Khmernote Media
  • PR

    វីដេអូថ្មីៗនេះរបស់ Royal Enfield ដែលបង្ហាញពីដំណើរផ្សងព្រេងជិះលើភ្នំហិមពាន្ត Himalayan, បានឈានដល់ការចូលមើលជាងមួយលានដង។ ឈុតខ្លីៗ ដែលមានរយៈពេល៣នាទីមានចំណងជើងថា“អ្វីទៅដែលជាដំណើរផ្សងព្រេងរបស់អ្នក”បានរុករកនិងធ្វើអោយមានភាពទាក់ទាញក្នុងការធ្វើដំនើរបែបផ្សងព្រេង និងបំផុសគំនិតជាមួយនឹងឈុតឆាកជិះម៉ូតូប្រណាំងដ៏អង់អាចក្លាហាន។ ខ្សែភាពយន្តខ្លីមានអត្ថន័យប្រហាក់ប្រហែលនឹងតំរូវការខាងរបស់យើងម្នាក់ក្នុងការរុករក និងសំលឹងមើលអ្វីដែលនៅមួយផ្នែកទៀត។ ប៉ុន្តែវាកាន់តែស៊ីជម្រៅក្នុងការជិះកម្សាន្តរុករកនៅពេលដែលយើងទទួលបានបទពិសោធន៍ផ្ទាល់ខ្លួននិងស្គាល់ពីខ្លួនឯងកាន់តែច្បាស់ក្នុងដំនើរផ្សេងព្រេងមួយនេះ។ ការមើលឃើញរូបភាពដ៏អស្ចារ្យឬអ្នកជិះម៉ូតូ Royal Enfield ម៉ូឌែល Himalayan ដ៏ស្រស់សង្ហារ, ធ្វើដំណើរឆ្លងកាត់ភ្នំដែលគ្របដណ្តប់ដោយព្រិលបង្ហាញយ៉ាងច្បាស់ពីលក្ខណៈដែលម៉ូតូបានផ្សារភ្ជាប់យ៉ាងខ្លាំងរវាងដំណើរផ្សងព្រេង និងបរិស្ថានរបស់យើង។ អ្នកពិពណ៌នារូបភាពនេះបានបង្ហើបអោយដឹងថា នៅពេលអ្នកបានជិះម៉ូតូមួយគ្រឿងនេះអ្នកនឹងមានអារម្មណ៍ថាហាក់ដូចជាកំពុងបណ្តែតអារម្មណ៍យ៉ាងរំភើបជាមួយនឹងព្រឹលទឹកកក ដែលកំពុងធ្លាក់ហើយនឹងមិនធ្វើអោយអ្នកមានអារម្មណ៍ថាប្រញាប់ប្រញាល់ក្នុងការចាកចេញនោះទេ។ ឈុតឆាកមួយទៀតដែលបានបង្ហាញនៅក្នុងខ្សែភាពយន្តនោះគឺតម្លៃនៃការចែករំលែកបទពិសោធន៍, ការដែលយើងចេះចែករំលែកការជួយគ្នាក្នុងពេលធ្វើដំនើរសុទ្ធសឹងតែជួយបង្កើតចំណងមិត្តភាពអោយកាន់តែរឹងមាំថែមមួយកំរិតទៀត។ វាហាក់ដូចជាយើងកំពុងធ្វើដំនើរហើយងាកសំឡឹងទៅមិត្តភក្តិរួមដំនើរហើយក៏ស្រែកថាជ័យយោ!ពួកយើងធ្វើវាបានហើយ!សាកស្រម៉ៃទៅមើលថាអារម្មណ៍បែបនេះជាអ្វីដែលអ្នកចង់បានឬកំពុងសំលឹងរកមើលដែលរឺអត់ទេ?ខ្ញុំជឿជាក់ថាប្រសិនបើយើងបានឆ្លងកាត់បទពិសោធន៍បែបនេះវានឹងធ្វើអោយយើងដិតដាមនិងនឹកឃើញពីវានៅពេលដែលយើងត្រលប់មកវិញ។នៅពេលដែលយើងមានឪកាសបានជួយ រួមសុខរួមទុក្ខជាមួយគ្នា ពិសេសក្នុងគ្រាមានអាសន្ន វាពិតជាច្បាស់លាស់ណាស់ដែលនឹងអាចបង្កើតការចងចាំដ៏ល្អមួយសំរាប់ពួកយើងគ្រប់គ្នា។ នៅពេលដែលយើងមានសំនួរថា “ហេតុអ្វីបានជាត្រូវជិះម៉ូតូ Royal Enfield ក្នុងការផ្សេងព្រេងបែបនេះ?”

