Khmernote Media
  • សិល្បៈ

    តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន គឺអ្នកនាង មាស សុខសោភា បានប្រកាសចាកចេញពីផលិតកម្មមួយនេះ ក្រោយពេលដែលបម្រើការងារជាតារាចម្រៀងអស់រយៈពេល៩ឆ្នាំ ហើយក៏បន្សល់ទុកនូវ អនុស្សារីយ៍ ជាច្រើននៅទីនេះផងដែរ។ ទន្ទឹមនឹងការប្រកាសចាកចេញនេះដែរ មាស សុខសោភា ក៏បានប្រកាសស្វាគមន៍ផលិតកម្មថ្មី ដែលមានបំណងចង់ហៅនាងទៅផលិតបទចម្រៀងផ្សេងៗ។ តារាចម្រៀង មាស សុខសោភា បានរៀបរាប់នៅលើបណ្តាញសង្គម Facebook ថា៖ “ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។ អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ

    June 9, 2020
  • បច្ចេកវិទ្យា

    ថ្មីៗនេះការប្រកួត Smart PUBG ដែលឧបត្ថម្ភដោយrealmeកំពុងស្ថិតនៅក្រោមការប្រកួតប្រជែងដ៏ក្តៅគគុក។ ក្នុងចំណោមហ្គេមពេញនិយមទាំងអស់បច្ចុប្បន្ន PUBG តែងតែតម្រូវឱ្យស្មាតហ្វូនមានលក្ខណៈពិសេសខ្ពស់ជាងមុនជាពិសេសសម្រាប់អត្រា refresh rate ដើម្បីដំណើរការឲ្យបានរលូន។ ដោយសារ PUBG គឺជាហ្គេមដែលអ្នកលេងអាចមានយុទ្ធសាស្ត្រផ្សេងៗគ្នា វាជាការសំខាន់ដើម្បីសង្កេតមើលរាល់ចលនានៅលើផែនទី។ ខណៈពេលដែលអេក្រង់ដែលមានកម្រិតrefresh rate ខ្ពស់នឹងផ្តល់ឱ្យអ្នកនូវលទ្ធភាពកាន់តែច្រើនក្នុងការស្វែងរកសត្រូវរបស់អ្នកជាពិសេសការតាមដានលើចលនា។ realme 6 មានអេក្រង់៩០ហឺត ដែលអាចបង្ហាញអត្រារូបភាពបានដល់៩០ដងក្នុងមួយវិនាទីជួយអ្នកអោយទទួលបានពត៌មានកាន់តែលម្អិត។ ប្រៀបធៀបជាមួយសត្រូវទាំងនោះដែលនៅតែប្រើអេក្រង់៦០ហឺត ៣០រូបភាពបន្ថែមក្នុងរយៈពេល១វិនាទីគឺជាគុណប្រយោជន៍គួរអោយកត់សំគាល់។ បន្ទះឈីបក៏ជាផ្នែកមួយដ៏ធំក្នុងការគាំទ្រសម្រាប់realme 6ផងដែរ។ MediaTek Helio G90T ត្រូវបានផលិតឡើងដោយប្រើដំណើរការ 12nm ដែលធ្វើឱ្យវាកាន់តែមានថាមពល និងប្រសិទ្ធភាពកាន់តែប្រសើរ។ ជាមួយនឹងការរួមបញ្ចូលគ្នានៃការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតនៃCPU, GPU,

    June 9, 2020
  • PR

    កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្តFordគ្រប់ប្រភេទក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលជួសជុលរថយន្តFordនេះ សាងសង់ឡើងលើផ្ទៃដីទំហំ ៥,៥០០ ម៉ែត្រការ៉េ ដែលមានប៉ុងសំរាប់ជួសជុលរថយន្តចំនួន២០ ប៉ុងសំរាប់ត្រួតពិនិត្យរថយន្តទូទៅចំនួន៣ ប៉ុងសំរាប់ថ្លឹងចង្កូតនិងកង់រថយន្តដោយប្រព័ន្ធកុំព្យូទ័រចំនួន១ សម្ភារៈបរិក្ខារ និងឧបករណ៍ជួសជុលរថយន្តត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតរបស់Ford ព្រមទាំងបុគ្គលិកផ្នែកជួសជុល និងសេវាកម្មប្រមាណជាង៣០នាក់។ ពិសេសជាងនេះទៅទៀត ជាងជួលជុលរថយន្តទាំងអស់សុទ្ធសឹងតែមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីរោចក្រ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយទំនួលខុសត្រូវ និងទំនុកចិត្តជូនដល់អតិថិជន។ មជ្ឈមណ្ឌលជួសជុលរថយន្តFord សាខាទួលសង្កែនេះ

