Khmernote Media
  • សុខភាព

    រដ្ឋាភិបាល​​អង់គ្លេស​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថ្នាំ remdesivir ក្នុងការ​ព្យាបាល​ជំងឺ​បង្កដោយ​វីរុស COVID-19 ដោយថា​ថ្នាំនេះ​​មាន​ប្រសិទ្ធភាព​​ជួយ​ឲ្យ​​អ្នក​ជំងឺ​បាន​ជាសះស្បើយ​កាន់តែលឿន​ជាង​មុន​។ ថ្នាំ remdesivir គឺ​ជា​ថ្នាំ​ប្រឆាំង​វីរុស​ដែល​ដំបូង​ឡើយ​គេ​ប្រើ​សម្រាប់ព្យាបាល​ជំងឺ Ebola។ អាជ្ញាធរ​​អង់គ្លេស​បាន​លើក​ឡើង​ថា​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ពី​ប្រសិទ្ធភាព​ថ្នាំ​នេះ​ទៅ​លើ​អ្នក​ជំងឺ​ដែល​​បាន​ជ្រើសរើសសម្រាប់​ការ​ព្យាបាល​កន្លង​មក​។ ដោយសារ​ការ​ផ្គត់ផ្គង់​មាន​កំណត់ ថ្នាំ​នេះ​នឹង​ប្រើប្រាស់​ទៅ​លើ​អ្នក​ដែល​ត្រូវ​ការ​ចាំបាច់​​ប៉ុណ្ណោះ។ ទិន្នន័យ​ដំបូង​បាន​ឲ្យ​ដឹង​ថា​ថ្នាំ​នេះ​អាច​ពន្លឿន​​រយៈពេល​ក្នុង​ការ​ជា​សះស្បើយ​រហូត​ដល់​៤ថ្ងៃបើធៀបទៅ​នឹង​អ្នកជំងឺ​មិន​ប្រើ​ថ្នាំនេះ ប៉ុន្តែ​មិន​ទាន់​មាន​ភស្តុតាង​ដែល​ថា​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន​ទេ។ ថ្នាំ remdesivir នេះ​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​សាកល្បង​ជុំវិញ​ពិភពលោកនៅឡើយ​ដែរ​។ វេជ្ជបណ្ឌិត Stephen Griffin មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Leeds បាន​និយាយ​ថា​នេះ​អាច​ជា​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ COVID-19 នៅ​ពេល​នេះ។ អ្នក​ជំងឺ​ដែល​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​នឹង​ទទួល​បាន​ថ្នាំ​នេះ​មុន​គេ ។ អ្វី​ដែល​គេ​រំពឹង​ពី​ថ្នាំ​នេះ​គឺ​ជួយ​ឲ្យ​អត្រា​នៃ​ការ​ជា​សះស្បើយ​មាន​ភាព​ប្រសើរ​ឡើង និង​បន្ថយ​អត្រា​មរណៈ។ ក្រៅពី​ថ្នាំ remdesivir គ្រូពេទ្យ​​ក៏​កំពុង​ធ្វើ​ការ​ព្យាបាល​សាកល្បង​លើ​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ hydroxychloroquine និង​ថ្នាំ​ប្រឆាំង​វីរុស

