- Khmernote Media
- សង្គម
នៅថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០ នេះដែរលោកជំទាវ ហ៊ុន ស៊ីណាត ដែលគេស្គាល់ថាជាប្អូនស្រីរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរតាមដងផ្លូវ ក៏ប្រទះឃើញពលរដ្ឋជួបគ្រោះថ្នាក់ចរាចរណ៍រអិលរថយន្តធ្លាក់ចូលក្នុងចំការអំពៅ តែគ្មានអ្នកជួយ។ ឃើញដូចនេះលោកជំទាវ ក៏បានជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តផ្ទាល់ខ្លួនជួយអូស ឡានបាឡែន មួយគ្រឿងនោះអោយឡើងលើផ្លូវបានសម្រេចវិញ។ បើតាមការរៀបរាប់របស់អ្នកនាង ចន ច័ន្ទលក្ខិណា នៅលើបណ្តាញសង្គម Facebook បានអោយដឹងថា “ទឹកចិត្តខ្មែរជួយខ្មែរដែលរស់ក្រោមដំបូលសន្តិភាពរបស់អ្នកម៉ែ Sinath Hun Sinath Hun ពេលឃើញប្រជាពលរដ្ឋជួបបញ្ហាគ្រោះថ្នាក់តាមដងផ្លូវដោយរថយន្តធ្លាក់ផ្លូវចូលចំការអំពៅ អ្នកម៉ែមិនមើលនិងភ្នែកនោះទេ អ្នកម៉ែសុខចិត្តចុះជួយអន្តរាគមន៌រហូតបានសំរេច ។ បេះដូងដ៌ល្អ ទង្វើដ៏គួរអោយគោរពនេះហើយទើបធ្វើអោយខ្ញុំកាន់តែគោរពអ្នកម៉ែទ្វេរដង។”
June 5, 2020 - ព័ត៌មានជាតិ
យោងតាមប្រភពពីបងស្រី Mam Somaly បានរៀបរាប់រឿងដ៏អាក្រក់មួយដែលឪពុករំលោភកូនស្រីខ្លួនឯងរហូតមានផ្ទៃពោះ និងគំរាមសម្លាប់ បើប្រាប់ម្តាយ និងកូនស្រីទៀត។ បងស្រីបានសរសេររៀបរាប់ថា៖ អភ័ពពេកហេីយ😢ក្មេងស្រីទេីបតែធំពេញវ័យក៏ត្រូវពុកខ្លួនឯងរំលោភរហូតពោះធំជិតគ្រប់ខែទេីបម្តាយដឹង 😭ពេលសួរនាងថាចុះហេតុអ្វីមិនប្រាប់ម្តាយ ឬ បងប្អូន ? នាងឆ្លេីយថា ម៉ែខ្ញុំហត់ណាស់គាត់ទៅចំការម្តងៗរយះពេលយូរ ទុកខ្ញុំនៅជាមួយពុក 😢អោយតែពុកខ្ញុំញាំស្រា គឺគាត់វាយធ្វេីបាប និងរំលោភខ្ញុំ សូម្បីតែម៉ែក៏ត្រូវពុកវាយគ្មានថ្ងៃលួសដែរ 😭 អោយតែពុករំលោភខ្ញុំរួចគាត់តែងតែគំរាមមិនអោយប្រាប់ម៉ែទេ បេីម៉ែដឹង គាត់និងសម្លាប់ ម៉ែ ហេីយ និងខ្ញុំ 😢 ដេីម្បីម៉ែខ្ញុំ ខ្ញុំសុខចិត្តទ្រាំ រហូតថ្ងៃមួយម៉ែឃេីញខ្ញុំពោះធំទៅៗគាត់សួរខ្ញុំ ខ្ញុំលាក់លែងបានទៀតហេីយព្រោះពោះក៏ធំ ពុកក៏នៅតែវាយធ្វេីបាបនិងរំលោភខ្ញុំរហូត 😢។
June 5, 2020 - សិល្បៈ
