- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នាយរងប៉ុស្តិ៍នគរបាលសង្កាត់ទៀនម្នាក់ ដេញចាប់មុខសញ្ញាគាស់ផ្ទះ រហូតមកដល់ផ្លូវ៦០ម៉ែត្រ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តដឹកសម្ភារៈមេន (បូជាសព) បណ្ដាលឲ្យរងរបួសធ្ងន់ បែកដៃ និងបែកលើចិញ្ចើមធ្ងន់ ចំណែកឯមុខសញ្ញាបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៦០ម៉ែត្រ (ចម្ងាយពីស្តុបផ្លូវបំបកជាបួន១០០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើយោងតាមលោកពូនាយរងប៉ុស្តិ៍សង្កាត់ទៀន នៃអធិការដ្ឋានខណ្ឌដង្កោ មានឈ្មោះ អ៉ឹម ធាវី ពាក់ស័ក្ត៣ បានបោះដៃហៅកម្លាំងជំនួយនៅគល់ដៅដទៃទៀតតាមរយៈវិទ្យុទាក់ទង(ID) ដូច្នេះថា នៅមុនកើតហេតុ ខណៈពេលដែលគាត់កំពុងជិះម៉ូតូមកដូរវេនវិញ គាត់បានប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក
June 8, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃ ០៨ ខែ មិថុនា ឆ្នាំ ២០២០ នេះថា មានអ្នកជាសះស្បើយ COVID-19 ១ នាក់ទៀតហើយ។ អ្នកជាសះស្បើយរូបនេះ គឺជាបុរសអាយុ ២៦ ឆ្នាំរស់នៅឃុំរកាពរ ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលទៅកម្មវិធីសាសនានៅប្រទេសថៃកាលពីពេលកន្លងទៅ ហើយក្រោយពេលតេស្តអវិជ្ជមាន COVID-19 ២ ដង រួចមកត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខេត្តកម្ពុជា-ជប៉ុនមង្គលបុរី នៃខេត្តបន្ទាយមានជ័យ។ សរុបតួលេខអ្នកឆ្លង COVID-19 សរុបមាន ១២៦ នាក់ក្នុងនោះព្យាបាលឲ្យជាសះស្បើយមាន ១២៤ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២នាក់។
June 8, 2020 - សង្គម
រថយន្តមួយចំនួនដែលជាយានយន្តបម្រើព្រះសង្ឃនៅតាមវត្ត គេតែងតែឃើញប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ដោយប្រើអក្សរវត្តនានា ជាស្តែងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីនគរបាលយុត្តិធម៌ខេត្តបាត់ដំបង បានធ្វើការឃាត់ឡានព្រះសង្ឃមួយអង្គដែលបានប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ឈ្មោះថា “បាត់ដំបង វត្តម្លប់ពោធិព្រឹក្ស” ដោយធ្វើការដកហូតផ្លាកលេខ ហើយអោយម្ចាស់ធ្វើកិច្ចសន្យាថែមទៀតផងដែរ។ បើតាមផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបរាប់អោយដឹងថា៖ “ករណីផ្លាកលេខក្លែងក្លាយ “បាត់ដំបង វត្តម្លប់ពោធិព្រឹក្ស” ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីនគរបាលយុត្តិធម៌ខេត្តបាត់ដំបងចុះដក ហូតនិងតម្រូវឱ្យ ម្ចាស់ធ្វើកិច្ចសន្យា គ្រប់ផ្លាកសម្គាល់យានយន្ត ទាំងអស់ត្រូវមានទម្រង់ ដែលអនុលោមតាម អនុក្រឹត្យ លេខ ៧៣ អនក្រ.បក ស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះថ្ងៃទី
June 7, 2020 - សិល្បៈ
