Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ចូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ដែលឃាត់ខ្លួនបានកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨:៣០នាទី ចំណុចមុខអាកាសចរណ៍ស៊ីវិល ផ្លូវសហពន្ធ័រុស្សី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសចំនួន ០៤ករណី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព។ លោក ប៊ុន សត្យា នាយការិយាល័យបានអោយដឹងថាជនសង្ស័យ ឈ្មោះ ខៀវ គីមហេង ភេទ ប្រុស អាយុ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ

    June 4, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងរូបភាពរថយន្តស៊េរីទំនើប២គ្រឿងម៉ាក Rolls-Royce និង Mercedes ពាក់ផ្លាកលេខនគរបាលដូចគ្នា គឺ “នគរបាល 2-7715” ហើយមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំង។ ក្រោយកើតមានករណីនេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានធ្វើការបញ្ជាក់ឲ្យដឹងថា ផ្លាកលេខ “នគរបាល 2-7715” ដែលពាក់នៅលើរថយន្ត Rolls-Royce និងរថយន្ត Mercedes គឺជាផ្លាកលេខក្លែងក្លាយ ហើយផ្លាកលេខ “នគរបាល 2-7715” គឺជាកម្មសិទ្ធិរបស់រថយន្តម៉ាក Ford Ranger ពណ៌ស ស៊េរីឆ្នាំ២០១៧ នៅអង្គភាពនាយកដ្ឋាននគរបាលទេសចរណ៍។ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ឲ្យដឹងទៀតថា

    June 4, 2020
  • ព័ត៌មានជាតិ

    ករណីផ្ទុះការរិះគន់ពេញបណ្តាញសង្គម Facebook ដោយសារតែរថយន្តស៊េរីទំនើបកប់ពពកចំនួន២គ្រឿងបានបំពាក់ស្លាកលេខ នគរបាល ដូចគ្នាដែលរថយន្តទាំងនោះមានតំលៃមិនក្រោម២០ទៅ៣០ម៉ឺនដុល្លារនោះទេ។ រថយន្តម៉ាក Rolls Royce និង រថយន្តម៉ាក Maybach បានពាក់ស្លាកលេខ នគរបាល 2-7715 ដូចគ្នា ហើយត្រូវបានមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ អះអាងថាជាស្លាកលេខក្លែងក្លាយ ហើយកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ យ៉ាងណាមិញលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ដែលគេស្គាល់ថាជាក្មួយប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបង្ហោះសារមួយឃ្លាផងដែរជុំវិញរថយន្តទំនើប Rolls Royce និង Maybach ពាក់ស្លាកលេខ នគរបាល ដោយលោកបានសរសេរនៅលើ Facebook

    June 4, 2020
  • សុខភាព

    ប៉ុន្មាន​ថ្ងៃ​មក​នេះ កម្ពុជា​មិន​មាន​ករណី​ឆ្លង COVID-19 ថ្មី​នោះ​ទេ តួលេខ​អ្នកឆ្លងនៅ​ទ្រឹង​ត្រឹម ១២៥​នាក់ ដែល​ក្នុង​នោះ​ជា​សះ​ស្បើយ​មាន ១២៣​ករណី និង​កំពុង​ព្យាបាល ២​​ករណី។ ទោះ​ជា​បែប​នេះ​ក្តី តួ​លេខ​វិភាគ​សំណាក​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​មាន​ចំនួន​ច្រើន​ដដែល។ បើ​តាម​លោក​​វេជ្ជបណ្ឌិត ដួង វាសនា អនុ​ប្រធាន​ផ្នែក​វីរុសសាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រយៈពេល​២​សប្តាហ៍​មក​នេះ តួលេខ​នៃ​ការ​វិភាគ​សំណាក​មាន​ច្រើន ដោយថ្ងៃខ្លះមានដល់ទៅ​ជាង៤០០សំណាកឯណោះ។ ចំពោះ​ការ​វិភាគ​សំណាក​មាន​ចំនួន​ច្រើន​នេះ លោកវេជ្ជបណ្ឌិតបញ្ជាក់មូលហេតុ​ថា ​កម្ពុជា​ចាប់​ផ្តើម​បើក​ការ​ហោះ​ហើរ​ពី​ប្រទេស​ផ្សេងៗ ​ហើយ​ភាគ​ច្រើន​នៃ​សំណាក​ទាំង​នោះ​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ។ “យើងឃើញចំនួនអ្នកធ្វើដំណើរមានការកើនឡើង ហើយចំនួនតេស្តក៏មានការកើនឡើងដែរ រហូតដល់ប៉ុន្មានថ្ងៃមុនមានជាង ៤០០សំណាកក្នុង១ថ្ងៃ”។ ចាប់​ពី​ថ្ងៃ​ផ្ទុះ​វីរុស COVID-19 រហូត​ដល់ថ្ងៃទី៣ មិថុនានេះ វិទ្យាស្ថាន​ប៉ាស្ទ័រ​​កម្ពុជា​បាន​​វិភាគ​សំណាក​​រក​​វីរុស COVID-19

