- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ធំ ៖ ស្ដែងៗណាស់! មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តឆ្លាម ពន្លះគ្នាលាន់ដូចរន្ទះ ជាមួយរថយន្តឆ្លាមមួយគ្រឿងទៀត បណ្តាលអោយស្លាប់មនុស្ស៣នាក់បានស្លាប់ (ដោយមនុស្ស០២នាក់ស្លាប់នៅកន្លែងកើតហេតុក្នុងនោះមានមនុស្សស្រីម្នាក់ ចំណែកឯក្មេងប្រុស០១នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យខេត្ត) ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ស្ថិតក្នុងភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យក្រុមការងារខ្មែរណូតដឹងថា ភាគីរថយន្តងទាំពីរគ្រឿងមានដូចជា រថយន្តម៉ាកកាមរី(ឆ្លាម) ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2T-4927 បើកបរដោយឈ្មោះ លី រតនះ ភេទប្រុស
May 31, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលបានដកហូតកាំភ្លើងខ្លីមួយដើម និងឃាត់អ្នកបើកបរយានយន្តជាច្រើននាក់ ដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅគោលដៅត្រួតពិនិត្យនិងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់នគរបាលខណ្ឌចំការមន ។ បើតាមមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ខណ្ឌចំការមនបានថ្លែងប្រាប់ថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះដាក់គោលដៅរឹតបន្តឹងលើអ្នកបើកបរ មិនគោរពច្បាប់ចរាចរណ៍ និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅចំណុចមុខអតីតមជ្ឈមណ្ឌលកម្សាន្តរ៉ក ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ដែលដឹកនាំដោយលោកអធិការរងទទួលបន្ទុកផែនចរាចរណ៍ នៃអធិការដ្ឋានខណ្ឌចំការមន និងកម្លាំងផ្នែកជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។ មន្ត្រីអនុវត្តច្បាប់ខាងលើបន្តទៀតថា គោលដៅត្រួតពិនិត្យខាងលើមានអ្នកបើកបរទាំងរថយន្តទាំងម៉ូតូ ចូលមកដល់គោលដៅត្រួតពិនិត្យ ត្រូវបានសមត្ថកិច្ចឃាត់ពិនិត្យរកឃើញ មានអត្រាជាតិកុលចាប់ពី០,៤០mg/l ឡើងទៅ គឺត្រូវរបាយការណ៍បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់ ។ ចំណែកឯអាត្រាជាតិអាកុលក្រោម
May 31, 2020 - ព័ត៌មានជាតិ
បន្ទាយមានជ័យ ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ភ្លៅម្ខាង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុករថយន្តដែលខូចគាំងពីក្រោយ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០២៤៣-០២៤៤ ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ស្រី សៅរ៍ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិគោកពង្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ និងអ្នករួមដំណើរឈ្មោះ ពៅ
May 31, 2020 - ព័ត៌មានជាតិ
មានហេតុការណ៍ប្រទះឃើញវត្ថុបុរាណមួយគឺរូបសំណាក់ព្រះគោ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយក៏បានបាត់វិញភ្លាមៗ នៅយប់ថ្ងៃទី៣១ ខែឧសភា ដដែលនេះ។ រូបសំណាក់ដែលបានរកឃើញនិងបាត់ទៅវិញនោះជារូបសំណាក់ព្រះគោ ដែលធ្វើអំពីថ្ម ជាវត្ថុបុរាណដែលបន្សល់ទុករាប់រយឆ្នាំមកហើយ។ ដោយមានការចង្អុលដឹកនាំ ពីលោក ឧត្ដមសេនីយ៍ទោ សួសសុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរៈសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត និងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលយាង សហការណ៍ជាមួយអាជ្ញារធរភូមិ ចុះស្រាវជ្រាវរុករករូបសំណាក់ព្រះគោ ដែលជាវត្ថុបុរាណ ប្រជាពលរដ្ឋបានប្រទេះឃើញរួចបានបាត់ទៅវិញ ជាបន្ទាន់។ ក្រោយពីបានស្រាវជ្រាវរួចមកប្រជាពលរដ្ឋម្នាក់ ឈ្មោះ លាក់ ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោងយ៉ោង
May 31, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មន្រ្តីអគ្គនាកដ្ឋាន ក.ប.ប. បានធ្វើការដុតកម្ទេចចោល បង្គាក្លាសេ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម នៅទីលាន ចាក់សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីនេះមានការចូលរួមពីមន្រ្តីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផ្នែកបទល្មើសសេដ្ឋកិច្ច និងសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកមធ្យោបាយ ដឹកជញ្ជូនទំនិញល្មើស ត្រូវបានបានយកមករក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប.
