Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី ÷ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារអភិរក្សសត្វព្រៃចល័តរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF បានប្រគល់កូនសត្វស្វាចំនួន២ក្បាល ទៅឲ្យមន្រ្តីជំនាញអភិរក្សសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីបន្តការថែទាំ ការពារ និងអភិរក្ស ខណៈសត្វស្វាទាំង២ក្បាលនេះត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី ប្រគល់មកឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ សត្វស្វាក្រវ៉ាត់ ឬស្វាកន្ទុយស មានឈ្មោះជាភាសាអង់គ្លេសហៅថា Douc Langur គឺជាថនិកសត្វស្ថិតក្នុងក្រុមមានដោយកម្រ ហើយត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនិងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ ហៅកាត់ថា CITES ។ បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅភូមិពូត្រុំ បង្ហាញថា កូនស្វាកន្ទុយស១ក្បាលនេះ លោកទទួលបានពីបងប្អូនជនជាតិដើមភាគតិច ហើយលោកបានយកមកចិញ្ចឹម ប៉ុន្តែដោយលោកបានស្វែងយល់អំពីការចិញ្ចឹមសត្វព្រៃគឺជាសកម្មភាពប្រាសចាកពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ទើបលោកនិងក្រុមគ្រួសារសម្រេចប្រគល់ឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចូលរួមការងារអភិរក្សសត្វព្រៃ

    May 29, 2020
  • សុខភាព

    ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​នា​ឆ្នាំ ២០២០ នេះ ហើយ​បញ្ជាក់ពី​ចំនួន​អ្នក​ផ្ទុក​នា​ឆ្នាំ ២០២០ នេះផងដែរ។ ក្នុង​នោះ​គ្រាន់តែ​ដើម​ឆ្នាំ ២០២០ កម្ពុជា​មាន​អ្នក​ផ្ទុក ២១៧២ ករណី​មក​ហើយ ដែរ​ចំនួន​ឈឺ​នេះ អាច​បន្ត​កើន​ឡើង​នៅ​តាម ភូមិ ឃុំ និង​ទីប្រជុំជន​នៃ​បណ្ដាល​ខេត្ត​នា​ពេល​ខាង​មុខ។ យោង​តាម​ការ​ស្រាវជ្រាវ​ផ្នែក​បាណកសាស្ត្រ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​ បាណកសាស្ត្រ រួម​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា សត្វ​មូស​ខ្លា​ចូលចិត្ត​បង្ក​ពង​បង្កើត​ចៅ នៅ​ក្នុង​សំបក​កង់​ឡាន និង​សំបក​កង់​ម៉ូតូ​ចាស់​ៗ ១១ ដង ច្រើន​ជាង​វត្ថុ​ដាក់​ទឹក​សម្រាប់​ប្រើប្រាស់​ផ្សេង​ៗ។ ដើម្បី​ការពារ​សុខភាព​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម ដោយសារ​មូល​ខ្លា​ញី ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​អាណាព្យាបាល និង​អាជ្ញាធរ​តាម​មូលដ្ឋាន​ត្រូវ​កម្ចាត់​ដង្កូវ​ទឹក

    May 29, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ពេលឃើញបុរសម្នាក់បានលោតពីស្ពានឆ្លងអាគារផ្សារទំនើបអូឡាំព្យា ជាន់ទី៥ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងប្រជាពលដ្ឋនៅជិតៗទីនោះ កាលពីវេលាម៉ោង០៦ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ យោងតាមប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌ៧មករាបានប្រាប់ថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាញនៅឡើយនោះទេ ហើយករណីខាងលើនេះយោងតាមការបញ្ជាក់ពីសន្តិសុខ ដែលយាមនៅកន្លែងកើតហេតុខាងលើ គឺគាត់ឃើញបុរសរងគ្រោះដើរក្នុងទឹកមុខស្រងូតស្រង៉ាត់ និងដើរចុះឡើងនៅលើស្ពានអាគារផ្សារអូឡាំព្យា។ សន្តិសុខបន្តថា មួយស្ទុះក្រោយមក ទើបបុរសរងគ្រោះបានលោតពីលើស្ពានជាន់ទី៥ចុះមកខាងក្រោមតែម្តង។ តែបើយោងតាមប្រភពពីកាមេរ៉ាសុវត្ថិភាព មុនលោតពីលើស្ពានជាន់ទី៥ នៃផ្សារទំនើប អូឡាំព្យា គេឃើញសកម្មភាពបុរសម្នាក់នោះ បានដើរចុះឡើងមកដល់ចំណុចកើតហេតុ រួចឃើញមានសភាពស្ងាត់មនុស្សក៏ព្យាយាមឡើងទៅលោតទម្លាក់ខ្លួនចុះមកតែម្តង។ ក្រោយពេលកើតហេតុ

