Khmernote Media
  • ព័ត៌មានជាតិ

    ករណីលួចចូលបេះធូរេនមួយផ្លែ ម្ចាស់ចំការទារសំណង១ពាន់ដុល្លារ កំពុងក្លាយជាប្រធានបទគួរអោយចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម Facebook ខណៈដែលមហាជនបានលើកឡើងថាវាជារឿងហួសហេតុដែលម្ចាស់ចំការទារសំណងដល់១ពាន់ដុល្លារ ចំណែកអ្នកខ្លះលើកឡើងថា គួរតែអប់រំណែនាំ ដល់ក្មេងៗទាំងនោះបានហើយកុំដល់ថ្នាក់ទារសំណងហួសបែបនេះ។ ក្នុងនោះលោក ផែង វណ្ណៈ ក៏បានរៀបរាប់ថា៖ “ឃ្លានខ្លាំងពេកអត់លុយទិញ​ ក្មេង​ប្រុស​ ២-៣​ នាក់​ ដាច់​ចិត្ត​លួច​បេះទុរេនក្នុងចំការរបស់​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កំពង់​ត្រាច​ ខេត្ត​ កំពត​ ត្រូវ​ម្ចាស់​ចំការ​តាមចាប់បាន​ប្រគល់អោយ​សមត្ថកិច្ច​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ នេះ​ ដោយម្ចាស់​ទាមទារ​សំណង​ ១០០០​ ដុល្លារ​ ។ ដោយឃេីញ​ក្មេង​ប្រុស​ទាំងនោះ​ក្រីក្រ​ ហេីយទេីបតែលួចបេះ​

    May 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយខ្លួនឯង ខណៈបុរសម្នាក់ ទំនងជាស្រវឹងស្រា បានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចផ្លូវកោងចូលក្រោមដី ស្ពានអាកាសស្ទឹងមានជ័យ មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកឃឿនផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០:៥០នាទីយប់ថ្ងៃទី ២៤ខែឧសភាឆ្នាំ២០២០ នៅតាមផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបានឲដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HG-3968 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមផ្លូវ២១៧ ក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត

    May 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំបង្ក្រាបដោយផ្ទាល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់បញ្ជល់មាន់ និងអាប៉ោង) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង៣០នាទីនៅចំណុចដីឡូតិ៍គ្មានលេខផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ១-ជនសង្ស័យឈ្មោះ អ៉ិន សុភាព ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតសម្លេងមាស

    May 25, 2020
  • អន្តរជាតិ

    យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៥,៥០២,៧៤៥នាក់ និងបានសម្លាប់មនុស្សចំនួន ៣៤៦,៧៦២នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ២,៣០៣,៤១៩។ នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ១,៦៨៦,៤៣៦នាក់ អ្នកស្លាប់សរុប ៩៩,៣០០នាក់ និងជាសះស្បើយចំនួន ៤៥១,៧០២ នាក់៕ អត្ថបទ៖ សេម ប្រភព៖ worldometers

    May 25, 2020
  • ព័ត៌មានជាតិ

    សត្វទន្សោងដែលស្លាប់បាត់បង់ជីវិតដោយជាប់អន្ទាក់ព្រានត្រូវបានកប់នៅក្នុងទីស្នាក់ការក្នុងព្រៃហគមន៍សង្ឃរុក្ខវ័ននៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ នេះដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស ព្រះសង្ឃ និងសមាជិកនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ន។ សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនៅក្នុងដែនជម្រកសត្វព្រៃសង្ឃ រុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០នេះ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។ សត្វទន្សោងមួយក្បាលដែលត្រូវបានជួយសង្គ្រោះនេះពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់។ នៅលើមុខរបស់វា មានស្នាមហូរទឹកភ្នែកដែលទំនងជាអស់ក្តីសង្ឃឹម និងជឿថាខ្លួនប្រាកដជាត្រូវបានព្រានព្រៃគ្មានក្តីមេត្តាសម្លាប់ជាមិនខាន ប៉ុន្តែទីបំផុតត្រូវបានជួយសង្គ្រោះរួចផុតពីក្រញ៉ាំដៃក្រុមព្រានព្រៃ តែអកុសល សត្វទន្សោងនេះនោតែស្លាប់បាត់បង់ជីវិតគួរ ឱ្យសង្វេគបំផុត ដោយសារតែសុខភាពចុះខ្សោយខ្លាំង អត់ចំណីជាច្រើនថ្ងៃ និងឈឺស្នាមរបួសជាប់អន្ទាក់៕ ប្រភព៖ Ministry