    June 1, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិតរហូតបែកថ្នាំ “ស្រមៃថាគេដេញតាមបាញ់សម្លាប់” បានរត់ទៅផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ ហើយក៏ឡើងលើសំយ៉ាបផ្ទះស័ង្កសីបំណងចូលទៅក្នុងផ្ទះជាន់ទីមួយ ស្រាប់តែម្ចាស់ផ្ទះបានឃើញហើយក៏ស្រែកឱ្យចុះមកក្រោម ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ យកទៅសួរនាំកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០នេះ ត្រង់ចំណុចជាប់របងផ្ទះសំណាក់ស្ទឹងលាភ ស្ថិតនៅក្នុងផ្លូវលូ ខាងក្រោយក្រុមហ៊ុនស្រាបៀរកម្ពុជា ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យុវជនសង្ស័យមានឈ្មោះ ឡាង យ៉ុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររៀនជួសជុលរថយន្ត ស្នាក់នៅម្ដុំពោធិ៍ចិនតុង។ ចំណែកឯម្ចាស់ផ្ទះមានឈ្មោះ សម្រិត សឿន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីរាជការចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ២៥B

    June 1, 2020
  • PR

    ត្រលប់មកម្តងទៀតហើយជាមួយមុខអាហារថ្មី មីគោកក្តាមសក ល្បីឆ្ងាញ់ខ្លាំង និងមានអតិថិជនគាំទ្រយ៉ាងច្រើន! ភោជនីយដ្ឋាន ផាក កាហ្វេ បាននាំយកមុខអាហារនេះម្តងទៀត ព្រោះជាអាហារដែឡមានមីពងមាន់សរសៃតូច បែបគោកៗ តែអតិថិជនអាចហុតជាមួយទឹកស៊ុបគាវក្តៅៗ បែកញើសខ្ចាយល្អខ្លាំងចំពោះសុខភាព។ ថ្ងៃនេះ យើងខ្ញុំសូមនាំអារម្មណ៍បងប្អូនមកភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់ មីគោកក្តាមសក ដែលធានាថាលោកអ្នកពិតជាប្លែកមាត់មិនខាន ដោយមុខម្ហូបថ្មីនេះគឺប្រើជាមួយក្តាមសកស្រស់ៗយកទៅបំពងស្រួយៗ ដាក់ពីលើសរសៃមីពងមាន់ទន់ល្មើយផលិតយ៉ាងមានអនាម័យខ្ពស់ ប្រកបដោយស្តង់ដារជាតិ ពិសាជាមួយទឹកសសមីគោករូបមន្តផ្ទាល់នៅផាកកាហ្វេ អមដោយបន្លែបៃតងស្រស់ជុំវិញ។ កាន់តែពិសេសជាងនេះទៅទៀតសម្រាប់អតិថិជនដែលទទួលទាននូវ មីគោកក្តាមសក គឺគ្រាន់តែបន្ថែម $1.50 ទៀត នឹងទទួលបានកាហ្វេភ្នំពេញ កែវតូច ១កែវទៀត ដែលមានរសជាតិឈ្ងុយឆ្ងាញ់ពីព្រោះផាកកាហ្វេបានរក្សានូវការឆុងបែបខ្មែរបុរាណតែរក្សាបានក្លិននិងរសជាតិឈ្ងុយឆ្ងាញ់ពិសាជាទីគាប់ចិត្ត។ ដូចអតិថិជនរបស់ផាកកាហ្វេជាច្រើនបានដឹងរួចមកហើយថា នៅគ្រប់សាខារបស់ផាកកាហ្វេទាំងអស់ ទាំងនៅក្នុងក្រុងភ្នំពេញនិងនៅក្នុងក្រុងកំពង់ចាម គឺតែងតែដាក់លក់នូវមុខអាហារថ្មីៗជាប្រចាំដែលមានរសជាតិឆ្ងាញ់ប្លែកពីរសជាតិនៃមុខអាហារនៅក្នុងមីនុយរបស់ខ្លូន

    June 1, 2020
  • សង្គម

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ២,៧០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៥០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការកើនឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ២,៥០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៣០០រៀលក្នុងមួយលីត្រ៕ អត្ថបទ៖ សេម

    June 1, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសពីរនាក់បានបែកក្បាលធ្លាយខួរស្លាប់ក្រោមដំណក់ទឹកភ្លៀងយ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាវ៉ារថយន្តមួយគ្រឿងមិនផុតទាក់ដៃចង្កូតដួលចូលរថយន្តយីឌុបមួយគ្រឿងបើកបញ្ច្រាស់ទិសដៅគ្នាកិនបន្ថែមស្លាប់មួយរំពេចតែម្ដង កាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវបេតុងលេខ១០៥K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះស្លាប់ទាំងពីរនាក់មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខកណ្ដាល 1A-1129 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ខណៈមេឃកំពុងភ្លៀងផង បានវ៉ារថយន្តមួយគ្រឿងមកខាងឆ្វេងដៃ តែវ៉ាមិនផុតបណ្តាលឲ្យប៉ះដៃចង្កូតម៉ូតូ ដួលបោកទៅនិងថ្នល់ស្របពេលមានមួយរថយន្តមួយគ្រឿង ប្រភេទយីឌុប ពណ៌ទឹកប្រាក់ ដោះស្លាកលេខចេញបាត់ បើកបញ្ច្រាសទិសដៅគ្នា ពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មក្រោមដំណក់ភ្លៀងទាំងពីរនាក់តែម្ដង។ ភ្លាមៗនោះឃើញសភាពមិនស្រួល រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវ

    June 1, 2020
  • ព័ត៌មានជាតិ

    ក្រោយមានករណីបុរសជនជាតិស្បែកខ្មៅឈ្មោះ George Floyd អាយុ ៤៦ឆ្នាំត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយត្រូវប៉ូលីសនៅទីក្រុង Minneapolis សង្កត់កវាយខ្នោះរហូតដល់ស្លាប់បាត់បង់ជីវិតនោះ ខណៈពេលនេះប្រជាពលរដ្ឋអាមេរិកជាច្រើនកំពុងតែផ្ទុះកំហឹងនាំគ្នាប្រមូលផ្តុំគ្នាជាច្រើនបាតុកម្ម ដែលផ្ទុយពីគោលការណ៍រក្សាគម្លាតរបស់ WHO ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ បើយោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតមកទល់ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ទូទាំងប្រទេសសរុប ១,៨៣៧,១៧០នាក់ អ្នកស្លាប់សរុប ១០៦,១៩៥នាក់ និងជាសះស្បើយចំនួន ៥៩៩,៨៦៧ នាក់។ ចំណែកឯអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៦,២៦៣,០៧១នាក់ និងបានសម្លាប់មនុស្សចំនួន ៣៧៣,៨៥៨នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ២,៨៤៦,៥២៧៕ អត្ថបទ៖ សេម ប្រភព៖ worldometers

    June 1, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ រឿងរ៉ាវស្នេហា ប្រុសស្រីមួយគូររស់នៅជាមួយគ្នារាប់ខែ រហូតមានកូន១៥សប្តាហ៍១៥ថ្ងៃហើយ ដល់ពេលទាក់ពាក្យសម្តីឈ្លោះគ្នា បែរជាអាណាព្យាបាលខាងស្រីដាក់ពាក្យបណ្តឹង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ខាងប្រុសជាប់គុកទៅវិញ ក្នុងករណី រួមភេទជាមួយអនីតិជនក្រោម អាយុ១៥ឆ្នាំ ។ ហេតុការណ៍នេះកើតឡើងតាំងពី ថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣:០០នាទីចំណុច ភូមិត្រពាំងក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ០១នាក់ ឈ្មោះ ថ .វ. វ. ភេទ ស្រី កើតថ្ងៃទី១មិថុនា ឆ្នាំ

    June 1, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល ៖ រថយន្តហ៊ីយានដាយមួយគ្រឿង ដឹកកំណាត់ឈើប្រណិត បោះពួយលឿនដូចហោះ សង្ស័យផ្ទុះកង់ ទើបរេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យផ្ងារជើងម្ខាងធ្លាយជញ្ជាំងឃ្លប់រថយន្តខាងក្រោយ ចេញឈើចំនួន ១៤កំណាត់ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ដោយឃើញសភាពមិនស្រួល អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃសៅរ៍ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៨-១៩ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ(ភូមិធំ) ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សមត្ថកិច្ចបានអោយដឹងថានៅវេលាម៉ោង កើតហេតុខាងលើ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AA-1597 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន

    June 1, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីអ្នកភូមិបានប្រទះឃើញសពម្តាយកូន២នាក់ត្រូវបានឆេះខ្លោចខ្លួននៅក្នុងផ្ទះខ្លួនដោយមានទាំងស្នាមអារកទៀតផង ដោយសង្ស័យឃាត់កជាប្តី។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិ ព្រៃលាវ ស្រុកថ្មគោល ខេត្តបាត់ដំបង។ តាមសាក្សីបានឱ្យដឹងថា គ្រួសារខាងលើបានសមាជិកចំនួន៣នាក់ប្តីប្រពន្ធនិងកូនម្នាក់។ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍ថាមានមនុស្សស្លាប់ម្តាយកូននៅក្នុងផ្ទះតែម្តង ដោយសភាពសពមានស្នាអារក និងត្រូវភ្លើងឆេះតែផង ។ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងពិនិត្យជាក់ស្តែង ទីតាំងខាងលើមិនឃើញមានវត្តមានបុរសជាប្តីនោះទេ ដោយសង្ស័យឃាតកជាប្តីសម្លាប់រួចគេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ៕

    May 31, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានបង្រ្កាបជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀនបាន៣ថង់ធំសរុបជិតកន្លះគីឡូក្រាម នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅផ្ទះគ្មានលេខផ្លូវលំ(មាត់ទន្លេ) ស្ថិតនៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ស្ត្រីជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន គឺជាមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះ ផែង សុខខី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (កាត់វៀតណាម) មុខរបរអ្នកបោសសំអាតផ្ទះ ស្នាក់នៅផ្ទះជួល(មាត់ទន្លេ) ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ត្រី អុំ រតនា នាយប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានឲ្យដឹងថា កាលពីវេលាម៉ោង១៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០

    May 31, 2020