    June 4, 2020
  • សិល្បៈ

    លោកឧត្តមសេនីយ៍ឯក ម៉ិញ សុធីវណ្ណ នាយនគរបាលជាន់ខ្ពស់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដែលគេស្គាល់ថាជាសិល្បៈជើងចាស់ល្បីឈ្មោះ ម្ចាស់បទ “លក់ស្រែចូលបារ” ត្រូវបានព្រះករុណា ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍ នេះបើយោងតាម ព្រះរាជក្រឹត្យ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ។ នៅក្នុងព្រះរាជក្រឹត្យព្រះមហាក្សត្រ បានត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន១៧រូប ក្នុងនោះមានឧត្តមសេនីយ៍ឯក ម៉ិញ សុធីវណ្ណ ផងដែរ។ គួរបញ្ជាក់ផងដែរថា លោក ម៉ិញ សុធីវណ្ណ គឺជាសិល្បៈករជើងចាស់មួយរូប ដែលមានសមត្ថភាព ហើយលោកក៏ជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា

    June 4, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង ៖ ស្ត្រីរូបស្រស់ម្នាក់បានប្រមាថមើលងាយនគរបាល ដែលខំឈរហាលខ្យល់ ហាលភ្លៀង ហាលថ្ងៃ ដើម្បីសម្រួលចរាចរណ៍អោយពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ប្រកបដោយសុវត្ថិភាព បែរជាមកប្រមាថសុទ្ធតែ បិសាចហុតឈាម នៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញនោះ បានចូលខ្លួនមកបំភ្លឺ និងសារភាពទទួលស្គាល់កំហុសរបស់ខ្លួនហើយ ព្រោះតែខឹង ចំពោះមន្រ្តីនគរបាលចរាចរណ៍បានធ្វើការផាកពិន័យ ដោយសាររូបគាត់បានប្រើប្រាស់ទូរស័ព្ទដៃ ដោយមិនមានភ្ជាប់ឧបករណ៍ទំនាក់ទំនង នៅពេលបើកបរ។ នេះបើយោងតាមសេចក្តីបំភ្លឺបន្ថែម ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តយសសូមជម្រាបជូនសាធារណ:ជន ពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបបន្ថែមថានៅព្រឹកថ្ងៃ ព្រហ្បត្តិ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Socheata Pen”