    May 27, 2020
  • សង្គម

    ករណីក្រុមក្មេងៗចូលលួចធូរ៉េននៅក្នុងខេត្តកំពត បានក្លាយជាប្រធានបទក្តៅមួយដែលមហាជននាំគ្នាលើកឡើងពេញបណ្តាញសង្គម Facebook ដោយសារតែក្រុមក្មេងៗទាំងនោះចូលលួចធូរ៉េនមួយផ្លែ ដើម្បីហូប តែត្រូវបានម្ចាស់ចំការតាមទាន់និងធ្វើការទាមទារសំណង១ពាន់ដុល្លារ។ ការទាមទារសំណង១ពាន់ដុល្លារនេះដែរ បានធ្វើអោយមានការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ហើយថ្មីៗនេះដោយយោងតាមការបកស្រាយរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតបានអោយដឹងថា៖ “សូមជំរាបជូនសាធារណៈជនអោយបានជ្រាបថា មិនមានការសងប្រាក់ $ 500 ដល់ម្ចាស់ចំការធុរ៉េន ដែលក្មេងៗលួចបេះហូបមួយផ្លែនោះទេ។ បើសិនជាមានខ្ញុំជាអ្នកសងប្រាក់ទៅក្រុមគ្រួសារក្មេងនោះវិញ។ បងៗមិនមែនជាអ្នកធ្វើចំការ គឺមិនយល់នោះទេ ផ្លៃធុរ៉េនថ្លៃ មួយផ្លែខ្លះជិត ១០ មុឺនរៀលក៏មាន ខែដែលមិនសំបូរមួយគីឡូជិត ៤ មុឺនរៀលក៏មាន។ ម្ចាស់ចំការគាត់ត្រូវគេលួចច្រើនលើក ច្រើនសារ លើកនេះគាត់ទាន់ក៏គិតថាក្រុមក្មេងនេះជាអ្នកលួចកន្លងមក ទើបគាត់ទារសង។ ខ្ញុំសូមជំរាបជូនថាពាក្យថាលួចគឺវាខុសបាត់ទៅហើយ ក៏ប៉ុន្តែក្នុងនាមសមត្ថកិច្ចនៅពេលប្រជាពលរដ្ឋប្តឹងគឺយើងត្រូវធ្វើការសួរនាំជាមុនសិន។ ករណីគាត់បេះយកមួយផ្លែព្យុះសនកម្មមិនដល់ថ្នាក់ត្រូវជាប់ទោសនោះទេ ហេតុដូចច្នេះខ្ញុំបានអប់រំនិងអោយឪពុកម្តាយធានាយកទៅវិញ។ ពាក់ពន្ធ័ការទារសំណងគឺជាសិទ្ធរបស់ម្ចាស់ចំការ

    May 27, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅថ្ងៃទី២៧​ ឩសភា​ ២០២០​ នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។ ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ​តម្រូវអោយចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ ហេីយដាក់អោយស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតេីមានរោគឆ្លងឬអត់​រោគឆ្លង​ ទេីបអនុញ្ញាត្តិអោយទៅលំនៅដ្ឋានវិញ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២០ នេះ កម្ពុជាយើងបានរកឃើញវិជ្ជមានកូវីដ-១៩ សរុបទាំងអស់ទូទាំងប្រទេសចំនួន ១២៤នាក់ ហើយ២នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហើយ ១២២នាក់យើងបានព្យាបាលជាសះស្បើយ និងមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕

