- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអន្តរាគមន៍ពិសិស នៃអធិការខណ្ឌមានជ័យ ឃាត់ខ្លួនយកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុន២ ធ្វើការសាកសួរ បន្ទាប់ពីឆែកឆេររកឃើញនូវឧបករណ៍សម្រាប់កាច់កម៉ូតូមួយឈុត កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទល់មុខផ្ទះអត់លេខ ផ្លូវ៨៧BT សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អាឡុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សារប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកម្នាក់ទៀតមានឈ្មោះ ពន្លឺ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ការមិនពិតប្រាកដ។ សមត្ថកិច្ចបានដកហូតវត្ថុតាងមានដូចជា សោរសំរាប់ កាច់កម៉ូតូមួយឈុត ។
May 28, 2020 - សុខភាព
អាការៈឈឺក្បាលប្រកាំង(អាការៈឈឺក្បាលខ្ទោកៗខ្លាំង) ពិបាករកមូលហេតុណាស់ ដោយហេតុថាអាការៈនេះអាចកើតមានដោយសារការបញ្ជូលគ្នានៃកត្តាជាច្រើន។ គ្នាយើងដែលជួបបញ្ហាឈឺក្បាលប្រកាំង អាចមានអារម្មណ៍ថាអាការៈនេះពិបាកគ្រប់គ្រង។ យ៉ាងណាមិញ យើងក៏មានដែរវិធីសាស្រ្តមួយចំនួនដើម្បីអាចគ្រប់គ្រងអាការៈមួយនេះ។ ១- កក់ត្រារាល់ការឈឺក្បាលប្រកាំងរបស់យើង ជំហានដំបូងក្នុងការគ្រប់គ្រងការឈឺក្បាលប្រកាំងគឺយើងត្រូវកក់ត្រានូវអាការៈឈឺក្បាលនេះ។ កំណត់ត្រានៃការឈឺក្បាលគឺជាវិធីសាស្រ្តដ៏ល្អមួយដើម្បីកំណត់ពីរោគសញ្ញានៃការឈឺក្បាល។ កំណត់ត្រានេះក៏អាចជួយយើងក្នុងការកំណត់នូវកម្រិតនៃការឈឺ និងថ្នាំដែលយើងត្រូវជៀសវាង។ លើសពីនេះទៀតកំណត់ត្រាអាចជួយវេជ្ជបណ្ឌិតក្នុងការចេញវេជ្ជបញ្ជាឲ្យយើងប្រើប្រាស់បានត្រឹមត្រូវ។ យើងអាចកត់ត្រាពីថ្នាំឈឺក្បាល ឬថ្នាំព្យាបាលរោគសញ្ញាផ្សេងៗដូចជាចង្អោរ និងក្អួត ដែលយើងបានប្រើប្រាស់។ ក្រៅពីនេះក៏អាចមានថ្នាំផ្សេងៗទៀត ប្រសិនជាយើងបានប្រើប្រាស់ ទាក់ទងនឹងជំងឺបាក់ទឹកចិត្ត ឬលើសឈាមជាដើម។ ២- រក្សាអនាម័យឲ្យបានស្អាត ការគ្រប់គ្រងការគេងឲ្យបានល្អគឺចាំបាច់ណាស់ក្នុងការការពារកុំឲ្យមានការឈឺក្បាលប្រកាំង។ ការគេងបានគ្រប់គ្រាន់អាចជួយយើងឲ្យមានសុខភាពល្អទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្ត។ ការឈឺក្បាលប្រកាំងអាចបណ្តាលមកពីការគេងមិនលក់ដែលអាចធ្វើឲ្យមានការឈឺក្បាលកើតមានឡើងញឹកញាប់។ ដើម្បីបញ្ចៀសនូវបញ្ហាទាំងនេះ អ្នកជំនាញណែនាំឲ្យយើងកែប្រែទម្លាប់មួយចំនួន ដូចជាត្រូវចូលគេងទៀងទាត់ពេលវេលាជារៀងរាល់ថ្ងៃជាមួយនឹងការគេងឲ្យបានតិចបំផុត ៨ ម៉ោង ជៀសវាងប្រើទូរសព្ទមុនពេលចូលគេង
May 28, 2020 - ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ ថ្ងៃពុធ ៦កើត ខែជេស្ធ ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ហុងយឿន ប្រធានមន្ទីរប្បធម៌ និងវិចិត្រសិល្បៈខេត្តបានដឹកនាំមន្រ្តីជំនាញសហការជាមួយមន្រ្តីស្រុកនគរបាលការពារបេតិកភណ្ឌខេត្តចុះស្រាវជ្រាវរកស្ថានីយ៍បុរាណនៅលើកំពូលភ្នំសេកសស្ថិតនៅភូមិអាតោឃុំចុងកាស់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ បានប្រទះឃើញល្អាងភ្នំធម្មជាតិដែលមានមនុស្សរៀបចំជាកន្លែងធ្វើរការគោរពបូជាកាលពីរសម័យបុរាណ(យ៉ាងហោចណាស់ស្ថិតនៅសម័យអង្គរ) ព្រោះមាននៅនូវសេសសល់ទម្របដិមាចំនួន៤ដុំរងការខូចខាតខ្លះធ្វើរអំថ្មភក់ហើយបានចុះបញ្ជីរវត្ថុក៍ដូចជាកំណត់និយាមការផងដែរ៕ ប្រភព៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តឧត្តរមានជ័យ
