- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជន សង្ស័យ០១នាក់ ករណីរំលោភលើទំនុកចិត្ត(ទិញរថយន្តបង់រំលួសយកទៅបញ្ចាំ) នៅចំណុចតាមផ្លូវ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ម៉ៅ រដ្ឋធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (មានសារធាតុញៀន)។ ជនរងគ្រោះ ឈ្មោះ ឃាម សំបូររ័ត្នន៍ ភេទប្រុស អាយុ៣១ឆ្នាំ
May 23, 2020 - PR
កាលពីអំឡុងខែមេសា និងខែឧសភា ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការបង្ហាញចេញទៅលើស្មាតហ្វូនរបស់ខ្លួនពីរម៉ូឌែល។ ទីមួយម៉ូឌែលកូនពៅ vivo Y50 ជាស្មាតហ្វូនត្រកូល Y ដំបូង ដែរត្រូវបានធ្វើការកំណែទម្រង់ថ្មីខុសប្លែកពីម៉ូឌែលមុន មិនមែនកាមេរ៉ា 1-2-3 ប៉ុន្តែលោតទៅដល់កាមេរ៉ាក្រោយដល់ទៅ 4 គ្រាប់។ រីឯផ្នែកខាងមុខក៏ត្រូវបានផ្លាស់ប្តូរជាមួយនឹងអេក្រង់លាត Ultra O Screen ផងដែរ។ ចំពោះស្មាតហ្វូនធន់កណ្តាល V19 ក៏មិនអន់ដែរស្ទើរតែក៏ក្រើកស្រុកខ្មែរ។ ដោយកាលពីថ្ងៃទី 2 ខែឧសភា ក្រុមហ៊ុនស្មាតហ្វូន vivo បានបើកការប្រគំតន្ត្រី vivo V19 Super
May 23, 2020 - PR
ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០៖ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត នៅថ្ងៃទី២០ ខែឧសភានេះបានឧបត្ថម្ភឧបករណ៍ជំនួយដង្ហើម (Ventilator) ចំនួន១០គ្រឿង ដល់ក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជម្ងឺរាតត្បាត Covid-19។ ពិធីប្រគល់សម្ភារបរិក្ខារពេទ្យនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួង ដោយមានវត្តមានឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង អញ្ជើញចូលរួម។ លោក Doy Concha នាយកក្រុមហ៊ុន យូនីលីវើ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុន បានឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ហើយពួកយើងប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាល
May 23, 2020 - ព័ត៌មានជាតិ
កណ្តាល ៖ មានករណីលង់ទឹកបណ្ដាលឲ្យស្លាប់ក្មេងប្រុសស្រី២នាក់ គួរឲ្យអាណោចអាធ័ម ខណៈពេលតាមឪពុកទៅបង់សំណាញ់ ហេតុការណ៍កេីតឡេីងវេលាម៉ោង០៤:៣០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំនុចត្រពាំងអង្គ ស្ថិតនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ សពជនរងគ្រោះទាំង២នាក់មាន៖១-ឈ្មោះ ខុំ វ៉ាន់ ភេទ ប្រុស អាយុ៩ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិឃុំខាងលើ និងមានឪពុកឈ្មោះ ញ៉ សុខុម អាយុ៣៦ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ និងម្ដាយឈ្មោះ នាង ជ្រឿន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
May 23, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលកម្ពុជាទើបតែចេញសេចក្តីប្រកាសថ្មីមុននេះបន្តិចទាក់ទងនឹងការរកឃើញវិជ្ជមានកូវីដ ១៩ ថ្មីម្នាក់ទៀតនៅថ្ងៃ ២២ ឧសភា នេះ ដែលវិជ្ជមានថ្មីនេះ នៅលើស្ត្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្ត្រីរូបនេះបានត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះពីប្រទេសកូរ៉េ និងបានមកដល់កម្ពុជា នៅថ្ងៃទី០៨ ឧសភា ឆ្នាំ២០២០ ហើយគាត់បានធ្វើការរស់នៅដាច់ដោយឡែក ដោយខ្លួនឯងតាំងពីថ្ងៃមកដល់។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា លុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ត្រីខាងលើបានទៅធ្វើតេស្ត ដោយសារតែគាត់ចេញរោគសញ្ញា មានបញ្ហាក្អក តឹងច្រមុះ ស្ងួតបំពង់ក តែលទ្ធផលតេស្តអវិជ្ជមានទេ។ គ្រូពេទ្យបានណែនាំឱ្យគាត់ បន្តធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ ខែឧសភា