    May 25, 2020
  • សុខភាព

    ការរលាក​ស្បែក​អាច​វិវត្ត​ទៅ​ជា​រលាក​សន្លាក់​បាន​បើយើង​​កំពុង​តែ​មាន​ជំងឺ​រលាក​ស្បែក​ធ្ងន់ធ្ងរ។ ជា​ការ​ពិត​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បី​នាក់​នៃ​អ្នក​ជំងឺ​រលាក​ស្បែក​នេះ​អាច​វិវត្ត​ទៅ​ជា​រលាក​សន្លាក់​ ដែល​ការវិវត្ត​នេះអាចលេចចេញ​​​ក្នុង​រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​ក្រោយ​ពី​អ្នក​ជំងឺ​មាន​ជំងឺ​រលាក​ស្បែក។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​ខ្លះ​ៗ​ដែលគ្នាយើង​​គួរ​យល់​ដឹង​ដូច​ជា​មូលហេតុ ​វិធី​ការពារ​ និង​ការ​ព្យាបាល​​ជំងឺ​រលាកស្បែក​នេះ​។ ទំនាក់ទំនង​​រវាង​ជំងឺ​រលក​ស្បែក ​និង​ជំងឺ​រលាក​សន្លាក់ ជំងឺ​រលាក​ស្បែក​គឺ​ជា​ជំងឺ​ប្រឆាំង​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​ធ្វើ​ឲ្យ​ការ​លូតលាស់​របស់​កោសិកា​ស្បែក​លឿន​ខុស​ធម្មតា។ ជំងឺនេះ​​ចេញ​ជា​សញ្ញា​ដូចជា​បន្ទះ​រលាក​ដុំ​ៗ​លើ​ស្បែក​ដែល​រមាស់​ និង​រឹង​ពេល​ដែល​យើង​ប៉ះ។ បន្ទះ​ទាំង​នេះ​មើល​ទៅ​រឹង​ និង​គ្រើម​ៗ​ពណ៌​ក្រហម​និង​គែម​ពណ៌​ស។ មួយ​វិញ​ទៀត​ជំងឺ​រលាក​សន្លាក់​ដែល​បណ្ដាល​មក​ពី​រលាក​ស្បែក​​អាច​កើត​មាន​ក្នុង​ពេល​ណាមួយ។ សញ្ញា​នៃ​ការ​រលាក​សន្លាក់​នេះ​រួម​មាន​ដូចជា​ហើម​ និង​ឈឺចាប់​(នៅ​ម្ដុំ​ជង្គង់ ក​ជើង ​និង​ជើង) ការ​ហើម​ម្រាម​ដៃ​ និង​ម្រាម​ជើង​អាច​មើល​ទៅ​ដូច​សាច់​ក្រក​ រឹង​សន្លាក់​ ដែលអាការៈនេះ​ឧស្សាហ៍​ជួប​ប្រទះ​នៅ​ពេល​ព្រឹក​ ក្រចក​កំពិត និង​ឈឺ​ចង្កេះជាដើម​។ ជំងឺ​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​អស់​កម្លាំង​ និង​ពិបាក​ក្នុង​ការ​ទប់​លំនឹង​ទៀត​ផង។ ជំងឺ​ទាំង​ពីរ​នេះ​បើ​កើត​ក្នុង​ពេល​តែ​មួយ​គេ​ហៅ​ថា​ជំងឺ​ផ្សូរ៉ាស៊ីស(psoriatic) ហើយគ្មាន​មធ្យោបាយ​អ្វី​ដែល​អាច​បញ្ឈប់​អាការៈ​ទាំង​នេះ​បាននោះ​ទេ។ ប៉ុន្តែ​ក៏មាន​វិធី​ព្យាបាល ​និង​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ខ្លះ​ៗ​ដែល​អាច​បន្ថយ​ហានិភ័យ​និង​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នកជំងឺ​​ប្រសើរ​ឡើង។ ហេតុអ្វី​អ្នក​ខ្លះ​​អាច​វិវត្ត​ពី​រលាក​ស្បែក​ទៅ​រលាក​សន្លាក់​? យើង​គួរ​ចង​ចាំ​ថា​ជំងឺ​ទាំង​ពីរ​នេះ​មិន​អាច​លេច​ចេញ​មុន​ក្រោយ ​ឲ្យយើងដឹង​ជាមុន​​នោះ​ទេ។ រវាង​ជំងឺ​ទាំង​ពីរ​​នេះ​គឺ​​មាន​រោគ​សញ្ញា​ប្លែក​ពី​គ្នា