កញ្ញា សុខា ដែលគេស្គាល់ថាជាអ្នកលេង Tik Tok ល្បីឈ្មោះម្នាក់ធ្លាប់បានសមត្ថកិច្ចនគរបាលខេត្តសៀមរាបធ្វើការឃាត់ខ្លួនដើម្បីយកទៅអប់រំណែនាំ ក្រោយពេលលេងបណ្តាញសង្គម ប្រើប្រាស់ពាក្យសំដីមិនសមរម្យនិងប៉ះពាល់ដល់កិត្តិយសមន្ត្រីរាជការជាដើម។ ប៉ុន្តែក្រោយពេលដែលសមត្ថកិច្ចធ្វើការអប់រំណែនាំរួចមក វាសនារបស់តារា Tik Tok រូបនេះហាក់ដូចជាមានការប្រែប្រួលខ្លាំង ក្រោយពេលដែលលោក អ៊ឹម ជីវ៉ា បានទៅធ្វើការសម្ភាសន៍និងស្វែងរកទីផ្សារអោយនាង។ បើតាមការបង្ហោះរបស់លោក អ៊ឹម ជីវ៉ា នៅលើបណ្តាញសង្គម Facebook បានអោយដឹងថាកញ្ញា សុខា រូបនេះត្រូវបានក្រុមហ៊ុនជាច្រើនហៅទៅថតសម្តែង ដូចជា ក្រុមហ៊ុន U Well , ដីឡូត៏កំពតឋានសួត៌ , ហើយចុងក្រោយនេះគឺមជ្ឈមណ្ឌលកែសម្ផស្សម្លិះ និងមានការជូនជាកាដូម៉ូតូមួយគ្រឿងថែមទៀតផង។
June 5, 2020 - សង្គម
យោងតាមការបញ្ជាក់របស់ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះបានអោយដឹងថា យុវជនម្នាក់បានប្រើប្រាស់បណ្តាញសង្គម Facebook ខុសគោលដៅដោយបង្ហោះសារប្រមាថថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មានវិទ្យា ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងររបស់ថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មានវិទ្យា ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការសាធារណៈទូទៅផងដែរ ហើយក្រោយមកដឹកខ្លួនខុសក៏ចូលសារភាពនិងទទួលស្គាល់កំហុសរបស់ខ្លួនវិញ។ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានអោយដឹងថា: ” នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ នេះយុវជនឈ្មោះ ខវឃ ភេទប្រុស ជនជាតិ ខ្មែរ សញ្ញាតិ ខ្មែរ រស់នៅក្នុងភូមិដាំស្ពៃ ឃុំស្លាកែត ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន
June 5, 2020 - ព័ត៌មានជាតិ
ប្រភពពីឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហោះនៅលើហ្វេសបុកផេករបស់ឯកឧត្តមថា៖ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ប្រជាសហគមន៍កំពុងនាំគ្នាប្រមូលផល ផ្សិតប៉ក់ ផ្សិតក្ងោក ផ្សិតធ្យូង និងផ្សិតផ្សេងៗមួយចំនួនទៀតក្នុងព្រៃរបោះ (ព្រៃជ្រុះស្លឹក)។ ក្នុងមួយថ្ងៃប្រជាពលរដ្ឋម្នាក់ អាចរកផ្សិតប៉ក់បានជាមធ្យមចាប់ពី ១.៥គីឡូក្រាម ទៅ ៤គីឡូក្រាម ដែលពួកគាត់អាចលក់ឱ្យឈ្មួញកណ្ដាល បានក្នុងតម្លៃចាប់ពី ២៥,០០០៛ ទៅ ៣០,០០០៛ ក្នុង ០១ គីឡូក្រាម៕
June 5, 2020 - សុខភាព
