀបចំឲ្យទៅកន្លែងពិនិត្យនៅទីតាំងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន។ លោកជំទាវ យក់ សម្បត្តិ បានបន្តទៀតថា មន្ត្រីក្រុមការងារអន្តរក្រសួង បានធ្វើការងារជាមួយសាលារាជធានីភ្នំពេញ ទៅពិនិត្យទីតាំងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន កាលពីម្សិលមិញរួចហើយ ដើម្បីត្រៀមរៀបចំទទួលអ្នកដំណើរមកពីបណ្ដាប្រទេសនានា ក្នុងនោះ មានពលករខ្មែរធ្វើការនៅប្រទេសកូរ៉េផងដែរ ដោយក្នុងចំណោម ៦ ជើងហោះហើរនៅថ្ងៃនេះ។ ដើម្បីការពារទប់ស្កាត់ជំងឺ COVID-19 ចូលមកកម្ពុជា ដោយកន្លងមកអ្នកជំងឺ COVID-19
June 3, 2020 - សិល្បៈ
ឌីជេ ណាណា ដែលគេស្គាល់ថាជាពិធីការនីដែលសំបូរវោហារមិនចេះរីងស្ងួត បានជួបទុក្ខធំដោយសារតែឪពុករបស់អ្នកនាង ទទួលមរណភាពកាលពីព្រឹកមិញដោយសារជំងឺរលាកស្រោមខួរ។ បើតាមការអោយដឹងរបស់ ឌីជេ ណាណា នៅលើបណ្តាញសង្គម Facebook បានអោយដឹងថា សពឪពុករបស់អ្នកនាងនឹងរៀបចំបញ្ចុះនៅព្រឹកស្អែក នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពុងចាម។ អ្នកនាងបានរៀបរាប់ថា៖ “ប៉ារបស់ខ្ញុំ លោក នាង សុវ៉ាត បានទទួលមរណភាពកាលពីព្រឹកមិញវេលាម៉ោង ៧.១៨នាទី បន្ទាប់ពីសម្រាកព្យាបាលជម្ងឺរលាកស្រោមខួរ អស់រយ:ពេលជាងមួយខែ។ ដោយម្តាយខ្ញុំកំពុងរវល់ និងមិនសូវស្រួលខ្លួនផង មិនអាចទូរស័ព្ទជម្រាបជូនមិត្តៗប៉ាបានច្រើន នាងខ្ញុំសូមជូនជ្រាប និងសូមអភ័យទោស។ ពិធីបញ្ចុះសពនឹងរៀបចំនៅថ្ងៃស្អែកម៉ោង៩ព្រឹក នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ
June 3, 2020 - សិល្បៈ
អ្នកនាង ម៉េង កែវពេជ្ជតា ដែលគេស្គាល់ថាជាតារាចម្រៀងស្រីល្បីឈ្មោះចាស់វស្សារនោះត្រូវបានគេដាក់ពាក្យបណ្តឹងដល់តុលាការក្រុងភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយពេល Live video នៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះដែលធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅក្នុងពាក្យបណ្តឹងនោះដែរ គេសង្កេតឃើញថា អ្នកដែលដាក់ពាក្យប្តឹងតារាចម្រៀងស្រីរូបនេះ ទំនងជាភរិយាក្រោយ របស់អតីតស្វាមីអ្នកនាង ម៉េង កែវពេជ្ជតា ផងដែរ។ ពាក្យបណ្តឹងដែលបានចូលដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះបានអោយដឹងថា ស្ត្រីឈ្មោះ រស់ សោភ័ណ្ឌ អាយុ២៨ឆ្នាំ គឺជាអ្នកដាក់ពាក្យបណ្តឹង ហើយមកទល់នឹងពេលនេះ មិនទាន់ឃើញអ្នកនាង
June 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ខណៈបើកម៉ូតូចេញពីទិញម្ហូបត្រលប់មកផ្ទះវិញ ស្រាប់តែជំងឺបេះដូងរើឡើង បណ្តាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ជិតផ្សារបេសេចាស់ ផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនងគ្រោះមានឈ្មោះ វែន សុជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះលេខ២០១ ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់បីឥណ្ឌា ពណ៌ក្រហម ទៅទិញម្ហូបនៅផ្សារបេសេ
June 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ពិតជាអាសូរណាស់ ដោយសារការធ្វេសប្រហេស មិនបានគិតឲ្យវែងឆ្ងាយ ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ សាកថ្មទូរសព្ទជាមួយនឹងរឡូ មើលរឿងភាគក្នុងបន្ទប់ទឹកបណ្តើរ បោកខោអាវបណ្តើរ អកុសលឆក់ស្លាប់យ៉ាងរន្ធត់ទាំងម្តាយទាំងកូន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រកដើមគរ ផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់មានឈ្មោះ រឿន ធី ភេទស្រី អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកក្របៅ១ ឃុំអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានប្តីឈ្មោះ រឿង សារីម អាយុ ៣៥ឆ្នាំ
June 2, 2020 - PR
ភ្នំពេញ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២០ – ប៉ុន្មានខែមុនពេលមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាជាសកល អាជីវកម្ម របស់ភោជនីយដ្ឋាន ខ្មែរ ‘មាតុភូមិ’ សាខាពេទ្យលោកសង្ឃ ដែលមានប្រជាប្រិយភាពខ្ពស់ មានភាពកាក់កប និងបានផ្ដល់ជូនសេវាកម្មសម្រាប់អតិថិជនធម្មតា។ លោក ស៊ិញ រិទ្ធីយ៉ា ប្រធានគ្រប់គ្រង ភោជនីយដ្ឋាន មាតុភូមិ សាខាពេទ្យលោកសង្ឃ បានមានប្រសាសន៍ថា៖ «ក្នុងឆ្នាំ ២០១៩ ដំណើរការរបស់យើងហ្នឹង គឺបានល្អសន្សឹមៗ។ ហើយអរគុណដល់អតិថិជនដែលបានគាំទ្រ និងពេញចិត្តសេវាកម្មរបស់យើង។» ប៉ុន្តែក្តីស្រមៃក្នុងការបើកសាខា ឫវិនិយោគបន្ថែមទៅក្នុងអាជីវកម្ម ត្រូវបានសាបរលាបទៅវិញ
June 2, 2020