តារាចម្រៀងវ័យក្មេងប៉ុន្តែហាក់មានភាពជោគជ័យខ្លាំងនៅក្នុងការងារសិល្បៈ កញ្ញា រ៉េត ស៊ូហ្សាណា កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យនាពេលបច្ចុប្បន្ននេះ។ បើក្រឡេកទៅមើលពីរូបសម្រស់របស់តារាវ័យក្មេងរូបនេះវិញ ហ្សាណា នាងក៏កំពុង តែទទួលបាន ការចាប់អារម្មណ៍ខ្លាំងដូចគ្នាថាកាន់តែស្រស់ស្អាតប្លែក និងមាន Style ថ្មីៗ ឡូយៗ សាកសមបំផុត ក្នុងនាមជាតារាចម្រៀងក្នុងដួងចិត្តយុវវ័យ។ ដោយឡែកនិយាយពីរឿងបទចម្រៀងវិញ តារាចម្រៀងសំឡេងស្រាលស្រទន់រូបនេះក៏កំពុងតែ អង្រួនអារម្មណ៍អ្នកស្តាប់យ៉ាងខ្លាំង តាមរយៈបទថ្មីទើបនឹងចេញក្តៅៗក្នុងផលិតកម្មរស្មីហង្សមាស គឺបទ ‘’សង្ស័យ’’ ដែលជាបទមនោសញ្ចេតនាអត្ថន័យចាក់ដោតស្តាប់ហើយស្លុងអារម្មណ៍តែម្តង៕ ចុចស្តាប់បទថ្មីរបស់ រ៉េត ស៊ូហ្សាណា ខាងក្រោមនេះ៖
June 7, 2020 - ព័ត៌មានជាតិ
នាយកដ្ឋាននគរបាលចរារណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២០ មានគណនីបណ្តាញសង្គម Facebook ឈ្មោះ “ទុយ វុឌ្ឍី” បានបង្ហោះបង្កាន់ដៃបង់ប្រាក់ពិន័យដែលមានសរសេរបន្ថែមដោយម្ចាស់គណនីថា “ថ្លៃបាយទឹក ៥០០០០៛”។ នាយកដ្ឋានសូមជម្រាបជូនសាធារណជនជ្រាបថា ពាក្យ “ថ្លៃបាយទឹក ៥០០០០៛” គឺសរសេរបន្ថែមដោយអ្នកប្រព្រឹត្តល្មើសខ្លួនឯងផ្ទាល់ មិនមែនមន្រ្តីនគរបាលចរាចរណ៍ឡើយ។ ដូច្នេះ សូមសាធារណជនកុំមានការភាន់ច្រឡំ និងសូមស្នើអោយម្ចាស់គណនី “ទុយ វុឌ្ឍី” ធ្វើការបកស្រាយបំភ្លឺជាបន្ទាន់។ មិនច្នេះទេ នាយកដ្ឋាននឹងចាត់វិធានការតាមច្បាប់ជាធរមាន។ នាយកដ្ឋានសូមជម្រាបជូនបន្ថែមថា កាលពីថ្ងៃទី ០៦
June 7, 2020 - ព័ត៌មានជាតិ
យោងតាមប្រភពពីផេក Dr. Beat Richner បានឲ្យដឹងថា៖ កូនប្រុសតូច អាយុ៦ខែ មកពីជ្រោយចង្វារភ្នំពេញ ត្រូវបានសង្រ្គោះបន្ទាន់ អស់១០ថ្ងៃ ដោយសាររលាកសួតធ្ងន់ធ្ងរ បន្ទាប់ពីច្រឡំផឹកប្រេងកាត។ អរគុណក្រុមគ្រូពេទ្យ ដែលបានជួយសង្រ្គោះជីវិតកូនតូចនេះ។ សូមមាតាបិតា អាណាព្យាបាល ទុកដាក់ដបសាំង ប្រេងកាត និងថ្នាំសង្កូវ ឲ្យផុតពីដៃកុមារតូចៗ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា។ រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះនិងការពារជីវិត។ មន្ទីរពេទ្យគន្ធបុប្ផា-មូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស។ a 6-month old boy from Chroy Changva -P
June 7, 2020 - កូវីដ-១៩
កាលពីព្រឹកមិញនេះដែរ ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា បានរកឃើញបុរសខ្មែរ បារាំងម្នាក់ អាយុ ៣០ឆ្នាំ ដែលបានធ្វើដំណើរចាកចេញពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង ចូលមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ទៅពិនិត្យឡើងវិញ នៅថ្ងៃទី ១៣ នៃថ្ងៃធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ ទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី ០៦ មិថុនា នេះ។ ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារក្រើនរំលឹកដល់ប្រជាពលរដ្ឋម្តងទៀតទាក់ទងនឹងការចូលរួមទប់ស្កាត់ជំងឺឆ្លងដ៏កាចសាវហាវមួយនេះ។ សម្តេចបានមានប្រសាសន៍នៅលើទំព័រ Facebook ថា៖ “ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានាដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងដើរកំសាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ នៅតាមផ្សារ