    May 29, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា «ស្រះសហគមន៍»ដ៏ធំមួយនឹងត្រូវចាប់ផ្តើមជីកនៅក្នុងវត្តព្រៃជាំ ដើម្បីដោះស្រាយជាបឋមទៅលើបញ្ហាខ្វះខាតទឹកធ្ងន់ធ្ងររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងថ្ម។ ក្រោយពីបានសិក្សាល្អិតល្អន់ ពីលក្ខខណ្ឌបច្ចេកទេសនិងទំហំនៃតម្រូវការទឹកប្រើប្រាស់ទឹក ក្រុមការងារបានរៀបចំធ្វើពិធីក្រុងពាលីសុំសេចក្តីសុខ បើកការដ្ឋានជីកស្រះទំហំ ៧០ម៉ែត្រគុណនឹង១២០ម៉ែត្រ ដោយមានជម្រៅ៦ម៉ែត្រ ដាំស្មៅជើងទេរទប់ដី មានផ្លូវ៤ម៉ែត្រព័ទ្ធជុំវិញ និងជណ្តើរបេតុងផងដែរ។ សូមបញ្ជាក់ថា ការចំណាយទៅលើការជីកស្រះសហគមន៍ដ៏ធំមួយនេះ ត្រូវបានចូលរួមឧបត្ថម្ភយ៉ាងច្រើនកុះករ ពីសំណាក់សប្បុរសជនផ្សេងៗគ្នា ដែលរហូតមកដល់ពេលនេះ មានដូចជា ការផ្តល់អោយខ្ចីគ្រឿងចក្រអេស្កាចំនួន៤គ្រឿង ឡានដឹកដី១០គ្រឿង ម៉ាស៊ីនបូមទឹក ឧបត្ថម្ភប្រេងម៉ាសូត កំលាំងពលកម្មស្ម័គ្រចិត្ត និងថវិកាមួយចំនួនទៀតផង។ ពន្លកថ្មីនៃក្តីសង្ឃឹមរបស់ប្រជាជនទាំង២៤៥គ្រួសារចាប់ផ្តើមដុះរីកលូតលាស់ពីថ្ងៃនេះហើយ។ សូមកុសលផលបុណ្យដែលបានមកពីការចូលរួមជីកស្រះសហគមន៍មួយនេះ បានទៅដល់សប្បុរសជនទាំងអស់ដែលបានមើលឃើញពីការលំបាក និងមានចិត្តចង់ចូលរួមជួយដោះស្រាយបញ្ហារបស់អ្នកភូមិ។ រដ្ឋបាលស្រុកនឹងបន្តកៀងគរ និងស្វែងរកដំណោះស្រាយផ្សេងបន្ថែមទៀត ដើម្បីបញ្ចប់បញ្ហាខ្វះខាតទឹកទាំងស្រុងនៅក្នុងភូមិដ៏លំបាកមួយនេះបន្តទៀត៕

    May 29, 2020
  • សង្គម

    ព័ត៌មានបឋមដែលក្រុមការងារខ្មែរណូត ទទួលបានមុននេះបន្តិចមានករណីបុរសម្នាក់បានលោតសម្លាប់ខ្លួនពីលើអាគារ អូឡាំព្យា ដែលស្ថិតនៅក្នុងខណ្ឌ៧មករា ដោយមិនទាន់ដឹងពីមូលហេតុ។ ខណៈនេះដែរមន្ត្រីមានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចំពោះករណីមួយនេះ ហើយគេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ ព័ត៌មានលំអិតនឹងធ្វើការផ្សាយជូននាពេលបន្តិចទៀតនេះ៕