    June 9, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០ នាទី កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ផ្លូវលេខ៦៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច ស្លាកលេខរថយន្ត ភ្នំពេញ ២AP ២៩០៨ ដែលបំពាក់លើរថយន្តម៉ាក PORSCHE PANAMERA ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៦E០ ផ្លូវលេខ ១២៨ ភូមិ៤ សង្កាត់ផ្សារថ្មីទី២

    June 9, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានការចែករំលែកតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងវីដេអូចម្រៀងមួយមានចំណងជើងថា “កណ្តៀវអូនស្រួយ” ដែលបកស្រាយដោយកញ្ញា បរ៉ាម៉ី នៅក្នុងផលិតកម្ម DOMREY TV។ បន្ទាប់ពីបទចម្រៀងនេះបានបង្ហោះចេញមិនបានប៉ុន្មានផង ស្រាប់មហាជនជាច្រើនហាក់សម្តែងការមិនពេញចិត្ត និងរិះគន់បទចម្រៀងមួយបទនេះយ៉ាងខ្លាំង ដោយសារតែបទចម្រៀងនេះហាក់ប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ។ បងប្អូនប្រជាពលរដ្ឋបានសំណូមពរឲ្យធ្វើការលុបបទចម្រៀងនេះចេញ និងធ្វើតាក់តែងបទចម្រៀងណា ដែលមានលក្ខណៈសមរម្យជាងនេះវិញ។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះចម្រៀងមួយបទនេះ? https://youtu.be/dtCsb3vnYfQ

    June 9, 2020
  • សុខភាព

    វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជា​មន្ទីរ​ពិសោធន៍​ថ្នាក់​ជាតិ​ក្នុង​ការ​វិភាគ​រក​វីរុស COVID-19។ តើ​មន្ទីរ​ពិសោធន៍​នៅ​ប៉ាស្ទ័រ​មាន​លក្ខណៈ​ពិសេស​បែប​ណា​ខ្លះ? បើ​តាម​ការ​ឲ្យ​ដឹងពី​លោក​វេជ្ជបណ្ឌិត ដួង វាសនា អនុ​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ជាមួយ​ក្រុម​អ្នក​កាសែត​កាល​ពី​ពេល​កន្លង​ទៅ ការ​វិភាគ​រក​វីរុស COVID-19 ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ផ្នែក​វីរុសសាស្ត្រ សុវត្ថិភាព​ជីវសាស្ត្រ​កម្រិត៣ ដោយសារ​តែ​ជាវី​រុស COVID-19 បង្ក​ការ​រាត​ត្បាត​ខ្លាំង ឆ្លង​ខ្លាំង មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ ហើយមិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ ដែល​តម្រូវ​ឲ្យ​គោរព​វិធាន​សុវត្ថិភាព​ខ្ពស់។ លោក​វេជ្ជបណ្ឌិត​ថា “ប្រទេស​យើង​មាន​សំណាង​ដែល​មាន​មន្ទីរ​ពិសោធន៍​កម្រិត៣ ដែល​មាន​លទ្ធភាព​វិភាគ​លើ​វីរុស COVID-19 និង​វីរុស​ផ្តាសាយ​បក្សី ដែល​យើង​ធ្លាប់​វិភាគ​ពី​មុន​ម៉ោ”។ មន្ទីរ​ពិសោធន៍​មាន​៣​កម្រិត គឺកម្រិតទី១ ទី២ ទី៣ និងទី៤ ដែល​ជា​កម្រិត​ខ្ពស់​ជាង​គេ សម្រាប់​វិភាគ​​ប្រភេទ​វីរុស​ដែល​សាហាវ​ខ្លាំង