June 7, 2020 - ព័ត៌មានជាតិ
មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា ព្រឹកនេះរកឃើញបុរសខ្មែរ បារាំងម្នាក់ អាយុ ៣០ឆ្នាំ ដែលបានធ្វើដំណើរចាកចេញពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង ចូលមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ទៅពិនិត្យឡើងវិញ នៅថ្ងៃទី ១៣ នៃថ្ងៃធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ ទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី ០៦ មិថុនា នេះ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យបានបញ្ជូនគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ សូមបញ្ជាក់ថា សរុបទាំងករណីថ្មីមួយករណីនេះផង កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន ១២៦នាក់ហើយ៕
June 7, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល: នៅថ្ងៃសៅ ០១រោចខែជេស្ឋ ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ និង៤០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ៤៣-៤៤ចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុខាងលើមានម៉ូតូម៉ាកHONDA DREAM 110 (សង់ប៊ិច) ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកពោធិសាត់ 1E-1374 បើកបរដោយឈ្មោះ ផាត សុផេន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករទីលំនៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ័ ខេត្តព្រៃវែង (ស្លាប់) មានអ្នករួមដំណើរឈ្មោះ ថន
June 6, 2020 - សិល្បៈ
រឿងរ៉ាវរវាងតារាចម្រៀងល្បីឈ្មោះ២ដួងបានកក្រើកឡើងសាជាថ្មីដោយសារតែអ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើការបកអាក្រាតកញ្ញា ទូច ស៊ុននិច នៅលើបណ្តាញសង្គម Facebook ដោយចោទថានាងជាមនុស្សរមើលគុណគ្រូ រហូតមានការផ្លែផ្កាពាក្យសំដីគ្នាទៅវិញទៅមកមិនទាន់ដាច់ស្រាច់។ ថ្មីៗនេះដែរក៏មានព័ត៌មានចុះផ្សាយទាក់ទងនឹងការបកអាក្រាតកញ្ញា ទូច ស៊ុននិច ពីសំណាក់អ្នកនាង ម៉េង កែវពេជ្ជតា ដោយអះអាងថាអ្នកគាំទ្រអ្នកនាង ម៉េង កែវពេជ្ជតា ធ្វើការគាំទ្ររូបនាងចំពោះការលើកឡើងខាងលើ។ ក្នុងនោះអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបោះសំដីមួយឃ្លាបន្ថែមទៀតថា៖ ”ម្តាយឪពុកខ្ញុំ បានផ្តល់ឈាមជ័រអោយកូនៗមានទាំងទេពកោសល្យ និងមានទាំងចិត្តមេត្តាគ្មានមុសារ គ្មានការព្យាបាទច្រណែនក្នុងខ្លួនសូម្បីបន្តិច ! លោកពុកខ្ញុំផ្តាំថា “ បេីឈ្នះក៏ឈ្នះក្នងសច្ចៈភាពថ្លៃថ្នូរ ទេីបហៅថាអ្នកក្លាហាន ”
June 6, 2020









