Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមព័ត៌មានបឋមបានអោយដឹងថា ខណៈពេលនេះមានអគ្គិភ័យកំពុងឆាបឆេះក្លឹបកំសាន្ត EDM ដែលមានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជិតស្ថានទូតរូស្សី និងផ្សារទំនើបអ៊ីអន១។ សមត្ថកិច្ចក៏បានចុះទៅអន្តរាគមន៍ភ្លាមៗផងដែរជុំវិញករណីអគ្គិភ័យមួយនេះ។ ព៏ត៌មានលំអិតនឹងផ្សាយជូននៅបន្តិចទៀតនេះ៕

    May 24, 2020
  • សិល្បៈ

    លោកសាស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ក្នុងល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាព ដោយរោគាពាធ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធ។ ការបាត់បង់សាស្ត្រាចារ្យដែលមានជំនាញទម្រង់សិល្បៈបុរាណមួយរូបនេះ គឺជាការបាត់បង់ដ៏ធំធេងមួយក្នុងសិល្បៈល្ខោនខោល។ បច្ចុប្បន្នសពលោកគ្រូសាស្រ្តាចារ្យ ទិត្យ សែន បានរៀបចំធ្វើបុណ្យនៅវត្តទឹកថ្លា។ មុននេះបន្តិចផងដែរក៏មានគណនី Facebook ឈ្មោះ ឈរ ប៊ុនឈួន បានបង្ហោះរៀបរាប់ថា “ លេីក​ទី​មួយ​ដែល​ខ្ញុំ​មេីល​ ផ្ទាល់​និង​ភ្នែក វិញ្ញាណ​លោកគ្រូបានចូលសណ្ឋិតចៅប្រុសរបស់គាត់​ ចៅ​ប្រុស​របស់​គាត់មិន​មែនជាអ្នក​ល្ខោន​ខោល​ទេ​គាត់​អត់​ចេះ​រាំ​ទេ (ក៏បានរាំ យក្ស ស្វា)”។ ក្នុងនោះដែរអ្នកនាង ខាត់

    May 24, 2020
  • ព័ត៌មានជាតិ

    យោងតាមលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាក្រោយពីមានករណីស្រ្តីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ មកពីសហរដ្ឋអាមេរិក បានរកឃើញវិជ្ជមានកូវីដ១៩ នាថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២០ ក្រុមការងារក្រសួង និងមន្ទីរសុខាភិបាល មានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក បានធ្វើការស្រាវជ្រាវរុករកដោយយកចិត្តទុកដាក់ជាទីបំផុត ដើម្បីរកអ្នកប៉ះពាល់ជាមួយនឹងស្រ្តីជនជាតិខ្មែរដែលធ្វើដំណើរពីអាមេរិកនោះ។ កាលពីថ្ងៃទី ០៨ ឧសភា ឆ្នាំ ២០២០ ជាថ្ងៃដែលស្រ្តីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ ខាងលើបានមកដល់កម្ពុជា ក្រសួងសុខាភិបាល បានណែនាំឲ្យរូបគាត់ធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៤ថ្ងៃ តាមរយៈការតាមដានដោយយកចិត្តទុកដាក់ពីក្រុមការងារ និងនៅថ្ងៃទី ១១ឧសភា ២០២០

    May 24, 2020
  • កូវីដ-១៩

    នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញលិខិតមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរជាច្រើនពីសាធារណជន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបញ្ជាក់ឲ្យបានជ្រាបពីលទ្ធផលនៃការស្រាវជ្រាវគិតត្រឹមព្រឹកថ្ងៃនេះ​ ពាក់ព័ន្ធទៅនឹងរកណីស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានវីរុសកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (គាត់មានស្ថានភាពធម្មតា)។ យោងតាមលិខិតនោះបានឲ្យដឹងថា គិតត្រឹមម៉ោង០៧ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ លទ្ធផលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីនោះទេ រួមទាំងសំណាកវត្ថុវិភាគស្វាមីរបស់ស្ត្រីជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីអាមេរិកដែលមានវិជ្ជមានវីរុសកូវីដ១៩ផងដែរ។ ចំណែកនៅផ្ទះគាត់គឺមិនមានអ្នកណាផ្សេងក្រៅពីស្វាមីរបស់គាត់ឡើយ ដោយមុនពេលគាត់មកដល់ផ្ទះនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ គាត់បានបញ្ជូនកូន០២នាក់ និងក្មួយម្នាក់ទៅស្រុកកំណើតនៅខេត្តកំពង់ចាម ដើម្បីកុំឲ្យមានការចម្លង ព្រោះគាត់បានដឹងថា