May 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់ចេញពីផឹកស្រវឹងបើករថយន្តធុនត្រា ពាក់ស្លាកលេខភ្នំពេញ 2AX-2543 បោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលាន់លឺដូចរន្ទះ បណ្ដាលឲ្យបាក់អស់៣ផ្ទាំង បាក់កាឡេកង់មុខ បើកទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីម៉ោង០០:១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចស្តុបមេភ្លើង ផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ បើតាមសម្ដីបុរសម្ចាស់រថយន្តបានប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនកើតហេតុ គាត់បានចេញមកពីផឹកស៊ីជួបជុំបន្តិចបន្តួចប៉ុណ្ណោះ ដោយបើករថយន្តមួយគ្រឿង ម៉ាកធុនត្រា (TUNDRA) ពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ 2AX-2543 ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែក្រឡេកមើលគេដើរតាមផ្លូវ
May 28, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីបទពិសោធន៍របស់បុរសម្នាក់ ដែលមានជំងឺបាក់ទឹកចិត្ត ហើយព្យាយាមសម្លាប់ខ្លួនជាច្រើនលើកច្រើនសារ ដែលធ្វើឲ្យមហាជនជាច្រើនមានការន្ធត់ចិត្តយ៉ាងខ្លាំង។ យោងតាមម្ចាស់គណនីឈ្មោះ Chantra បានឲ្យដឹងថា “*អត្ថបទខាងក្រោមមិនសម្រាប់អ្នកដែលមានអាយុក្រោម១៨ឆ្នាំ* *ការបាត់ខ្លួនរបស់ខ្ញុំនៅលើភ្នំបូកគោ* ខ្ញុំមានជំងឺបាក់ទឹកចិត្ត(Depression)ចំនួន៥ឆ្នាំមកហើយគឺចាប់តាំពីឆ្នាំ ២០១៥ មកម្លះ ហើយក៏បានព្យាយាមសម្លាប់ខ្លួនបីដងដែរតែមិនសម្រេច។ នៅដើមខែមករាឆ្នាំ២០២០ វាមានអាការៈធ្ងន់ធ្ងរជាងរាល់ដង។ អាការៈរបស់វាមាន ដូចជា មានការគិតរឿងស្មុគស្មាញច្រើន ឈឺក្បាល ចុកដើមទ្រូង និង មានចិត្តអន្ទះអន្ទែង។ វាធ្វើអោយខ្ញុំគេង មិនលក់(មានពេលមួលខ្ញុំគេងមិនលក់១៧ថ្ងៃជាប់គ្នា) និងមិនអាចប្រមូលអារម្មណ៍ធ្វើកាងារបាន។ ខ្ញុំបានទៅជួបពេទ្យចិត្តសាស្រ្តជាច្រើន ប៉ុន្តែអាការៈរបស់ខ្ញុំមិនបានធូរស្រាលឡើយ គឺវាកាន់ធ្ងន់ធ្ងរទៅ។ ខ្ញុំបានប្រាប់ពីជំងឺ របស់ខ្ញុំទៅ ប៉ាម៉ាក់ បងប្អូន មិត្តភក្តិ
May 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់និងសន្តិសុខមានការផឹកស៊ីជាមួយគ្នារួចមកក៏នាំគ្នាដេកលង់លក់ដឹងខ្លួនឡើងបាត់ម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង០២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចជាប់របងសណ្ឋាគារកុងទីណង់តាល់ហៅថៃប៊ុនរ៉ុង (ស្តុបបន្ទាយស្លឹក) តាមបណ្ដោយផ្លូវ២០៥ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះដែលបាត់ម៉ូតូមានឈ្មោះ សុង រិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ការសែត តាមហាងកាហ្វេនៅម្ដុំផ្សារដើមគរ មានស្រុកកំណើតភូមិថ្មពូន ឃុំ ថ្មពូន ស្រុកកញ្ច្រៀជ ខេត្តព្រៃវែង បានបាត់ម៉ូតូម៉ាកវ៉េវ (Wave) ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយទាំងកាតគ្រី និងអត្តសញាណប័ណ្ណរួមទាំងអាវ គាត់ទុកក្រោមកែប ត្រូវបានជនសង្ស័យយកទៅអស់រលីងហើយ។
May 28, 2020 - បច្ចេកវិទ្យា