គ្នាយើងដែលចូលចិត្តកាច់ម្រាមដៃអាចនឹងត្រូវចាស់ៗហាមមិនឲ្យកាច់នោះទេ ដោយចាស់ៗអាចប្រាប់ថានឹងធ្វើឲ្យខូចម្រាមដៃបាន។ មនុស្សមួយចំនួនក៏ជឿថាការកាច់ម្រាមដៃអាចនឹងបង្កឲ្យមានជំងឺរលាកសន្លាក់។ តើការកាច់ម្រាមដៃបង្កបញ្ហាដល់យើងដែរឬយ៉ាងណា? វេជ្ជបណ្ឌិត Mala Kaul អ្នកឯកទេសជំងឺរលាកសន្លាក់បានប្រាប់ថានៅពេលកាច់ម្រាមដៃ យើងគ្រាន់តែបញ្ចេញខ្យល់ពីសន្លាក់ឆ្អឹងប៉ុណ្ណោះ។ នៅចន្លោះសន្លាក់ម្រាមដៃយើងមានសារធាតុរាវ synovial ដែលជួយឲ្យម្រាមដៃរបស់យើងធ្វើចលនាតាមទិសដៅផ្សេងៗដោយមិនបង្កការឈឺចាប់ឡើយ។ ក្នុងសារធាតុរាវនេះអាចនឹងមានពពុះខ្យល់ ហើយនៅពេលយើងកាច់ម្រាមដៃក៏មានសំឡេងលាន់ឡើង នេះមកពីការបែកនៃពពុះខ្យល់ទាំងនោះ។ ការកាច់ម្រាមដៃនេះគឺមិនមានបង្កគ្រោះថ្នាក់អ្វីទេ តែអាចជួយឲ្យម្រាមដៃរបស់យើងមានអារម្មណ៍ធូរស្បើយទៅវិញ។ ប៉ុន្តែបើកាច់ម្រាមដៃហើយ យើងមានការឈឺចាប់ ឬហើមនៅសន្លាក់យកល្អគួរបញ្ឈប់ការកាច់ម្រាមដៃ និងពិគ្រោះជាមួយគ្រូពេទ្យ។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕ ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
June 5, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ០៥ ខែមិថុនា ២០២០៖ ការបោកគក់សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសនៅក្នុងប្រទេសក្តៅ សម្បូរធូលីដី និងភ្លៀងធ្លាក់ញឹកញាប់ដូចជានៅប្រទេសកម្ពុជា ធ្វើឱ្យសម្លៀកបំពាក់ប្រឡាក់ខ្លាំង។ ជាទូទៅ ទោះបីជាមានម៉ាស៊ីនបោកគក់ក៏ដោយ ក៏អ្នកប្រើប្រាស់ភាគច្រើនត្រូវការ ការត្រាំ និងដុសជម្រះកន្លែងដែលមានក្អែលប្រឡាក់ខ្លាំងនៅលើសម្លៀកបំពាក់ មុននឹងដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់។ ដូច្នេះហើយបានជា សាមសុង បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗជាច្រើន តម្រូវតាមភាពចាំបាច់របស់អ្នកប្រើប្រាស់។ ដោយយល់ច្បាស់ពីសេចក្តីត្រូវការ និងធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ស្ត្រីមេផ្ទះមានភាពកាន់តែងាយស្រួល និងកាន់តែទាន់សម័យបំផុតនោះក្រុមហ៊ុន សាមសុង បានរចនា និងផលិតឡើងនូវម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Active DualwashTM ស៊េរី WA21M8700GV/ST ដែលមានចំណុះធំ…បោកបានច្រើនមានគុណភាពល្អអាចបោកសម្លៀកបំពាក់បានដល់ទៅ 21
June 5, 2020 - សិល្បៈ