    May 28, 2020
  • Banner Test

    គ្រប់​គ្នា​ដឹង​ហើយ​ថា ជំងឺ​មហារីក​គឺ​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​មាន​គ្រោះ​ថ្នាក់​ដល់ជីវិត​។ ជំងឺ​មហារីក អាច​កើត​ឡើង​បាន​ស្ទើរ​តែ​គ្រប់​កន្លែង​ទាំង​អស់​នៅ​លើ​រាង​កាយ ហើយ​ច្រមុះ​របស់​យើង​គ្រប់​គ្នា​ក៏​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ដែរ។ មន្ទីរ​ពេទ្យ កាល់​ម៉ែត្រ បាន​ផ្សព្វ​ផ្សាយ​នៅលើ​បណ្តាញ​សង្គម​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ច្រមុះ (Nasopharyngeal Cancer) គឺ​ជា​ជំងឺ​មហា​រីក​ដែល​កើត​នៅ​ផ្នែក​ខាង​ក្រោយ​ច្រមុះ និង​ខាង​លើ​បំពង់ក។ ចំពោះ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​ច្រមុះ នៅ​មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​ឲ្យ​ដឹង​ពិត​ប្រាកដ​នៅ​ឡើយ​ទេ តែ​ខាង​ក្រុម​គ្រូ​ពេទ្យ​បាន​ឲ្យ​ដឹង​ពី​កត្តា​ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​នេះ​បាន​ដូច​ជា៖ ទី១. ទីតាំង​ភូមិ​សាស្រ្ត (ដូចជា​ប្រទេស​ចិន​ភាគ​ខាង​ត្បូង ឬ​អាស៊ី​ខាង​កើត) ទី២. ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ Nitrosamine (អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់ ប្រលាក់ហាល​ឲ្យ​ស្ងួត​រួច​អាំង) ទី៣. ប្រកប​របរ​ទាក់​ទង​ជាមួយ​ឈើ (ជាង​ឈើ ជាដើម) ទី៤. ប្រវិត្ត​គ្រួសារ​ដែល​កើត​ជំងឺមហារីក​ច្រមុះ។ ចំពោះ​ជំងឺ​មហារីក​ច្រមុះ​នេះ មន្ទីរពេទ្យ កាល់ម៉ែត្រ

    May 28, 2020
  • សុខភាព

    សម្រាប់​មនុស្ស​សម័យ​នេះ​ចូល​ចិត្ត​ណាស់​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ ជា​ពិសេស​ក្មេង​តូចៗ និង​យុវវ័យ តែ​មាន​គ្នា​យើង​ខ្លះ​ញ៉ាំ​គ្រឿង​កំប៉ុង​ដែរ តែ​ជា​ប្រភេទ​ដែល​គ្មាន​ជាតិ​ស្ករ (diet soda) មាន​ឆ្ងល់​អត់​ថា បើ​ញ៉ាំ​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បានដែរ​ ឬអត់? បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី បង្រៀននៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឲ្យ​ដឹង​ថា “អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ថ្មី​ថ្មោង​ដែល​មក​ជួប​ខ្ញុំ​ភាគ​ច្រើន​ថា គាត់​ផឹក​គ្រឿង​កំប៉ុង​ដែរ​តែមិន​មែន​អា​មាន​ជាតិ​ស្ករ​ខ្ពស់​ទូទៅ​ទេ គឺ​គាត់​ផឹក​អា​គ្មាន​ជាតិ​ស្ករ​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ផឹក​បាន​នោះ”។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ភេសជ្ជៈ​បែប​​ណា​ក៏​ដោយ គឺ​វា​ប្រហាក់​ប្រហែល​គ្នា​ទេ វា​សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ដូច​តែ​គ្នា បើ​ផឹក​មិន​ចេះ​ប្រយ័ត្ន។ ដូច​នេះ​លោក​សាស្រ្តាចារ្យបាន​ណែនាំ​ថា មិន​ថា​អ្នក​ធម្មតា ឬ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ដោយ គួរ​នាំ​គ្នា​ឈប់​ផឹក​ភេសជ្ជៈ​អស់​នោះ​ទៅ ហើយ​គួរ​បង្វែរ​មក​ញ៉ាំ​ផ្លែឈើ​ល្អៗ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​វិញ។ “ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ​នៅ​ខ្មែរ​ភាគ​ច្រើន គឺ​មិន​អាច​ជឿ​ជាក់​បាន​ទេ​ថាគ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព ហើយ​បើ​យើង​ឃ្លាន​របស់​ផ្អែម គួរ​បង្វែរ​មក​ញ៉ាំ​ផ្លែឈើ​ធម្មជាតិ​វិញដូចជា ស្វាយ​ទុំ ចេកទុំ