    May 24, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ចាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងមានការសោកស្តាយចំពោះការបាត់បង់សត្វដំរីឈ្មោះ «ប៉ាក់ម៉ៃ» ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២០។ ការបាត់បង់សត្វដំរីប៉ាក់ម៉ៃជាការបាត់បង់សត្វដំរីជាប្រភេទសត្វកម្រនៅកម្ពុជា។ នៅក្នុង​ប្រទេស​កម្ពុជា ​ដំរី​អាស៊ី​មានចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល ដែល​ភាគ​ច្រើនរស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។ ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់​ធ្ងរ​នៅ​ទូ​ទាំង​ដែន​ជម្រក​របស់​វា​ក្នុង​សកល​លោក​ ហើយត្រូវបានចាត់បញ្ចូល​ជាប្រភេទ​ជិត​ផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បី​ការអភិរក្ស​ធម្មជាតិ​(IUCN)​៕ ប្រភព៖ ក្រសួងបរិស្ថាន រូបភាព៖ Philippe-Alexandre Chevallier

    May 24, 2020
  • កូវីដ-១៩

    យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៥,៤០១,៦១២នាក់ និងបានសម្លាប់មនុស្សចំនួន ៣៤៣,៨០៤នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ២,២៤៧,១៥១។ នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ គឺនៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ១,៦៦៦,៨២៨នាក់ អ្នកស្លាប់សរុប ៩៨,៦៨៣នាក់ និងជាសះស្បើយចំនួន ៤៤៦,៩១៤ នាក់។ ចំណែកឯប្រទេសឈរលំដាប់ទី២គឺ ប្រទេសប្រេស៊ីល ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ៣៤៧,៣៩៨ នាក់ អ្នកស្លាប់សរុប ២៣,០១៣ នាក់ និងជាសះស្បើយចំនួន ១៤២,៥៨៧ នាក់៕ អត្ថបទ៖ សេម

    May 24, 2020
  • សុខភាព

    មនុស្ស​មួយ​ចំនួន​ច្បាស់​ជា​ធ្លាប់​ជួប​ប្រទះ​ហើយបញ្ហា​ដក​ដង្ហើម​អត់​ចង់​ដល់​គ្នា ថប់ៗ​ដូច​ស្ទះ​ខ្យល់​នៅ​ពេល​យប់ ជា​ពិសេស​ក្នុង​ពេល​ដែល​ចូល​គេង​យប់ៗ​ជ្រៅ។ បញ្ហា​មួយ​នេះ បណ្តាល​មក​គេង​យប់​ជ្រៅ​ពេក ឬ​យ៉ាង​ណា​ឲ្យ​ប្រាកដ?ឭ ឆ្លើយ​នឹង​ចម្ងល់​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា អាការៈ​បែប​នេះ​កើត​ឡើង​បាន ដោយ​សារ​រាង​កាយ​មិន​ទទួល​បាន​កម្រិត​អុក​ស៊ី​សែនគ្រប់គ្រាន់​នៅ​ក្នុង​ឈាម។ លោក​វេជ្ជបណ្ឌិត បន្តថា កាល​ណា​រាង​កាយ​ខ្វះ​កម្រិត​អុក​ស៊ីសែននៅ​ក្នុង​ឈាម វា​ក៏​ធ្វើ​ឲ្យ​សួត​របស់​យើង​ទទួល​បាន​អុក​ស៊ី​​សែនមិន​គ្រប់​គ្រាន់ និង​បណ្តាល​ឲ្យ​បេះ​ដូង​ខ្វះ​អុក​ស៊ី​សែន​រាល់​ពេល​ធ្វើ​ចលនា​ច្របាច់​ម្តងៗ ហើយ​អាការៈ​បែប​នេះ​អាច​ជា​សញ្ញា​របស់ ​ជំងឺ​បេះ​ដូង ជំងឺសួត ជាដើម។មួយ​វិញទៀត លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា អាការៈ​បែប​នេះ​ក៏​អាច​មក​ពី​មានជំងឺថប់បារម្ភ ​ភាព​តាន​តឹង​ស្រេ្តស​ច្រើន​ផង​ដែរ តែ​​បញ្ហា​នេះ​គ្មាន​អី​គួរ​ឲ្យ​ភ័យ​ព្រួយ​ខ្លាំង​ទេ យើង​គ្រាន់​តែ​តាម​ដាន​វា​ជា​ប្រចាំ ហើយ​ចូល​គេង​ឲ្យ​បាន​ឆាប់ កុំ​នៅ​យប់​ជ្រៅ​ពេក​ជា​ការ​ល្អ​ហើយ។ ទោះ​យ៉ាង​នេះ​ក្តី ប្រសិន​បើ​ចូល​គេង​លឿន​ហើយ មិន​សូវស្រេ្តស