តារាចម្រៀងល្បីឈ្មោះរូបស្រស់ប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ នីសា បានជួបទុក្ខធំដោយសារតែជីដូនរបស់នាងទទួលមរណៈភាព។ តាមការបង្ហោះអោយដឹងនៅលើគណនី Facebook របស់អ្នកនាង សុគន្ធ នីសា បានអោយដឹងថា ជីដូនរបស់នាងបានទទួលមរណៈភាពកាលពីម្សិលមិញនេះ ហើយក៏មានការផ្ញើរសារចូលរួមរំលែកទុក្ខពីមិត្តសិល្បៈរួមអាជីព រួមផលិតកម្មតែមួយផងដែរ។ អ្នកនាង សុគន្ធ នីសា បានសរសេរថា៖ “ដំណេីរដែលមិនបានព្រៀងទុកថ្ងៃនេះ ប្រៀបដូចជាសុបិន្ត ទៅកន្លែងដែលមិនបានគិតថាទៅ កន្លែងដែលមិនចង់ទៅ បែរជាត្រូវទៅដល់ ការគិតវាមិនដូចការពិត គ្មានអ្នកណាដឹងមុនថានឹងមានបញ្ហាអីកេីតឡេីងចំពោះយេីងឡេីយ តែបញ្ហាគឺមានចំពោះយេីងជារៀងរហូត មានសុខក៏មានទុក្ខ តែគ្រប់គ្នាមេីលមិនឃេីញភាពស្ងប់ តែភាពស្ងប់នៅជាមួយយេីងរហូត អ្វីៗគឺតាមដំណេីរធម្មជាតិ (សូមវិញ្ញាណខ័ន្តរបស់ម៉ាបានទៅកាន់ទីស្ងប់សុខ)។“
June 5, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅរាជធានីភ្នំពេញ ធ្វើនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រួកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ភា្លមៗកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនប្រធានការិយាល័យគ្រឿងញៀន នៃអាវុធហត្ថខេត្តតាកែវ ជាមួយបក្ខពួកម្នាក់ទៀត ដកហូតបានគ្រឿងញៀនជាង២គីឡូក្រាម កាំភ្លើង២ដើម។ ជនសង្ស័យទី១៖ ឈ្មោះ ឈុន សុមេធា តួនាទីជា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ពាក់ស័ក្ដិ៤ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី និងទី២៖ ឈ្មោះ កេន ចាន់រី ភេទស្រី ភូមិគោកដូង ឃុំពេជសា
June 5, 2020 - សិល្បៈ
តារាសម្តែងរូបស្រស់ ឆុំ វត្តី ដែលស្គាល់ថាជាតួស្រីនៅក្នុងរឿងស្នេហ៍៩ បានបង្ហាញអារម្មណ៍រំភើបខ្លាំងនៅលើបណ្តាញសង្គម Facebook ក្រោយពេលទទួលបានកាដូពិសេសពីស្វាមី ទោះមិនមែនជាថ្ងៃពិសេសអ្វីក៏ដោយ។ កាដូពិសេសដែលស្វាមីរបស់តារាសម្តែង ឆុំ វត្តី បានផ្តល់ជូននាងនោះគឺជាប្រាក់ចំនួន $15,500 ដែលធ្វើអោយតារាស្រីរូបនេះលាន់មាត់ថា៖ “អរគុណលោកប្តី ហៃឡើង surprise អត់ដឹងអីតិចនៅសុខៗបាញ់លុយអោយប្រពន្ធ”។ គួរបញ្ជាក់ផងដែរថា តារាសម្តែង ឆុំ វត្តី ជាតារាស្រីដែលមានសមត្ថភាពម្នាក់នៅក្នុងរង្វង់សិល្បៈហើយនាងបានរៀបការជាមួយលោក រិទ្ធិហួរ រក្សា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។ ទោះបីជារៀបការរួចក្តី ឆុំ វត្តី ក៏គេឃើញនៅតែបន្តអាជីពជាតារាសម្តែងដដែល៕
June 5, 2020