    May 25, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងពីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្សនា ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីទាំងបីរបស់អាជ្ញាធរជាតិអប្សរាចំនួន៣រួមមាន៖ ១- សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ២- សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ៣- សារមន្ទីរឡតានី ជាមួយគ្នានេះដែរ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់រលកទី២ននៃការចម្លងជម្ងឺកូវីដ១៩ អាជ្ញាធរជាតិអប្សរា នឹងបន្តអនុវត្តនូវវិធានការការពារនានាដូចជា ស្គេនកំដៅ ប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងស្នើសុំឲ្យភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយមន្ត្រី-បុគ្គលិក ដែលបំពេញការងារនៅសារមន្ទីរពាក់ម៉ាស់ ព្រមទាំងរៀបចំឲ្យមានគម្លាតសុវត្ថិភាព មុននឹងចូលទស្សនាសារមន្ទីរទាំង៣ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីការពារហានិភ័យនៃការចម្លងជម្ងឺកូវីដ១៩៕  

    May 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ បុរសម្នាក់ស្រវឹងស្រា បើករថយន្ត TOYOYA RUSH មួយគ្រឿងវ៉ាជែងរថយន្តមួយគ្រឿងខ្វះការប្រុងប្រយ័ត្នចូលគន្លងម្ខាងទៀត ទៅបុកកៀររថយន្ត CRV មួយគ្រឿងទៀតកំពុងបើកច្រាសទិសគ្នា បណ្ដាលឲ្យរថយន្ត CRV ខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ ចំណែករថយន្តរបស់ខ្លួនបាក់កាឡេ និងផ្ទុះកង់មុខខាងឆ្វេង បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៩:២០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចខាងជើងវត្តកំសាន្ត ប្រហែល១០០ម៉ែត្រ លើកំណាត់ផ្លូវ៣៦៩ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រថយន្តទាំងពីរគ្រឿងមានដូចជាភាគីខាងរថយន្ត ម៉ាក Honda CRV ពណ៌ស្លែរ ពាក់ស្លាកលេខភ្នំពេញ 2B-2955

    May 25, 2020
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ផេកផ្លូវការក្រសួងបរិស្ថាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នេះបានអោយដឹងថា សត្វខ្ទីងមួយក្បាលអាយុប្រមាណ៥ឆ្នាំ ត្រូវបានគេបាញ់សម្លាប់កាត់ក្បាលទុកចោលនៅចំនុចព្រៃជាំព្រលាន ស្ថិតនៅភូមរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា។ ផេកក្រសួងបរិស្ថានដដែលបានរៀបរាប់ថា៖ “ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃព្រះរកា មន្ត្រីឧទ្យានុរក្ស បានចុះល្បាត និងសិក្សាស្រាវជ្រាវអំពីវត្តមានសត្វព្រៃ នៅចំណុចព្រៃជាំព្រលាន ស្ថិតនៅភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា ដោយជាអកុសល ក្រុមការងារបានប្រទះឃើញក្បាលសត្វខ្ទីង០១ក្បាល អាយុប្រមាណ ០៥ឆ្នាំ បន្សល់ពីការបាញ់សម្លាប់ដោយអញ្ញាតជន។ បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្ដព្រះវិហារ បាននិងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីយកមកផ្តន្ទារទោសតាមច្បាប់។ ដោយឡែក

    May 24, 2020
  • ព័ត៌មានជាតិ

    ពិតជាគួរឱ្យសោកស្តាយ! សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០នេះ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ នេះ ហើយឯកឧត្តមបានថ្លែងថា សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័នស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន និងបានទទួលការសង្គ្រោះបឋមមុននឹងសត្វ ទន្សោងនេះបានស្លាប់បាត់បង់ជីវិត។ សាកសពសត្វទ្សោងនេះនឹងត្រូវមន្ត្រីឧទ្យានុរក្ស និងព្រះតេជគុណ ប៊ុន សាលួត បញ្ចុះនៅទីស្នាក់ការកណ្តាលនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ននៅថ្ងៃទី២៥

    May 24, 2020