    May 28, 2020
  • PR

    ទីក្រុង Toronto – ក្រុមហ៊ុន មេនូឡាយហ្វ៍ និងក្រុមហ៊ុន John Hancock នឹងផ្តល់ជូនថ្ងៃឈប់សម្រាកដែលមានឈ្មោះថា «ថ្ងៃដើម្បីថ្លែងអំណរគុណ» ដល់បុគ្គលិករបស់ខ្លួនជាង ៣៥ ០០០ នាក់នៅថ្ងៃសុក្រទី ១៩ ខែមិថុនា ឆ្នាំ ២០២០នេះ ដើម្បីថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការបម្រើសេវាកម្មជូនអតិថិជន និងជួយឱ្យអតិថិជនធ្វើការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិតកាន់តែល្អប្រសើរ។ លើសពីនេះទៀត ក្រុមហ៊ុននឹងផ្តល់ជូននូវថ្ងៃឈប់សម្រាកចំនួនប្រាំថ្ងៃបន្ថែមទៀតនៅឆ្នាំ ២០២១ ដល់និយោជិតគ្រប់រូបដើម្បីគាំទ្រផ្នែកសុខុមាលភាពនិយោជិត ក៏ដូចជាលើកទឹកចិត្តឲ្យមានការឈប់សម្រាកឲ្យបានទៀងទាត់ ព្រមទាំងផ្តល់ឱកាសឲ្យនិយោជិតប្រើប្រាស់ថ្ងៃឈប់សម្រាកទាំងនោះជំនួសឲ្យថ្ងៃឈប់សម្រាកដែលពួកគាត់ប្រហែលជាមិនបានប្រើប្រាស់ដោយសារតែស្ថានភាពបច្ចុប្បន្ន។ លោក Roy Gori អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ មានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាព

    May 28, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០៖ ពេលមានកម្មវិធីជួបជុំគ្រួសារ កម្មវិធីនៅកន្លែងការងារ កម្មវិធីពិសេសផ្សេងៗ និងដំណើរកម្សាន្តនានាការថតរូប និងវីដេអូឱ្យបានស្អាតៗប្លែកដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ពេលវេលាដ៏រីករាយនេះគឺជារឿងមួយដែលមិនអាចខ្វះបាន! ជាមួយនឹងស្តេចកំពូលស្មាតហ្វូនសាមសុង Galaxy S20+ និង S20 Ultra មិនថាថតរូបសន្លឹក ឬវីដេអូនោះទេគឺសុទ្ធតែអាចផ្តិតយករូបភាពបានស្អាតភ្លឺច្បាស់យ៉ាងល្អឥតខ្ចោះគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់…! អ្នកថតរូបអាជីពសុំខ្មាស់តែម្តង…!! សូមបញ្ជាក់ផងដែរថាស្តេចកំពូលស្មាតហ្វូន Galaxy S20+ ឬ S20 Ultra មានសមត្ថភាពអស្ចារ្យជាទីបំផុតក្នុងការថតរូបស៊ែលហ្វី (Selfie) ជាមួយកាមេរ៉ា 48 MP ដែលអាចថតរូបបានច្បាស់ស្អាតខប់ដាំដោយកាមេរ៉ាក្រោយទំហំ 108 MP និងបំពាក់នូវមុខងារ

    May 28, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ មនុស្ស២នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ និងប៉ុស្តិ៍ចាក់អង្រែលើ ចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ធ្វើការឃាត់ខ្លួនបានបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន២ករណីផ្សេងគ្នា បន្ទាប់ពីឃើញជនសង្ស័យខាងលើដើរតាមផ្លូវ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ហៅត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមសថ្លា សរុប២៨កញ្ចប់តូច និង១កញ្ចប់ធំ ទើបវាយខ្នោះបញ្ជូនទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ទាំងពីរផងដែរ ។ បើតាមសម្ដីលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យបានប្រាប់ពីដំណើររឿងហេតុការណ៌នេះថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញ និងបញ្ជាពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ អោយកម្លាំងប៉ុស្តិ៍ទាំង៧ និងគ្រប់ផ្នែកសហការគ្នា

    May 28, 2020