    May 27, 2020
  • សុខភាព

    បច្ចុប្បន្ន ការ​ដើរ​ព្រៃ​កំពុង​ពេញ​និយម​ណាស់ ពិសេស​ក្នុង​ក្រុម​យុវវ័យគ្នា​យើង តែង​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង។ ចុះ​មាន​ដឹង​ថា ដើរ​ផ្សង​ព្រេង បោះ​តង់​ក្នុង​ព្រៃ មាន​ប្រយោជន៍​អី​ខ្លះ​អត់? បើ​មិន​ទាន់​ដឹង ចាំ “Hello គ្រូពេទ្យ” ប្រាប់​ពេល​នេះ​ឲ្យ​ដឹង​ទាំង​អស់​គ្នា។ ១- អាច​គេច​ផុត​ពី​ជាតិ​ពុល​ក្នុង​បរិយាកាស ព្រៃ គឺ​នៅ​ឆ្ងាយ​ពី​ទី​ក្រុងឬតំបន់​ឧស្សាហកម្ម​ មាន​ខ្យល់​បរិសុទ្ធ និង​គ្មាន​ជាតិ​ពុល​ក្នុង​បរិយាកាស​នោះ​ទេ។ អំឡុង​សម្រាក​លំហែ​កាយ​ក្នុង​ព្រៃ យើង​នឹង​ដក​ដង្ហើម​ជាមួយ​បរិយាកាស​បរិសុទ្ធ ផ្ទុយ​ពី​ខ្យល់​ដែល​មាន​ក្នុង​ទីក្រុង​ជាច្រើន ពោរពេញ​ដោយ​ខ្យល់​កខ្វក់ ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ថប់​ដង្ហើម។ ចំណាយ​ពេល​ខ្លះ​នៅ​ក្នុង​ព្រៃ ជាមួយ​នឹង​ខ្យល់​បរិសុទ្ធ គ្មាន​ជាតិ​ពុល អាច​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្និទ្ធ​ស្នាល​ជាមួយ​ធម្មជាតិ។ ២- ជួយ​ផ្តាច់​ខ្លួន​ចេញ​ពី​ឧបករណ៍​​អេឡេត្រូនិក សព្វថ្ងៃ​នេះ ជីវិត​មនុស្ស​យើង ត្រូវ​បាន​គាប​សង្កត់​ដោយ​ពពួក​ឧបករណ៍​អេឡិចត្រូនិក​ ពោរពេញ​ដោយ​ជាតិ​វិទ្យុសកម្ម

    May 27, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) បានអោយដឹងថា ជាលទ្ធផលពីការឆ្នក់ចាប់មួយនៅក្នុងខែនេះ ដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការដកហូតសាច់សត្វព្រៃទម្ងន់៧១គីឡូក្រាម សត្វអណ្តើកទឹករស់ចំនួន១០ក្បាល ព្រមទាំងស្នូក និងទ្រូងអណ្តើកយ៉ាងច្រើនដែលមានទម្ងន់៥០គីឡូក្រាមពីភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តកោះកុង។ ចំពោះសត្វអណ្តើកដែលនៅរស់ក្រុមការងារក៏បានដោះលែងអោយត្រលប់ចូលទៅក្នុងព្រៃវិញ និងរីឯសាច់សត្វព្រៃត្រូវបានដុតបំផ្លាញចោល។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជាសូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃ#StopEatingWildlife campaign។ ការបរិភោគសាច់សត្វព្រៃគឺជាការជំរុញអោយមានការសម្លាប់យ៉ាងរង្គាលចំពោះសត្វព្រៃកម្ពុជា ហើយក៏ជាការគំរាមកំហែងដោយផ្ទាល់មួយចំពោះសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា៕ ប្រភព៖ Wildlife Alliance Cambodia

    May 27, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ភ្ញាក់ពីដំណេកភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលម្ចាស់ផ្ទះមួយល្វែងក្នុងបុរីរំចេក៣ ត្រូវបានក្រុមចោរធ្វើសកម្មភាពយកកាំប៉ិតប៉័ងតោគាស់ទ្វារដែក និងកញ្ចក់ទ្វារ ចូលលួចយកម៉ូតូឌ្រីមសង់មួយគ្រឿង គេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីចន្លោះម៉ោង០១ដល់ ម៉ោង០៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះល្វែងមួយកន្លែងលេខS33 ក្នុងបុរីរំចេក៣ ផ្លូវបេតុង ក្នុងភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ តាមសម្តីរបស់ជនរងគ្រោះឈ្មោះ អាត សុឃីម ភេទប្រុស បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា ក្រុមចោរបានធ្វើសកម្មភាពយកកាំបិតប៉័ងតោគាស់ទ្វារដែកផ្នែកខាងក្រោយ លូកដៃបើកគន្លឹះទ្វារបានយ៉ាងងាយស្រួល រួចចូលមកគាស់ និងដោះកញ្ចក់ទ្វារកន្លែងចង្ក្រានបាយជាន់ទី២ យកកញ្ចក់ចេញបានទាំងផ្ទាំង ព្រោះគាត់មិនបានចាក់សោរទេ ដោយយល់ថាទ្វារពីរជាន់ទៅហើយ គ្រាន់តែខ្ទាស់គន្លឹះទ្វារទាំងពីរដូចធម្មតាប៉ុណ្ណោះ