    June 4, 2020
  • បច្ចេកវិទ្យា

    ឥឡូវនេះគឺពាក់កណ្តាលឆ្នាំ2020ហើយ តើគួរបន្តប្រើទូរស័ព្ទចាស់ទៀត ឬក៏ឡើងស៊េរីស្មាតហ្វូនអេក្រង់បត់ Huawei Mate Xs តម្លៃ 2999$ ឲ្យផ្អើលគេម្តង? ប្រាកដណាស់ប្រើសិនបើអ្នកជាម្ចាស់អាជីវកម្ម អ្នកជំនួញ ឬវិនិយោគិនក្នុងសម័យឌីជីថលនេះ គួរតែពិចារណាផ្លាស់ប្តូរខ្លួនឯង ដេញឲ្យទាន់សភាពការណ៍ និងកាលៈទេសៈនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឧបករណ៍ឆ្លាតវៃដូចជាកំពូលស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ Huawei Mate Xs។ ខាងក្រោមនេះគឺជាហេតុផលដែលចាយលើស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ថ្លៃកប់ពពករបស់ក្រុមហ៊ុន Huawei ហើយមិនស្រណោះដៃ៖ ចំណុចពិសេសទី1: បង្កើនភាពជឿជាក់ទ្វេដង គ្រប់គ្នាបានដឹងជាក់ច្បាស់ហើយថា កំពូលស្មាតហ្វូនអេក្រង់បត់ Huawei Mate Xs មានតម្លៃខ្ពស់ខ្លាំងដែលមនុស្សធម្មតាជុំវិញពិភពលោកបានត្រឹមតែប៉ងប្រាថ្នា ឬបានត្រឹមស្រមៃតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នកកំពុងកាន់ប្រើក្នុងដៃនោះមិនថានៅអង្គប្រជុំ ការិយាល័យ ភោជនីយដ្ឋានលំដាប់ៗ ឬទីកន្លែងកម្សាន្តនានាទាំងក្នុងស្រុក

    June 4, 2020
  • សិល្បៈ

    តារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN គឺលោក ចែម ចាន់រ៉ា ហៅនាយ ពែកមី បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនមួយក្រោយក្រុមហ៊ុន Facebook ធ្វើការព្រមានបិទផេក របស់លោក ដោយសារតែបង្ហោះរូបកូនប្រុសរាំអាក្រាតកាយ។ បើផ្អែកតាមគោលការណ៍របស់ក្រុមហ៊ុន Facebook បានធ្វើការហាមឃាត់គណនី Facebook រឺ ផេក ទាំងឡាយមិនអោយធ្វើការបង្ហោះរូបថតរឺវិដេអូ អាក្រាតកាយ (Nude) រូបភាពរឺវិដេអូហឹង្សារ (Violent) នោះទេ ប្រសិនបើល្មើសនឹងគោលការណ៍ Facebook នោះម្ចាស់គណនីនឹងត្រូវបានគេធ្វើការព្រមាន ហើយប្រសិនបើនៅតែបន្តសកម្មភាពបែបនេះទៀតនោះនឹងត្រូវបាន Facebook បិទផេកចោលតែម្តង (Disable Page)។ នាយពែកមី បានរៀបរាប់ថា៖

    June 4, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៩មួយគ្រឿង ខណៈម្ចាស់ទុកនៅក្នុងផ្ទះ ហើយចេញដើរទៅក្រៅមិនបានចាក់សោរឲ្យបានត្រឹមត្រូវ ដោយគិតថាទៅមួយភ្លែតមកវិញ ក៍ត្រូវជនសង្ស័យមួយក្រុមចូលទៅលួចចេញមកជិះគេចខ្លួនបានមួយភ្លែត ក៍ត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ប្រទះឃើញក៏ដេញចាប់ពេញភូមិទំរាំបានម៉ូតូមកវិញ ។ ហេតុការណ៍នេះបានបង្ករឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០១:៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះជួលអត់លេខមួយកន្លែង ផ្លូវលំ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ម៉ែន ជា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរយាមនៅក្រុមហ៊ុនឯកជនមួយ ស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅភូមិតាឡុង ឃុំចំប៉ា ស្រុកព្រៃកប្បាស

    June 4, 2020
  • សង្គម

    រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយលូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់ ២ម៉ែត្រខ្លះជាដើម ។ បន្ថែមពីលើនេះទៀត រដ្ឋបាលរាជធានីភ្នំពេញនូវបានសហការជាមួយអង្គការ JICA ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗទៀត ពាក់ព័ន្ធនឹងការរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញនេះផងដែរ។ ជាក់ស្ដែងសម្រាប់ពេលនេះអាជ្ញាធររាជធានីភ្នំពេញក្រោមការសហការជាមួយអង្គការ JICA បានដាក់អោយដំណើរការម៉ូទ័រកាយ និងប្រមូលសំរាមស្វ័យប្រវត្តិ មុខចម្រុឹងដែកនៅស្ថានីយ៍បូមទឹកព្រះគន្លង់ចំនួន ២កន្លែង ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ហើយថា

    June 4, 2020