    May 24, 2020
  • បច្ចេកវិទ្យា

    កំពូលស្មាតហ្វូនអេក្រង់បត់ទំនើបចុងក្រោយលំដាប់ពិភពលោក Huawei Mate Xs 5G​​​ ដែលកំពុងល្បីរន្ទឺថាមានតម្លៃតម្លៃខ្ពស់កប់ពពករហូតដល់​បីបួនពាន់ដុល្លារនៅប្រទេសចិន ឥឡូវនេះដាក់លក់នៅកម្ពុជាក្នុងតម្លៃពិសេសបំផុតត្រឹមតែ 2,999$ ហើយបន្ថែម ស្រោមទូរស័ព្ទ Original និង កាសឥតខ្សែ Huawei Freebuds 3​ ដែលមានតម្លៃ $169។ អតិថិជនអាចប្រញាប់រកជាវ Huawei Mate Xs 5G នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសដែលនៅក្បែរផ្ទះជាងគេ ព្រោះចំនួនមានកំណត់។ ​ខាងក្រោមនេះគឺជាលក្ខណៈពិសេសៗដែលធ្វើឲ្យ Huawei Mate Xs 5G ក្លាយជាកំពូលស្មាតហ្វូនលេចធ្លោ និងមានតម្លៃខ្ពស់បំផុតលើពិភពលោក៖ ចំណុចពិសេសទី1: រចនាបទរូបរាងនិង

    May 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ គ្រឿងអគ្គិសនីពេញទូរថយន្តបានក្លាយទៅជាផេះក្រោមអណ្តាតព្រះអគ្គី ខណៈឆេះរថយន្តខ្ទេចស្ទើរទាំងស្រុងគិតជាទឹកប្រាក់អស់ជិត៤ម៉ឺនដុល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៤អឺ បុរីឡាយគង់ ផ្លូវលេខ២អា កែងផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថា ម្ចាស់រថយន្ដដែលឆេះនេះ មានឈ្មោះ អ៊ួន រាជ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣៤អឺ បុរីស្រេង គង់ ផ្លូវលេខ២អា កែងផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ

    May 23, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូ Click បោះពួយជែងរថយន្តមួយគ្រឿងនៅខាងមុខ បណ្ដាលឲ្យប៉ះដៃចង្កូតដួល ត្រូវរថយន្ដ PRIUS មួយគ្រឿងទៀត ដែលបើកបរដោយបុរសម្នាក់និងនារីម្នាក់ទៀតរួមដំណើរជាមួយច្រាសទិសដៅគ្នាកិនស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៣:៣០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ២៣-២៤ ស្ថិតក្នុងភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ពុំទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ បើកបរម៉ូតូម៉ាក ហុងដាឃ្លីក (Click) ធុនសេ១២៥ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ កណ្តាល1AH-6989 ។ ចំណែករថយន្ដម៉ាកព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AZ-0065 បើកបរដោយបុរសម្នាក់មិនស្គាល់អត្ដសញ្ញាណ(រត់គេចខ្លួន)

    May 23, 2020