    May 26, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលចម្រុះ នៃអធិការដ្ឋានខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានបើកប្រតិបត្តិបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង នៅតាមផ្លូវលំ ក្រោយរោងចក្រទឹកស៉ីអ៉ីវ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រធានក្រុមអន្តរាគមន៍ពិសេសខណ្ឌមានជ័យ អនុសេនីយ៍ឯក ភក្ដី ម៉ាណេត បានប្រាប់ឲ្យក្រុមងារងារខ្មែរណូតថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ គឺដឹកនាំដោយលោកអធិការរង២រូប មានលោកវរសេនីយ៍ត្រី គីវ ភិវឌ្ឈន៍, និងលោកវរសេនីយ៍ទោ សោម សុគន្ធ បានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាក់ស្ដែង តែដោយសារក្រុមជនសង្ស័យមានគ្នាជិត២០នាក់ បានរត់ចែកជើងគ្នាព្រៀត ខ្លះរត់ឡើងរបង ខ្លះរត់ចូលគុម្ពព្រៃស្មៅ ខណៈសមត្ថកិច្ចមានគ្នាជាង១០នាក់

    May 26, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ បុរសពីរនាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែហូបត្រីកំពត ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃអង្គារ៍ ២៥ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិមួយ នៃឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះទី១- ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

    May 26, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌមានជ័យ សហការជាមួយនឹងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ធ្វើការចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ដោយធ្វើការឃាត់ខ្លួនបុរសម្នាក់ និងវត្ថុតាំងមួយចំនួន។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង០៣:៣០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចតូបលេខ៦ ជ្រកក្រោមស្លាក True Money ប្ដូរប្រាក់ និងលក់កាតទូរស័ព្ទគ្រប់ប្រព័ន្ធមួយកន្លែង យីហោ “ពេជ្រ ពន្លក” ស្ថិតនៅផ្លូវបេតុង ក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ពេជ្រ ពន្លក ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣៧១

    May 26, 2020
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ តាមបណ្តាញតេឡេក្រាមថា រាល់អ្នកដំណើរទាំងអស់ រួមទាំងជនជាតិកម្ពុជា ដែលមកដល់ព្រះរាជាណាចក្រកម្ពុជា ត្រូវតែអនុវត្តការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដោយខ្លួនឯង នៅកន្លែងស្នាក់នៅ ឬគេហដ្ឋាន ដោយមានការឃ្លាំមើលជាប្រចាំពីអាជ្ញាធរមានសមត្ថកិច្ច ហើយក្នុងករណីមានការល្មើសនឹងវិធានការនេះ អ្នកដំណើរទាំងនោះនឹងប្រឈមមុខនឹងផ្លូវច្បាប់ ដូចជារងការផាកពិន័យ ឬអាចឈានទៅដល់បទល្មើសព្រហ្មទណ្ឌផងដែរ។ ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ “យើងបានយកវត្ថុវិភាគសំណាកទាំងអស់ របស់អ្នកដំណើរដែលបានចូលមកកម្ពុជា ដើម្បីយកទៅធ្វើតេស្តពិសោធន៍ នៅវិទ្យាស្ថានជាតិប៉ាស្ទ័រ ហើយអ្នកដំណើរទាំងនោះត្រូវរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ ដោយតម្រូវឱ្យស្នាក់នៅកន្លែងដែលក្រសួងសុខាភិបាលបានរៀបចំឱ្យ ចំនួន២៤ម៉ោងជាមុនសិន

    May 26, 2020