May 23, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីប្រទះឃេីញអង្គុយពពាក់ពពូនគ្នានៅក្រោមស្ពាន ដោយមានការសង្ស័យក៏ធ្វើការដេញតាមឃាត់សួរនាំ និងសុំធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ១១កញ្ចប់ រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីសាកសួរបន្ត ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៣ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ (ចំណុចពពាក់ពពូនគ្នា) ផ្លូវ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ២៥ឆ្នាំ
May 22, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០៖ ថ្មីៗនេះក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធទូរស័ព្ទ Samsung Galaxy A31 និងល្បីថាជាទូរស័ព្ទដែលមានអេក្រង់ធំច្បាស់ ថតស្អាតកប់ស៊េរី ថ្មវិញប្រើឡើងហត់! ចំពោះលក្ខណៈលេចធ្លោនៃទូរស័ព្ទដៃ Samsung Galaxy A31 ម៉ូឌែលថ្មីនេះមកជាមួយនឹងអេក្រង់ Super AMOLED ទំហំ 6.4 អ៊ីញ ប្រភេទ Infinity-U ដាំដោយកាមេរ៉ាក្រោយចំនួន 4 គ្រាប់, កាមេរ៉ាមុខ 1 គ្រាប់ (មានសមត្ថភាពថត Selfie
May 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជិះម៉ូតូរអិលដួល ត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាមកសួរនាំធ្វើជាស្គាល់ រួចលើកម៉ូតូជិះចេញទៅបាត់ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង០១:១០នាទីយប់ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះលេខ២៥១ ផ្លូវលេខ២៥ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ប៊ី ស៊ីល អាយុ៣៧ឆ្នាំ ភេទប្រុស មុខរបរភ្នាក់ងារវីងចល័ត ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានគេងនៅបន្ទប់ជួលដូចធម្មតា លុះវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០
May 22, 2020 - ព័ត៌មានជាតិ
យោងតាមលិខិតិចេញដោយ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា ដោយមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យមានវិធានការកែតម្រូវសម្រាប់ការបើកដំណើរការឡើងវិញនូវ វិស័យកីឡាជាជំហានៗដោយត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ៤ចំនុចដូចខាងក្រោម៖
May 22, 2020 - បច្ចេកវិទ្យា
ថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ ខេត្តសិនជិនប្រទេសចិន realme ដែលជាម៉ាកទូរស័ព្ទដែលមានភាពរីកចម្រើនឆាប់រហ័សបំផុតទូទាំងពិភពលោកបានប្រកាសជាផ្លូវការថា រាប់មកដល់ខែមេសាឆ្នាំ២០២០ ចំនួនលក់នៃផលិតផល AIoT នៅជុំវិញពិភពលោកបានមានដល់ទៅជាងមួយលានគ្រឿង។ ហើយសម្រាប់ផលិតផលrealme Buds Air និងកាសBluetooth ដែលបានដាក់ប្រកាសបានទទួលការគាំទ្រនិងសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់និងនិងបណ្តាអ្នកសារព័ត៌មានទូទាំងពិភពលោក។ នៅក្នុងឆ្នាំ២០២០ realmeនឹងបន្តនាំនូវឧបករណ៍សំលេង AIoTជាច្រើនម៉ូឌែលមកជូនអ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក។ដូចជាrealme Buds Q និង realme Buds Air Neoដែលនឹងដាក់ប្រកាសនៅក្នុងថ្ងៃទី 25ខែឧសភានេះផងដែរ។ ក្រៅពីនេះ realme ប្តេជ្ញាចិត្តនឹងក្លាយជាម៉ាកផលិតផលAIoTដែលមានភាពរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក។ដោយមានគម្រោងក្នុងមួយឆ្នាំដាក់ប្រកាសផលិតផលបច្ចេកវិទ្យាពេញនិយមឆ្លាតវៃជាង៥០ម៉ូឌែល បង្កើតនូវនិន្នាការជីវិតដ៏ឆ្លាតវៃដោយផ្អែកលើចំនុច “បុគ្គល គ្រួសារ និងការធ្វើដំណើរ“ ៣ចំណុចរួមបញ្ចូលតែមួយនាំមកជូនយុវវ័យនូវជីវិតដែលមានភាពពេញនិយមនិងឆ្លាតវៃ ។ ម៉ាកបច្ចេកវិទ្យាពេញនិយមដែលហ៊ានឆ្ពោះទៅមុខ
May 22, 2020