មិននឹកស្មានថាត្រឹមតែមួយប៉ព្រិចភ្នែក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ដាក់ចេញផលិតផលសម្រេច ថេបប្លេតស៊េរីថ្មី ភ្ជាប់ខ្មៅដៃវេទមន្ត M-Pencil ហើយទ្រទ្រង់នូវបច្ចេកវិទ្យា Shareអេក្រង់ទូរស័ព្ទ ងាយស្រួលសម្រាប់ការផ្ទេរទិន្នន័យឯកសារចុះឡើងតាមរយៈ Huawei Share ក្នុងតម្លៃពិសេសត្រឹមតែ $699។ សម្រាប់ប្រទេសកម្ពុជា រាល់ការជាវ ថេបប្លេតស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃត្រឹម $699 ចាប់ពីថ្ងៃនេះនឹងទទួលបានកាដូបន្ថែមរួមមានខ្មៅដៃវេទមន្ត Huawei M-pecil និង Keyboard។ https://youtu.be/lUFQ2UVpaTg ថេបប្លេតស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro ត្រូវបានក្រុមហ៊ុន Huawei
May 27, 2020 - សង្គម
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះដែរកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០៨២ អ.យ.ជ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលបាននាំក្មេងៗនិងទារកសរុប៦នាក់អោយមកដើរសុំទានគេនៅតាមស្តុប ក្នុងសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមការចុះផ្សាយនៅលើទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ “នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៩ម៉០០នាទី ព្រឹក កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ
May 27, 2020 - សុខភាព
គ្នាយើងធ្លាប់តែឮថា អ្នកនេះធ្លាយក្រពះ ឬអ្នកនោះធ្លាយក្រពះ តែមានដឹងអត់ថា ការធ្លាយក្រពះនេះ បណ្តាលមកពីមូលហេតុអីឲ្យប្រាកដ? ឆ្លើយតបនឹងសំណួរនេះ លោកសាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ឯកទេសជំងឺក្រពះ ថ្លើម ពោះវៀន បានឲ្យដឹងថា ស្ទើរតែ៩០% នៃការធ្លាយក្រពះគឺកើតឡើងដោយសារការញ៉ាំថ្នាំផ្សំដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ ប្រភេទថ្នាំដែលបណ្តាលឲ្យធ្លាយក្រពះ ភាគច្រើនគឺថ្នាំសរសៃ (non steroidal anti inflammatory drugs) ដូចជា ពពួកថ្នាំ Voltaren Ibuprofen ។ល។ លោកវេជ្ជបណ្ឌិត បន្តថា អ្នកដែលប្រឈមនឹងការធ្លាយក្រពះភាគច្រើនគឺ មានបញ្ហាដំបៅក្រពះស្រាប់ដោយមិនដឹងមុន ហើយទៅផ្សំថ្នាំញ៉ាំផ្តេសផ្តាសដើម្បីបំបាត់ការឆ្អល់ពោះ ឬបំបាត់ការឈឺជង្គង់
May 27, 2020 - PR
មិនឲ្យបងប្អូនទន្ទឹងរង់ចាំយូរ ក្រោយពីបានធ្វើការបើកឲ្យធ្វើការទស្សទាយទៅលើតម្លៃរបស់ម៉ូឌែល vivo Y30 អស់រយៈពេលជិតមួយសប្តាហ៌មក ពេលនេះក្រុមហ៊ុនស្មាតហ្វូន vivo ក៏បានបើកប្រកាសតម្លៃពិតប្រាកដនៅថ្ងៃនេះហើយ…! ចំពោះស្មាតហ្វូនម៉ូឌែល Y30 នេះដែរបើយើងមើលទៅលើការចនា គឺមានរូបរាងដូចទៅនឹងសិស្សច្បងរបស់វាម៉ូឌែល vivo Y50។ ស្មាតហ្វូន vivo Y30 គឺត្រូវបានធ្វើការរចនាឡើងដោយមានជម្រើស 2 ពណ៌ គឺពណ៌ខៀវហៅថា Dazzle Blue ដែលរំលេចជាមួយពន្លឺជះចេញពីកញ្ចប់លេនកាមេរ៉ាក្រោយប្រៀបបាននឹងពន្លឺព្រះអាទិត្យចាំងជះលើផ្ទៃទឹកនាព្រឹកព្រលឹមរំលេចនូវសោភ័ណ្ឌដ៏ស្រស់ស្អាតនៅពេលកាន់ប្រើក្នុងដៃ និងមួយពណ៌ទៀតគឺជាពណ៌សហៅថា Moonstone White ដែលជាពណ៌ប្រដេញចម្រុះនៅពេលចាំងជាមួយពន្លឺ។ រីឯសម្រាប់ផ្នែកកាមេរ៉ារបស់ Y30 នេះដែរគឺត្រូវបានបំពាក់មកជាមួយនឹង កាមេរ៉ាក្រោយ 4 គ្រាប់
May 27, 2020