    June 9, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នារីជនជាតិចិនរូបស្រស់ម្នាក់ បានសន្លប់ស្តូកស្តឹង ដោយសារតែបុរសជនជាតិចិនដូចគ្នាមួយក្រុមព្រួតវាយ ហើយអូសចូលទៅខាងក្នុងមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សាបាត់ ដោយមិនដឹងពីមូលហេតុអ្វីនោះទេ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខអាគារព្រីនផ្លាហ្សា ស្ថិតនៅតាមផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនជាតិចិនមានប្រុសស្រី២នាក់ បើករថយន្តមួយគ្រឿង (មិនចាំម៉ាក) មកឈប់នៅខាងមុខមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ខណៈពេលនារីជនជាតិចិនរងគ្រោះ បើកទ្វារថយន្តចេញមកក្រៅ ស្រាប់តែបុរសជនជាតិចិនរូបនោះ ដាល់មួយដៃចំផ្ទៃមុខនារីជនជាតិចិននោះ បណ្តាលឱ្យដេកដួលនឹងដី (ដោយមិនពីមូលហេតុអ្វីនោះទេ) ភ្លាមនោះក៏មានបុរសជនជាតិចិន២ទៅ៣នាក់ទៀត ដើរចេញពីខាងក្នុងមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា មកទាត់ថែមទៀត បណ្ដាលឲ្យសន្លប់បាត់មាត់បាត់កឈឹងតែម្ដង ហើយបុរសជនជាតិចិនទាំងនោះ បានចាប់លើកនារីនោះបីយកចូលទៅខាងក្នុងមជ្ឈមណ្ឌលព្រីនផ្លាហ្សាបាត់ទៅ

    June 9, 2020
  • PR

    ក្រោយពីបានបើកការប្រកាសចេញលក់ជាផ្លូវការត្រឹមតែរយៈពេល ១សប្តាហ៏តែប៉ុណ្ណោះ vivo Y30 គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាដោយគិតត្រឹមថ្ងៃនេះគឺមានការលក់ដាច់លើសពីការរំពឹងទុក។ នេះសបញ្ជាក់ ថាស្មាតហ្វូន Y30 គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែនទាំងសមត្ថភាព រូបរាង ក៏ដូចជាតម្លៃសមរម្យត្រឹមតែ $169។ ស្មាតហ្វូន vivo Y30 មានភ្ជាប់មកជាមួយនឹងរូបរាងទាន់សម័យ ថាមពលថ្មធំ 5000mAh បំពាក់ដោយបច្ចេកវិទ្យាស្កេនក្រយៅដៃក្រោយអេក្រង់។ សម្រាប់ផ្នែកកាមេរ៉ារបស់ស្មាតហ្វូន Y30 វិញ ចំពោះកាមេរ៉ាខាងមុខមានទំហំ 8MP ដែរអាចធ្វើការថតរូប Selfie ខ្លួនឯងបានយ៉ាងស្រស់ស្អាតនិងមានទំនុកចិត្ត។ ចំណែកឯកាមេរ៉ាក្រោយ AI ចំនួន 4 គ្រាប់ គ្រាប់ទី 1

    June 9, 2020
  • បច្ចេកវិទ្យា

    អ្នកប្រើប្រាស់កុំព្យូទ័រទាំងអស់គួរតែដឹងថាទិន្នន័យដែលបានលុបចោលនៅតែរក្សាទុកនៅក្នុង Hard Disk ហើយភាគច្រើនអាចធ្វើការទាញយកមកវិញបាន។ ស្រដៀងគ្នានេះដែរ គឺលោកអ្នកខ្លះក៏យល់ច្រឡំថា ពេលដែលពួកគាត់សម្អាត Recycle bin នោះទិន្នន័យទាំងអស់ នឹងត្រូវបានលុបចោលដែរ តែតាមការពិតវាមិនត្រូវបានលុបចោលទាំងស្រុងនោះទេ។ ដូចនេះហើយលោកអ្នកគួរយល់ដឹងអំពីវិធីផ្សេងៗដើម្បីលុបទិន្នន័យទាំងនោះឱ្យបានអស់នៅពេលដែលចង់លក់ ឬឱ្យកុំព្យូទ័រទៅអ្នកផ្សេងនោះ។ – សម្រាប់កុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ Windows 8 ឡើងទៅ អាចប្រើប្រាស់កម្មវិធីដែលមកជាមួយ Windows ស្រាប់ ដោយគ្រាន់តែជ្រើសយក (Fully clean the drive) ពេល Reset Windows ដើម្បីលុបចោលទិន្នន័យទាំងអស់។ ខាងក្រោមនេះគឺជាវិធីលុបទិន្នន័យជាមួយប្រព័ន្ធប្រតិបត្តិការ Windows 10:

    June 9, 2020
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជាកំពុងទទួលខ្យល់មូសុងនិរតីកម្រិតបង្គួរ តែដល់ថ្ងៃទី១២-១៦ ខែមិថុនា នឹងមានប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់ពីភាគខាងត្បូងប្រទេសឡាវ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧អង្សាសេ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ និងចាប់ពីថ្ងៃទី១២-១៦ ខែមិថុនា ភ្លៀងអាចនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ ។

    June 9, 2020