May 31, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការរួមគ្នាបង្រ្កាបករណី ៖ ប្លន់ប្រដាប់អាវុធ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវបង្ក្រាបចាប់ឃាត់ខ្លួនបានចំនួន៦នាក់ នៅក្នុងខណ្ឌច្បារអំពៅ ជាមុខសញ្ញាប្លន់ប្រដាប់អាវុធ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថាប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ
May 31, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីយកលុយដុល្លារក្លែងក្លាយបន្លំដូរយកលុយដុល្លារ ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវ១៩១០ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២១និង២៥នាទី។ ជនសង្ស័យ០៤នាក់រួមមាន ៖ ១-ឈ្មោះ ទុយ ស្រី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ២-ឈ្មោះ សា ស្រីយ៉ា ភេទប្រុស
May 30, 2020 - ព័ត៌មានជាតិ
ថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ជួន វុទ្ធី មេបញ្ជាការ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៣១ បានដឹកនាំកងកម្លាំងប្រារព្ធពីធីគោរពវិញ្ញាណក្ខន្ធ របស់លោកឧត្តមសេនីយ៍ទោ ស សាវី នាយករង សាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ពហុជាតិ(PKO) ដែលមានមុខងារតួនាទីជានាយទាហានគាំទ្រថ្នាក់ជាតិ(NSE) ឋានន្តរស័ក្ដិជា វរសេនីយ៍ឯក ដែលរៀបចំទៅតាមប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ ម៉ាលី ដែលបានទទួលមរណកាលនៅម៉ោង០៤ៈ៤៣នាទីព្រឹក នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
May 30, 2020 - សុខភាព
តើត្រូវទុកដាក់អាំងស៊ុយលីនយ៉ាងដូចម្ដេច? អាំងស៊ុយលីនថ្មីដែលមិនទាន់ប្រើគួររក្សាទុកក្នុងទូរទឹកកក ឬឆ្នាំងដីរួចកប់ក្នុងខ្សាច់សើម។ ចំណែកឯអាំងស៊ុយលីនដែលយើងកំពុងប្រើអាចរក្សាទុកនៅក្នុងបន្ទប់មិនមានពន្លឺថ្ងៃ ហើយមានសីតុណ្ហភាពក្រោម៣០អង្សាសេ និងអាចរក្សាទុកបានរហូតដល់៣០ថ្ងៃ។ យកល្អកុំទុកអាំងស៊ុយលីននៅកន្លែងត្រូវពន្លឺថ្ងៃ ឬមានសីតុណ្ហភាពខ្ពស់ដូចជានៅក្នុងឡានពេលអាកាសធាតុក្ដៅ ឬនៅជិតចង្ក្រានជាដើម។ បន្ថែមពីនេះមិនត្រូវរក្សាអាំងស៊ុយលីនទុកក្នុងទូរបង្កកទេ។ អាំងស៊ុយលីនដែលហួសកាលបរិច្ឆេទប្រើប្រាស់ ក៏មិនអនុញ្ញាតឲ្យប្រើដែរ។ យើងគួរពិនិត្យដបថ្នាំអាំងស៊ុយលីនដើម្បីឲ្យប្រាកដថាអាំងស៊ុយលីនមានភាពប្រក្រតីមុនប្រើប្រាស់អាំងស៊ុយលីននោះ។ គួរបញ្ជាក់ថា ដបថ្នាំដាក់អាំងស៊ុយលីនដែលនៅសល់គួរទុកនៅក្នុងប្រអប់ និងរក្សាក្នុងទូរទឹកកក (ប៉ុន្តែមិនមែនទុកក្នុងផ្នែកបង្កកទេ)។ សម្រាប់ដបថ្នាំអាំងស៊ុយលីនដែលយើងប្រើលើកដំបូង យកល្អគួរសរសេរកាលបរិច្ឆេទនៃការប្រើប្រាស់នៅលើស្លាកបិទនឹងដបថ្នាំ ហើយគួរចៀសវាងការក្រឡុកដបថ្នាំអាំងស៊ុយលីនខ្លាំងៗ។ តើគួរចាក់អាំងស៊ុយលីននៅកន្លែងណា? ការចាក់អាំងស៊ុយលីនគឺត្រូវចាក់ទៅក្នុងស្រទាប់ខ្លាញ់ស្ថិតនៅក្រោមស្បែកប៉ុណ្ណោះ។ កន្លែងចំនួនបួនដែលមានសុវត្ថិភាពក្នុងការចាក់អាំងស៊ុយលីនមាន៖ ១. ភ្លៅ៖ យើងអាចចាក់អាំងស៊ុយលីននៅផ្នែកខាងលើ និងចំហៀងភ្លៅផ្នែកខាងក្រៅ។ កុំចាក់អាំងស៊ុយលីននៅផ្នែកខាងក្នុង ឬផ្នែកខាងក្រោយភ្លៅឲ្យសោះ។ ២. ដើមដៃ៖ យើងអាចចាក់អាំងស៊ុយលីននៅត្រង់កន្លែងមានសាច់ផ្នែកចំហៀង និងផ្នែកខាងក្រោយ តែចៀសវាងការចាក់
May 30, 2020 - ព័ត៌មានជាតិ
ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងពីការជាសះស្បើយរបស់ស្ត្រីខ្មែរអាយុ៣៩ឆ្នាំ មានទីលំនៅនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន០២លើក ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ រួចហើយ។ គួររម្លឹកផងដែរថា ព្រឹកនេះកម្ពុជាក៏បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ទៀតជាបុរសជនជាតិខ្មែរត្រឡប់មកពីថៃ ធ្វើដំណើរតាមរថយន្តទេសចរណ៍១២កៅអី ឥលូវកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យផងដែរ៕
May 30, 2020









